Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 4:9 - ព្រះគម្ពីរខ្មែរសាកល

9 ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​ស្គាល់​ព្រះ​ហើយ​——​ឬ​ស៊ូ​និយាយថា​អ្នករាល់គ្នា​ត្រូវ​ព្រះ​ស្គាល់​វិញ​——​ចុះម្ដេចក៏​អ្នករាល់គ្នា​ត្រឡប់ទៅ​រក​គោលការណ៍បឋម​ដ៏ខ្សោយ និង​គ្មានតម្លៃ​ម្ដងទៀត​ដូច្នេះ​? តើ​អ្នករាល់គ្នា​ចង់​ធ្វើជាទាសករ​ដល់​របស់ទាំងនោះ​សាជាថ្មី​ឬ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 ប៉ុន្ដែ​ឥឡូវ​នេះ​អ្នក​រាល់គ្នា​ស្គាល់​ព្រះជាម្ចាស់​ហើយ​ តែ​ស៊ូ​និយាយ​ថា​ព្រះជាម្ចាស់​បាន​ស្គាល់​អ្នក​រាល់គ្នា​វិញ​ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់គ្នា​ត្រលប់​ទៅ​ឯ​គោលការណ៍​បឋម​ដ៏​ទន់​ខ្សោយ​ និង​គ្មាន​តម្លៃ​ម្តង​ទៀត​ដូច្នេះ‍?​ តើ​អ្នក​រាល់គ្នា​ចង់​បម្រើ​អ្វីៗ​ទាំង​នោះ​សាថ្មី​ទៀត‍​ឬ‍?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 តែ​ឥឡូវ​នេះ ដែល​អ្នក​បាន​ស្គាល់​ព្រះ​ហើយ ឬ​ថា ព្រះ​បាន​ស្គាល់​អ្នក​រាល់​គ្នា​វិញ​ប្រសើរ​ជាង នោះ​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​រកគោល​ការណ៍​ផ្សេងៗ​ខាង​បឋម​សិក្សា ដែល​ខ្សោយ ហើយ​ឥត​បាន​ការ​ដូច្នេះ? តើ​អ្នក​រាល់​គ្នា​ចង់​នៅ​ជាប់​ជា​បាវ​បម្រើ​ដល់​ការ​ទាំង​នោះ​ទៀត​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 តែ​ឥឡូវ​នេះ បងប្អូន​ស្គាល់​ព្រះ‌ជាម្ចាស់ បើ​និយាយ​ឲ្យ​ចំ ព្រះអង្គ​បាន​ស្គាល់​បងប្អូន​ហើយ ហេតុ​ដូច​ម្ដេច​បាន​ជា​បងប្អូន​បែរ​ជា​វិល​ទៅ​ចុះ​ចូល​នឹង​អ្វីៗ​ជា​អរូប ដែល​មាន​ឥទ្ធិ‌ពល​ក្នុង​លោកីយ៍ ហើយ​ចង់​បម្រើ​ឥទ្ធិ‌ពល​ដ៏​ទន់​ខ្សោយ គ្មាន​បារមី​ទាំង​នោះ​សា​ជា​ថ្មី​វិញ​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 តែ​ឥឡូវ​នេះ លុះ​បាន​ស្គាល់​ព្រះ​ហើយ (តែ​ស៊ូ​ថា ព្រះ​បាន​ស្គាល់​អ្នក​រាល់​គ្នា​វិញ​ជា​ជាង) នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​បាន​ត្រឡប់ ទៅ​ឯ​បថម​សិក្សា​ខ្សោយ ហើយ​ទាប​ថោក ដែល​អ្នក​រាល់​គ្នា​ចង់​ទៅ​ជាប់​បំរើ​ម្តង​ទៀត​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 តែ​ឥឡូវ​នេះ បង​ប្អូន​ស្គាល់​អុលឡោះ បើ​និយាយ​ឲ្យ​ចំ ទ្រង់​បាន​ស្គាល់​បង​ប្អូន​ហើយ ហេតុ​ដូច​ម្ដេច​បាន​ជា​បង​ប្អូន​បែរ​ជា​វិល​ទៅ​ចុះ​ចូល​នឹង​អ្វីៗ​ជា​អរូប ដែល​មាន​ឥទ្ធិពល​ក្នុង​លោកីយ៍ ហើយ​ចង់​បម្រើ​ឥទ្ធិពល​ដ៏​ទន់​ខ្សោយ គ្មាន​អំណាច​ទាំង​នោះ​សា​ជា​ថ្មី​វិញ​ដូច្នេះ?

សូមមើលជំពូក ចម្លង




កាឡាទី 4:9
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ជាការពិត ព្រះយេហូវ៉ា​ទ្រង់​ស្គាល់​ផ្លូវ​របស់​មនុស្ស​សុចរិត ប៉ុន្តែ​ផ្លូវ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​វិនាស​៕


ព្រះយេហូវ៉ា​អើយ អស់អ្នកដែល​ស្គាល់​ព្រះនាម​របស់ព្រះអង្គ​នឹង​ជឿទុកចិត្តលើ​ព្រះអង្គ ដ្បិត​ព្រះអង្គ​មិនដែល​បោះបង់ចោល​អ្នកដែល​ស្វែងរក​ព្រះអង្គ​ឡើយ​។


នោះ​អ្នក​នឹង​យល់ច្បាស់​នូវ​ការកោតខ្លាច​ព្រះយេហូវ៉ា ហើយ​រកឃើញ​ចំណេះដឹង​អំពី​ព្រះ


ព្រះ​បិតា​របស់ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំងអស់​មក​ខ្ញុំ​។ គ្មានអ្នកណា​ស្គាល់​ព្រះបុត្រា​ឡើយ លើកលែងតែ​ព្រះ​បិតា​ប៉ុណ្ណោះ ហើយក៏គ្មាន​អ្នកណា​ស្គាល់​ព្រះ​បិតា​ដែរ លើកលែងតែ​ព្រះបុត្រា និង​អ្នកណាក៏ដោយដែល​ព្រះបុត្រា​ចង់​បើកសម្ដែង​ដល់​ប៉ុណ្ណោះ​។


ផ្ទុយទៅវិញ ត្រូវតែចាក់​ស្រាទំពាំងបាយជូរ​ថ្មី​ទៅក្នុង​ថង់ស្បែក​ថ្មី។


“គឺ​ខ្ញុំ​ជា​អ្នកគង្វាល​ដ៏ល្អ​។ ខ្ញុំ​ស្គាល់​ចៀម​របស់ខ្ញុំ ហើយ​ចៀម​របស់ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ


ចៀម​របស់ខ្ញុំ​ស្ដាប់​សំឡេង​របស់ខ្ញុំ ហើយខ្ញុំក៏​ស្គាល់​ពួកវា​ដែរ​។ ពួកវា​មកតាម​ខ្ញុំ


នេះ​ជា​ជីវិតអស់កល្បជានិច្ច គឺឲ្យ​ពួកគេ​បាន​ស្គាល់​ព្រះអង្គ​ដែលជា​ព្រះ​ពិត​តែមួយអង្គ​គត់ និង​ស្គាល់​ម្នាក់​ដែល​ព្រះអង្គ​ចាត់ឲ្យមក គឺ​ព្រះយេស៊ូវ​គ្រីស្ទ​។


ដ្បិត​ចំពោះ​ពួក​អ្នកដែល​ព្រះអង្គ​ស្គាល់ជាមុន ព្រះអង្គ​បាន​កំណត់ទុកមុន​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះបុត្រា​របស់​ព្រះអង្គ ដើម្បីឲ្យ​ព្រះបុត្រា​ទៅជា​កូនច្បង​ក្នុងចំណោម​បងប្អូន​ជាច្រើន​;


ព្រះទ្រង់ធ្វើ​អ្វី​ដែល​ក្រឹត្យវិន័យ​ធ្វើមិនកើត​ដោយសារ​វា​ចុះខ្សោយ​ព្រោះ​សាច់ឈាម គឺ​ព្រះ​បាន​កាត់ទោស​បាប​នៅក្នុង​រូបសាច់ ដោយ​ចាត់​ព្រះបុត្រា​របស់​អង្គទ្រង់​ឲ្យមក​ក្នុង​សណ្ឋានដូចជា​រូបសាច់​នៃ​បាប ដើម្បី​បូជា​សម្រាប់​បាប


ឥឡូវនេះ យើង​ឃើញ​ព្រឹលៗ​ដូចជាមើល​ក្នុង​កញ្ចក់ ប៉ុន្តែ​គ្រានោះ យើង​នឹង​ឃើញ​មុខទល់នឹងមុខ​; ឥឡូវនេះ ខ្ញុំ​ស្គាល់​តែមួយផ្នែក ប៉ុន្តែ​គ្រានោះ ខ្ញុំ​នឹង​ស្គាល់ច្បាស់ ដូចដែល​ខ្ញុំ​ត្រូវបាន​ស្គាល់ច្បាស់​ដែរ​។


ចូរ​ភ្ញាក់ខ្លួនឡើង ហើយ​ឈប់​ប្រព្រឹត្តបាប ដ្បិត​មាន​អ្នកខ្លះ​មិនស្គាល់​ព្រះ​។ ខ្ញុំ​និយាយ​ដូច្នេះ ដើម្បីឲ្យ​អ្នករាល់គ្នា​អៀនខ្មាស​។


ប៉ុន្តែ​ប្រសិនបើ​អ្នកណា​ស្រឡាញ់​ព្រះ អ្នកនោះ​ត្រូវ​ព្រះ​ស្គាល់​ហើយ​។


ជាការពិត ទោះបីជា​មាន​អ្នកណា​យក​អ្នករាល់គ្នា​ទៅ​ធ្វើជាទាសករ ‍ឬ​ស៊ីបង្ហិន​អ្នករាល់គ្នា ‍ឬ​កេងប្រវ័ញ្ច​អ្នករាល់គ្នា ឬ​ជិះជាន់​អ្នករាល់គ្នា ឬ​ទះកំផ្លៀង​អ្នករាល់គ្នា​ក៏ដោយ ក៏​អ្នករាល់គ្នា​ចេះ​ទ្រាំ​ដែរ​។


ដ្បិត​ព្រះ​ដែល​មានបន្ទូលថា​៖ “ចូរឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញពី​សេចក្ដីងងឹត” ព្រះអង្គ​បាន​បំភ្លឺ​ក្នុង​ចិត្ត​របស់យើង ដើម្បី​ផ្ដល់​ពន្លឺ​នៃ​ចំណេះដឹង​អំពី​សិរីរុងរឿង​របស់​ព្រះ ដែលមាន​លើ​ព្រះភក្ត្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​។


ម្ដេចក៏​អ្នករាល់គ្នា​ល្ងង់ខ្លៅ​ម្ល៉េះ​? អ្នករាល់គ្នា​បាន​ចាប់ផ្ដើម​ដោយ​វិញ្ញាណ ហើយ​ឥឡូវនេះ អ្នករាល់គ្នា​ចង់​បង្ហើយ​ដោយ​សាច់ឈាម​ឬ​?


យើង​ក៏​ដូច្នោះ​ដែរ កាល​យើង​នៅ​ក្មេង យើង​បាន​ជាប់ជាទាសករ​នៅ​ក្រោម​គោលការណ៍បឋម​ខាង​លោកីយ៍​។


ដើម្បីឲ្យ​ព្រះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង គឺ​ព្រះ​បិតា​នៃ​សិរីរុងរឿង បាន​ប្រទាន​ដល់​អ្នករាល់គ្នា​នូវ​ព្រះវិញ្ញាណ​នៃ​ប្រាជ្ញា និង​ការបើកសម្ដែង ធ្វើឲ្យ​អ្នករាល់គ្នា​ស្គាល់​ព្រះអង្គ​កាន់តែច្បាស់


យ៉ាងណាមិញ គ្រឹះ​ដ៏រឹងមាំ​របស់​ព្រះ​នៅស្ថិតស្ថេរ​ជាដរាប ទាំង​មាន​បោះ​ត្រា​ដូច្នេះ​ថា​: “ព្រះអម្ចាស់​ស្គាល់​អ្នក​ដែល​ជា​របស់​អង្គទ្រង់” ហើយ​ថា​: “អស់អ្នក​ដែល​ហៅ​ព្រះនាម​របស់​ព្រះអម្ចាស់ ចូរ​ចាកចេញ​ពី​សេចក្ដីទុច្ចរិត​ទៅ”។


មួយវិញទៀត បទបញ្ជា​ពីមុន​ត្រូវបាន​ធ្វើឲ្យទៅជាមោឃៈ ពីព្រោះ​វា​ខ្សោយ ហើយ​ឥតប្រយោជន៍


ប្រសិនបើ​ក្រោយពី​ពួកគេ​រួចផុត​ពី​សេចក្ដីសៅហ្មង​របស់​ពិភពលោក​នេះ​តាមរយៈ​ចំណេះដឹង​អំពី​ព្រះអម្ចាស់ និង​ព្រះសង្គ្រោះ​នៃយើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ទៅហើយ ប៉ុន្តែ​ជាប់ជំពាក់​នឹង​សេចក្ដី​ទាំងនេះ​ម្ដងទៀត ហើយ​ត្រូវ​វា​បង្ក្រាប នោះ​សភាព​ចុងក្រោយ​នឹង​ត្រឡប់ជា​អាក្រក់ជាង​សភាព​ដើម​ទៅទៀត សម្រាប់​ពួកគេ​។


យើង​ក៏​ដឹង​ដែរ​ថា ព្រះបុត្រារបស់ព្រះ​បាន​យាង​មក ព្រមទាំង​ប្រទាន​ការយល់ដឹង​ដល់​យើង ដើម្បីឲ្យ​យើង​ស្គាល់​ព្រះអង្គ​ដ៏ពិត​។ យើង​ស្ថិតនៅក្នុង​ព្រះអង្គ​ដ៏ពិត គឺ​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះបុត្រា​របស់​ព្រះអង្គ‍។ ព្រះអង្គនេះ​ហើយ ជា​ព្រះ​ពិត និង​ជា​ជីវិតអស់កល្បជានិច្ច​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម