Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 18:1 - ព្រះគម្ពីរខ្មែរសាកល

1 បន្ទាប់ពីការទាំងនេះ ខ្ញុំ​ឃើញ​ទូតសួគ៌​មួយរូបទៀត ចុះមក​ពី​លើមេឃ ប្រកបដោយ​សិទ្ធិអំណាច​ដ៏ធំ ហើយ​ផែនដី​ក៏​ត្រូវបាន​បំភ្លឺ​ដោយ​រស្មីរុងរឿង​របស់​ទូតនោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 ក្រោយ​ពី​ហេតុការណ៍​ទាំង​នេះ​ ខ្ញុំ​បាន​ឃើញ​ទេវតា​មួយ​រូប​ទៀត​ចុះ​ពី​លើ​មេឃ​មក​ ទាំង​មាន​សិទ្ធិ​អំណាច​ជា​ខ្លាំង​ ហើយ​ផែនដី​ក៏​ភ្លឺ​ដោយសារ​សិរី​រុងរឿង​របស់​ទេវតា​នោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ក្រោយ​នោះ​មក ខ្ញុំ​ឃើញ​ទេវតា​មួយ​ទៀត​ចុះ​ពី​ស្ថាន‌សួគ៌​មក មាន​អំណាច​ជា​ខ្លាំង ហើយ​សិរី‌ល្អ​របស់​ទេវតា​នោះ​ក៏​ភ្លឺ​ចាំង​មក​លើ​ផែនដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ក្រោយ​មក ខ្ញុំ​ឃើញ​ទេវតា*​មួយ​រូប​ទៀត មាន​អំណាច​ដ៏​ខ្លាំង​ពូកែ ចុះ​ពី​លើ​មេឃ​មក ហើយ​សិរី‌រុងរឿង​របស់​ទេវតា​នោះ​ភ្លឺ​ចាំង​មក​លើ​ផែនដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ក្រោយ​នោះ​មក ខ្ញុំ​ឃើញ​ទេវតា​១​ទៀត​ចុះ​ពី​ស្ថាន‌សួគ៌​មក មាន​អំណាច​យ៉ាង​ធំ ហើយ​សិរី‌ល្អ​របស់​ទេវតា​នោះ​ក៏​បំភ្លឺ​ផែនដី

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ក្រោយ​មក ខ្ញុំ​ឃើញ​ម៉ាឡា‌អ៊ីកាត់​ម្នាក់​ទៀត មាន​អំណាច​ដ៏​ខ្លាំង​ពូកែ ចុះ​ពី​លើ​មេឃ​មក ហើយ​សិរី‌រុង‌រឿង​របស់​ម៉ាឡា‌អ៊ីកាត់​នោះ​ភ្លឺ​ចាំង​មក​លើ​ផែនដី។

សូមមើលជំពូក ចម្លង




វិវរណៈ 18:1
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ដូចដែល​ផ្លេកបន្ទោរ​ភ្លឺ​ផ្លេក​ពី​ជើងមេឃ​ម្ខាង ទៅ​ជើងមេឃ​ម្ខាង​យ៉ាងណា កូនមនុស្ស​ក៏​នឹង​ជា​យ៉ាងនោះដែរ​នៅ​ថ្ងៃ​របស់​លោក។


បន្ទាប់មក មនុស្សនៃការឥតច្បាប់​នឹង​លេចមក ហើយ​ព្រះអម្ចាស់​យេស៊ូវ​នឹង​សម្លាប់​វា​ដោយ​ខ្យល់ដង្ហើម​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ ទាំង​បំផ្លាញ​វា​ដោយ​រស្មី​នៃ​ការយាងមកវិញ​របស់​ព្រះអង្គ​។


បន្ទាប់មក ខ្ញុំ​បាន​ឃើញ​ទូតសួគ៌​ខ្លាំងពូកែ​មួយរូបទៀត​ចុះមក​ពី​លើមេឃ ទាំង​ដណ្ដប់​ដោយ​ពពក ហើយ​មាន​ឥន្ទធនូ​នៅលើ​ក្បាល​របស់​គាត់​។ មុខ​គាត់​ដូច​ព្រះអាទិត្យ ជើង​គាត់​ដូច​សសរ​ភ្លើង


ពេលនោះ ទូតសួគ៌​មួយ​រូប​ក្នុងចំណោម​ទូតសួគ៌​ទាំង​ប្រាំពីរ​រូប​ដែល​កាន់​ពែង​ប្រាំពីរ បាន​ចូលមក​និយាយ​នឹង​ខ្ញុំ​ថា​៖ “មក៍! ខ្ញុំ​នឹង​បង្ហាញឲ្យ​អ្នក​ឃើញ​ការជំនុំជម្រះ​របស់​ស្ត្រីពេស្យា​ដ៏ធំ ដែល​អង្គុយ​លើ​ទឹក​ដ៏ច្រើន​។


ទូតសួគ៌​នោះ​និយាយ​នឹង​ខ្ញុំ​ថា​៖ “ម្ដេចក៏​អ្នក​ងឿងឆ្ងល់​ដូច្នេះ​? ខ្ញុំ​នឹង​ប្រាប់​អ្នក​នូវ​អាថ៌កំបាំង​របស់​ស្ត្រី​នោះ និង​របស់​សត្វតិរច្ឆាន​ដែល​មាន​ក្បាល​ប្រាំពីរ និង​ស្នែង​ដប់ ដែល​ធ្វើជាជំនិះ​ឲ្យ​នាង​។


ទីក្រុង​នោះ​មិន​ត្រូវការ​ព្រះអាទិត្យ ឬ​ព្រះចន្ទ​ដើម្បី​បំភ្លឺ​ឡើយ ដ្បិត​សិរីរុងរឿង​របស់​ព្រះ​បាន​បំភ្លឺ​ទីក្រុងនោះ​ហើយ រីឯ​ចង្កៀង​របស់​ទីក្រុងនោះ គឺ​កូនចៀម​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម