Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 61:2 - ព្រះគម្ពីរខ្មែរសាកល

2 ដើម្បី​ប្រកាស​ឆ្នាំ​នៃ​សេចក្ដីសន្ដោស​របស់​ព្រះយេហូវ៉ា និង​ថ្ងៃ​នៃ​ការសងសឹក​របស់​ព្រះ​នៃពួកយើង ដើម្បី​សម្រាលទុក្ខ​អស់អ្នក​ដែល​កាន់ទុក្ខ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ឆ្នាំ ដែល​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ និង​ពី​ថ្ងៃ​ដែល​ព្រះ​នៃ​យើង​ខ្ញុំ​នឹង​សង‌សឹក ហើយ​ឲ្យ​កម្សាន្ត​ចិត្ត​នៃ​អស់​អ្នក​ណា​ដែល​សោយ‌សោក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រម​ទាំង​ប្រកាស​ពី​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់​សម្តែង ព្រះ‌ហឫទ័យ​មេត្តា​ករុណា និង​ពី​ថ្ងៃ​កំណត់​ដែល​ព្រះ​របស់​យើង ដាក់​ទោស​មនុស្ស​អាក្រក់ ហើយ​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​កាន់​ទុក្ខ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ឆ្នាំ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នឹង​ពី​ថ្ងៃ ដែល​ព្រះ​នៃ​យើង​ខ្ញុំ​នឹង​សង‌សឹក​ផង ហើយ​ឲ្យ​កំសាន្ត​ចិត្ត​នៃ​អស់​អ្នក​ណា​ដែល​សោយ‌សោក

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ព្រម​ទាំង​ប្រកាស​ពី​ឆ្នាំ​ដែលអុលឡោះ‌តាអាឡា​សំដែង ចិត្ត​មេត្តា‌ករុណា និង​ពី​ថ្ងៃ​កំណត់​ដែល​ម្ចាស់​របស់​យើង ដាក់​ទោស​មនុស្ស​អាក្រក់ ហើយ​សំរាល​ទុក្ខ​អស់​អ្នក​ដែល​កាន់​ទុក្ខ

សូមមើលជំពូក ចម្លង




អេសាយ 61:2
34 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ នេះជា​សេចក្ដីប្រកាស​របស់​ព្រះអម្ចាស់​យេហូវ៉ា​នៃ​ពលបរិវារ ជា​ព្រះដ៏មានព្រះចេស្ដា​នៃ​អ៊ីស្រាអែល​៖ “វេទនា​ហើយ​! យើង​នឹង​ធូរខ្លួន​ពី​ពួក​បច្ចាមិត្ត​របស់យើង ហើយ​សងសឹក​ពួក​សត្រូវ​របស់យើង​។


ចូរ​ទ្រហោយំ​ចុះ ដ្បិត​ថ្ងៃ​របស់​ព្រះយេហូវ៉ា​ជិតមកដល់​ហើយ​! ថ្ងៃនោះ​នឹង​មកដល់​ដូចជា​ការបំផ្លាញ​ពី​ព្រះដ៏មានព្រះចេស្ដា​។


ដ្បិត​នឹង​មាន​ថ្ងៃ​មួយ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​សម្រាប់​ទាស់នឹង​អស់អ្នក​ដែល​ក្រអឺតក្រទម និង​ឆ្មើងឆ្មៃ ព្រមទាំង​ទាស់នឹង​អស់អ្នក​ដែល​លើកតម្កើង​ខ្លួន នោះ​ពួកគេនឹងត្រូវបាន​បន្ទាបចុះ


ព្រះអង្គ​នឹង​លេប​សេចក្ដីស្លាប់​ទៅ​ជារៀងរហូត​។ ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​របស់ខ្ញុំ​នឹង​ជូត​ទឹកភ្នែក​ចេញ​ពី​មុខ​មនុស្ស​ទាំងអស់ ហើយ​ដក​សេចក្ដីត្មះតិះដៀល​របស់​ប្រជារាស្ត្រ​ព្រះអង្គ​ចេញ​ពី​ផែនដី​ទាំងមូល​។ ដ្បិត​ព្រះយេហូវ៉ា​បាន​មានបន្ទូល​ហើយ​។


ដ្បិត​ព្រះពិរោធ​របស់​ព្រះយេហូវ៉ា​មកលើ​គ្រប់ទាំង​ប្រជាជាតិ ហើយ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​មកលើ​ពលទ័ព​ទាំងអស់​របស់ពួកគេ​។ ព្រះអង្គ​បាន​ញែកចេញបំផ្លាញ​ពួកគេ ក៏​បាន​ប្រគល់​ពួកគេ​ទៅ​ការកាប់សម្លាប់​។


ដ្បិត​ព្រះយេហូវ៉ា​មាន​ថ្ងៃ​នៃ​ការសងសឹក ជា​ឆ្នាំ​នៃ​ការតបសង​ចំពោះ​រឿងក្ដី​របស់​ស៊ីយ៉ូន​។


ចូរ​និយាយ​នឹង​ពួកអ្នកដែល​មាន​ចិត្ត​តក់ស្លុត​ថា​៖ “ចូរ​មានកម្លាំងឡើង កុំ​ខ្លាច​ឡើយ​! មើល៍! ព្រះ​របស់អ្នករាល់គ្នា​! ព្រះអង្គ​នឹង​យាង​មក​ដោយ​មាន​ការសងសឹក ដោយមាន​សំណង​របស់​ព្រះ​។ ព្រះអង្គ​នឹង​យាង​មក ហើយ​សង្គ្រោះ​អ្នករាល់គ្នា”។


ព្រះ​របស់អ្នករាល់គ្នា​មានបន្ទូលថា​៖ “ចូរ​កម្សាន្តចិត្ត ចូរ​កម្សាន្តចិត្ត​ប្រជារាស្ត្រ​របស់យើង​!


ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “ក្នុង​វេលា​នៃ​ការសន្ដោស យើង​បាន​ឆ្លើយ​នឹង​អ្នក​; ក្នុង​ថ្ងៃ​នៃ​សេចក្ដីសង្គ្រោះ យើង​បាន​ជួយ​អ្នក​។ យើង​នឹង​រក្សា​អ្នក ហើយ​តាំង​អ្នក​ឡើង​ទុកជា​សម្ពន្ធមេត្រី​ដល់​បណ្ដាជន ដើម្បី​ស្ដារ​ទឹកដី​នេះ​ឡើងវិញ ដើម្បី​កាន់កាប់​មរតក​ដែល​ជា​ទីស្ងាត់ជ្រងំ


“យើង គឺ​យើង​ហ្នឹងហើយ ជា​ព្រះអង្គនោះ​ដែល​កម្សាន្តចិត្ត​អ្នករាល់គ្នា​។ តើ​អ្នក​ជា​នរណា បានជា​អ្នក​ខ្លាច​មនុស្ស​ដែល​រមែងតែងតែ​ស្លាប់ និង​មនុស្សលោក​ដែល​នឹងត្រូវ​បោះចោល​ដូច​ស្មៅ


យើង​បាន​ឃើញ​ផ្លូវ​របស់គេ ប៉ុន្តែ​យើង​នឹង​ប្រោស​គេ​ឲ្យជា​; យើង​នឹង​នាំផ្លូវ​គេ ហើយ​ធ្វើឲ្យមាន​ការកម្សាន្តចិត្ត​ឡើងវិញ​ដល់​គេ និង​ដល់​អ្នក​កាន់ទុក្ខ​របស់គេ


តើ​ការតមអាហារ​ដែល​យើង​ជ្រើសរើស ជា​ថ្ងៃ​ដែល​មនុស្ស​ធ្វើទុក្ខ​ដល់​ចិត្ត​របស់ខ្លួន​ដូច្នេះ​ឬ​? តើ​ជា​ការ​ឱន​ក្បាល​ចុះ​ដូច​ដើមត្រែង ហើយ​ក្រាល​ក្រណាត់ធ្មៃ និង​ផេះ​ឬ​? តើ​អ្នក​ហៅ​ការទាំងនេះ​ថា​ជា​ការតមអាហារ ជា​ថ្ងៃ​ដ៏គាប់ព្រះហឫទ័យ​ដល់​ព្រះយេហូវ៉ា​ឬ​?


ពួក​ជនបរទេស​នឹង​សង់​កំពែង​របស់អ្នក​ឡើងវិញ ហើយ​បណ្ដា​ស្ដេច​របស់ពួកគេ​នឹង​បម្រើ​អ្នក​។ ថ្វីត្បិតតែ​យើង​បាន​វាយ​អ្នក​ដោយ​កំហឹង​របស់យើង​ក៏ដោយ ប៉ុន្តែ​យើង​បាន​អាណិតមេត្តា​អ្នក ដោយ​សេចក្ដីសន្ដោស​របស់យើង​វិញ​។


នៅពេល​អ្នករាល់គ្នា​បាន​ឃើញ ចិត្ត​របស់អ្នករាល់គ្នា​នឹង​រីករាយ ឆ្អឹង​អ្នករាល់គ្នា​នឹង​លូតលាស់​ដូច​ស្មៅខ្ចី​; ព្រះហស្ត​របស់​ព្រះយេហូវ៉ា​នឹង​ត្រូវបាន​សម្ដែង​ដល់​បាវបម្រើ​របស់ព្រះអង្គ ប៉ុន្តែ​ព្រះអង្គ​ទ្រង់​ព្រះពិរោធ​នឹង​សត្រូវ​របស់ព្រះអង្គ​។


មានពរ​ហើយ អ្នក​ដែល​កាន់ទុក្ខ ដ្បិត​ពួកគេ​នឹង​ទទួល​ការ​សម្រាលទុក្ខ​។


និង​ដើម្បី​ប្រកាស​ឆ្នាំ​នៃ​ព្រះគុណ​របស់​ព្រះអម្ចាស់” ។


មានពរ​ហើយ អ្នក​ដែល​ឃ្លាន​នៅឥឡូវនេះ ដ្បិត​អ្នករាល់គ្នា​នឹង​បាន​ស្កប់ស្កល់​។ មានពរ​ហើយ អ្នក​ដែល​យំសោក​នៅឥឡូវនេះ ដ្បិត​អ្នករាល់គ្នា​នឹង​សើច​វិញ​។


ដ្បិត​ព្រះអង្គ​មានបន្ទូលថា​៖ “ក្នុង​វេលា​នៃ​ការសន្ដោស យើង​បាន​ស្ដាប់​អ្នក​; ក្នុង​ថ្ងៃ​នៃ​សេចក្ដីសង្គ្រោះ យើង​បាន​ជួយ​អ្នក”។ មើល៍! ឥឡូវនេះ​ជា​វេលា​នៃ​ការសន្ដោស​; មើល៍! ឥឡូវនេះ​ជា​ថ្ងៃ​នៃ​សេចក្ដីសង្គ្រោះ​។


ថែមទាំង​រារាំង​យើង​មិន​ឲ្យ​ប្រកាស​ដល់​សាសន៍ដទៃ​ទៀត ដើម្បី​កុំ​ឲ្យ​សាសន៍ដទៃ​បាន​សង្គ្រោះ​ឡើយ​។ ដូច្នេះ ពួកគេ​តែងតែ​បំពេញ​បាប​របស់​ខ្លួន​ជានិច្ច ហើយ​នៅទីបំផុត ព្រះពិរោធ​បាន​ធ្លាក់មក​លើ​ពួកគេ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម