Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 31:5 - ព្រះគម្ពីរខ្មែរសាកល

5 ដូចដែល​បក្សាបក្សី​ហើររេរា​យ៉ាងណា ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ក៏​នឹង​ការពារ​យេរូសាឡិម​យ៉ាងនោះដែរ​។ ព្រះអង្គ​នឹង​ការពារ ហើយ​ស្រោចស្រង់ ព្រះអង្គ​នឹង​រំលង ហើយ​រំដោះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​នឹង​ការពារ​ក្រុង​យេរូ‌សាឡិម ដូច​ជា​សត្វ​ស្លាប​ដែល​ហើរ​រេរា​ការពារ​សម្បុក​ដែរ ព្រះ‌អង្គ​នឹង​ការពារ ហើយ​ជួយ​ឲ្យ​រួច ព្រះ‌អង្គ​នឹង​ហោះ​ពី​លើ ហើយ​រារាំង​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​ការពារ ក្រុង​យេរូ‌សាឡឹម ដូច​បក្សី​ត្រដាង​ស្លាប​ការពារ​កូន​របស់​វា។ ព្រះអង្គ​ការពារ និង​រំដោះ​ក្រុង​យេរូ‌សាឡឹម ព្រះអង្គ​សង្គ្រោះ​ក្រុង​នេះ មិន​ឲ្យ​វិនាស​អន្តរាយ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​នឹង​ការ‌ពារ​ក្រុង​យេរូ‌សាឡិម ដូច​ជា​សត្វ​ស្លាប​ដែល​ហើរ​រេរា​ការ‌ពារ​សំបុក​ដែរ ទ្រង់​នឹង​ការ‌ពារ ហើយ​ជួយ​ឲ្យ​រួច ទ្រង់​នឹង​ហោះ​ពី​លើ ហើយ​រារាំង​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

5 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​ការពារ ក្រុង​យេរូ‌សាឡឹម ដូច​បក្សី​ត្រដាង​ស្លាប​ការពារ​កូន​របស់​វា។ ទ្រង់​ការពារ និង​រំដោះ​ក្រុង​យេរូ‌សាឡឹម ទ្រង់​សង្គ្រោះ​ក្រុង​នេះ មិន​ឲ្យ​វិនាស​អន្តរាយ​ឡើយ។

សូមមើលជំពូក ចម្លង




អេសាយ 31:5
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេលនោះ ផែនដី​គ្មានរូបរាង ហើយ​នៅទទេ ក៏​មាន​ភាពងងឹត​នៅលើ​ផ្ទៃ​នៃ​ទីជម្រៅ ហើយ​ព្រះវិញ្ញាណ​របស់​ព្រះ​ក៏​រេរា​នៅលើ​ផ្ទៃ​ទឹក​។


ព្រះយេហូវ៉ា​ទ្រង់​ជួយ​ពួកគេ ហើយ​រំដោះ​ពួកគេ គឺ​ព្រះអង្គ​រំដោះ​ពួកគេ​ពី​មនុស្ស​អាក្រក់ ហើយ​សង្គ្រោះ​ពួកគេ ពីព្រោះ​ពួកគេ​បាន​ជ្រកកោន​ក្នុង​ព្រះអង្គ​៕


ព្រះ​គង់នៅ​ក្នុង​ទីក្រុងនោះ ហើយ​នាង​នឹង​មិន​រង្គើ​ឡើយ ព្រះ​នឹង​ជួយ​នាង​នៅពេល​ព្រឹកព្រលឹម​មកដល់​។


ប្រជាជាតិ​នានា​ឡូឡា អាណាចក្រ​ទាំងឡាយ​រង្គើ​; ព្រះអង្គ​បាន​បន្លឺ​ព្រះសូរសៀង​របស់ព្រះអង្គ នោះ​ផែនដី​ក៏​រលាយ​។


ព្រះអង្គ​នឹង​ឃុំគ្រង​អ្នក​ដោយ​ចំអេងស្លាប​របស់ព្រះអង្គ ហើយ​អ្នក​នឹង​ជ្រកកោន​នៅក្រោម​ស្លាប​របស់ព្រះអង្គ​; សេចក្ដីពិតត្រង់​របស់ព្រះអង្គ​ជា​ខែលធំ និង​ជា​ខែលតូច​។


ដៃ​របស់យើង​បាន​ចាប់យក​ទ្រព្យសម្បត្តិ​របស់​ប្រជាជាតិ​ទាំងនោះ ដូចជា​សម្បុកចាប​; យើង​បាន​ប្រមូល​ផែនដី​ទាំងមូល ដូច​ប្រមូល​ពងចាប​ដែល​ត្រូវបាន​បោះបង់ចោល ហើយ​មិន​មាន​ណាមួយ​កម្រើក​ស្លាប ឬ​ហា​មាត់ ឬ​ស្រែកចេចចាច​ឡើយ”។


នៅ​ថ្ងៃ​នោះ គេ​នឹង​ច្រៀង​ចម្រៀង​នេះ​នៅក្នុង​ដែនដី​យូដា​ថា​៖ “យើង​មាន​ទីក្រុង​មួយ​ដ៏រឹងមាំ ព្រះអង្គ​ទ្រង់​តាំង​សេចក្ដីសង្គ្រោះ​ឡើង ទុកជា​កំពែង និង​ជា​ប៉ម​។


យើង​ជា​យេហូវ៉ា ដែល​ថែរក្សា​នាង យើង​នឹង​ស្រោច​នាង​គ្រប់ពេលវេលា ហើយ​ថែរក្សា​នាង​ទាំងយប់ទាំងថ្ងៃ ក្រែងលោ​គេ​បង្ខូច​នាង​។


ចូរ​និយាយ​នឹង​ពួកអ្នកដែល​មាន​ចិត្ត​តក់ស្លុត​ថា​៖ “ចូរ​មានកម្លាំងឡើង កុំ​ខ្លាច​ឡើយ​! មើល៍! ព្រះ​របស់អ្នករាល់គ្នា​! ព្រះអង្គ​នឹង​យាង​មក​ដោយ​មាន​ការសងសឹក ដោយមាន​សំណង​របស់​ព្រះ​។ ព្រះអង្គ​នឹង​យាង​មក ហើយ​សង្គ្រោះ​អ្នករាល់គ្នា”។


ជាការពិត យើង​នឹង​ការពារ​ទីក្រុង​នេះ ដើម្បី​សង្គ្រោះ​ទីក្រុងនេះ ដោយយល់ដល់​ខ្លួនយើង និង​ដោយយល់ដល់​ដាវីឌ​អ្នកបម្រើ​របស់យើង’”។


យើង​នឹង​រំដោះ​អ្នក និង​ទីក្រុង​នេះ ពី​កណ្ដាប់ដៃ​របស់​ស្ដេច​អាស្ស៊ីរី ព្រមទាំង​ការពារ​ទីក្រុង​នេះ​ផង”។


រួច​ព្រះយេហូវ៉ា​នឹង​លេចមក​នៅលើ​កូនចៅរបស់អ្នក ព្រួញ​របស់ព្រះអង្គ​នឹង​ចេញទៅ​ដូចជា​ផ្លេកបន្ទោរ​។ ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នឹង​ផ្លុំ​ស្នែង​ឡើង ហើយ​យាង​ចេញទៅ​ក្នុង​ខ្យល់ព្យុះ​ទិសខាងត្បូង​។


យើង​នឹង​បោះទ័ព​នៅ​ដំណាក់​របស់យើង ជា​កងទាហានយាម មិនឲ្យ​អ្នកណា​ឆ្លងមក ឬ​ត្រឡប់ទៅវិញ​ឡើយ​។ គ្មាន​អ្នក​សង្កត់សង្កិន​ឆ្លងមក​ឯ​ពួកគេ​ទៀត​ឡើយ ដ្បិត​ឥឡូវនេះ យើង​បាន​ឃើញ​ដោយ​ភ្នែក​របស់យើង​ហើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម