Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 66:15 - ព្រះគម្ពីរខ្មែរសាកល

15 ដូច្នេះ​មើល៍! ព្រះយេហូវ៉ា​នឹង​យាង​មក​ក្នុង​ភ្លើង រទេះចម្បាំង​របស់ព្រះអង្គ​នឹង​មក​ដូចជា​ខ្យល់កួច ដើម្បី​សង​ព្រះពិរោធ​របស់ព្រះអង្គ​ក្នុង​ភាពក្ដៅក្រហាយ ព្រមទាំង​សង​ការស្ដីបន្ទោស​របស់ព្រះអង្គ​ដោយ​ភ្លើងសន្ធោសន្ធៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​យាង​មក​ក្នុង​ភ្លើង ហើយ​ព្រះ‌រាជ‌រថ​របស់​ព្រះ‌អង្គ​ដូច​ជា​ខ្យល់​កួច ដើម្បី​សម្រេច​តាម​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ និង​តាម​ពាក្យ​ស្តី​បន្ទោស​របស់​ព្រះ‌អង្គ ដោយ‌សារ​អណ្ដាត​ភ្លើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 មើល ព្រះ‌អម្ចាស់​កំពុង​តែ​យាង​មក ព្រះអង្គ​យាង​មក​ក្នុង​ភ្លើង រាជ‌រថ​របស់​ព្រះអង្គ​ប្រៀប​បាន​នឹង​ខ្យល់​កួច។ ព្រះអង្គ​ធ្វើ​តាម​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​របស់​ព្រះអង្គ ព្រះអង្គ​ប្រើ​អណ្ដាត​ភ្លើង ដើម្បី​ដាក់​ទោស ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ ព្រមាន​ទុក​ជា​មុន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ដ្បិត​មើល ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​យាង​មក​នាំ​ទាំង​ភ្លើង​មក​ជា​មួយ ហើយ​ព្រះ‌រាជ‌រថ​របស់​ទ្រង់​នឹង​បាន​ដូច​ជា​ខ្យល់​កួច ដើម្បី​នឹង​សំរេច​តាម​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់ នឹង​តាម​ពាក្យ​ស្តី​បន្ទោស​របស់​ទ្រង់ ដោយ‌សារ​អណ្តាត​ភ្លើង

សូមមើលជំពូក ចម្លង

អាល់គីតាប

15 មើល អុលឡោះ‌តាអាឡា​កំពុង​តែ​មក ទ្រង់​មក​ក្នុង​ភ្លើង រទេះ​របស់​ទ្រង់​ប្រៀប​បាន​នឹង​ខ្យល់​កួច។ ទ្រង់​ធ្វើ​តាម​កំហឹង​ដ៏​ខ្លាំង​របស់​ទ្រង់ ទ្រង់​ប្រើ​អណ្ដាត​ភ្លើង ដើម្បី​ដាក់​ទោស ស្រប​តាម​បន្ទូល​ដែល​ទ្រង់ ព្រមាន​ទុក​ជា​មុន។

សូមមើលជំពូក ចម្លង




អេសាយ 66:15
33 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​នឹង​បង្អុរ​អន្ទាក់​លើ​មនុស្ស​អាក្រក់​; ភ្លើង ស្ពាន់ធ័រ និង​ខ្យល់កម្លោច​ជា​ចំណែក​នៃ​ពែង​របស់ពួកគេ​។


ព្រះអង្គ​បង្អោន​ផ្ទៃមេឃ ហើយ​យាង​ចុះមក ដោយ​មាន​ភាពងងឹតដ៏ក្រាស់​នៅក្រោម​ព្រះបាទា​របស់ព្រះអង្គ​។


ព្រះករុណា​នឹង​ធ្វើឲ្យ​ពួកគេ​បាន​ដូចជា​ឡ​ភ្លើង​ក្នុង​ពេលដែល​ព្រះករុណា​លេចមក​; ព្រះយេហូវ៉ា​នឹង​លេប​ពួកគេ​ដោយ​ព្រះពិរោធ​របស់ព្រះអង្គ ហើយ​ភ្លើង​នឹង​ស៊ីបំផ្លាញ​ពួកគេ​។


ព្រះ​របស់យើង​នឹង​យាង​មក ព្រះអង្គ​នឹង​មិន​នៅស្ងៀម​ឡើយ​; មាន​ភ្លើង​ស៊ីបំផ្លាញ​នៅពីមុខ​ព្រះអង្គ មាន​ខ្យល់ព្យុះ​យ៉ាងខ្លាំង​នៅ​ជុំវិញ​ព្រះអង្គ​។


រទេះចម្បាំង​របស់​ព្រះ​មាន​រាប់លានរាប់កោដិ​; ព្រះអម្ចាស់​របស់ខ្ញុំ​គង់​នៅក្នុងចំណោម​ពួកគេ ដូចនៅភ្នំ​ស៊ីណាយ គឺ​នៅក្នុង​ទីវិសុទ្ធ​។


ភ្លើង​ដើរ​នៅមុខ​ព្រះអង្គ ហើយ​បញ្ឆេះ​បច្ចាមិត្ត​នៅ​ជុំវិញ​ព្រះអង្គ​។


រីឯ​ពន្លឺ​នៃ​អ៊ីស្រាអែល​នឹង​បាន​ជា​ភ្លើង ហើយ​អង្គ​ដ៏វិសុទ្ធ​របស់ពួកគេ​នឹង​បានជា​អណ្ដាតភ្លើង ភ្លើងនោះ​នឹង​ឆេះឡើង ហើយ​ស៊ីបំផ្លាញ​បន្លា និង​អញ្ចាញ​របស់ស្ដេចអាស្ស៊ីរី​ក្នុង​មួយ​ថ្ងៃ​។


ព្រះយេហូវ៉ា​អើយ ព្រះហស្ត​របស់ព្រះអង្គ​បាន​លើកឡើង​ហើយ ប៉ុន្តែ​ពួកគេ​មិន​ឃើញ​ឡើយ​។ សូមឲ្យ​ពួកគេ​ឃើញ​ចិត្តឆេះឆួល​របស់ព្រះអង្គ​ចំពោះ​ប្រជារាស្ត្រ ហើយ​អាម៉ាស់មុខ​! សូមឲ្យ​ភ្លើង​សម្រាប់​ពួក​បច្ចាមិត្ត​របស់ព្រះអង្គ​ស៊ីបំផ្លាញ​ពួកគេ​!


ព្រះយេហូវ៉ា​នឹង​ធ្វើឲ្យ​គេ​ឮ​ព្រះសូរសៀង​ដ៏រុងរឿង​របស់ព្រះអង្គ ហើយ​ធ្វើឲ្យ​ឃើញ​ការចុះមក​នៃ​ព្រះពាហុ​របស់ព្រះអង្គ ជាមួយនឹង​ព្រះពិរោធ​ដ៏ក្រេវក្រោធ និង​ភ្លើងសន្ធោសន្ធៅ​ដែល​ស៊ីបំផ្លាញ ព្រមទាំង​ព្យុះភ្លៀង ព្យុះសង្ឃរា និង​ដុំទឹកកក​ផង​។


ជាការពិត កន្លែងបូជា​ត្រូវបាន​រៀបចំ​តាំងពីបុរាណមក មែនហើយ ទីនោះ​ត្រូវបាន​ត្រៀមទុក​សម្រាប់​ស្ដេច​។ ព្រះអង្គ​បាន​ធ្វើឲ្យ​គំនរភ្លើង​នោះ​ជ្រៅ ហើយ​ធំទូលាយ ទាំង​មាន​ភ្លើង និង​អុស​ជាច្រើន គឺ​ខ្យល់ដង្ហើម​របស់​ព្រះយេហូវ៉ា បញ្ឆេះ​ទីនោះ​ដូចជា​ទន្លេ​ស្ពាន់ធ័រ​៕


រីឯ​ថ្មដា​របស់ពួកគេ​នឹង​កន្លងបាត់ទៅ​ដោយព្រោះ​សេចក្ដីគួរឲ្យខ្លាច ហើយ​ពួក​មេដឹកនាំ​របស់ពួកគេ​នឹង​ស្រយុតចិត្ត​ដោយព្រោះ​ទង់សញ្ញា”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា ដែល​ភ្លើង​របស់​ព្រះអង្គ​នៅ​ស៊ីយ៉ូន ហើយ​ឡ​របស់​ព្រះអង្គ​នៅ​យេរូសាឡិម​៕


ដោយហេតុនោះ ព្រះពិរោធ​របស់​ព្រះយេហូវ៉ា​បាន​ឆេះឡើង​ទាស់នឹង​ប្រជារាស្ត្រ​របស់ព្រះអង្គ រួច​ព្រះអង្គ​បាន​លាត​ព្រះហស្ត​របស់ព្រះអង្គ​ទាស់នឹង​ពួកគេ ហើយ​វាយ​ពួកគេ នោះ​ភ្នំ​ទាំងឡាយ​ក៏​រញ្ជួយ ហើយ​សាកសព​របស់ពួកគេ​បាន​ត្រឡប់​ដូចជា​សំរាម​នៅកណ្ដាល​ផ្លូវ​។ ទោះបីជា​មាន​ការទាំងអស់​នោះ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​មិន​បាន​បែរចេញ​ឡើយ ហើយ​ព្រះហស្ត​របស់ព្រះអង្គ​ក៏​នៅតែ​លាតចេញ​មក​ទៀត​។


ព្រួញ​របស់ពួកគេ​មុត​ណាស់ ហើយ​ធ្នូ​ទាំងអស់​របស់ពួកគេ​បាន​យឹត​ហើយ រីឯ​ក្រចកជើង​សេះ​របស់ពួកគេ​មើលទៅ​ដូចជា​ថ្មដែកកេះ ហើយ​កង់រទេះ​របស់ពួកគេ​ដូច​ខ្យល់កួច​។


កូនចៅ​របស់អ្នក​ខ្សោយល្វើយ ហើយ​ដេក​នៅតាម​អស់ទាំង​ក្បាល​ផ្លូវ ដូចជា​សត្វកែះ​ជាប់​សំណាញ់​; ពួកគេ​ពេញ​ដោយ​សេចក្ដីក្រេវក្រោធ​ពី​ព្រះយេហូវ៉ា គឺ​ការស្ដីបន្ទោស​ពី​ព្រះ​របស់អ្នក​។


“លុះ​ដល់​គ្រា​ចុងបញ្ចប់ ស្ដេច​នៃ​ទិសខាងត្បូង​នឹង​ច្រានផ្ដួល​ទ្រង់ ប៉ុន្តែ​ស្ដេច​នៃ​ទិសខាងជើង​នឹង​មកដូចជាខ្យល់ព្យុះ​ទាស់នឹង​ទ្រង់​ជាមួយ​រទេះចម្បាំង ទ័ពសេះ និង​នាវា​ជាច្រើន​។ ទ្រង់​នឹង​ឈ្លានពាន​ប្រទេស​នានា ព្រមទាំង​ជន់លិច​គេ ហើយ​ហូរកាត់​ផង​។


ទន្លេ​ភ្លើង​បាន​ហូរ​ចេញមក​ពី​ចំពោះ​ព្រះអង្គ មនុស្ស​រាប់ពាន់រាប់ម៉ឺន​នាក់​បម្រើ​ព្រះអង្គ មនុស្ស​រាប់លានរាប់កោដិ​នាក់​ឈរ​នៅចំពោះ​ព្រះអង្គ​។ ការជំនុំជម្រះ​បាន​ចាប់ផ្ដើម ហើយ​ក្រាំង​ទាំងឡាយ​ក៏​ត្រូវបាន​បើកឡើង​។


ខ្ញុំ​ងើបភ្នែកឡើង​ម្ដងទៀត ហើយ​សង្កេតមើល នោះ​មើល៍! មាន​រទេះចម្បាំង​បួន​ចេញមក​ពី​កណ្ដាល​ភ្នំ​ពីរ​។ ភ្នំ​ទាំងនោះ​ជា​ភ្នំ​លង្ហិន​។


ដូច្នេះ ធ្វើឲ្យ​ស្ដេច​ខ្ញាល់​ទ្រង់​ក៏​ចាត់​កងទ័ព​ឲ្យទៅ​បំផ្លាញជីវិត​ឃាតករ​ទាំងនោះ ហើយ​ដុត​ទីក្រុង​របស់​ពួកគេ​ចោល​។


ប៉ុន្តែ​ដោយ​ព្រះបន្ទូល​ដដែល​នេះ ផ្ទៃមេឃ និងផែនដី​នាបច្ចុប្បន្ននេះ ត្រូវបាន​បម្រុងទុក​សម្រាប់​ភ្លើង គឺ​ទុក​រហូតដល់​ថ្ងៃ​នៃ​ការជំនុំជម្រះ និង​សេចក្ដីវិនាស​របស់​មនុស្ស​មិនគោរពព្រះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម