ភីលីព 1:27 - ព្រះគម្ពីរខ្មែរសាកល27 គ្រាន់តែថា ចូររស់នៅតាមបែបសមគួរនឹងដំណឹងល្អរបស់ព្រះគ្រីស្ទចុះ នោះទោះបីជាខ្ញុំមកជួបអ្នករាល់គ្នា ឬមិននៅជាមួយក៏ដោយ ក៏ខ្ញុំនឹងឮអំពីអ្នករាល់គ្នាថា អ្នករាល់គ្នាឈរមាំក្នុងវិញ្ញាណតែមួយ ទាំងរួមតស៊ូដោយចិត្តតែមួយដើម្បីជំនឿនៃដំណឹងល្អ សូមមើលជំពូកKhmer Christian Bible27 អ្នករាល់គ្នាគ្រាន់តែរស់នៅឲ្យស័ក្ដិសមនឹងដំណឹងល្អរបស់ព្រះគ្រិស្ដចុះ នោះទោះបីខ្ញុំមកជួបអ្នករាល់គ្នា ឬនៅឆ្ងាយក្ដី ខ្ញុំនឹងឮអំពីអ្នករាល់គ្នាថា អ្នករាល់គ្នាឈរមាំមួនដោយមានវិញ្ញាណតែមួយ និងតស៊ូជាមួយគ្នាដោយមានគំនិតតែមួយដើម្បីជំនឿលើដំណឹងល្អ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ចូរអ្នករាល់គ្នាគ្រាន់តែរស់នៅឲ្យស័ក្តសមនឹងដំណឹងល្អរបស់ព្រះគ្រីស្ទចុះ ទោះបីជាខ្ញុំមកជួបអ្នករាល់គ្នា ឬនៅឆ្ងាយ ហើយបានឮអំពីអ្នករាល់គ្នាក្តី នោះខ្ញុំនឹងដឹងថា អ្នករាល់គ្នាបានឈរមាំមួន ដោយមានចិត្តគំនិតតែមួយ ទាំងតតាំងជាមួយគ្នាដើម្បីជំនឿលើដំណឹងល្អ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 សូមបងប្អូនកាន់កិរិយាមារយាទឲ្យបានសមរម្យនឹងដំណឹងល្អរបស់ព្រះគ្រិស្តផង ទោះបីខ្ញុំមកឃើញបងប្អូនក្ដី ឬនៅឆ្ងាយបានឮដំណឹងពីបងប្អូនក្ដី សូមឲ្យខ្ញុំបានដឹងថា បងប្អូនមានជំហរមាំមួនដោយមានចិត្តគំនិតតែមួយ ព្រមទាំងរួមចិត្តថ្លើមគ្នាតយុទ្ធ ដើម្បីជំនឿលើដំណឹងល្អ ទៀតផង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 ប៉ុន្តែ ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តបែបគួរនឹងដំណឹងល្អរបស់ព្រះគ្រីស្ទចុះ ដើម្បីកាលណាខ្ញុំមកសួរ ឬនៅឃ្លាតពីអ្នករាល់គ្នាក្តី នោះគង់តែនឹងបានឮនិយាយពីដំណើរអ្នករាល់គ្នាថា អ្នករាល់គ្នាបានឈរមាំមួនហើយ ព្រមទាំងមានចិត្តមានគំនិតតែ១ ដើម្បីនឹងតតាំងជាមួយគ្នា ដោយនូវសេចក្ដីជំនឿ ខាងឯដំណឹងល្អផង សូមមើលជំពូកអាល់គីតាប27 សូមបងប្អូនកាន់កិរិយាមារយាទ ឲ្យបានសមរម្យនឹងដំណឹងល្អរបស់អាល់ម៉ាហ្សៀសផង ទោះបីខ្ញុំមកឃើញបងប្អូនក្ដី ឬនៅឆ្ងាយបានឮដំណឹងពីបងប្អូនក្ដី សូមឲ្យខ្ញុំបានដឹងថា បងប្អូនមានជំហរមាំមួនដោយមានចិត្ដគំនិតតែមួយ ព្រមទាំងរួមចិត្ដថ្លើមគ្នាតយុទ្ធដើម្បីជំនឿលើដំណឹងល្អទៀតផង សូមមើលជំពូក |
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ដោយហេតុនេះ ចូរបន្តអនុវត្តសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នាដោយការកោតខ្លាច និងការញ័ររន្ធត់ ដូចដែលអ្នករាល់គ្នាបានស្ដាប់បង្គាប់រហូតមក មិនគ្រាន់តែនៅពេលដែលខ្ញុំនៅជាមួយប៉ុណ្ណោះទេ គឺនៅពេលឥឡូវនេះដែលខ្ញុំមិននៅជាមួយ ក៏ចូរខំប្រឹងស្ដាប់បង្គាប់កាន់តែខ្លាំងឡើងចុះ
ជាទីបញ្ចប់ បងប្អូនអើយ យើងសូមអង្វរ និងជំរុញទឹកចិត្តអ្នករាល់គ្នាក្នុងព្រះអម្ចាស់យេស៊ូវថា ដូចដែលអ្នករាល់គ្នាបានរៀនពីយើងនូវរបៀបដែលអ្នករាល់គ្នាគួរតែដើរ និងបំពេញព្រះហឫទ័យព្រះយ៉ាងណា——គឺដូចដែលអ្នករាល់គ្នាកំពុងដើរមែន——នោះចូរអ្នករាល់គ្នាធ្វើយ៉ាងនោះឲ្យកាន់តែប្រសើរឡើងថែមទៀត
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ដោយខ្ញុំមានចិត្តខ្នះខ្នែងយ៉ាងខ្លាំងនឹងសរសេរមកអ្នករាល់គ្នាអំពីសេចក្ដីសង្គ្រោះដែលយើងមានរួមគ្នា ខ្ញុំបានយល់ឃើញថាជាការចាំបាច់ដែលខ្ញុំសរសេរមកអ្នករាល់គ្នា ជាការជំរុញទឹកចិត្តដល់អ្នករាល់គ្នាឲ្យខំប្រឹងតស៊ូដើម្បីជំនឿដែលត្រូវបានផ្ទុកផ្ដាក់នឹងវិសុទ្ធជនម្ដងជាសម្រេចនោះ។