ដ្បិតយើងជាយេហូវ៉ា ព្រះរបស់អ្នក យើងជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល គឺជាព្រះសង្គ្រោះរបស់អ្នក។ យើងប្រគល់អេហ្ស៊ីបជាថ្លៃលោះរបស់អ្នក ព្រមទាំងប្រគល់អេត្យូពី និងសាបាជំនួសអ្នកផង។
២ ធីម៉ូថេ 1:10 - ព្រះគម្ពីរខ្មែរសាកល រីឯឥឡូវនេះ ត្រូវបានសម្ដែងតាមរយៈការលេចមករបស់ព្រះគ្រីស្ទយេស៊ូវព្រះសង្គ្រោះនៃយើង ដែលបំផ្លាញសេចក្ដីស្លាប់ ហើយបង្ហាញឲ្យឃើញច្បាស់នូវជីវិត និងអមតភាព តាមរយៈដំណឹងល្អ។ Khmer Christian Bible ហើយឥឡូវនេះ ព្រះគុណនោះបានបង្ហាញឲ្យឃើញតាមរយៈការយាងមករបស់ព្រះគ្រិស្ដយេស៊ូ ជាព្រះអង្គសង្គ្រោះរបស់យើង ដែលបានបំផ្លាញសេចក្ដីស្លាប់ ហើយបានបំភ្លឺអំពីជីវិត និងសេចក្ដីដែលមិនចេះស្លាប់តាមរយៈដំណឹងល្អ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែឥឡូវនេះ បានសម្តែងឲ្យឃើញ តាមរយៈការលេចមករបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះនៃយើង ដែលទ្រង់បានបំបាត់សេចក្ដីស្លាប់ ហើយបាននាំយកជីវិត និងភាពមិនចេះសាបសូន្យ មកដាក់ក្នុងពន្លឺ តាមរយៈដំណឹងល្អ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ ព្រះអង្គបានសម្តែងឲ្យយើងស្គាល់ព្រះគុណរបស់ព្រះអង្គ ដោយព្រះគ្រិស្តយេស៊ូជាព្រះសង្គ្រោះរបស់យើងយាងមកក្នុងលោកនេះ ។ ព្រះគ្រិស្តបានបំបាត់អំណាចនៃសេចក្ដីស្លាប់ ព្រមទាំងបំភ្លឺយើងឲ្យស្គាល់ជីវិតអមតៈដោយសារដំណឹងល្អ*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឥឡូវនេះ ទើបនឹងសំដែងមក ដោយដំណើរព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង ទ្រង់លេចមក ដែលទ្រង់បានបំផ្លាញសេចក្ដីស្លាប់ ហើយបានយកជីវិត នឹងសេចក្ដីមិនចេះស្លាប់ មកដាក់នៅពន្លឺ ដោយសារដំណឹងល្អវិញ អាល់គីតាប ឥឡូវនេះ អុលឡោះបានសំដែងឲ្យយើងស្គាល់ ចិត្តប្រណីសន្ដោសរបស់ទ្រង់ ដោយអាល់ម៉ាហ្សៀសអ៊ីសាជាអ្នកសង្គ្រោះរបស់យើងមកក្នុងលោកនេះ។ អាល់ម៉ាហ្សៀសបានបំបាត់អំណាចនៃសេចក្ដីស្លាប់ ព្រមទាំងបំភ្លឺយើងឲ្យស្គាល់ជីវិតអមតៈដោយសារដំណឹងល្អ។ |
ដ្បិតយើងជាយេហូវ៉ា ព្រះរបស់អ្នក យើងជាអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល គឺជាព្រះសង្គ្រោះរបស់អ្នក។ យើងប្រគល់អេហ្ស៊ីបជាថ្លៃលោះរបស់អ្នក ព្រមទាំងប្រគល់អេត្យូពី និងសាបាជំនួសអ្នកផង។
ចូរចូលមកជិត ហើយប្រកាសចុះ! មែនហើយ ចូរប្រឹក្សាគ្នាចុះ! តើនរណាបានតំណាលការនេះឲ្យស្ដាប់តាំងពីបុរាណមក? តើនរណាបានប្រកាសការនេះតាំងពីដើមមក? តើមិនមែនយើងជាយេហូវ៉ាទេឬ? គ្មានព្រះណាទៀតក្រៅពីយើងឡើយ ដែលជាព្រះដ៏សុចរិតយុត្តិធម៌ និងជាព្រះសង្គ្រោះ; ក្រៅពីយើង គ្មានអ្នកណាឡើយ។
ដោយហេតុនេះ ប្រសិនបើរូបកាយអ្នកទាំងមូលពេញដោយពន្លឺ គ្មានត្រង់ណាងងឹត នោះរូបកាយទាំងមូលក៏នឹងពេញដោយពន្លឺ ដូចពេលពន្លឺចង្កៀងបំភ្លឺអ្នកដែរ”។
ក៏និយាយនឹងអ្នកថែចម្ការថា: ‘មើល៍! បីឆ្នាំមកហើយ ខ្ញុំមករកផ្លែពីដើមល្វានេះ ប៉ុន្តែរកមិនបានអ្វីសោះ។ ចូរកាប់វាចោលទៅ! ទុកឲ្យវាបង្ខាតទាំងដីធ្វើអី?’។
ថ្ងៃនេះ ព្រះសង្គ្រោះដែលជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់បានប្រសូតដល់អ្នករាល់គ្នា នៅទីក្រុងរបស់ដាវីឌហើយ។
ព្រះយេស៊ូវមានបន្ទូលថា៖“គឺខ្ញុំជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មានអ្នកណាទៅឯព្រះបិតាបានឡើយ លើកលែងតែតាមរយៈខ្ញុំប៉ុណ្ណោះ។
ប៉ុន្តែសេចក្ដីទាំងនេះត្រូវបានសរសេរ ដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទព្រះបុត្រារបស់ព្រះ និងដើម្បីឲ្យអ្នករាល់គ្នាមានជីវិតក្នុងព្រះនាមរបស់ព្រះអង្គ ដោយសារអ្នករាល់គ្នាជឿ៕
ពួកគេក៏និយាយនឹងស្ត្រីនោះថា៖ “ឥឡូវនេះយើងជឿ មិនមែនដោយសារតែសម្ដីរបស់នាងទៀតទេ គឺដោយសារយើងផ្ទាល់បានឮ ហើយដឹងថា ព្រះអង្គពិតជាព្រះសង្គ្រោះនៃពិភពលោក”។
“គឺពីពូជពង្សដាវីឌនេះឯង ដែលព្រះបានប្រទានព្រះសង្គ្រោះគឺព្រះយេស៊ូវដល់អ៊ីស្រាអែល ស្របតាមសេចក្ដីសន្យា។
គឺព្រះអង្គនេះឯង ដែលព្រះបានលើកឡើងទៅខាងស្ដាំព្រះអង្គ ឲ្យធ្វើជាមេដឹកនាំ និងជាព្រះសង្គ្រោះ ដើម្បីប្រទានការកែប្រែចិត្ត និងការលើកលែងទោសបាបដល់អ៊ីស្រាអែល។
ប៉ុន្តែឥឡូវនេះត្រូវបានបើកសម្ដែង ហើយត្រូវបានសម្ដែងឲ្យស្គាល់តាមរយៈគម្ពីរព្យាការី ស្របតាមបទបញ្ជារបស់ព្រះដ៏អស់កល្បជានិច្ច ដើម្បីឲ្យប្រជាជាតិទាំងអស់ស្ដាប់បង្គាប់ដោយសារតែជំនឿ——
ចំពោះអ្នកដែលស្វែងរកសិរីរុងរឿង កិត្តិយស និងអមតភាពតាមរយៈការធ្វើល្អដោយស៊ូទ្រាំ ព្រះអង្គនឹងសងជីវិតអស់កល្បជានិច្ចដល់អ្នកនោះវិញ
បើដូច្នេះ តើយើងធ្វើឲ្យក្រឹត្យវិន័យទៅជាមោឃៈដោយជំនឿឬ? មិនមែនដូច្នោះជាដាច់ខាត! ផ្ទុយទៅវិញ យើងលើកស្ទួយក្រឹត្យវិន័យទេ៕
យើងដឹងការនេះថា បុគ្គលចាស់របស់យើងត្រូវបានឆ្កាងជាមួយព្រះអង្គ ដើម្បីឲ្យរូបកាយនៃបាបបានសាបសូន្យ និងដើម្បីកុំឲ្យយើងបម្រើបាបទៀត។
ដូច្នេះ កុំវិនិច្ឆ័យអ្វីមុនពេលកំណត់ឡើយ គឺរហូតដល់ព្រះអម្ចាស់យាងមក; ព្រះអង្គនឹងបំភ្លឺការសម្ងាត់ដែលនៅក្នុងទីងងឹត ហើយសម្ដែងឲ្យឃើញគម្រោងនៃចិត្តដែរ។ ពេលនោះ ការសរសើរពីព្រះនឹងមានដល់មនុស្សម្នាក់ៗ។
ដ្បិតពេលយើងនៅក្នុងរោងនេះ យើងថ្ងូរដោយរងសម្ពាធ មិនមែនដោយសារយើងចង់ដោះចេញទេ គឺដោយសារចង់ស្លៀកពាក់វិញ ដើម្បីឲ្យអ្វីដែលរមែងតែងតែស្លាប់ត្រូវជីវិតលេបបាត់ទៅ។
អ្នករាល់គ្នាដែលត្រូវបានរាប់ជាសុចរិតដោយសារតែក្រឹត្យវិន័យ បានបែកចេញពីព្រះគ្រីស្ទ ហើយធ្លាក់ចេញពីព្រះគុណហើយ។
ទាំងឲ្យភ្នែកនៃចិត្តរបស់អ្នករាល់គ្នាត្រូវបានបំភ្លឺ ដើម្បីឲ្យអ្នករាល់គ្នាដឹងថាសេចក្ដីសង្ឃឹមនៃការត្រាស់ហៅរបស់ព្រះអង្គជាអ្វី ភាពបរិបូរនៃមរតករបស់ព្រះអង្គ ដែលប្រកបដោយសិរីរុងរឿងក្នុងចំណោមវិសុទ្ធជនជាអ្វី
ព្រះអង្គបានបើកឲ្យយើងស្គាល់អាថ៌កំបាំងនៃបំណងព្រះហឫទ័យរបស់ព្រះអង្គ ស្របតាមចេតនាល្អរបស់ព្រះអង្គដែលកំណត់ទុកមុនក្នុងព្រះគ្រីស្ទ
បន្ទាប់មក មនុស្សនៃការឥតច្បាប់នឹងលេចមក ហើយព្រះអម្ចាស់យេស៊ូវនឹងសម្លាប់វាដោយខ្យល់ដង្ហើមពីព្រះឱស្ឋរបស់ព្រះអង្គ ទាំងបំផ្លាញវាដោយរស្មីនៃការយាងមកវិញរបស់ព្រះអង្គ។
ពីខ្ញុំ ប៉ូល ដែលជាសាវ័ករបស់ព្រះគ្រីស្ទយេស៊ូវ តាមបំណងព្រះហឫទ័យរបស់ព្រះ ស្របតាមសេចក្ដីសន្យានៃជីវិតដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ
ដូច្នេះ កុំអៀនខ្មាសអំពីទីបន្ទាល់ស្ដីពីព្រះអម្ចាស់នៃយើងឡើយ ហើយក៏កុំអៀនខ្មាសអំពីខ្ញុំដែលជាអ្នកទោសរបស់ព្រះអង្គដែរ ផ្ទុយទៅវិញ ចូររួមចំណែកក្នុងទុក្ខលំបាកសម្រាប់ដំណឹងល្អដោយព្រះចេស្ដារបស់ព្រះ។
នៅចំពោះព្រះ និងព្រះគ្រីស្ទយេស៊ូវដែលរៀបនឹងជំនុំជម្រះទាំងមនុស្សរស់ និងមនុស្សស្លាប់ ហើយដោយអាងការលេចមករបស់ព្រះអង្គ និងអាណាចក្ររបស់ព្រះអង្គ ខ្ញុំសូមដាស់តឿនយ៉ាងម៉ឺងម៉ាត់ដល់អ្នកថា
ចាប់ពីឥឡូវនេះទៅ មានមកុដនៃសេចក្ដីសុចរិតបម្រុងទុកសម្រាប់ខ្ញុំ ដែលព្រះអម្ចាស់ជាចៅក្រមដ៏សុចរិតយុត្តិធម៌នឹងប្រទានដល់ខ្ញុំនៅថ្ងៃនោះ; មិនគ្រាន់តែខ្ញុំប៉ុណ្ណោះទេ គឺប្រទានដល់អស់អ្នកដែលស្រឡាញ់ការលេចមករបស់ព្រះអង្គដែរ។
ហើយទន្ទឹងរង់ចាំសេចក្ដីសង្ឃឹមដ៏មានពរ និងការលេចមកនៃសិរីរុងរឿងរបស់ព្រះដ៏ធំឧត្ដម និងព្រះយេស៊ូវគ្រីស្ទព្រះសង្គ្រោះនៃយើង។
ប៉ុន្តែនៅពេលសេចក្ដីសប្បុរស និងសេចក្ដីស្រឡាញ់ចំពោះមនុស្សជាតិរបស់ព្រះដែលជាព្រះសង្គ្រោះនៃយើងបានលេចមក
រីឯអ្នករាល់គ្នាវិញ ចូរនឹកចាំអំពីគ្រាដំបូង គឺក្រោយពីត្រូវបានបំភ្លឺ អ្នករាល់គ្នាបានស៊ូទ្រាំនឹងការតយុទ្ធនៃទុក្ខលំបាកជាច្រើន
ពីខ្ញុំ ស៊ីម៉ូនពេត្រុស ដែលជាបាវបម្រើ និងជាសាវ័ករបស់ព្រះយេស៊ូវគ្រីស្ទ ជូនចំពោះពួកអ្នកដែលទទួលជំនឿដ៏មានតម្លៃស្មើនឹងជំនឿរបស់យើង តាមរយៈសេចក្ដីសុចរិតរបស់ព្រះនៃយើង និងរបស់ព្រះសង្គ្រោះ គឺព្រះយេស៊ូវគ្រីស្ទ។
ហើយធ្វើដូច្នេះ ការចូលទៅក្នុងអាណាចក្រដ៏អស់កល្បជានិច្ចរបស់ព្រះយេស៊ូវគ្រីស្ទដែលជាព្រះសង្គ្រោះ និងជាព្រះអម្ចាស់នៃយើង នឹងត្រូវបានប្រទានដល់អ្នករាល់គ្នាយ៉ាងពេញលេញ។
ព្រះចេស្ដាខាងព្រះរបស់ព្រះអម្ចាស់យេស៊ូវ បានប្រទានដល់យើងនូវអ្វីៗទាំងអស់សម្រាប់ជីវិត និងការគោរពព្រះ តាមរយៈការយល់ដឹងត្រឹមត្រូវអំពីព្រះអង្គដែលត្រាស់ហៅយើងមកក្នុងសិរីរុងរឿង និងគុណធម៌របស់ព្រះអង្គផ្ទាល់។
ប្រសិនបើក្រោយពីពួកគេរួចផុតពីសេចក្ដីសៅហ្មងរបស់ពិភពលោកនេះតាមរយៈចំណេះដឹងអំពីព្រះអម្ចាស់ និងព្រះសង្គ្រោះនៃយើង គឺព្រះយេស៊ូវគ្រីស្ទទៅហើយ ប៉ុន្តែជាប់ជំពាក់នឹងសេចក្ដីទាំងនេះម្ដងទៀត ហើយត្រូវវាបង្ក្រាប នោះសភាពចុងក្រោយនឹងត្រឡប់ជាអាក្រក់ជាងសភាពដើមទៅទៀត សម្រាប់ពួកគេ។
ផ្ទុយទៅវិញ ចូរចម្រើនឡើងក្នុងព្រះគុណ និងចំណេះដឹងអំពីព្រះយេស៊ូវគ្រីស្ទដែលជាព្រះសង្គ្រោះ និងជាព្រះអម្ចាស់នៃយើង។ សូមឲ្យមានសិរីរុងរឿងដល់ព្រះអង្គ នៅឥឡូវនេះ ព្រមទាំងរហូតដល់ថ្ងៃនៃសេចក្ដីអស់កល្បជានិច្ច! អាម៉ែន៕៚
ដើម្បីឲ្យអ្នករាល់គ្នានឹកចាំព្រះបន្ទូលដែលត្រូវបានថ្លែងមកតាមរយៈបណ្ដាព្យាការីដ៏វិសុទ្ធ និងនឹកចាំសេចក្ដីបង្គាប់របស់ព្រះអម្ចាស់ដែលជាព្រះសង្គ្រោះ ដែលប្រទានមកតាមរយៈពួកសាវ័ករបស់អ្នករាល់គ្នា។
គឺជីវិតនេះហើយ ដែលត្រូវបានសម្ដែង។ យើងបានឃើញ ហើយធ្វើបន្ទាល់ ព្រមទាំងប្រកាសដល់អ្នករាល់គ្នានូវជីវិតអស់កល្បជានិច្ច ដែលស្ថិតនៅជាមួយព្រះបិតា ហើយត្រូវបានសម្ដែងដល់យើង។
យើងបានឃើញ ហើយឥឡូវនេះយើងធ្វើបន្ទាល់ថា ព្រះបិតាបានចាត់ព្រះបុត្រាឲ្យមកជាព្រះសង្គ្រោះនៃពិភពលោក។
បន្ទាប់ពីការទាំងនេះ ខ្ញុំឃើញទូតសួគ៌មួយរូបទៀត ចុះមកពីលើមេឃ ប្រកបដោយសិទ្ធិអំណាចដ៏ធំ ហើយផែនដីក៏ត្រូវបានបំភ្លឺដោយរស្មីរុងរឿងរបស់ទូតនោះ។
អ្នកដែលមានត្រចៀក ចូរស្ដាប់អ្វីដែលព្រះវិញ្ញាណមានបន្ទូលនឹងក្រុមជំនុំទាំងឡាយចុះ! ចំពោះអ្នកដែលមានជ័យជម្នះ យើងនឹងឲ្យអ្នកនោះហូបពីដើមឈើនៃជីវិត ដែលមាននៅស្ថានបរមសុខរបស់ព្រះ’។
បន្ទាប់មក សេចក្ដីស្លាប់ និងស្ថានមនុស្សស្លាប់ត្រូវបានទម្លាក់ទៅក្នុងបឹងភ្លើង។ បឹងភ្លើងនេះហើយ ជាសេចក្ដីស្លាប់ទីពីរ។
“មានពរហើយ អ្នកដែលលាងសម្អាតអាវវែងរបស់ខ្លួន ដើម្បីឲ្យខ្លួនឯងមានសិទ្ធិដល់ដើមឈើនៃជីវិត ហើយអាចចូលទៅក្នុងទីក្រុងតាមទ្វារ!
ព្រះវិញ្ញាណ និងកូនក្រមុំពោលថា៖ “សូមយាងមក!” អ្នកដែលឮ ក៏ចូរនិយាយថា៖ “សូមយាងមក!”។ អ្នកដែលស្រេក ចូរឲ្យអ្នកនោះចូលមក; អ្នកដែលចង់បាន ចូរឲ្យអ្នកនោះទទួលទឹកនៃជីវិតដោយឥតបង់ថ្លៃ។