Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 37:6 - ព្រះគម្ពីរខ្មែរសាកល

6 នោះ​អេសាយ​និយាយ​នឹង​ពួកគេ​ថា​៖ “ចូរ​ទូល​ដល់​ចៅហ្វាយ​របស់អ្នករាល់គ្នា​ថា​: ‘ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​: កុំ​ខ្លាច​ចំពោះ​ពាក្យសម្ដី​ដែល​អ្នក​បាន​ឮ ដែល​ពួក​អ្នកបម្រើ​របស់​ស្ដេច​អាស្ស៊ីរី​បាន​ជេរប្រមាថ​យើង​នោះ​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ហើយ​ហោរា​អេសាយ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ទូល​ដល់​ចៅ‌ហ្វាយ​អ្នក​ថា "ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះថា កុំ​ខ្លាច​ចំពោះ​ពាក្យ​សម្ដី​ដែល​អ្នក​បាន​ឮ ជា​ពាក្យ​ដែល​ពួក​បម្រើ​របស់​ស្តេច​អាស‌ស៊ើរ បាន​ប្រមាថ​ដល់​យើង​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ហើយ​លោក​អេសាយ​ប្រាប់​ពួក​គេ​ថា៖ «អស់​លោក​ត្រូវ​ទូល​ព្រះ‌ករុណា​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “កុំ​ភ័យ​ខ្លាច ព្រោះ​តែ​ពាក្យ​ដែល​អ្នក​បាន​ឮ គឺ​ពាក្យ​ដែល​ពួក​អាស្ស៊ីរី​ប្រមាថ​មាក់‌ងាយ​យើង​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ហើយ​អេសាយ​លោក​មាន​ប្រសាសន៍​ថា ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ទូល​ដល់​ចៅហ្វាយ​អ្នក​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ កុំ​ឲ្យ​ខ្លាច​ចំពោះ​ពាក្យ​សំដី​ដែល​ឯង​បាន​ឮ ជា​ពាក្យ​ដែល​ពួក​បំរើ​របស់​ស្តេច​អាសស៊ើរ បាន​ប្រមាថ​ដល់​អញ​នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ហើយ​អេសាយ​ប្រាប់​ពួក​គេ​ថា៖ «អស់​លោក​ត្រូវ​ជម្រាប​ស្តេច​ថា អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: “កុំ​ភ័យ​ខ្លាច ព្រោះ​តែ​ពាក្យ​ដែល​អ្នក​បាន​ឮ គឺ​ពាក្យ​ដែល​ពួក​អាស្ស៊ីរី​ប្រមាថ​មាក់‌ងាយ​យើង​នោះ​ឡើយ។

សូមមើលជំពូក ចម្លង




អេសាយ 37:6
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​និយាយ​នឹង​ពួកអ្នកដែល​មាន​ចិត្ត​តក់ស្លុត​ថា​៖ “ចូរ​មានកម្លាំងឡើង កុំ​ខ្លាច​ឡើយ​! មើល៍! ព្រះ​របស់អ្នករាល់គ្នា​! ព្រះអង្គ​នឹង​យាង​មក​ដោយ​មាន​ការសងសឹក ដោយមាន​សំណង​របស់​ព្រះ​។ ព្រះអង្គ​នឹង​យាង​មក ហើយ​សង្គ្រោះ​អ្នករាល់គ្នា”។


ពេល​ពួក​រាជបម្រើ​របស់​ព្រះបាទ​ហេសេគា​មក​ជួប​អេសាយ


ពួកអ្នកដែល​ស្គាល់​សេចក្ដីសុចរិតយុត្តិធម៌ ជា​ប្រជាជន​ដែល​ក្រឹត្យវិន័យ​របស់យើង​នៅ​ក្នុងចិត្ត​អើយ ចូរ​ស្ដាប់តាម​យើង​ចុះ​! កុំ​ខ្លាច​ការត្មះតិះដៀល​របស់​មនុស្ស​ឡើយ ក៏​កុំ​ធ្លាក់ទឹកចិត្ត​ដោយព្រោះ​ពាក្យជេរប្រមាថ​របស់គេ​ដែរ​។


ហើយ​ប្រាប់​គាត់​ថា​: ‘ចូរ​ប្រយ័ត្នប្រយែង ហើយ​នៅស្ងៀម​ចុះ​។ កុំ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ចិត្ត​របស់អ្នក​ទន់ជ្រាយ ដោយព្រោះ​កន្ទុយ​អុស​ទាំង​ពីរ​ដែល​ហុយផ្សែង​នោះ​ឡើយ គឺ​ដោយព្រោះ​កំហឹង​យ៉ាងខ្លាំង​របស់​រេស៊ីន និង​ជនជាតិអើរ៉ាម ព្រមទាំង​កូន​របស់​រេម៉ាលា​។


ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ម្ដេចក៏​អ្នករាល់គ្នា​កំសាក​ម្ល៉េះ​? តើ​អ្នករាល់គ្នា​មិនទាន់​មាន​ជំនឿ​ទេ​ឬ​?”។


ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​មិនអើពើនឹងស្ដាប់​ពាក្យ​ដែល​គេ​និយាយ​ទេ ក៏​មានបន្ទូល​នឹង​អ្នកគ្រប់គ្រងសាលាប្រជុំ​ថា​៖“កុំ​ខ្លាច​ឡើយ​! ចូរ​គ្រាន់តែ​ជឿ​ប៉ុណ្ណោះ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម