ទោះបីជាខ្ញុំបាននិយាយក្នុងការភ័យស្លន់របស់ខ្ញុំថា៖ “មនុស្សទាំងអស់សុទ្ធតែភូតភរ” ក៏ដោយ។
អេសាយ 35:4 - ព្រះគម្ពីរខ្មែរសាកល ចូរនិយាយនឹងពួកអ្នកដែលមានចិត្តតក់ស្លុតថា៖ “ចូរមានកម្លាំងឡើង កុំខ្លាចឡើយ! មើល៍! ព្រះរបស់អ្នករាល់គ្នា! ព្រះអង្គនឹងយាងមកដោយមានការសងសឹក ដោយមានសំណងរបស់ព្រះ។ ព្រះអង្គនឹងយាងមក ហើយសង្គ្រោះអ្នករាល់គ្នា”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវប្រាប់ដល់ពួកអ្នកដែលមានចិត្តភ័យខ្លាចថា ចូរមានកម្លាំងចុះ កុំឲ្យខ្លាចឡើយ មើល៍ ព្រះនៃអ្នករាល់គ្នា ព្រះអង្គនឹងយាងមកសងសឹក ហើយនឹងយករង្វាន់របស់ព្រះមក ព្រះអង្គនឹងយាងមកជួយសង្គ្រោះអ្នករាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរកម្លាចិត្តអ្នកដែលភ័យតក់ស្លុតថា: ចូរមានចិត្តក្លាហានឡើង កុំភ័យខ្លាចអ្វីឡើយ! មើល៍ហ្ន៎ ព្រះរបស់អ្នករាល់គ្នា! ព្រះអង្គយាងមកសងសឹក ព្រះអង្គនឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវ តាមអំពើដែលគេបានប្រព្រឹត្តលើអ្នករាល់គ្នា គឺព្រះអង្គផ្ទាល់ យាងមកសង្គ្រោះអ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យប្រាប់ដល់ពួកអ្នកដែលមានចិត្តភ័យខ្លាចថា ចូរឲ្យមានកំឡាំងចុះ កុំឲ្យខ្លាចឡើយ មើល ព្រះនៃអ្នករាល់គ្នា ទ្រង់នឹងយាងមកសងសឹក ហើយនឹងយករង្វាន់របស់ព្រះមក ទ្រង់នឹងយាងមកជួយសង្គ្រោះអ្នករាល់គ្នា។ អាល់គីតាប ចូរកម្លាចិត្តអ្នកដែលភ័យតក់ស្លុតថា: ចូរមានចិត្តក្លាហានឡើង កុំភ័យខ្លាចអ្វីឡើយ! មើល៍ហ្ន៎ ម្ចាស់របស់អ្នករាល់គ្នា! គាត់មកសងសឹក គាត់នឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវ តាមអំពើដែលគេបានប្រព្រឹត្តលើអ្នករាល់គ្នា គឺគាត់ផ្ទាល់ មកសង្គ្រោះអ្នករាល់គ្នា។ |
ទោះបីជាខ្ញុំបាននិយាយក្នុងការភ័យស្លន់របស់ខ្ញុំថា៖ “មនុស្សទាំងអស់សុទ្ធតែភូតភរ” ក៏ដោយ។
ព្រះអង្គទ្រង់បំពេញបំណងរបស់អ្នកដែលកោតខ្លាចព្រះអង្គឲ្យសម្រេច ព្រះអង្គទ្រង់សណ្ដាប់សម្រែករបស់ពួកគេ ហើយសង្គ្រោះពួកគេ។
ព្រះរបស់យើងនឹងយាងមក ព្រះអង្គនឹងមិននៅស្ងៀមឡើយ; មានភ្លើងស៊ីបំផ្លាញនៅពីមុខព្រះអង្គ មានខ្យល់ព្យុះយ៉ាងខ្លាំងនៅជុំវិញព្រះអង្គ។
ដូច្នេះ នេះជាសេចក្ដីប្រកាសរបស់ព្រះអម្ចាស់យេហូវ៉ានៃពលបរិវារ ជាព្រះដ៏មានព្រះចេស្ដានៃអ៊ីស្រាអែល៖ “វេទនាហើយ! យើងនឹងធូរខ្លួនពីពួកបច្ចាមិត្តរបស់យើង ហើយសងសឹកពួកសត្រូវរបស់យើង។
នៅថ្ងៃនោះ គេនឹងពោលថា៖ “មើល៍! នេះហើយជាព្រះរបស់យើង យើងបានទន្ទឹងរង់ចាំព្រះអង្គ ហើយព្រះអង្គបានសង្គ្រោះយើង! នេះហើយជាព្រះយេហូវ៉ា យើងបានទន្ទឹងរង់ចាំព្រះអង្គ ចូរឲ្យយើងត្រេកអរ ហើយអរសប្បាយក្នុងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ!”។
ហេតុនោះហើយបានជាព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “មើល៍! យើងបានដាក់ថ្មមួយនៅស៊ីយ៉ូន ជាថ្មដែលត្រូវបានសាកល្បង ជាថ្មគ្រឹះដ៏មានតម្លៃ ជាគ្រឹះដ៏រឹងមាំ—— អ្នកណាដែលជឿទុកចិត្ត នឹងមិនត្រូវតក់ស្លុតឡើយ។
ដូចដែលបក្សាបក្សីហើររេរាយ៉ាងណា ព្រះយេហូវ៉ានៃពលបរិវារក៏នឹងការពារយេរូសាឡិមយ៉ាងនោះដែរ។ ព្រះអង្គនឹងការពារ ហើយស្រោចស្រង់ ព្រះអង្គនឹងរំលង ហើយរំដោះ”។
ចិត្តរបស់អ្នកដែលតក់ក្រហល់នឹងមានការយល់ច្បាស់ ហើយមានចំណេះដឹង អណ្ដាតរបស់អ្នកដែលត្រដិតនឹងនិយាយលឿន ហើយច្បាស់វិញ។
ដ្បិតព្រះយេហូវ៉ាជាចៅក្រមរបស់ពួកយើង ព្រះយេហូវ៉ាជាអ្នកតែងច្បាប់របស់ពួកយើង ព្រះយេហូវ៉ាជាព្រះមហាក្សត្ររបស់ពួកយើង ព្រះអង្គនឹងសង្គ្រោះពួកយើង។
ដូច្នេះឥឡូវនេះ ព្រះយេហូវ៉ាដ៏ជាព្រះនៃយើងខ្ញុំអើយ សូមសង្គ្រោះយើងខ្ញុំពីកណ្ដាប់ដៃរបស់ពួកគេផង ដើម្បីឲ្យអាណាចក្រទាំងអស់នៅលើផែនដីដឹងថា ព្រះអង្គហើយ ជាព្រះយេហូវ៉ា គឺព្រះអង្គតែមួយប៉ុណ្ណោះ”។
នោះអេសាយនិយាយនឹងពួកគេថា៖ “ចូរទូលដល់ចៅហ្វាយរបស់អ្នករាល់គ្នាថា: ‘ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា: កុំខ្លាចចំពោះពាក្យសម្ដីដែលអ្នកបានឮ ដែលពួកអ្នកបម្រើរបស់ស្ដេចអាស្ស៊ីរីបានជេរប្រមាថយើងនោះឡើយ។
ចូរនិយាយទៅកាន់ដួងចិត្តរបស់យេរូសាឡិម ហើយប្រកាសទៅនាងថា: ‘ពលកម្មដ៏លំបាករបស់នាងបានបញ្ចប់ហើយ សេចក្ដីទុច្ចរិតរបស់នាងត្រូវបានលើកលែង ហើយនាងបានទទួលទ្វេដងពីព្រះហស្តរបស់ព្រះយេហូវ៉ា ចំពោះអស់ទាំងបាបរបស់នាង’”។
ព្រះយេហូវ៉ាដែលបង្កើតអ្នក ដែលសូនអ្នកឡើងតាំងពីផ្ទៃម្ដាយ ជាព្រះអង្គដែលជួយអ្នក គឺព្រះអង្គមានបន្ទូលដូច្នេះថា៖ “យ៉ាកុបអ្នកបម្រើរបស់យើងអើយ យេស៊ូរុនដែលយើងបានជ្រើសរើសអើយ កុំខ្លាចឡើយ!
ភាពអាក្រាតរបស់អ្នកនឹងត្រូវបានបើកបង្ហាញ ភាពអាម៉ាស់របស់អ្នកនឹងត្រូវគេឃើញ។ យើងនឹងសងសឹក ឥតត្រាប្រណីមនុស្សណាឡើយ។
យ៉ាងណាមិញ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “ទោះបីជាឈ្លើយសឹករបស់មនុស្សខ្លាំងពូកែក៏ដោយ ក៏នឹងត្រូវបានយកចេញដែរ ហើយរំពារបស់មនុស្សកាចសាហាវក៏នឹងត្រូវបានរំដោះផង ពីព្រោះយើងនឹងតតាំងនឹងអ្នកដែលតតាំងនឹងអ្នក យើងនឹងសង្គ្រោះកូនចៅរបស់អ្នក។
ប៉ុន្តែខ្ញុំបានពោលថា៖ “ខ្ញុំបាននឿយហត់ជាឥតប្រយោជន៍ ខ្ញុំបានបង់កម្លាំងរបស់ខ្ញុំជាឥតបានការ និងឥតប្រយោជន៍; យ៉ាងណាក៏ដោយ សេចក្ដីយុត្តិធម៌របស់ខ្ញុំនៅជាមួយព្រះយេហូវ៉ា ហើយរង្វាន់របស់ខ្ញុំក៏នៅជាមួយព្រះរបស់ខ្ញុំដែរ”។
ដូចដែលទង្វើរបស់ពួកគេជាយ៉ាងណា ព្រះអង្គនឹងតបសងយ៉ាងនោះដែរ គឺសេចក្ដីក្រេវក្រោធដល់បច្ចាមិត្តរបស់ព្រះអង្គ ហើយសំណងដល់សត្រូវរបស់ព្រះអង្គ; ព្រះអង្គនឹងតបសងសំណងដល់កោះនានាដែរ។
ដើម្បីប្រកាសឆ្នាំនៃសេចក្ដីសន្ដោសរបស់ព្រះយេហូវ៉ា និងថ្ងៃនៃការសងសឹករបស់ព្រះនៃពួកយើង ដើម្បីសម្រាលទុក្ខអស់អ្នកដែលកាន់ទុក្ខ
ដ្បិតថ្ងៃនៃការសងសឹកនៅក្នុងចិត្តរបស់យើង ហើយឆ្នាំនៃការប្រោសលោះរបស់យើងក៏បានមកដល់ហើយ។
ដូច្នេះមើល៍! ព្រះយេហូវ៉ានឹងយាងមកក្នុងភ្លើង រទេះចម្បាំងរបស់ព្រះអង្គនឹងមកដូចជាខ្យល់កួច ដើម្បីសងព្រះពិរោធរបស់ព្រះអង្គក្នុងភាពក្ដៅក្រហាយ ព្រមទាំងសងការស្ដីបន្ទោសរបស់ព្រះអង្គដោយភ្លើងសន្ធោសន្ធៅ។
ហើយប្រាប់គាត់ថា: ‘ចូរប្រយ័ត្នប្រយែង ហើយនៅស្ងៀមចុះ។ កុំខ្លាចឡើយ ក៏កុំឲ្យចិត្តរបស់អ្នកទន់ជ្រាយ ដោយព្រោះកន្ទុយអុសទាំងពីរដែលហុយផ្សែងនោះឡើយ គឺដោយព្រោះកំហឹងយ៉ាងខ្លាំងរបស់រេស៊ីន និងជនជាតិអើរ៉ាម ព្រមទាំងកូនរបស់រេម៉ាលា។
រួចនិយាយថា៖ “មនុស្សសំណព្វអើយ កុំខ្លាចឡើយ! សូមឲ្យមានសេចក្ដីសុខសាន្តដល់អ្នក! ចូរមានកម្លាំងឡើង មែនហើយ ចូរមានកម្លាំងឡើង!”។ កាលគាត់និយាយនឹងខ្ញុំ ខ្ញុំក៏មានកម្លាំងឡើង ហើយនិយាយថា៖ “សូមលោកម្ចាស់នៃខ្ញុំមានប្រសាសន៍ចុះ ពីព្រោះលោកឲ្យខ្ញុំមានកម្លាំងវិញហើយ”។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “មើល៍! យើងចាត់ទូតរបស់យើងឲ្យទៅ ដែលនឹងរៀបចំផ្លូវនៅមុខយើង។ ព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នឹងយាងចូលមកក្នុងព្រះវិហាររបស់ព្រះអង្គក្នុងមួយរំពេច។ រីឯទូតនៃសម្ពន្ធមេត្រីដែលអ្នករាល់គ្នាចង់បាននោះ មើល៍! កំពុងយាងមកហើយ”។
នៅពេលការទាំងនេះចាប់ផ្ដើមកើតឡើង ចូរងើបត្រង់ ហើយងើយក្បាលរបស់អ្នករាល់គ្នាឡើង ពីព្រោះសេចក្ដីប្រោសលោះរបស់អ្នករាល់គ្នាមកជិតដល់ហើយ”។
ជាទីបញ្ចប់ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងព្រះចេស្ដានៃឫទ្ធានុភាពរបស់ព្រះអង្គ។
បងប្អូនអើយ យើងសូមជំរុញទឹកចិត្តអ្នករាល់គ្នាឲ្យទូន្មានអ្នកដែលគ្មានរបៀបវិន័យ ឲ្យកម្សាន្តចិត្តអ្នកទន់ជ្រាយ ឲ្យគាំពារអ្នកខ្សោយ ហើយឲ្យអត់ធ្មត់ចំពោះមនុស្សទាំងអស់។
ព្រះគ្រីស្ទក៏ថ្វាយអង្គទ្រង់តែម្ដងគត់ ដើម្បីផ្ទុកបាបរបស់មនុស្សជាច្រើនយ៉ាងនោះដែរ ហើយព្រះអង្គនឹងលេចមកជាលើកទីពីរ មិនមែនដើម្បីផ្ទុកបាបទេ គឺដើម្បីសង្គ្រោះអ្នកដែលទន្ទឹងរង់ចាំព្រះអង្គវិញ៕
“មើល៍! ព្រះអង្គយាងមកក្នុងពពក គ្រប់ទាំងភ្នែកនឹងឃើញព្រះអង្គ គឺសូម្បីតែពួកអ្នកដែលចាក់ទម្លុះព្រះអង្គ ហើយពូជសាសន៍ទាំងអស់នៅលើផែនដីនឹងយំគក់ទ្រូងដោយព្រោះព្រះអង្គ”។ មែនហើយ អាម៉ែន។
កុំខ្លាចអ្វីដែលអ្នករៀបនឹងរងទុក្ខនោះឡើយ។ មើល៍! មាររៀបនឹងបោះអ្នកខ្លះពីចំណោមអ្នករាល់គ្នាទៅក្នុងគុក ដើម្បីឲ្យអ្នករាល់គ្នាត្រូវបានល្បងល ហើយអ្នករាល់គ្នានឹងរងទុក្ខវេទនាអស់ដប់ថ្ងៃ។ ចូរស្មោះត្រង់រហូតដល់មរណភាពចុះ នោះយើងនឹងឲ្យមកុដនៃជីវិតដល់អ្នក។
ព្រះអង្គដែលធ្វើបន្ទាល់អំពីសេចក្ដីទាំងនេះ មានបន្ទូលថា៖“មែនហើយ យើងនឹងមកក្នុងពេលឆាប់ៗ!”។ អាម៉ែន! ព្រះអម្ចាស់យេស៊ូវអើយ សូមយាងមក!