Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពេត្រុស 2:19 - ព្រះគម្ពីរខ្មែរសាកល

19 ពួកគេ​សន្យា​ថា​នឹង​ឲ្យ​សេរីភាព​ដល់​អ្នកទាំងនោះ ប៉ុន្តែ​ខ្លួនឯងផ្ទាល់​ជា​ទាសករ​នៃ​សេចក្ដីវិនាស​។ ជាការពិត មនុស្ស​ម្នាក់​ត្រូវ​អ្នកណា​បង្ក្រាប ក៏​ជាប់ជាទាសករ​របស់​អ្នកនោះ​ហើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 ទាំង​សន្យា​ឲ្យ​អ្នក​ទាំង​នោះ​មាន​សេរីភាព​ ប៉ុន្ដែ​ខ្លួន​ពួកគេ​ផ្ទាល់​ជា​ទាសករ​នៃ​សេចក្ដី​ពុករលួយ​ ដ្បិត​អ្នកណា​ដែល​ត្រូវគេ​បង្ក្រាប​បាន​ អ្នក​នោះ​នឹង​ត្រលប់​ជា​ទាសករ​របស់​អ្នក​ដែល​បង្ក្រាប​ខ្លួន​នោះ​ហើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 គេ​សន្យា​ឲ្យ​អ្នក​ទាំង​នោះ​មាន​សេរី‌ភាព តែ​ខ្លួន​គេ​ជា​ទាសករ​នៃ​សេចក្ដី​ពុក​រលួយ ដ្បិត​មនុស្ស​ជា​ទាសករ​ចំពោះ​អ្វី​ដែល​មាន​អំណាច​លើ​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ពួក​គេ​សន្យា​ថា​នឹង​ផ្ដល់​សេរី‌ភាព​ឲ្យ​អ្នក​ទាំង​នោះ តែ​ខ្លួន​ឯង​ផ្ទាល់​ជា​ខ្ញុំ‌កញ្ជះ​នៃ​សេចក្ដី​អន្តរាយ ដ្បិត​ម្នាក់ៗ​ជា​ខ្ញុំ‌កញ្ជះ​នៃ​អ្វីៗ​ដែល​មាន​អំណាច​លើ​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ទាំង​សន្យា​ឲ្យ​អ្នក​ទាំង​នោះ​បាន​សេរី‌ភាព​ផង តែ​ខ្លួន​គេ​ក៏​នៅ​ជាប់​ជា​បាវ​បំរើ​របស់​សេចក្ដី​ពុក‌រលួយ​វិញ ដ្បិត​បើ​អ្នក​ណា​ត្រូវ​គេ​បង្ក្រាប​ខ្លួន នោះ​ត្រូវ​នៅ​ជាប់​ជា​បាវ​របស់​អ្នក​នោះ​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ពួក​គេ​សន្យា​ថា​នឹង​ផ្ដល់​សេរី‌ភាព​ឲ្យ​អ្នក​ទាំង​នោះ តែ​ខ្លួន​ឯង​ផ្ទាល់​ជា​ខ្ញុំ​កញ្ជះ​នៃ​សេចក្ដី​អន្ដរាយ ដ្បិត​ម្នាក់ៗ​ជា​ខ្ញុំ​កញ្ជះ​នៃ​អ្វីៗ​ដែល​មាន​អំណាច​លើ​ខ្លួន។

សូមមើលជំពូក ចម្លង




២ ពេត្រុស 2:19
14 ការដាក់ឲ្យឆ្លើយតបគ្នា  

វេទនា​ហើយ​! មកុដ​នៃ​អំនួត​របស់​ពួក​ប្រមឹក​នៃ​អេប្រាអិម និង​ផ្កា​ដ៏ស្រស់ស្អាត​នៃ​ភាពរុងរឿង​របស់ពួកគេ​ដែល​កំពុងតែ​ស្រពោន ដែល​នៅលើ​កំពូលភ្នំ​នៃ​ជ្រលង​ដ៏មានជីជាតិ​របស់​មនុស្ស​ប្រមឹក​!


ព្រះយេស៊ូវ​ទ្រង់​តបថា​៖“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អស់អ្នក​ដែល​ប្រព្រឹត្តបាប ជា​ទាសករ​របស់​បាប​។


អ្នក​ដែល​មាន​វិញ្ញាណអាក្រក់​ចូល​នោះ​ក៏​ស្ទុះ​ទៅ​សង្គ្រុប​ពួកគេ ហើយ​ឈ្នះ​ពួកគេ​ទាំងអស់គ្នា បានជា​ពួកគេ​រត់ចេញ​ពី​ផ្ទះ​នោះ​ទាំង​ខ្លួនទទេ ហើយ​រងរបួស​ផង​។


ព្រះ​គ្រីស្ទ​បាន​រំដោះ​យើង ដើម្បីឲ្យ​យើង​មាន​សេរីភាព​។ ដូច្នេះ ចូរ​ឈរឲ្យមាំមួន ហើយ​កុំឲ្យ​ជាប់​នឹម​នៃ​ភាពជាទាសករ​ទៀត​ឡើយ​។


បងប្អូន​អើយ អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ​ដើម្បី​ទទួល​សេរីភាព គ្រាន់តែ​កុំ​ប្រើ​សេរីភាព​នោះ​ទុកជា​ឱកាស​សម្រាប់​សាច់ឈាម​ឡើយ ផ្ទុយទៅវិញ ចូរ​បម្រើ​គ្នាទៅវិញទៅមក​ដោយ​សេចក្ដីស្រឡាញ់


ធ្វើដូច្នេះ អ្នកទាំងនោះ​ដែល​ត្រូវ​មារ​ចាប់ចង​ឲ្យ​ទៅតាម​បំណង​របស់​វា ក៏​អាច​ភ្ញាក់ខ្លួន​ចេញពី​អន្ទាក់​របស់​មារ​បាន​៕


តាមពិត ពីមុន យើង​ក៏​ល្ងង់ខ្លៅ មិនស្ដាប់បង្គាប់ ត្រូវបាន​នាំឲ្យវង្វេង ធ្វើជាទាសករ​របស់​តណ្ហា និង​ការសប្បាយ​ផ្សេងៗ រស់នៅ​ក្នុង​គំនិតព្យាបាទ និង​ចិត្តឈ្នានីស ជាទីស្អប់ខ្ពើម ព្រមទាំង​ស្អប់​គ្នាទៅវិញទៅមក​ផង​។


ចូរប្រព្រឹត្ត​ជា​មនុស្សមានសេរីភាព ប៉ុន្តែ​កុំ​យក​សេរីភាព​នោះ​ជា​លេស​ដើម្បីប្រព្រឹត្ត​ការអាក្រក់​ឡើយ គឺ​ត្រូវប្រព្រឹត្ត​ឲ្យសមជា​បាវបម្រើ​របស់​ព្រះ​វិញ​។


តាមរយៈ​សិរីរុងរឿង និងគុណធម៌ទាំងនេះ ព្រះអង្គ​បាន​ប្រទាន​សេចក្ដីសន្យា​ដ៏មានតម្លៃ និង​ធំឧត្ដម​ដល់​យើង ដើម្បីឲ្យ​អ្នករាល់គ្នា​ទៅជា​អ្នកមានចំណែក​ក្នុង​សភាវគតិ​ខាងព្រះ​តាមរយៈ​សេចក្ដីសន្យាទាំងនេះ ដោយ​បាន​រួចផុត​ពី​ការវិនាស​ដែល​នៅក្នុង​ពិភពលោក​ដោយសារតែ​តណ្ហា​។


ប្រសិនបើ​ក្រោយពី​ពួកគេ​រួចផុត​ពី​សេចក្ដីសៅហ្មង​របស់​ពិភពលោក​នេះ​តាមរយៈ​ចំណេះដឹង​អំពី​ព្រះអម្ចាស់ និង​ព្រះសង្គ្រោះ​នៃយើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ទៅហើយ ប៉ុន្តែ​ជាប់ជំពាក់​នឹង​សេចក្ដី​ទាំងនេះ​ម្ដងទៀត ហើយ​ត្រូវ​វា​បង្ក្រាប នោះ​សភាព​ចុងក្រោយ​នឹង​ត្រឡប់ជា​អាក្រក់ជាង​សភាព​ដើម​ទៅទៀត សម្រាប់​ពួកគេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម