Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 28:16 - ព្រះគម្ពីរខ្មែរសាកល

16 ហេតុនោះហើយបានជា​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “មើល៍! យើង​បាន​ដាក់​ថ្ម​មួយ​នៅ​ស៊ីយ៉ូន ជា​ថ្ម​ដែលត្រូវបានសាកល្បង ជា​ថ្មគ្រឹះ​ដ៏មានតម្លៃ ជា​គ្រឹះ​ដ៏រឹងមាំ​—— អ្នកណាដែល​ជឿទុកចិត្ត នឹង​មិន​ត្រូវ​តក់ស្លុត​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ មើល៍ យើង​ដាក់​ថ្ម​មួយ​នៅ​ក្រុង​ស៊ីយ៉ូន ទុក​ជា​ជើង​ជញ្ជាំង ជា​ថ្ម​ដែល​បាន​ល្បង​ហើយ ជា​ថ្ម​ជ្រុង​ទី​ដ៏​មាន​តម្លៃ ដែល​ដាក់​យ៉ាង​មាំ‌មួន អ្នក​ណា​ដែល​ជឿ នោះ​មិន​ត្រូវ​ភ័យ​ខ្លាច​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​យក​ថ្ម​មួយ​ដុំ​មក​ដាក់​ធ្វើ​ជា​គ្រឹះ នៅ​ក្រុង​ស៊ីយ៉ូន ដើម្បី​ល្បង​មើល​អ្នក​រាល់​គ្នា។ ថ្ម​នោះ​ជា​ថ្ម​ដ៏​សំខាន់ និង​មាន​តម្លៃ ហើយ​ជា​គ្រឹះ​ដ៏​មាំ។ អ្នក​ណា​ពឹង​ផ្អែក​លើ​ថ្ម​នេះ អ្នក​នោះ​មុខ​ជា​បាន​រឹង‌ប៉ឹង​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ហេតុ​នោះ​បាន​ជា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មើល អញ​ដាក់​ថ្ម​១​នៅ​ក្រុង​ស៊ីយ៉ូន ទុក​ជា​ជើង​ជញ្ជាំង ជា​ថ្ម​ដែល​បាន​ល្បង‌ល​ហើយ ជា​ថ្ម​ទី​ជ្រុង​ដ៏​មាន​ដំឡៃ ដែល​បាន​ដាក់​យ៉ាង​មាំ‌មួន ឯ​អ្នក​ណា​ដែល​ជឿ នោះ​មិន​ត្រូវ​រួស‌រាន់​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ហេតុ​នេះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ យើង​នឹង​យក​ថ្ម​មួយ​ដុំ​មក​ដាក់​ធ្វើ​ជា​គ្រឹះ នៅ​ក្រុង​ស៊ីយ៉ូន ដើម្បី​ល្បង​មើល​អ្នក​រាល់​គ្នា។ ថ្ម​នោះ​ជា​ថ្ម​ដ៏​សំខាន់ និង​មាន​តម្លៃ ហើយ​ជា​គ្រឹះ​ដ៏​មាំ។ អ្នក​ណា​ពឹង​ផ្អែក​លើ​ថ្ម​នេះ អ្នក​នោះ​មុខ​ជា​មិន​ខក​ចិត្ត​ឡើយ។

សូមមើលជំពូក ចម្លង




អេសាយ 28:16
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ដំបងរាជ្យ​នឹង​មិន​ឃ្លាតចេញ​ពី​យូដា​ឡើយ ហើយ​ដំបងគ្រប់គ្រង​ក៏​នឹងមិនឃ្លាតចេញ​ពី​ចន្លោះ​ជើង​វា​ដែរ រហូតដល់ ‘ស៊ីឡូរ’ មកដល់ នោះ​បណ្ដាជន​នឹង​ស្ដាប់បង្គាប់​លោក​។


យ៉ាងណាមិញ ធ្នូ​របស់វា​នៅតែ​មាំមួន ហើយ​ដើមដៃ​វា​រហ័សរហួន គឺ​មកពី​ព្រះហស្ត​នៃ​ព្រះដ៏មានព្រះចេស្ដា​របស់​យ៉ាកុប គឺ​មកពី​អ្នកគង្វាល​ជា​ថ្មដា​នៃ​អ៊ីស្រាអែល


ថ្ម​ដែល​ពួក​ជាងសង់ផ្ទះ​បដិសេធ បាន​ត្រឡប់ជា​ថ្មគ្រឹះ​វិញ​។


គ្រឹះ​របស់ព្រះយេហូវ៉ា​នៅលើ​ភ្នំ​ដ៏វិសុទ្ធ​ទាំងឡាយ​;


តើ​ត្រូវ​ឆ្លើយ​នឹង​អ្នកនាំសារ​នៃ​ប្រជាជាតិ​នោះ​ដូចម្ដេច​? ត្រូវឆ្លើយ​ថា​៖ “ព្រះយេហូវ៉ា​បាន​តាំង​ស៊ីយ៉ូន​ឡើង ហើយ​មនុស្ស​រងទុក្ខ​ក្នុង​ប្រជារាស្ត្រ​របស់ព្រះអង្គ​នឹង​ជ្រកកោន​ក្នុង​ទីក្រុងនោះ”៕


ទោះបីជាយ៉ាងនោះក៏ដោយ ក៏​ព្រះយេហូវ៉ា​ទ្រង់​រង់ចាំ​ដើម្បី​មេត្តា​ដល់​អ្នករាល់គ្នា​។ ដោយហេតុនេះ ព្រះអង្គ​ទ្រង់​ក្រោកឡើង​ដើម្បី​អាណិតមេត្តា​ដល់​អ្នករាល់គ្នា ពីព្រោះ​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដីយុត្តិធម៌​។ មានពរ​ហើយ អស់អ្នក​ដែល​រង់ចាំ​ព្រះអង្គ​!


“មនុស្ស​រងទុក្ខ​ដែល​ត្រូវព្យុះបក់បោក ដែល​ឥត​ត្រូវបាន​សម្រាលទុក្ខ​អើយ មើល៍! យើង​នឹង​រៀប​ថ្ម​របស់អ្នក​ឡើង​ដោយ​បាយអពណ៌ស្អាត ហើយ​ចាក់គ្រឹះ​អ្នក​ដោយ​ត្បូងកណ្ដៀង​។


ដូចដែល​ព្រះករុណា​បាន​ទត​ឃើញ​ថា មាន​ថ្ម​មួយ​ត្រូវបាន​កាត់ចេញ​ពី​ភ្នំ មិនមែន​ដោយ​ដៃមនុស្ស ហើយ​បំបាក់បំបែក​ដែក លង្ហិន ដីឥដ្ឋ ប្រាក់ និង​មាស​នោះ គឺ​ព្រះ​ដ៏ធំឧត្ដម​បាន​ឲ្យ​ព្រះរាជា​ជ្រាប​អ្វីដែល​នឹង​កើតមាន​នៅក្រោយ​នេះ​។ សុបិន​នេះ​ពិតប្រាកដ ហើយ​ការកាត់ស្រាយ​សុបិននេះ​ក៏​ប្រាកដប្រជា​ដែរ”។


ថ្មគ្រឹះ​នឹង​ចេញមកពី​ពួកគេ ស្នឹងរោង​នឹង​ចេញមកពី​ពួកគេ ធ្នូ​ចម្បាំង​នឹង​ចេញមកពី​ពួកគេ អស់ទាំង​អ្នកគ្រប់គ្រង​នឹង​ចេញមក​ពី​ពួកគេ​ជាមួយគ្នា​។


មើល៍! នៅលើ​ថ្ម​ដែល​យើង​បាន​ដាក់​នៅមុខ​យ៉ូស្វេ គឺ​ថ្ម​តែមួយ​ដែល​មាន​ភ្នែក​ប្រាំពីរ មើល៍! យើង​នឹង​ចារឹក​ចំណារ​របស់វា ព្រមទាំង​ដក​សេចក្ដីទុច្ចរិត​របស់​ទឹកដី​នេះ​ចេញ​ក្នុង​មួយ​ថ្ងៃ’។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“តើ​អ្នករាល់គ្នា​មិនដែល​អាន​ក្នុង​គម្ពីរ​ទេ​ឬ ដែលថា​: ‘ថ្ម​ដែល​ពួក​ជាងសង់ផ្ទះ​បដិសេធ បាន​ត្រឡប់ជា​ថ្មគ្រឹះ​វិញ​។ ការនេះ​បាន​កើតឡើង​ពី​ព្រះអម្ចាស់ ជា​ការ​អស្ចារ្យ​ក្នុង​ភ្នែក​របស់យើង’ ?


តើ​អ្នករាល់គ្នា​មិនដែល​អាន​បទគម្ពីរ​នេះ​ទេ​ឬ ដែលថា​: ‘ថ្ម​ដែល​ពួក​ជាងសង់ផ្ទះ​បដិសេធ បាន​ត្រឡប់ជា​ថ្មគ្រឹះ​វិញ​។


ដ្បិត​ព្រះគម្ពីរ​ចែងថា​:“អស់អ្នក​ដែល​ជឿទុកចិត្តលើ​ព្រះអង្គ នឹង​មិន​ត្រូវ​អាម៉ាស់មុខ​ឡើយ”។


ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “មើល៍! នៅ​ស៊ីយ៉ូន​យើង​ដាក់​ថ្ម​នៃ​ការជំពប់ និង​ថ្មដា​នៃ​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​; ប៉ុន្តែ​អ្នក​ដែល​ជឿទុកចិត្តលើ​ព្រះអង្គ នឹង​មិន​ត្រូវ​អាម៉ាស់មុខ​ឡើយ” ៕


ដ្បិត​គ្មានអ្នកណា​អាច​ចាក់​គ្រឹះ​ផ្សេងទៀត​បាន​ឡើយ ក្រៅពី​គ្រឹះ​ដែល​ចាក់​រួចហើយ គឺ​ជា​ព្រះយេស៊ូវ​គ្រីស្ទ។


ដែល​ត្រូវបាន​សាងសង់​លើ​គ្រឹះ​របស់​ពួក​សាវ័ក និង​ព្យាការី ដោយ​មាន​ព្រះ​គ្រីស្ទ​យេស៊ូវ​ផ្ទាល់​ជា​ថ្មគ្រឹះ​។


យ៉ាងណាមិញ គ្រឹះ​ដ៏រឹងមាំ​របស់​ព្រះ​នៅស្ថិតស្ថេរ​ជាដរាប ទាំង​មាន​បោះ​ត្រា​ដូច្នេះ​ថា​: “ព្រះអម្ចាស់​ស្គាល់​អ្នក​ដែល​ជា​របស់​អង្គទ្រង់” ហើយ​ថា​: “អស់អ្នក​ដែល​ហៅ​ព្រះនាម​របស់​ព្រះអម្ចាស់ ចូរ​ចាកចេញ​ពី​សេចក្ដីទុច្ចរិត​ទៅ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម