Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 2:7 - ព្រះគម្ពីរខ្មែរសាកល

7 ចំពោះ​អ្នក​ដែល​ស្វែងរក​សិរីរុងរឿង កិត្តិយស និង​អមតភាព​តាមរយៈ​ការធ្វើល្អ​ដោយ​ស៊ូទ្រាំ ព្រះអង្គនឹងសង​ជីវិតអស់កល្បជានិច្ច​ដល់អ្នកនោះវិញ

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 ​រីឯ​អ្នក​ដែល​ប្រព្រឹត្ដ​ល្អ​ដោយ​មាន​ការ​ស៊ូទ្រាំ​ ទាំង​ស្វែង​រក​សេចក្ដី​រុងរឿង​ កិត្តិយស​ និង​ភាព​មិន​ពុក​រលួយ​ នោះ​នឹង​បាន​ជីវិត​អស់កល្ប​ជានិច្ច​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ល្អ​ដោយ​ចិត្ត​ស៊ូ​ទ្រាំ ស្វែង​រក​សិរី​ល្អ កិត្តិយស និង​សេចក្តី​មិន​ពុក​រលួយ ព្រះ‌អង្គ​នឹង​ប្រទាន​ជីវិត​អស់​កល្ប​ជា‌និច្ច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះអង្គ​ប្រទាន​ជីវិត​អស់‌កល្ប​ជានិច្ច​ដល់​អស់​អ្នក ដែល​ព្យាយាម​ប្រព្រឹត្ត​អំពើ​ល្អ ហើយ​ស្វែង​រក​សិរី‌រុងរឿង កិត្តិយស និង​អ្វីៗ​ដែល​មិន​ចេះ​សាប‌សូន្យ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 គឺ​ជា​ជីវិត​អស់​‌កល្ប​ជានិច្ច ដល់​ពួក​អ្នក​ដែល​រក​សិរី‌ល្អ កេរ្តិ៍​ឈ្មោះ នឹង​សេចក្ដី​មិន​ពុក‌រលួយ ដោយ​គេ​កាន់​ខ្ជាប់​ក្នុង​ការ​ល្អ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 អុលឡោះ​ប្រទាន​ជីវិត​អស់‌កល្ប​ជា‌និច្ច ដល់​អស់​អ្នក​ដែល​ព្យាយាម​ប្រព្រឹត្ដ​អំពើ​ល្អ ហើយ​ស្វែង​រក​សិរី‌រុង‌រឿង​កិត្ដិយស និង​អ្វីៗ​ដែល​មិន​ចេះ​សាប​សូន្យ

សូមមើលជំពូក ចម្លង




រ៉ូម 2:7
38 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ទន្ទឹងរង់ចាំ​ព្រះយេហូវ៉ា​! ចូរ​មានកម្លាំង ហើយ​ឲ្យ​ចិត្ត​របស់អ្នក​ក្លាហានឡើង​! ចូរ​ទន្ទឹងរង់ចាំ​ព្រះយេហូវ៉ា​!​៕


ចូរ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា ហើយ​ប្រព្រឹត្ត​ការ​ល្អ​ចុះ ចូរ​រស់នៅ​ក្នុង​ស្រុក ហើយ​ហូប​សេចក្ដីស្មោះត្រង់​ជាអាហារ​ចុះ​។


ចូរ​ទន្ទឹងរង់ចាំ​ព្រះយេហូវ៉ា ហើយ​កាន់តាម​មាគ៌ា​របស់ព្រះអង្គ នោះ​ព្រះអង្គ​នឹង​លើក​អ្នក​ឡើង​ដើម្បីឲ្យ​ទទួល​ផែនដី​ជាមរតក​។ នៅពេល​ពួកមនុស្ស​អាក្រក់​ត្រូវបាន​កាត់ចេញ អ្នក​នឹង​ឃើញ​ការនោះ​។


“អ្នកទាំងនោះ​នឹង​ចេញទៅ​ក្នុង​ទោស​អស់កល្បជានិច្ច រីឯ​បណ្ដា​មនុស្ស​សុចរិត​វិញ នឹង​ចូល​ទៅក្នុង​ជីវិតអស់កល្បជានិច្ច”៕


អ្នករាល់គ្នា​នឹង​ទទួលបាន​ជីវិតរបស់ខ្លួន ដោយ​ការស៊ូទ្រាំ​របស់អ្នករាល់គ្នា​។


គ្រាប់ពូជ​ដែល​នៅក្នុង​ដី​ល្អ គឺ​អ្នក​ដែល​នៅពេល​ឮ​ព្រះបន្ទូល​ដោយ​ចិត្ត​ល្អ​ទៀងត្រង់ ក៏​កាន់ខ្ជាប់​នូវ​ព្រះបន្ទូល​នោះ ព្រមទាំង​បង្កើតផល​ដោយ​ការស៊ូទ្រាំ​។


អ្នក​ដែល​ច្រូត​ទទួល​ឈ្នួល ហើយ​កំពុង​ប្រមូល​ផល​សម្រាប់​ជីវិតអស់កល្បជានិច្ច ដើម្បីឲ្យ​អ្នក​ដែល​សាបព្រោះ និង​អ្នក​ដែល​ច្រូត​អរសប្បាយ​ជាមួយគ្នា​។


តើ​អ្នករាល់គ្នា​អាច​ជឿ​យ៉ាងដូចម្ដេច​បាន ខណៈដែល​អ្នករាល់គ្នា​ទទួលយក​សិរីរុងរឿង​ពី​គ្នាទៅវិញទៅមក ប៉ុន្តែ​មិន​ស្វែងរក​សិរីរុងរឿង​ពី​ព្រះ​តែមួយអង្គ​គត់​?


រីឯ​សិរីរុងរឿង កិត្តិយស និង​សេចក្ដីសុខសាន្ត​នឹងមាន​ដល់​អស់អ្នក​ដែល​ប្រព្រឹត្តការល្អ គឺ​មុនដំបូង​ដល់​ជនជាតិយូដា បន្ទាប់មក​ដល់​សាសន៍ដទៃ​។


ដ្បិត​ថ្លៃឈ្នួល​របស់​បាប គឺ​សេចក្ដីស្លាប់ រីឯ​អំណោយទាន​របស់​ព្រះ គឺ​ជីវិតអស់កល្បជានិច្ច នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃយើង​៕


ជាការពិត ខ្ញុំ​យល់ឃើញ​ថា ទុក្ខលំបាក​នៅបច្ចុប្បន្ននេះ​មិនអាចប្រៀបផ្ទឹម​នឹង​សិរីរុងរឿង​ដែល​រៀបនឹង​បើកសម្ដែង​ដល់​យើង​បានឡើយ​។


មួយវិញទៀត ចុះបើ​ការនេះ​គឺ​ដើម្បី​បើកឲ្យស្គាល់​នូវ​ភាពបរិបូរ​នៃ​សិរីរុងរឿង​របស់​ព្រះអង្គ ចំពោះ​ភាជនៈ​នៃ​សេចក្ដីមេត្តា​នោះ​ដែល​ព្រះអង្គ​បាន​រៀបចំទុកមុន​សម្រាប់​សិរីរុងរឿង​ទៅហើយ តើយ៉ាងណាទៅ​!


ការរស់ឡើងវិញ​របស់​មនុស្សស្លាប់​ក៏​ដូច្នោះ​ដែរ គឺ​ត្រូវបាន​សាបព្រោះ​ក្នុង​ភាពដែលតែងតែសាបសូន្យ ប៉ុន្តែ​ត្រូវបាន​លើកឡើង​វិញ​ក្នុង​ភាពដែលមិនចេះសាបសូន្យ​;


បងប្អូន​អើយ ខ្ញុំ​សូម​ប្រាប់​សេចក្ដីនេះ​ថា សាច់​និង​ឈាម មិនអាច​ទទួល​អាណាចក្រ​របស់​ព្រះ​ជាមរតក​បានឡើយ ហើយ​អ្វីដែលតែងតែសាបសូន្យ ក៏មិន​អាច​ទទួល​អ្វីដែលមិនចេះសាបសូន្យ​ជាមរតក​បាន​ដែរ​។


បងប្អូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ដោយហេតុនេះ ចូរឲ្យ​បាន​មាំមួន ឥតរង្គើ ហើយ​ចម្រើនឡើង​ក្នុង​ការងារ​របស់​ព្រះអម្ចាស់​ជានិច្ច ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា ក្នុង​ព្រះអម្ចាស់ ការនឿយហត់​របស់អ្នករាល់គ្នា​មិនមែន​ឥតប្រយោជន៍​ឡើយ​៕


កុំឲ្យ​យើង​ធ្លាក់ទឹកចិត្ត​ក្នុង​ការ​ធ្វើ​ល្អ​ឡើយ ដ្បិត​យើង​នឹង​ច្រូត​បានផល​នៅ​ពេលកំណត់ ប្រសិនបើ​យើង​មិន​បោះបង់ចោល​។


សូមឲ្យ​ព្រះគុណ​ស្ថិតនៅ​ជាមួយ​អស់អ្នក​ដែល​ស្រឡាញ់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​ដោយ​សេចក្ដីស្រឡាញ់​ដែលមិនចេះសាបសូន្យ​៕​៚


ព្រះ​សព្វព្រះហឫទ័យ​ឲ្យ​ពួកវិសុទ្ធជន​ដឹង​ក្នុងចំណោម​សាសន៍ដទៃ​ថា ភាពបរិបូរ​នៃ​សិរីរុងរឿង​របស់​អាថ៌កំបាំង​នោះ​ជា​យ៉ាងណា​; អាថ៌កំបាំងនោះ​គឺ​ព្រះ​គ្រីស្ទ​ដែលគង់នៅ​ក្នុង​អ្នករាល់គ្នា ជា​សេចក្ដីសង្ឃឹម​នៃ​សិរីរុងរឿង​!


សូមឲ្យ​កិត្តិយស និង​សិរីរុងរឿង មាន​ដល់​ព្រះមហាក្សត្រ​ដ៏អស់កល្ប គឺ​ព្រះ​តែមួយអង្គ​គត់​ដ៏អមតៈ ដែល​យើង​មើលមិនឃើញ រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន​។


រីឯ​ឥឡូវនេះ ត្រូវបាន​សម្ដែង​តាមរយៈ​ការលេចមក​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះសង្គ្រោះ​នៃយើង ដែល​បំផ្លាញ​សេចក្ដីស្លាប់ ហើយ​បង្ហាញឲ្យឃើញច្បាស់​នូវ​ជីវិត និង​អមតភាព តាមរយៈ​ដំណឹងល្អ​។


ព្រះអង្គ​បាន​ធ្វើឲ្យ​គេ​ទាប​ជាង​បណ្ដា​ទូតសួគ៌​មួយរយៈ​; ព្រះអង្គ​បាន​យក​សិរីរុងរឿង និង​កិត្តិយស បំពាក់ជាមកុដ​លើ​គេ​;


ដើម្បីកុំឲ្យ​អ្នករាល់គ្នា​បែរជា​ខ្ជិល​ឡើយ គឺ​ឲ្យអ្នករាល់គ្នាធ្វើជា​អ្នកយកតម្រាប់​តាម​ពួក​អ្នក​ដែល​ទទួល​សេចក្ដីសន្យា​ជាមរតក​ដោយ​ជំនឿ និង​ការអត់ធ្មត់​វិញ​។


ដូច្នេះ អ័ប្រាហាំ​បាន​រង់ចាំយ៉ាងអត់ធ្មត់ ក៏​ទទួលបាន​សេចក្ដីសន្យា​នោះ​។


នេះ​ហើយ ជា​សេចក្ដីសន្យា​ដែល​ព្រះអង្គ​បាន​សន្យា​ដល់​យើង គឺ​ជីវិតអស់កល្បជានិច្ច​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម