Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 7:3 - ព្រះគម្ពីរខ្មែរសាកល

3 ដូច្នេះ ប្រសិនបើ​នាង​ទៅយក​បុរស​ម្នាក់ទៀត​នៅពេល​ដែល​ប្ដី​នៅរស់ គេ​នឹង​ហៅ​នាង​ថា ស្ត្រី​ផិតក្បត់​; ប៉ុន្តែ​ប្រសិនបើ​ប្ដី​ស្លាប់​ហើយ នាង​ក៏​រួច​ពី​ក្រឹត្យវិន័យ​នោះ ហើយ​ទោះបីជា​នាង​ទៅយក​បុរស​ម្នាក់ទៀត ក៏​នាង​មិនមែន​ជា​ស្ត្រី​ផិតក្បត់​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 ដូច្នេះ​ បើ​នាង​ទៅ​យក​ប្ដី​ម្នាក់​ទៀត​ នៅ​ពេល​ប្ដី​នៅ​រស់នៅ​ឡើយ​ នោះ​គេ​ហៅ​នាង​ថា​ស្ដ្រី​ផិត​ក្បត់​ ប៉ុន្ដែ​បើ​ប្ដី​ស្លាប់​ នោះ​នាង​បាន​រួច​ពី​ក្រឹត្យវិន័យ​ហើយ​ ដូច្នេះ​ ទោះបី​នាង​ទៅ​យក​ប្ដី​ម្នាក់​ទៀត​ ក៏​នាង​មិន​មែន​ជា​ស្ដ្រី​ផិត​ក្បត់​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដូច្នេះ បើ​នាង​រស់​នៅ​ជាមួយ​បុរស​ម្នាក់​ទៀត ពេល​ប្តី​នៅ​រស់ នោះ​នាង​មាន​ឈ្មោះ​ថា ជា​ស្រី្ដ​ផិត​ក្បត់។ ប៉ុន្តែ បើ​ប្តី​របស់​នាង​ស្លាប់ នាង​រួច​ពី​ច្បាប់​នោះ​ហើយ ទោះ​បើ​នាង​រៀប‌ការ​នឹង​បុរស​ម្នាក់​ទៀត ក៏​នាង​មិន​មាន​ឈ្មោះ​ថា​ផិត​ក្បត់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ដូច្នេះ ពេល​ប្ដី​នៅ​រស់​នៅ​ឡើយ ប្រសិន​បើ​នាង​មាន​ប្ដី​មួយ​ទៀត នាង​មាន​ឈ្មោះ​ថា​ជា​ស្ត្រី​ផិត​ក្បត់។ ផ្ទុយ​ទៅ​វិញ បើ​ប្ដី​នាង​ស្លាប់ នាង​មាន​សេរី‌ភាព​រួច​ផុត​ពី​ច្បាប់ ហើយ​បើ​នាង​មាន​ប្ដី​មួយ​ទៀត នាង​ឥត​មាន​ឈ្មោះ​ថា​ជា​ស្ត្រី​ផិត​ក្បត់​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដូច្នេះ កាល​ប្ដី​កំពុង​រស់​នៅ​ឡើយ បើ​ស្ត្រី​នោះ​ទៅ​យក​ប្ដី​១​ទៀត នោះ​គេ​សន្មតិ​ហៅ​ថា​ជា​ស្រី​កំផិត តែ​បើ​ប្ដី​ស្លាប់​ទៅ នោះ​នាង​បាន​រួច​ពី​ច្បាប់​នោះ​ហើយ បាន​ជា​ទោះ​បើ​នាង​យក​ប្ដី​១​ទៀត ក៏​មិន​បាន​ហៅ​ថា​ជា​ស្រី​កំផិត​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ដូច្នេះ ពេល​ប្ដី​នៅ​រស់​នៅ​ឡើយ ប្រសិន​បើ​នាង​មាន​ប្ដី​មួយ​ទៀត នាង​មាន​ឈ្មោះ​ថា​ជា​ស្ដ្រី​ផិត​ក្បត់។ ផ្ទុយ​ទៅ​វិញ បើ​ប្ដី​នាង​ស្លាប់ នាង​មាន​សេរី‌ភាព​រួច​ផុត​ពី​ហ៊ូកុំ ហើយ​បើ​នាង​មាន​ប្ដី​មួយ​ទៀត នាង​ឥត​មាន​ឈ្មោះ​ថា​ជា​ស្ដ្រី​ផិត​ក្បត់​ទេ។

សូមមើលជំពូក ចម្លង




រ៉ូម 7:3
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អស់អ្នក​ដែល​លែង​ប្រពន្ធ​របស់​ខ្លួន កំពុង​ធ្វើឲ្យ​នាង​ទៅជា​មនុស្ស​ផិតក្បត់​ហើយ លើកលែងតែ​ក្នុង​ករណី​អំពើអសីលធម៌ខាងផ្លូវភេទ រីឯ​អ្នកណាក៏ដោយដែល​រៀបការ​ជាមួយ​ស្ត្រី​ប្ដីលែង អ្នកនោះ​ក៏​កំពុង​ផិតក្បត់​ដែរ​។


ជាឧទាហរណ៍ ស្ត្រី​ដែល​មានប្ដី ជាប់ចំណង​នឹង​ប្ដី​តាម​ក្រឹត្យវិន័យ កាល​ប្ដី​នៅរស់ ប៉ុន្តែ​ប្រសិនបើ​ប្ដី​ស្លាប់​ហើយ នាង​ក៏​រួច​ពី​ក្រឹត្យវិន័យ​នោះ​ដែលទាក់ទងនឹង​ប្ដី​។


បងប្អូន​របស់ខ្ញុំ​អើយ ដោយហេតុនេះ អ្នករាល់គ្នា​ត្រូវបាន​ប្រហារជីវិត​ចំពោះ​ក្រឹត្យវិន័យ​ហើយ តាមរយៈ​ព្រះកាយ​របស់​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​អ្នករាល់គ្នា​ទៅយក​ម្នាក់ផ្សេងទៀត​ដែល​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ហើយ​ឲ្យ​យើង​បាន​បង្កើតផល​សម្រាប់​ព្រះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម