Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 45:15 - ព្រះគម្ពីរខ្មែរសាកល

15 ព្រះ​នៃ​អ៊ីស្រាអែល ជា​ព្រះសង្គ្រោះ​អើយ ព្រះអង្គ​ពិតជា​ព្រះ​ដែល​លាក់អង្គទ្រង់​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ឱ​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​អើយ ប្រាកដ​ជា​ព្រះ‌អង្គ​ជា​ព្រះ​ដែល​ពួន​អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ឱ​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ជា​ព្រះ‌សង្គ្រោះ​អើយ មនុស្ស​លោក​ពិបាក​រក​ឃើញ​ព្រះអង្គ​ណាស់!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ឱ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​អើយ ប្រាកដ​ជា​ទ្រង់​ជា​ព្រះ​ដែល​ពួន​អង្គ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ឱ​អុលឡោះ​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​ជា​អ្នក‌សង្គ្រោះ​អើយ មនុស្ស​លោក​ពិបាក​រក​ឃើញ​ទ្រង់​ណាស់!

សូមមើលជំពូក ចម្លង




អេសាយ 45:15
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុអ្វីបានជា​ព្រះអង្គ​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ ហើយ​ភ្លេច​ទុក្ខវេទនា និង​ការសង្កត់សង្កិន​ដល់​យើងខ្ញុំ​ដូច្នេះ​?


ចូរ​ថ្វាយពរ​ព្រះ​នៅក្នុង​អង្គប្រជុំ អ្នកដែល​ចេញពី​ប្រភពទឹក​នៃ​អ៊ីស្រាអែល​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​!


ផ្លូវ​របស់ព្រះអង្គ​ឆ្លងកាត់​សមុទ្រ ហើយ​គន្លង​របស់ព្រះអង្គ​ឆ្លងកាត់​ទឹក​ដ៏ច្រើន ប៉ុន្តែ​គ្មានអ្នកណា​ស្គាល់​ដានព្រះបាទា​របស់ព្រះអង្គ​ឡើយ​។


កាលណា​អ្នករាល់គ្នា​លាត​ដៃ​អធិស្ឋាន យើង​នឹង​បាំង​ភ្នែក​របស់យើង​ពី​អ្នករាល់គ្នា​; ទោះបីជា​អ្នករាល់គ្នា​បង្កើន​ពាក្យអធិស្ឋាន​ក៏ដោយ ក៏​យើង​មិន​ស្ដាប់​ឡើយ​។ ដៃ​របស់អ្នករាល់គ្នា​ពេញ​ដោយ​ឈាម​ហើយ​!


មើល៍! ព្រះ​ជា​សេចក្ដីសង្គ្រោះ​របស់ខ្ញុំ ខ្ញុំ​នឹង​ទុកចិត្ត​លើព្រះអង្គ ហើយ​មិន​ភ័យខ្លាច​ឡើយ ដ្បិត​ព្រះអម្ចាស់ គឺ​ព្រះយេហូវ៉ា ជា​កម្លាំង និង​ជា​ចម្រៀង​របស់ខ្ញុំ ហើយ​ព្រះអង្គ​បានជា​សេចក្ដីសង្គ្រោះ​របស់​ខ្ញុំ”។


បង្គោលនោះ​នឹង​ទៅជា​ទីសម្គាល់ និង​ជា​បន្ទាល់​អំពី​ព្រះយេហូវ៉ា​នៃ​ពលបរិវារ នៅក្នុង​ដែនដី​អេហ្ស៊ីប​។ នៅពេល​ពួកគេ​ស្រែកឡើង​ទៅកាន់​ព្រះយេហូវ៉ា​ដោយព្រោះ​អ្នក​សង្កត់សង្កិន ព្រះអង្គ​នឹង​ចាត់​អ្នកសង្គ្រោះ និង​អ្នក​ការពារ​ម្នាក់​ឲ្យទៅ​រក​ពួកគេ ដើម្បី​រំដោះ​ពួកគេ​។


យើង គឺ​យើង​ហ្នឹងហើយ ជា​យេហូវ៉ា​; គ្មាន​ព្រះសង្គ្រោះ​ណា​ក្រៅពី​យើង​ឡើយ​។


ដ្បិត​យើង​ជា​យេហូវ៉ា ព្រះ​របស់អ្នក យើងជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល គឺជា​ព្រះសង្គ្រោះ​របស់អ្នក​។ យើង​ប្រគល់​អេហ្ស៊ីប​ជា​ថ្លៃលោះ​របស់អ្នក ព្រមទាំង​ប្រគល់​អេត្យូពី និង​សាបា​ជំនួស​អ្នក​ផង​។


រីឯ​អ៊ីស្រាអែល​នឹង​ត្រូវ​ព្រះយេហូវ៉ា​សង្គ្រោះ​ដោយ​សេចក្ដីសង្គ្រោះ​ដ៏អស់កល្ប​; អ្នករាល់គ្នា​នឹង​មិន​អាម៉ាស់មុខ ឬ​អៀនខ្មាស​ឡើយ គឺ​រហូតអស់កល្បជាអង្វែងតរៀងទៅ​។


យើង​នាំ​សេចក្ដីសុចរិត​របស់យើង​មកជិត​ហើយ សេចក្ដីនោះ​មិន​នៅឆ្ងាយ​ឡើយ ហើយ​សេចក្ដីសង្គ្រោះ​របស់យើង ក៏​មិន​បង្អង់​ដែរ​។ យើង​នឹង​ផ្ដល់​សេចក្ដីសង្គ្រោះ​នៅ​ស៊ីយ៉ូន ក៏​នឹង​ផ្ដល់​សិរីរុងរឿង​របស់យើង​ដល់​អ៊ីស្រាអែល​ផង”៕


យើង​បាន​ខឹង ហើយ​វាយ​គេ ដោយព្រោះ​សេចក្ដីទុច្ចរិត​នៃ​ភាពលោភលន់​របស់គេ​; យើង​បាន​លាក់ខ្លួន ហើយ​ខឹង ប៉ុន្តែ​គេ​ទៅមុខ​ក្នុង​ការបកក្រោយ​តាមអំពើចិត្ត​។


អ្នក​នឹង​ជញ្ជក់​ទឹកដោះ​របស់​ប្រជាជាតិ​នានា ក៏​នឹង​ជញ្ជក់​ដោះ​បណ្ដា​ស្ដេច​ដែរ នោះ​អ្នក​នឹង​ដឹង​ថា យើង​ហ្នឹងហើយ គឺ​យេហូវ៉ា​ជា​ព្រះសង្គ្រោះ​របស់អ្នក ជា​ព្រះប្រោសលោះ​របស់អ្នក និងជា​ព្រះដ៏មានព្រះចេស្ដា​របស់​យ៉ាកុប​។


ខ្ញុំ​នឹង​រង់ចាំ​ព្រះយេហូវ៉ា​ដែល​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​វង្សត្រកូល​យ៉ាកុប ខ្ញុំ​នឹង​រំពឹងមើលទៅ​ព្រះអង្គ​!


ព្រះយេស៊ូវ​មានបន្ទូល​តប​ថា​៖“ឥឡូវនេះ អ្នក​មិន​យល់​អ្វីដែល​ខ្ញុំ​កំពុង​ធ្វើ​ទេ ប៉ុន្តែ​ក្រោយពីការទាំងនោះ អ្នក​នឹង​យល់”។


អ្នករាល់គ្នា​ថ្វាយបង្គំ​អ្វីដែល​អ្នករាល់គ្នា​មិន​ស្គាល់ រីឯ​យើង​វិញ យើង​ថ្វាយបង្គំ​អ្វីដែល​យើង​ស្គាល់ ដ្បិត​សេចក្ដីសង្គ្រោះ​មកពី​ជនជាតិយូដា​។


ពួកគេ​ក៏​និយាយ​នឹង​ស្ត្រី​នោះ​ថា​៖ “ឥឡូវនេះ​យើង​ជឿ មិនមែន​ដោយសារតែ​សម្ដី​របស់នាង​ទៀតទេ គឺ​ដោយសារ​យើងផ្ទាល់​បាន​ឮ ហើយ​ដឹង​ថា ព្រះអង្គ​ពិតជា​ព្រះសង្គ្រោះ​នៃ​ពិភពលោក”។


“គឺ​ពី​ពូជពង្ស​ដាវីឌនេះឯង ដែល​ព្រះ​បាន​ប្រទាន​ព្រះសង្គ្រោះ​គឺ​ព្រះយេស៊ូវ​ដល់​អ៊ីស្រាអែល ស្របតាម​សេចក្ដីសន្យា​។


គឺ​ព្រះអង្គនេះ​ឯង ដែល​ព្រះ​បាន​លើកឡើង​ទៅ​ខាងស្ដាំ​ព្រះអង្គ ឲ្យធ្វើជា​មេដឹកនាំ និង​ជា​ព្រះសង្គ្រោះ ដើម្បី​ប្រទាន​ការកែប្រែចិត្ត និង​ការលើកលែងទោស​បាប​ដល់​អ៊ីស្រាអែល​។


ផ្ទុយទៅវិញ ចូរ​ចម្រើនឡើង​ក្នុង​ព្រះគុណ និង​ចំណេះដឹង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែលជា​ព្រះសង្គ្រោះ និង​ជា​ព្រះអម្ចាស់​នៃយើង​។ សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះអង្គ នៅឥឡូវនេះ ព្រមទាំង​រហូតដល់​ថ្ងៃ​នៃ​សេចក្ដីអស់កល្បជានិច្ច​! អាម៉ែន​៕​៚


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម