Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ធីម៉ូថេ 4:8 - ព្រះគម្ពីរខ្មែរសាកល

8 ចាប់ពីឥឡូវនេះទៅ មាន​មកុដ​នៃ​សេចក្ដីសុចរិត​បម្រុងទុក​សម្រាប់​ខ្ញុំ ដែល​ព្រះអម្ចាស់​ជា​ចៅក្រម​ដ៏សុចរិតយុត្តិធម៌​នឹង​ប្រទាន​ដល់​ខ្ញុំ​នៅ​ថ្ងៃ​នោះ​; មិនគ្រាន់តែ​ខ្ញុំ​ប៉ុណ្ណោះទេ គឺ​ប្រទាន​ដល់​អស់អ្នក​ដែល​ស្រឡាញ់​ការលេចមក​របស់​ព្រះអង្គ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 ពី​ពេល​នេះ‍​តទៅ​ មាន​មកុដ​នៃ​សេចក្ដី​សុចរិត​បម្រុង​ទុក​ឲ្យ​ខ្ញុំ​ ដែល​ព្រះអម្ចាស់​ជា​ចៅក្រម​ដ៏​សុចរិត​នឹង​ប្រទាន​ឲ្យ​ខ្ញុំ​នៅ​ថ្ងៃ​នោះ​ មិន​មែន​ឲ្យ​តែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ​ គឺ​ឲ្យ​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ការ​យាង​មក​របស់​ព្រះអង្គ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ពី​នេះ​ទៅ​មុខ នឹង​មាន​មកុដ​នៃ​សេចក្ដី​សុចរិត​បម្រុង​ទុក​សម្រាប់​ខ្ញុំ ដែល​ព្រះ‌អម្ចាស់​ជា​ចៅ​ក្រម​ដ៏​សុចរិត ទ្រង់​នឹង​ប្រទាន​មក​ខ្ញុំ​នៅ​ថ្ងៃ​នោះ ហើយ​មិន​មែន​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ គឺ​ដល់​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ការ​យាង​មក​របស់​ព្រះ‌អង្គ​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ឥឡូវ​នេះ ព្រះ‌អម្ចាស់​ជា​ចៅ‌ក្រម​ដ៏​សុចរិត​បាន​បម្រុង​ភួង​ជ័យ​នៃ​សេចក្ដី​សុចរិត​ទុក​សម្រាប់​ខ្ញុំ ហើយ​ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​ខ្ញុំ នៅ​ថ្ងៃ​ដែល​ព្រះអង្គ​យាង​មក ព្រះអង្គ​មិន​ត្រឹម​តែ​ប្រទាន​ឲ្យ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ទេ គឺ​ប្រទាន​ឲ្យ​អស់​អ្នក​ដែល​មាន​ចិត្ត​ស្រឡាញ់ ទន្ទឹង​រង់‌ចាំ​ព្រះអង្គ​យាង​មក​យ៉ាង​ឱឡា‌រិក​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ពី​នេះ​ទៅ​មុខ នឹង​មាន​មកុដ​នៃ​សេចក្ដី​សុចរិត បំរុង​ទុក​ឲ្យ​ខ្ញុំ ដែល​ព្រះ‌អម្ចាស់​ដ៏​ជា​ចៅ‌ក្រម​សុចរិត ទ្រង់​នឹង​ប្រទាន​មក​ខ្ញុំ​នៅ​ថ្ងៃ​នោះ មិន​មែន​ដល់​ខ្ញុំ​តែ​ម្នាក់​ប៉ុណ្ណោះ គឺ​ដល់​អស់​អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ដំណើរ​ទ្រង់​យាង​មក​វិញ​នោះ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ឥឡូវ​នេះ អ៊ីសា‌ជាអម្ចាស់​ជា​ចៅ‌ក្រម​ដ៏​សុចរិត បាន​បម្រុង​ភួង​ជ័យ​នៃ​សេចក្ដី​សុចរិត​ទុក​សម្រាប់​ខ្ញុំ ហើយ​គាត់​នឹង​ប្រទាន​ឲ្យ​ខ្ញុំ នៅ​ថ្ងៃ​ដែល​គាត់​មក គាត់​មិន​ត្រឹម​តែ​ប្រទាន​ឲ្យ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ទេ គឺ​ប្រទាន​ឲ្យ​អស់​អ្នក​ដែល​មាន​ចិត្ដ​ស្រឡាញ់ ទន្ទឹង​រង់‌ចាំ​គាត់​មក​យ៉ាង​ឱឡា‌រិក​នោះ​ដែរ។

សូមមើលជំពូក ចម្លង




២ ធីម៉ូថេ 4:8
39 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ការនេះ​នៅឆ្ងាយ​ពី​ព្រះអង្គ ដែល​ព្រះអង្គ​ប្រព្រឹត្ត​ដូច្នោះ​ដើម្បី​សម្លាប់​មនុស្ស​សុចរិត​ជាមួយ​មនុស្ស​អាក្រក់​! បើធ្វើដូច្នោះ មនុស្ស​សុចរិត​ក៏​បាន​ដូចជា​មនុស្ស​អាក្រក់​ដែរ​! សូមឲ្យ​ការនេះ​នៅឆ្ងាយ​ពី​ព្រះអង្គ​! តើ​ព្រះអង្គដែល​ជំនុំជម្រះ​ផែនដី​ទាំងមូល​នឹង​មិន​អនុវត្ត​សេចក្ដីយុត្តិធម៌​ទេ​ឬ​?”។


សេចក្ដីល្អ​របស់ព្រះអង្គ​ធំធេង​យ៉ាងណាហ្ន៎​! គឺ​សេចក្ដីល្អ​ដែល​ព្រះអង្គ​បាន​រក្សាទុក​សម្រាប់​អ្នកដែល​កោតខ្លាច​ព្រះអង្គ ជា​សេចក្ដីល្អ​ដែល​ព្រះអង្គ​បាន​ប្រព្រឹត្ត​ដល់​អ្នកដែល​ជ្រកកោន​ក្នុង​ព្រះអង្គ នៅចំពោះ​មនុស្សលោក​។


ព្រះ​ជា​ចៅក្រម​ដ៏សុចរិតយុត្តិធម៌ គឺជា​ព្រះ​ដែល​ព្រះពិរោធ​នឹងមនុស្សអាក្រក់​ជា​រៀងរាល់ថ្ងៃ​។


នាង​នឹង​បំពាក់​ភួងផ្កា​ដ៏សមសួន​លើ​ក្បាល​កូន​; នាង​នឹង​ប្រគល់​មកុដ​ដ៏រុងរឿង​ដល់​កូន”។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “នៅ​ថ្ងៃ​ដែល​យើង​រៀបចំ​កម្មសិទ្ធិដ៏មានតម្លៃ ពួកគេ​នឹង​ទៅជា​របស់​យើង ហើយ​យើង​នឹង​ប្រណី​ដល់​ពួកគេ ដូចដែល​មនុស្ស​ប្រណី​ដល់​កូន​របស់ខ្លួន ដែល​បម្រើ​ខ្លួន​ដែរ​។


“ចំពោះ​ថ្ងៃ និង​ម៉ោង​នោះ គ្មានអ្នកណា​ដឹង​ឡើយ សូម្បីតែ​បណ្ដា​ទូតសួគ៌​នៃ​ស្ថានសួគ៌ ឬ​ព្រះបុត្រា​ក៏មិន​ជ្រាប​ដែរ ​មានតែ​ព្រះ​បិតា​តែមួយអង្គ​គត់​ប៉ុណ្ណោះ​ដែល​ជ្រាប​។


នៅ​ថ្ងៃ​នោះ មនុស្ស​ជាច្រើន​នឹង​និយាយ​មក​ខ្ញុំ​ថា​: ‘ព្រះអម្ចាស់ ព្រះអម្ចាស់អើយ តើ​យើងខ្ញុំ​មិន​បាន​ថ្លែងព្រះបន្ទូល​ក្នុង​ព្រះនាម​របស់ព្រះអង្គ ដេញ​អារក្ស​ឲ្យចេញ​ក្នុង​ព្រះនាម​របស់ព្រះអង្គ និង​ធ្វើ​ការអស្ចារ្យ​ជាច្រើន​ក្នុង​ព្រះនាម​របស់ព្រះអង្គ​ទេ​ឬ​?’។


ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា នៅ​ថ្ងៃ​នោះ សូដុម​នឹង​ងាយទ្រាំ​ជាង​ទីក្រុង​នោះទៅទៀត​!


ប៉ុន្តែ​ដោយសារតែ​ភាពរឹងរូស និង​ចិត្ត​មិនព្រមកែប្រែ​របស់អ្នក អ្នក​កំពុង​ប្រមូល​ព្រះពិរោធ​ទុក​ឲ្យ​ខ្លួនឯង សម្រាប់​ថ្ងៃ​នៃ​ព្រះពិរោធ និង​ការសម្ដែង​ការជំនុំជម្រះ​ដ៏សុចរិតយុត្តិធម៌​របស់​ព្រះ​។


មិនគ្រាន់តែប៉ុណ្ណោះទេ សូម្បីតែ​ខ្លួន​យើង​ផ្ទាល់​ដែល​មាន​ផលដំបូង​របស់​ព្រះវិញ្ញាណ ក៏​ថ្ងូរ​នៅក្នុង​ខ្លួន​ដែរ ដោយ​ទន្ទឹងរង់ចាំ​ភាពជាកូន គឺ​ការប្រោសលោះ​នៃ​រូបកាយ​របស់យើង​។


យ៉ាងណាមិញ ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “អ្វីដែល​ភ្នែក​មិនដែល​ឃើញ និង​ត្រចៀក​មិនដែល​ឮ ហើយ​មិនដែល​ផុសឡើង​ក្នុង​ចិត្ត​មនុស្ស នោះ​ជា​អ្វីដែល​ព្រះ​បាន​រៀបចំ​សម្រាប់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ”។


នោះ​កិច្ចការ​របស់​ម្នាក់ៗ​នឹង​ជាក់ច្បាស់ ដ្បិត​ថ្ងៃ​នោះ​នឹង​ធ្វើឲ្យច្បាស់ គឺ​សម្ដែងឲ្យឃើញ​ដោយ​ភ្លើង ហើយ​ភ្លើង​នោះ​នឹង​ពិសោធ​កិច្ចការ​របស់​ម្នាក់ៗ​ថា​ជា​យ៉ាងណា​។


អស់អ្នក​ដែល​ប្រកួតកីឡា គ្រប់គ្រងចិត្ត​ក្នុង​រឿង​គ្រប់ជំពូក​; យ៉ាងណាមិញ គេ​ធ្វើដូច្នោះ​ដើម្បី​ទទួល​មកុដ​ដែលរមែងតែងតែសាបសូន្យ រីឯ​យើង​វិញ យើង​ធ្វើដូច្នោះ​ដើម្បី​ទទួល​មកុដ​ដែលមិនចេះសាបសូន្យ​។


តាមពិត យើង​តែងតែ​ថ្ងូរ​នៅក្នុង​លំនៅ​នេះ ដោយ​ចង់​ស្លៀកពាក់​លំនៅ​របស់យើង​ពី​ស្ថានសួគ៌​យ៉ាងខ្លាំង​។


ដើម្បីឲ្យ​ខ្ញុំ​ទទួលបាន​ការរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ដោយប្រការណាមួយ​។


ជំនឿ និង​សេចក្ដីស្រឡាញ់នេះ មកពី​សេចក្ដីសង្ឃឹម​ដែល​បាន​បម្រុងទុក​សម្រាប់​អ្នករាល់គ្នា​នៅ​ស្ថានសួគ៌ ជា​សេចក្ដីសង្ឃឹម​ដែល​អ្នករាល់គ្នា​បាន​ឮ​ក្នុង​ព្រះបន្ទូល​នៃ​សេចក្ដីពិត គឺ​ដំណឹងល្អ


និង​ដើម្បី​រង់ចាំ​ព្រះបុត្រា​របស់​ព្រះអង្គ​យាងមក​ពី​ស្ថានសួគ៌ ដែល​ព្រះអង្គ​បាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ គឺ​ព្រះយេស៊ូវ​ដែល​ស្រោចស្រង់​យើង​ពី​ព្រះពិរោធ​ដែល​រៀបនឹង​មក​៕


យ៉ាងណាមិញ បងប្អូន​អើយ អ្នករាល់គ្នា​មិន​ស្ថិតនៅ​ក្នុង​សេចក្ដីងងឹត ដែល​បណ្ដាលឲ្យ​ថ្ងៃ​នោះ​បាន​ចាប់​អ្នករាល់គ្នា ដូចជា​ចោរ​ចាប់​អ្នករាល់គ្នា​នោះ​ឡើយ


បន្ទាប់មក មនុស្សនៃការឥតច្បាប់​នឹង​លេចមក ហើយ​ព្រះអម្ចាស់​យេស៊ូវ​នឹង​សម្លាប់​វា​ដោយ​ខ្យល់ដង្ហើម​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ ទាំង​បំផ្លាញ​វា​ដោយ​រស្មី​នៃ​ការយាងមកវិញ​របស់​ព្រះអង្គ​។


ធ្វើដូច្នេះ គេ​នឹង​ប្រមូលទុក​សម្រាប់​ខ្លួនឯង​នូវ​គ្រឹះ​ដ៏ល្អ​សម្រាប់​អនាគត ដើម្បីឲ្យ​បាន​ចាប់​ជីវិត​ដ៏ពិតប្រាកដ​។


រីឯ​ឥឡូវនេះ ត្រូវបាន​សម្ដែង​តាមរយៈ​ការលេចមក​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះសង្គ្រោះ​នៃយើង ដែល​បំផ្លាញ​សេចក្ដីស្លាប់ ហើយ​បង្ហាញឲ្យឃើញច្បាស់​នូវ​ជីវិត និង​អមតភាព តាមរយៈ​ដំណឹងល្អ​។


ហេតុនេះហើយបានជា​ខ្ញុំ​រងទុក្ខលំបាក​ទាំងនេះ ប៉ុន្តែ​ខ្ញុំ​មិន​អៀនខ្មាស​ទេ ពីព្រោះ​ខ្ញុំ​ស្គាល់​ព្រះអង្គ​ដែល​ខ្ញុំ​ជឿ ហើយ​ខ្ញុំ​ជឿជាក់​ថា ព្រះអង្គ​អាច​រក្សា​អ្វីដែលត្រូវបានផ្ទុកផ្ដាក់​នឹង​ខ្ញុំ រហូតដល់​ថ្ងៃ​នោះ​បាន​។


សូមឲ្យ​ព្រះអម្ចាស់​ប្រទានឲ្យ​គាត់​រកបាន​សេចក្ដីមេត្តា​ពី​ព្រះអម្ចាស់​នៅ​ថ្ងៃ​នោះ​! អ្នក​ក៏​ដឹង​ច្បាស់​ដែរ​ថា នៅ​អេភេសូរ គាត់​បាន​បម្រើ​យ៉ាងណា​៕


មួយវិញទៀត ប្រសិនបើ​អ្នកណា​ចូលរួមប្រកួតកីឡា គេ​មិន​អាច​ទទួលមកុដ​ឡើយ លុះត្រាតែ​គេ​ប្រកួត​ស្របតាមច្បាប់​។


នៅចំពោះ​ព្រះ និង​ព្រះ​គ្រីស្ទ​យេស៊ូវ​ដែល​រៀបនឹង​ជំនុំជម្រះ​ទាំង​មនុស្ស​រស់ និង​មនុស្សស្លាប់ ហើយ​ដោយអាង​ការលេចមក​របស់​ព្រះអង្គ និង​អាណាចក្រ​របស់​ព្រះអង្គ ខ្ញុំ​សូម​ដាស់តឿនយ៉ាងម៉ឺងម៉ាត់​ដល់អ្នកថា


ហើយ​ទន្ទឹងរង់ចាំ​សេចក្ដីសង្ឃឹម​ដ៏មានពរ និង​ការលេចមក​នៃ​សិរីរុងរឿង​របស់​ព្រះ​ដ៏ធំឧត្ដម និង​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះសង្គ្រោះ​នៃយើង​។


យ៉ាងណាមិញ ការប្រៀនប្រដៅ​ទាំងអស់ កាលណា​យើងទទួលនោះ​តែងតែ​មានអារម្មណ៍​មិន​សប្បាយ​មែន គឺ​ឈឺចាប់​វិញ ប៉ុន្តែ​ក្រោយមក ទើប​បង្កើត​ផល​ដ៏សុខសាន្ត​នៃ​សេចក្ដីសុចរិត ដល់​អ្នក​ដែល​ត្រូវបាន​បង្វឹក​តាម​របៀបនេះ​។


ព្រះ​គ្រីស្ទ​ក៏​ថ្វាយ​អង្គទ្រង់​តែម្ដងគត់ ដើម្បី​ផ្ទុក​បាប​របស់​មនុស្ស​ជាច្រើន​យ៉ាងនោះដែរ ហើយ​ព្រះអង្គ​នឹង​លេចមក​ជាលើកទីពីរ មិនមែន​ដើម្បី​ផ្ទុក​បាប​ទេ គឺ​ដើម្បី​សង្គ្រោះ​អ្នក​ដែល​ទន្ទឹងរង់ចាំ​ព្រះអង្គ​វិញ​៕


មានពរ​ហើយ អ្នក​ដែល​ស៊ូទ្រាំ​នឹង​ការសាកល្បង ដ្បិត​នៅពេល​អ្នកនោះ​ជាប់ការពិសោធ គាត់​នឹង​ទទួលបាន​មកុដ​នៃ​ជីវិត ដែល​ព្រះអម្ចាស់​បាន​សន្យា​ដល់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ​។


ដើម្បីឲ្យ​យើងបានទទួល​មរតក​ដែលមិនចេះសាបសូន្យ ឥតសៅហ្មង និង​មិនចេះរលាយបាត់ ដែល​មាន​រក្សាទុក​នៅ​ស្ថានសួគ៌​សម្រាប់​អ្នករាល់គ្នា​។


ធ្វើដូច្នេះ កាលណា​មេអ្នកគង្វាល​លេចមក អ្នករាល់គ្នា​នឹង​ទទួល​មកុដ​នៃ​សិរីរុងរឿង​ដែល​មិនចេះរលាយបាត់​។


“មើល៍! ព្រះអង្គ​យាង​មក​ក្នុង​ពពក គ្រប់ទាំង​ភ្នែក​នឹង​ឃើញ​ព្រះអង្គ គឺ​សូម្បីតែ​ពួកអ្នកដែល​ចាក់ទម្លុះ​ព្រះអង្គ ហើយ​ពូជសាសន៍​ទាំងអស់​នៅលើ​ផែនដី​នឹង​យំគក់ទ្រូង​ដោយព្រោះ​ព្រះអង្គ”។ មែនហើយ អាម៉ែន។


បន្ទាប់មក ខ្ញុំ​ឃើញ​ផ្ទៃមេឃ​បើកចំហ នោះ​មើល៍! មាន​សេះ​ស​មួយ ហើយ​ព្រះអង្គ​ដែល​គង់​លើ​សេះនោះ មានព្រះនាមថា “ស្មោះត្រង់” និង “ពិតត្រង់”។ ព្រះអង្គ​ជំនុំជម្រះ និង​ច្បាំង​ដោយ​សេចក្ដីសុចរិតយុត្តិធម៌​។


កុំ​ខ្លាច​អ្វីដែល​អ្នក​រៀបនឹង​រងទុក្ខ​នោះ​ឡើយ​។ មើល៍! មារ​រៀបនឹង​បោះ​អ្នកខ្លះ​ពីចំណោម​អ្នករាល់គ្នា​ទៅក្នុង​គុក ដើម្បីឲ្យ​អ្នករាល់គ្នា​ត្រូវបាន​ល្បងល ហើយ​អ្នករាល់គ្នា​នឹង​រង​ទុក្ខវេទនា​អស់​ដប់​ថ្ងៃ។ ចូរ​ស្មោះត្រង់​រហូតដល់​មរណភាព​ចុះ នោះ​យើង​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​អ្នក។


ព្រះអង្គ​ដែល​ធ្វើបន្ទាល់​អំពី​សេចក្ដីទាំងនេះ មានបន្ទូលថា​៖“មែនហើយ យើង​នឹង​មក​ក្នុងពេលឆាប់ៗ​!”។ អាម៉ែន​! ព្រះអម្ចាស់​យេស៊ូវ​អើយ សូម​យាង​មក​!


ពួក​ចាស់ទុំ​ទាំង​ម្ភៃបួន​នាក់​ក៏​នឹង​ក្រាបចុះ​នៅចំពោះ​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក ហើយ​ថ្វាយបង្គំ​ព្រះអង្គ​ដែល​មានព្រះជន្មរស់​រហូត​អស់កល្បជាអង្វែងតរៀងទៅ ព្រមទាំង​បោះ​មកុដ​របស់​ខ្លួន​នៅមុខ​បល្ល័ង្ក ហើយ​ពោលថា​៖


នៅជុំវិញ​បល្ល័ង្ក​នោះ មាន​បល្ល័ង្ក​ម្ភៃបួន ហើយ​មាន​ចាស់ទុំ​ម្ភៃបួន​នាក់​អង្គុយ​លើ​បល្ល័ង្ក​ទាំងនោះ​ដោយ​ស្លៀក​សម្លៀកបំពាក់​ស ហើយ​មាន​មកុដ​មាស​នៅលើ​ក្បាល​របស់​ពួកគេ​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម