២ ពេត្រុស 3:2 - ព្រះគម្ពីរខ្មែរសាកល2 ដើម្បីឲ្យអ្នករាល់គ្នានឹកចាំព្រះបន្ទូលដែលត្រូវបានថ្លែងមកតាមរយៈបណ្ដាព្យាការីដ៏វិសុទ្ធ និងនឹកចាំសេចក្ដីបង្គាប់របស់ព្រះអម្ចាស់ដែលជាព្រះសង្គ្រោះ ដែលប្រទានមកតាមរយៈពួកសាវ័ករបស់អ្នករាល់គ្នា។ សូមមើលជំពូកKhmer Christian Bible2 ដើម្បីឲ្យអ្នករាល់គ្នានឹកចាំអំពីសេចក្ដីដែលពួកអ្នកនាំព្រះបន្ទូលដ៏បរិសុទ្ធបានថ្លែងទុកកាលពីមុនមក និងពីបញ្ញត្ដិរបស់ព្រះអម្ចាស់ជាព្រះអង្គសង្គ្រោះដែលអ្នករាល់គ្នាបានឮតាមរយៈពួកសាវក។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ដើម្បីឲ្យអ្នករាល់គ្នានឹកចាំរាល់សេចក្ដីដែលពួកហោរាបរិសុទ្ធបានថ្លែងកាលពីដើម និងពីបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះសង្គ្រោះ តាមរយៈពួកសាវករបស់អ្នករាល់គ្នា សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 សូមបងប្អូនកុំភ្លេចសេចក្ដីដែលអស់លោកព្យាការី*ដ៏វិសុទ្ធ*បានថ្លែងទុកមក និងបទបញ្ជាដែលព្រះអម្ចាស់ជាព្រះសង្គ្រោះបានបង្រៀន តាមរយៈសាវ័កនានារបស់បងប្អូន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ដើម្បីឲ្យបាននឹកចាំ ពីអស់ទាំងសេចក្ដី ដែលពួកហោរាបរិសុទ្ធបានទាយកាលពីដើម នឹងពីសេចក្ដីបញ្ញត្តរបស់ព្រះអម្ចាស់ដ៏ជាព្រះអង្គសង្គ្រោះ ដែលបងប្អូនបានឮដោយសារយើងខ្ញុំ ជាពួកសាវក សូមមើលជំពូកអាល់គីតាប2 សូមបងប្អូនកុំភ្លេចសេចក្ដីដែលអស់ណាពីដ៏វិសុទ្ធបានថ្លែងទុកមក និងបទបញ្ជាដែលអ៊ីសាជាអម្ចាស់ជាអ្នកសង្គ្រោះបានបង្រៀន តាមរយៈសាវ័កនានារបស់បងប្អូន។ សូមមើលជំពូក |
ដូច្នេះ ពួកគេបានកំណត់ថ្ងៃជួបប៉ូល នោះមានមនុស្សច្រើនជាងមុនមកជួបគាត់ នៅកន្លែងដែលគាត់ស្នាក់នៅ។ គាត់ក៏ពន្យល់ដល់ពួកគេតាំងពីព្រលឹមរហូតដល់ល្ងាច ដោយធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់អំពីអាណាចក្ររបស់ព្រះ ព្រមទាំងបញ្ចុះបញ្ចូលពួកគេអំពីព្រះយេស៊ូវ ដោយអាងលើក្រឹត្យវិន័យរបស់ម៉ូសេ និងគម្ពីរព្យាការី។
ខ្ញុំក៏ក្រាបចុះនៅទៀបជើងរបស់ទូតនោះ ដើម្បីថ្វាយបង្គំ ប៉ុន្តែទូតនោះនិយាយនឹងខ្ញុំថា៖ “កុំធ្វើដូច្នេះឡើយ! ខ្ញុំជាអ្នកបម្រើរួមការងារជាមួយអ្នក និងជាមួយបងប្អូនរបស់អ្នក ដែលរក្សាទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ។ ចូរថ្វាយបង្គំព្រះចុះ! ដ្បិតទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ គឺវិញ្ញាណនៃការព្យាករ”។