Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 40:2 - ព្រះគម្ពីរខ្មែរសាកល

2 ចូរ​និយាយ​ទៅកាន់​ដួងចិត្ត​របស់​យេរូសាឡិម ហើយ​ប្រកាស​ទៅ​នាង​ថា​: ‘ពលកម្មដ៏លំបាក​របស់នាង​បាន​បញ្ចប់​ហើយ សេចក្ដីទុច្ចរិត​របស់នាង​ត្រូវបាន​លើកលែង ហើយ​នាង​បាន​ទទួល​ទ្វេដង​ពី​ព្រះហស្ត​របស់​ព្រះយេហូវ៉ា ចំពោះ​អស់ទាំង​បាប​របស់នាង’”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ចូរ​លួង‌លោម​ចិត្ត​ដល់​ក្រុង​យេរូ‌សាឡិម ហើយ​ស្រែក​ប្រាប់​ក្រុង​នោះ​ថា គ្រា​ធ្វើ​សឹក​សង្គ្រាម​របស់​គេ​បានចប់​សព្វ​គ្រប់​ហើយ អំពើ​ទុច្ចរិត​របស់​គេ​ក៏​ទទួល​បានការ​អត់​ទោស ហើយ​គេ​បាន​ទទួល​មួយ​ជា​ពីរ​ពី​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ស្នង​នឹង​អំពើ​បាប​របស់​គេ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ចូរ​លើក​ទឹក​ចិត្ត​អ្នក​ក្រុង​យេរូ‌សាឡឹម ហើយ​ប្រកាស​ប្រាប់​គេ​ថា ពេល​វេលា​ដែល​ខ្មាំង​បង្ខំ​ឲ្យ​គេ​ធ្វើ​ការ យ៉ាង​ធ្ងន់​នោះ បាន​ចប់​សព្វ​គ្រប់​ហើយ! គេ​រង​ទុក្ខ​ទោស​គ្រប់​គ្រាន់​ហើយ! ព្រះ‌អម្ចាស់​បាន​ដាក់​ទោស​គេ ព្រោះ​តែ​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត ហើយ​គេ​ក៏​បាន​រង​ទុក្ខ​ទោស​នោះ មួយ​ទ្វេ​ជា​ពីរ​ដែរ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ត្រូវ​ឲ្យ​លួង‌លោម​ចិត្ត​នៃ​ក្រុង​យេរូ‌សាឡិម ហើយ​ស្រែក​ប្រាប់​គេ​ថា គ្រា​ធ្វើ​សឹក​សង្គ្រាម​របស់​គេ​បាន​សំរេច​ហើយ អំពើ​ទុច្ចរិត​របស់​គេ​ក៏​បាន​អត់​ទោស​ឲ្យ ហើយ​គេ​បាន​ទទួល​សំណង​១​ជា​២​ពី​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ឲ្យ​ស្នង​នឹង​អំពើ​បាប​គេ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ចូរ​លើក​ទឹក​ចិត្ត​អ្នក​ក្រុង​យេរូ‌សាឡឹម ហើយ​ប្រកាស​ប្រាប់​គេ​ថា ពេល​វេលា​ដែល​ខ្មាំង​បង្ខំ​ឲ្យ​គេ​ធ្វើ​ការ យ៉ាង​ធ្ងន់​នោះ បាន​ចប់​សព្វ​គ្រប់​ហើយ! គេ​រង​ទុក្ខ​ទោស​គ្រប់​គ្រាន់​ហើយ! អុលឡោះ‌តាអាឡា​បាន​ដាក់​ទោស​គេ ព្រោះ​តែ​អំពើ​បាប​ដែល​គេ​បាន​ប្រព្រឹត្ត ហើយ​គេ​ក៏​បាន​រង​ទុក្ខ​ទោស​នោះ មួយ​ទ្វេ​ជា​ពីរ​ដែរ!»។

សូមមើលជំពូក ចម្លង




អេសាយ 40:2
54 ការដាក់ឲ្យឆ្លើយតបគ្នា  

ចិត្ត​របស់គាត់​ឈ្លក់វង្វេង​នឹង​ឌីណា​កូនស្រី​របស់​យ៉ាកុប​។ គាត់​ស្រឡាញ់​នាងក្រមុំ​នោះ ក៏​និយាយលួងលោមចិត្ត​នាង​។


មានពរ​ហើយ អ្នកដែល​ត្រូវបាន​លើកលែងទោស​នូវ​ការបំពាន គឺ​អ្នកដែល​ត្រូវបាន​គ្របបាំង​នូវ​បាប​របស់ខ្លួន​!


ព្រះអង្គ​បាន​ដក​អស់ទាំង​សេចក្ដីក្ដៅក្រហាយ​របស់ព្រះអង្គ​ថយមកវិញ ព្រះអង្គ​បាន​បែរចេញ​ពី​ព្រះពិរោធ​ដ៏ក្រេវក្រោធ​របស់ព្រះអង្គ​។


ពេល​សម្រាប់​យំសោក និង​ពេល​សម្រាប់​សើចសប្បាយ​; ពេល​សម្រាប់​កាន់ទុក្ខ និង​ពេល​សម្រាប់​លោតកញ្ឆេង​;


នៅ​ថ្ងៃ​នោះ អ្នក​នឹង​និយាយថា​៖ “ព្រះយេហូវ៉ា​អើយ ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​! ទោះបីជា​ព្រះអង្គ​បាន​ក្រេវក្រោធ​នឹង​ទូលបង្គំ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​បាន​បែរចេញទៅ ហើយ​ព្រះអង្គ​បាន​សម្រាលទុក្ខ​ទូលបង្គំ​វិញ​។


នៅ​ថ្ងៃ​ដែល​ព្រះយេហូវ៉ា​បាន​ប្រទានឲ្យ​អ្នក​សម្រាក ពី​ទុក្ខព្រួយ​របស់អ្នក ពី​ភាពច្របូកច្របល់​របស់អ្នក និង​ពី​ពលកម្ម​ដ៏ធ្ងន់​ដែល​គេ​បាន​ដាក់ឲ្យ​អ្នក​ធ្វើ


ដូច្នេះ សេចក្ដីទុច្ចរិត​របស់​យ៉ាកុប​នឹង​ត្រូវបាន​លុបលាង​ដោយ​ការនេះ ហើយ​ការនេះ​ជា​ផល​ពេញលេញ​ពី​ការ​ដក​បាប​របស់ពួកគេ​ចេញ គឺ​ព្រះអង្គ​នឹង​ធ្វើឲ្យ​អស់ទាំង​ថ្ម​នៃ​អាសនា​បាន​ដូចជា​ដីស​ដែល​ខ្ទេចខ្ទី ក៏​ធ្វើឲ្យ​រូប​ព្រះម៉ែអាសេរ៉ា និង​អាសនាគ្រឿងក្រអូប​នៅឈរ​មិនបាន​។


គ្មាន​អ្នកស្រុក​និយាយថា​៖ “ខ្ញុំ​មានជំងឺ” ទៀតឡើយ ប្រជាជន​ដែល​រស់នៅ​ទីនោះ​នឹង​ត្រូវបាន​លើកលែងទោស​ចំពោះ​អំពើទុច្ចរិត​៕


ចូរ​និយាយ​នឹង​ពួកអ្នកដែល​មាន​ចិត្ត​តក់ស្លុត​ថា​៖ “ចូរ​មានកម្លាំងឡើង កុំ​ខ្លាច​ឡើយ​! មើល៍! ព្រះ​របស់អ្នករាល់គ្នា​! ព្រះអង្គ​នឹង​យាង​មក​ដោយ​មាន​ការសងសឹក ដោយមាន​សំណង​របស់​ព្រះ​។ ព្រះអង្គ​នឹង​យាង​មក ហើយ​សង្គ្រោះ​អ្នករាល់គ្នា”។


យើង គឺ​យើង​ហ្នឹងហើយ ជា​ព្រះអង្គនោះ ដែល​លុប​ការបំពាន​របស់អ្នក​ចេញ​ដោយយល់ដល់​ខ្លួនយើង ហើយ​យើង​នឹង​មិន​នឹកចាំ​បាប​របស់អ្នក​ទៀតឡើយ​។


យើង​បាន​លុប​ការបំពាន​របស់អ្នក​ចេញ ដូចជា​ពពកដ៏ក្រាស់ ក៏​បាន​លុប​បាប​របស់អ្នក​ចេញ ដូចជា​អ័ព្ទ​ផង​។ ចូរ​ត្រឡប់មក​ឯ​យើង​វិញ ដ្បិត​យើង​បាន​លោះ​អ្នក​ហើយ​!


យ៉ាងណាមិញ ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “ទោះបីជា​ឈ្លើយសឹក​របស់​មនុស្ស​ខ្លាំងពូកែ​ក៏ដោយ ក៏​នឹង​ត្រូវបាន​យកចេញ​ដែរ ហើយ​រំពា​របស់​មនុស្ស​កាចសាហាវ​ក៏​នឹង​ត្រូវបាន​រំដោះ​ផង ពីព្រោះ​យើង​នឹង​តតាំង​នឹង​អ្នកដែលតតាំង​នឹង​អ្នក យើង​នឹង​សង្គ្រោះ​កូនចៅ​របស់អ្នក​។


ភ្ញាក់ឡើង​! ភ្ញាក់ឡើង​! យេរូសាឡិម ជា​អ្នកដែល​ផឹក​ពី​ព្រះហស្ត​របស់​ព្រះយេហូវ៉ា គឺ​ពី​ពែង​នៃ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​អើយ ចូរ​ក្រោកឡើង​! អ្នក​បាន​ផឹក​ស្រូប​ដល់​កាក​ក្នុង​ពែង​នៃ​សេចក្ដីងេកងោក​ហើយ​។


តាមពិត លោក​រងរបួស​ដោយព្រោះ​ការបំពាន​របស់ពួកយើង លោក​ត្រូវបាន​ជាន់កម្ទេច​ដោយព្រោះ​អំពើទុច្ចរិត​របស់ពួកយើង​។ ការវាយប្រដៅ​ដែលនាំឲ្យ​ពួកយើង​មាន​សេចក្ដីសុខសាន្ត បានធ្លាក់​ទៅលើ​លោក ហើយ​ដោយសារតែ​ស្នាមរំពាត់​របស់លោក ពួកយើង​ត្រូវបាន​ប្រោសឲ្យជា​។


យើង​ទាំងអស់គ្នា​បាន​វង្វេង​ដូច​ចៀម ម្នាក់ៗ​បាន​បែរចេញ​ទៅតាម​ផ្លូវ​រៀងៗខ្លួន ប៉ុន្តែ​ព្រះយេហូវ៉ា​បាន​ទម្លាក់​សេចក្ដីទុច្ចរិត​របស់យើង​ទាំងអស់គ្នា​ទៅលើ​លោក​។


ប្រសិនបើ​មាន​គេ​បង្កជម្លោះយ៉ាងខ្លាំង នោះ​មិនមែន​ចេញមកពី​យើង​ទេ​; អ្នកណា​ដែល​បង្កជម្លោះ​ទាស់នឹង​អ្នក អ្នកនោះ​នឹង​ដួល​ដោយព្រោះ​អ្នក​។


គ្រប់ទាំង​អាវុធ​ដែល​ពួកគេ​សូនឡើង​ទាស់នឹង​អ្នក គ្មាន​ប្រសិទ្ធភាព​ឡើយ ហើយ​អស់ទាំង​អណ្ដាត​ដែល​ក្រោកឡើង​ទាស់នឹង​អ្នក​ក្នុង​ការកាត់ក្ដី អ្នក​នឹង​ផ្ដន្ទាទោស​វាវិញ​។ នេះ​ហើយ ជា​មរតក​របស់​អ្នកបម្រើ​នៃ​ព្រះយេហូវ៉ា និង​ជា​សេចក្ដីសុចរិតយុត្តិធម៌​របស់ពួកគេ​ដែល​ចេញពី​យើង”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៕


ចូរឲ្យ​មនុស្ស​អាក្រក់​បោះបង់​ផ្លូវ​របស់ខ្លួន​ចោល ចូរឲ្យ​មនុស្ស​ទុច្ចរិត​បោះបង់​គំនិត​របស់ខ្លួន​ចោល ហើយ​ឲ្យ​ពួកគេ​ត្រឡប់មក​រក​ព្រះយេហូវ៉ា​វិញ នោះ​ព្រះអង្គ​នឹង​អាណិតមេត្តា​ពួកគេ ក៏​ឲ្យ​ពួកគេ​ត្រឡប់មក​រក​ព្រះ​របស់ពួកយើង​វិញ ដ្បិត​ព្រះអង្គ​នឹង​លើកលែងទោស​ជាបរិបូរ​។


ហើយ​ប៉ះ​នឹង​មាត់​ខ្ញុំ ទាំង​និយាយថា​៖ “មើល៍! រងើកនេះ​បាន​ប៉ះ​នឹង​បបូរមាត់​អ្នក ដូច្នេះ​សេចក្ដីទុច្ចរិត​របស់អ្នក​ត្រូវបាន​ដកចេញ ហើយ​បាប​របស់អ្នក​ក៏​ត្រូវបាន​លុបលាង​ដែរ​!”។


ជំនួសឲ្យ​សេចក្ដីអាម៉ាស់​របស់អ្នករាល់គ្នា នឹងមានចំណែក​ទ្វេដង ជំនួសឲ្យ​ភាពអាប់យស អ្នករាល់គ្នា​នឹង​ស្រែកហ៊ោសប្បាយ​ដោយព្រោះ​ចំណែក​របស់ខ្លួន​។ គឺយ៉ាងនេះឯង​ដែល​អ្នករាល់គ្នា​នឹង​កាន់កាប់​ចំណែក​ទ្វេដង​នៅក្នុង​ទឹកដី​របស់អ្នករាល់គ្នា អំណរ​ដ៏អស់កល្ប​នឹង​ទៅជា​របស់​អ្នករាល់គ្នា​។


ដូចដែល​កូន​ត្រូវ​ម្ដាយ​លួងលោម​យ៉ាងណា យើង​នឹង​លួងលោម​អ្នករាល់គ្នា​យ៉ាងនោះដែរ គឺ​អ្នករាល់គ្នា​នឹង​ត្រូវបាន​លួងលោម​នៅ​យេរូសាឡិម”។


មានអ្នក​ខ្លះ​ក្នុង​ពួកអ្នក​មានប្រាជ្ញា​នឹង​ដួល ដើម្បីឲ្យ​ពួកគេ​ត្រូវបាន​បន្សុទ្ធ ត្រូវបាន​ជម្រះ និង​ត្រូវបាន​ធ្វើឲ្យស រហូតដល់​គ្រា​នៃ​ទីបញ្ចប់ ដ្បិត​នៅតែ​មិនទាន់​ដល់​ពេលកំណត់​នៅឡើយ​។


រីឯ​អ្នក​វិញ ដានីយ៉ែល​អើយ ចូរ​បំបិទ​ពាក្យ​ទាំងនេះ ហើយ​បិទត្រា​លើ​សៀវភៅ​នេះ រហូតដល់​គ្រា​ចុងបញ្ចប់​។ មនុស្ស​ជាច្រើន​នឹង​ទៅណេះទៅណោះ ហើយ​ចំណេះដឹង​នឹង​កើនឡើង”។


គាត់​ក៏​តបថា​៖ “ដានីយ៉ែល​អើយ ចូរ​ទៅ​ចុះ ដ្បិត​ពាក្យ​ទាំងនេះ​ត្រូវបាន​បំបិទ ហើយ​ត្រូវបាន​បិទត្រា រហូតដល់​គ្រា​ចុងបញ្ចប់​។


ព្រះអង្គ​បាន​បំពេញ​ព្រះបន្ទូល​របស់ព្រះអង្គ​ឲ្យសម្រេច ដែល​ព្រះអង្គ​មានបន្ទូល​ទាស់នឹង​យើងខ្ញុំ និង​ពួក​ចៅហ្វាយ​របស់យើងខ្ញុំ ដែល​គ្រប់គ្រង​លើ​យើងខ្ញុំ ដោយ​នាំ​មហន្តរាយ​ដ៏ធំ​មក​លើ​យើងខ្ញុំ ដ្បិត​នៅក្រោម​មេឃ​ទាំងមូល មិនដែល​មាន​ធ្វើ ដូច​អ្វីដែល​ត្រូវបាន​ធ្វើ​ដល់​យេរូសាឡិម​ឡើយ​។


គឺ​នៅ​ឆ្នាំ​ដំបូង​នៃ​រជ្ជកាល​របស់ទ្រង់ ខ្ញុំ ដានីយ៉ែល បាន​ចាប់ភ្លឹក​ក្នុង​គម្ពីរ តាម​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​ដែល​មក​ដល់​ព្យាការី​យេរេមា អំពី​ចំនួន​ឆ្នាំ​ដែល​ការហិនវិនាស​នៃ​យេរូសាឡិម​ត្រូវបាន​បំពេញឲ្យសម្រេច គឺ​ចិតសិប​ឆ្នាំ​។


ពេលនោះ ព្រះយេហូវ៉ា​ទ្រង់​ឆ្លើយ​នឹង​ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ​នោះ ដោយ​ពាក្យ​ល្អ និង​ពាក្យ​នៃ​ការកម្សាន្តចិត្ត​។


យើង​ក៏​ខឹង​ដោយ​កំហឹង​ដ៏ខ្លាំង​នឹង​បណ្ដា​ប្រជាជាតិ​ឥតកង្វល់​ដែរ ដ្បិត​យើង​បាន​ខឹង​តែបន្តិច ប៉ុន្តែ​ពួកគេ​បាន​បង្កើន​មហន្តរាយ​វិញ”។


ពួក​អ្នកទោស​ដែល​មាន​សេចក្ដីសង្ឃឹម​អើយ ចូរ​ត្រឡប់​មក​បន្ទាយ​វិញ​ចុះ​! ថ្ងៃនេះ​យើង​ប្រកាសថា យើង​នឹង​សង​អ្នក​ទ្វេដង​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ពេល ឬ​វេលា​ដែល​ព្រះ​បិតា​បាន​កំណត់​ដោយ​សិទ្ធិអំណាច​របស់ព្រះអង្គ គឺ​មិនមែន​ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ឡើយ​។


ប៉ុន្តែ​នៅពេល​ការបំពេញ​នៃ​ពេលកំណត់​បាន​មក​ដល់ ព្រះ​បាន​ចាត់​ព្រះបុត្រា​របស់​ព្រះអង្គ​ឲ្យមក​ប្រសូត​ចេញពី​ស្ត្រី គឺឲ្យ​ប្រសូត​នៅ​ក្រោម​ក្រឹត្យវិន័យ


ចូរ​តបសង​នាង​តាមដែល​នាង​បាន​តបសង​គេ គឺ​តបសងទ្វេដង​តាម​ទង្វើ​របស់​នាង​។ ក្នុង​ពែង​ដែល​នាង​បាន​លាយ ចូរ​លាយ​ទ្វេដង​ឲ្យ​នាង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម