សូមលាងសម្អាតទូលបង្គំយ៉ាងហ្មត់ចត់ ពីអំពើទុច្ចរិតរបស់ទូលបង្គំ ហើយជម្រះទូលបង្គំពីបាបរបស់ទូលបង្គំផង
វិវរណៈ 1:5 - ព្រះគម្ពីរខ្មែរសាកល ព្រមទាំងពីព្រះយេស៊ូវគ្រីស្ទដែលជាសាក្សីស្មោះត្រង់ ជាអ្នកដែលរស់ឡើងវិញមុនគេបង្អស់ពីចំណោមមនុស្សស្លាប់ និងជាមេគ្រប់គ្រងលើបណ្ដាស្ដេចនៃផែនដី! ចំពោះព្រះអង្គដែលស្រឡាញ់យើង ហើយរំដោះយើងពីបាបរបស់យើងដោយព្រះលោហិតរបស់ព្រះអង្គ Khmer Christian Bible ព្រមទាំងពីព្រះយេស៊ូគ្រិស្ដ ជាសាក្សីដ៏ស្មោះត្រង់ ជាកូនច្បងនៃពួកមនុស្សស្លាប់ និងជាអ្នកគ្រប់គ្រងលើអស់ទាំងស្ដេចនៅផែនដី។ សូមឲ្យព្រះអង្គដែលស្រឡាញ់យើង ហើយបានរំដោះយើងឲ្យរួចពីបាបដោយសារឈាមរបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ និងពីព្រះយេស៊ូវគ្រីស្ទ ជាស្មរបន្ទាល់ស្មោះត្រង់ ដែលកើតពីពួកស្លាប់មកមុនគេបង្អស់ ជាអធិបតីលើអស់ទាំងស្តេចនៅផែនដី។ ព្រះអង្គស្រឡាញ់យើង ហើយបានរំដោះយើងឲ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ និងព្រះយេស៊ូគ្រិស្ត ប្រណីសន្ដោស ព្រមទាំងប្រទានសេចក្ដីសុខសាន្តដល់បងប្អូនដែរ! ព្រះយេស៊ូជាបន្ទាល់ដ៏ស្មោះត្រង់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់ ហើយព្រះអង្គជាអធិបតីលើស្ដេចទាំងអស់នៅផែនដី។ ព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង និងបានរំដោះយើងឲ្យរួចពីបាប ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអំពីព្រះយេស៊ូវគ្រីស្ទជាស្មរបន្ទាល់ស្មោះត្រង់ ដែលកើតពីពួកស្លាប់មកមុនគេបង្អស់ ជាអធិបតីលើអស់ទាំងស្តេចនៅផែនដី រីឯព្រះអង្គដែលទ្រង់ស្រឡាញ់យើងរាល់គ្នា ហើយបានលាងយើងដោយព្រះលោហិតទ្រង់ ឲ្យបានរួចពីបាប អាល់គីតាប និងអ៊ីសាអាល់ម៉ាហ្សៀសប្រណីសន្ដោស ព្រមទាំងប្រទានសេចក្ដីសុខសាន្ដដល់បងប្អូនដែរ! អ៊ីសាជាបន្ទាល់ដ៏ស្មោះត្រង់ គាត់រស់ឡើងវិញមុនគេបង្អស់ ហើយគាត់ជាអធិបតីលើស្ដេចទាំងអស់នៅផែនដី។ អ៊ីសាស្រឡាញ់យើង និងបានរំដោះយើងឲ្យរួចពីបាប ដោយសារឈាមរបស់គាត់ផ្ទាល់។ |
សូមលាងសម្អាតទូលបង្គំយ៉ាងហ្មត់ចត់ ពីអំពើទុច្ចរិតរបស់ទូលបង្គំ ហើយជម្រះទូលបង្គំពីបាបរបស់ទូលបង្គំផង
យើងក៏នឹងធ្វើឲ្យគាត់ទៅជាកូនច្បង គឺជាអ្នកដ៏ខ្ពស់បំផុតក្នុងចំណោមបណ្ដាស្ដេចនៃផែនដី។
មើល៍! យើងបានធ្វើឲ្យដាវីឌបានជាសាក្សីដល់ជាតិសាសន៍នានា គឺជាអ្នកដឹកនាំ និងជាអ្នកបញ្ជាដល់ជាតិសាសន៍នានា។
ដូច្នេះ ស្ដេចទ្រង់បញ្ជាឲ្យកោះហៅពួកគ្រូធ្មប់ ពួកហោរ ពួកគ្រូមន្តអាគម និងពួកខាល់ដេ ដើម្បីឲ្យទូលដល់ស្ដេចអំពីយល់សប្តិរបស់ទ្រង់។ ពួកគេក៏ចូលមកឈរនៅចំពោះស្ដេច។
អំណាចគ្រងរាជ្យ សិរីរុងរឿង និងអាណាចក្រត្រូវបានប្រទានដល់លោក ដើម្បីឲ្យអស់ទាំងជាតិសាសន៍ ប្រជាជាតិ និងភាសាបានបម្រើលោក អំណាចគ្រងរាជ្យរបស់លោកជាអំណាចគ្រងរាជ្យដ៏អស់កល្ប ដែលមិនផុតទៅឡើយ ហើយអាណាចក្ររបស់លោកជាអាណាចក្រដែលបំផ្លាញមិនបានឡើយ”។
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ៖ “នៅថ្ងៃនោះ នឹងមានប្រភពទឹកមួយបើកឡើងសម្រាប់វង្សត្រកូលដាវីឌ និងពួកអ្នកដែលរស់នៅយេរូសាឡិម ដើម្បីលាងសម្អាតបាប និងភាពស្មោកគ្រោក។
ដូចដែលកូនមនុស្សបានមក មិនមែនដើម្បីឲ្យគេបម្រើឡើយ គឺដើម្បីបម្រើវិញ ព្រមទាំងប្រគល់ជីវិតរបស់ខ្លួនទុកជាថ្លៃលោះសម្រាប់មនុស្សជាច្រើនផង”។
ព្រះយេស៊ូវយាងចូលមកជិត ហើយមានបន្ទូលនឹងពួកគេថា៖“គ្រប់ទាំងសិទ្ធិអំណាចនៅស្ថានសួគ៌ និងនៅលើផែនដីបានប្រទានមកខ្ញុំហើយ។
មុនបុណ្យរំលង ព្រះយេស៊ូវទ្រង់ជ្រាបថាពេលវេលារបស់ព្រះអង្គមកដល់ហើយ ដើម្បីយាងចាកចេញពីពិភពលោកនេះទៅឯព្រះបិតា។ ព្រះអង្គទ្រង់ស្រឡាញ់មនុស្សរបស់ព្រះអង្គដែលនៅក្នុងពិភពលោក គឺស្រឡាញ់ពួកគេរហូតដល់ចុងបំផុត។
“ខ្ញុំផ្ដល់សេចក្ដីបង្គាប់ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក។ ដូចដែលខ្ញុំបានស្រឡាញ់អ្នករាល់គ្នា អ្នករាល់គ្នាក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។
“ដូចដែលព្រះបិតាស្រឡាញ់ខ្ញុំ ខ្ញុំក៏ស្រឡាញ់អ្នករាល់គ្នាដែរ។ ចូរស្ថិតនៅក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំចុះ។
ពីឡាត់ក៏សួរថា៖ “អីចឹង អ្នកជាស្ដេច?”។ ព្រះយេស៊ូវទ្រង់តបថា៖“គឺលោកទេតើ ដែលនិយាយថាខ្ញុំជាស្ដេច។ ខ្ញុំបានកើតមកដើម្បីការនេះ ហើយបានមកក្នុងពិភពលោកដើម្បីការនេះ គឺដើម្បីធ្វើបន្ទាល់អំពីសេចក្ដីពិត។ អស់អ្នកដែលជារបស់សេចក្ដីពិត ស្ដាប់សំឡេងរបស់ខ្ញុំ”។
ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នកថា យើងនិយាយអំពីអ្វីដែលយើងបានដឹង ហើយយើងធ្វើបន្ទាល់អំពីអ្វីដែលយើងបានឃើញ ប៉ុន្តែអ្នករាល់គ្នាមិនទទួលយកពាក្យបន្ទាល់របស់យើងទេ។
“ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គ ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ
ព្រះអង្គទ្រង់ធ្វើបន្ទាល់អំពីអ្វីដែលព្រះអង្គបានឃើញ និងបានឮ ប៉ុន្តែគ្មានអ្នកណាទទួលយកពាក្យបន្ទាល់របស់ព្រះអង្គឡើយ។
ចូរប្រយ័ត្នខ្លួន ហើយយកចិត្តទុកដាក់ចំពោះហ្វូងចៀមទាំងមូលដែលព្រះវិញ្ញាណដ៏វិសុទ្ធបានតំាងអ្នករាល់គ្នាជាអ្នកមើលខុសត្រូវ ដើម្បីឲ្យឃ្វាលក្រុមជំនុំរបស់ព្រះ ដែលព្រះអង្គបានលោះដោយព្រះលោហិតរបស់ព្រះអង្គផ្ទាល់។
គឺថាព្រះគ្រីស្ទត្រូវតែរងទុក្ខ និងថាដោយព្រះអង្គជាអ្នកដែលរស់ឡើងវិញមុនគេបង្អស់ពីចំណោមមនុស្សស្លាប់ ព្រះអង្គនឹងប្រកាសពន្លឺ ដល់ប្រជារាស្ត្រនេះផង ដល់សាសន៍ដទៃផង”។
ព្រះបានកំណត់ព្រះយេស៊ូវនេះទុកមុនជាយញ្ញបូជាលួងព្រះហឫទ័យ តាមរយៈជំនឿលើព្រះលោហិតរបស់ព្រះយេស៊ូវ ដើម្បីសម្ដែងសេចក្ដីសុចរិតយុត្តិធម៌របស់អង្គទ្រង់; ដ្បិតព្រះមិនប្រកាន់បាបដែលបានប្រព្រឹត្តពីមុនមក
ប៉ុន្តែក្នុងការទាំងអស់នេះ យើងលើសជាងអ្នកមានជ័យជម្នះទៅទៀត ដោយនូវព្រះអង្គដែលស្រឡាញ់យើង។
អ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាក៏ធ្លាប់ជាមនុស្សបែបនោះដែរ ប៉ុន្តែអ្នករាល់គ្នាត្រូវបានលាងសម្អាត និងញែកជាវិសុទ្ធ ព្រមទាំងត្រូវបានរាប់ជាសុចរិតក្នុងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងក្នុងព្រះវិញ្ញាណរបស់ព្រះនៃយើង។
ដូច្នេះមិនមែនខ្ញុំទៀតទេ ដែលនៅរស់ គឺព្រះគ្រីស្ទវិញ ដែលនៅរស់ក្នុងខ្ញុំ រីឯជីវិតដែលខ្ញុំរស់ក្នុងសាច់ឈាមនៅសព្វថ្ងៃនេះ ខ្ញុំរស់ដោយសារតែជំនឿលើព្រះបុត្រារបស់ព្រះដែលស្រឡាញ់ខ្ញុំ ព្រមទាំងប្រគល់អង្គទ្រង់ជំនួសខ្ញុំ។
ប៉ុន្តែដោយព្រោះសេចក្ដីស្រឡាញ់យ៉ាងខ្លាំងដែលព្រះអង្គបានស្រឡាញ់យើង ព្រះដែលប្រកបដោយសេចក្ដីមេត្តាដ៏បរិបូរ
ព្រមទាំងដើរក្នុងសេចក្ដីស្រឡាញ់ចុះ ដូចដែលព្រះគ្រីស្ទបានស្រឡាញ់យើងដែរ ហើយបានប្រគល់អង្គទ្រង់ជំនួសយើងទុកជាតង្វាយ និងយញ្ញបូជា ដើម្បីជាក្លិនក្រអូបពិដោរដល់ព្រះ។
ព្រះអង្គជាក្បាលរបស់រូបកាយ ដែលជាក្រុមជំនុំ ព្រះអង្គជាដើមដំបូង ជាអ្នកដែលរស់ឡើងវិញមុនគេបង្អស់ពីចំណោមមនុស្សស្លាប់ ដើម្បីឲ្យព្រះអង្គបានជាទីមួយក្នុងចំណោមរបស់សព្វសារពើ
នៅចំពោះព្រះដែលប្រទានជីវិតដល់របស់សព្វសារពើ និងនៅចំពោះព្រះគ្រីស្ទយេស៊ូវដែលធ្វើបន្ទាល់ជាពាក្យសារភាពដ៏ល្អនៅមុខប៉ុនទាសពីឡាត់ ខ្ញុំសូមបង្គាប់អ្នកថា
ដែលព្រះនឹងបង្ហាញឲ្យឃើញ ក្នុងពេលកំណត់។ ព្រះអង្គជាព្រះអង្គដ៏មានពរ ជាព្រះអង្គតែមួយអង្គគត់ដ៏មានព្រះចេស្ដា ជាស្ដេចលើអស់ទាំងស្ដេច ជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់
ចុះអ្នករាល់គ្នាគិតថា អ្នកដែលជាន់ឈ្លីព្រះបុត្រារបស់ព្រះ ហើយចាត់ទុកព្រះលោហិតនៃសម្ពន្ធមេត្រីដែលខ្លួនត្រូវបានញែកជាវិសុទ្ធនោះថាមិនបរិសុទ្ធ ថែមទាំងបង្អាប់បង្អោនព្រះវិញ្ញាណនៃព្រះគុណ តើអ្នកនោះសមតែទទួលទោសធ្ងន់ជាងជាយ៉ាងណាទៅ!
ចុះព្រះលោហិតរបស់ព្រះគ្រីស្ទវិញ ដែលព្រះអង្គបានថ្វាយអង្គទ្រង់ដ៏ឥតសៅហ្មងដល់ព្រះ តាមរយៈព្រះវិញ្ញាណដ៏អស់កល្បជានិច្ច តើអាចជម្រះសតិសម្បជញ្ញៈរបស់យើងរាល់គ្នាពីអំពើដែលនាំឲ្យស្លាប់ ដើម្បីបម្រើព្រះដ៏មានព្រះជន្មរស់បាន លើសជាងអម្បាលម៉ានទៅទៀត!
គឺដោយព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទវិញ ដែលប្រៀបដូចជាកូនចៀមដ៏ឥតសៅហ្មង និងឥតប្រឡាក់។
ប៉ុន្តែប្រសិនបើយើងដើរក្នុងពន្លឺ ដូចដែលព្រះអង្គគង់នៅក្នុងពន្លឺ នោះយើងមានការប្រកបជាមួយគ្នាទៅវិញទៅមក ហើយព្រះលោហិតរបស់ព្រះយេស៊ូវព្រះបុត្រារបស់ព្រះ សម្អាតយើងពីគ្រប់បាបទាំងអស់។
មិនមែនថាយើងបានស្រឡាញ់ព្រះទេ គឺថាព្រះអង្គបានស្រឡាញ់យើងវិញទេតើ ហើយចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យមកជាយញ្ញបូជាលួងព្រះហឫទ័យសម្រាប់បាបរបស់យើង——ក្នុងការនេះហើយ មានសេចក្ដីស្រឡាញ់។
ទូតសួគ៌ទីប្រាំពីរផ្លុំត្រែឡើង នោះមានសំឡេងយ៉ាងខ្លាំងនៅលើមេឃ ពោលឡើងថា៖ “អាណាចក្ររបស់ពិភពលោក បានត្រឡប់ជារបស់ព្រះអម្ចាស់នៃយើង និងព្រះគ្រីស្ទរបស់ព្រះអង្គហើយ។ ព្រះអង្គនឹងគ្រងរាជ្យរហូតអស់កល្បជាអង្វែងតរៀងទៅ!”។
យើងនឹងឲ្យអំណាចដល់សាក្សីពីរនាក់របស់យើង ហើយពួកគេនឹងថ្លែងព្រះបន្ទូលអស់មួយពាន់ពីររយហុកសិបថ្ងៃ ដោយពាក់ក្រណាត់ធ្មៃ”។
ស្ដេចទាំងនោះនឹងច្បាំងនឹងកូនចៀម ប៉ុន្តែកូនចៀមនឹងមានជ័យជម្នះលើពួកគេ ដ្បិតកូនចៀមជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ជាស្ដេចលើអស់ទាំងស្ដេច។ អ្នកដែលនៅជាមួយព្រះអង្គ ជាអ្នកដែលត្រូវបានត្រាស់ហៅ ជាអ្នកដែលត្រូវបានជ្រើសរើស និងជាមនុស្សស្មោះត្រង់”។
បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃបើកចំហ នោះមើល៍! មានសេះសមួយ ហើយព្រះអង្គដែលគង់លើសេះនោះ មានព្រះនាមថា “ស្មោះត្រង់” និង “ពិតត្រង់”។ ព្រះអង្គជំនុំជម្រះ និងច្បាំងដោយសេចក្ដីសុចរិតយុត្តិធម៌។
នៅលើព្រះពស្ត្រ និងនៅលើភ្លៅរបស់ព្រះអង្គ មានព្រះនាមសរសេរថា “ស្ដេចលើអស់ទាំងស្ដេច ព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់”។
យើងស្គាល់កន្លែងដែលអ្នករស់នៅ ជាកន្លែងមានបល្ល័ង្ករបស់សាតាំង។ ប៉ុន្តែអ្នកកាន់ខ្ជាប់នូវនាមរបស់យើង ហើយមិនបានបដិសេធជំនឿលើយើងឡើយ សូម្បីតែនៅគ្រារបស់អាន់ទីប៉ាសសាក្សីស្មោះត្រង់របស់យើង ដែលត្រូវគេសម្លាប់ក្នុងចំណោមអ្នករាល់គ្នា ជាកន្លែងដែលសាតាំងរស់នៅ។
“ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅឡៅឌីសេថា: ‘ព្រះអង្គដែលជាអាម៉ែន ជាសាក្សីស្មោះត្រង់ និងពិតត្រង់ ជាដើមកំណើតនៃអ្វីដែលព្រះបាននិម្មិតបង្កើត មានបន្ទូលដូច្នេះ:
ខ្ញុំនិយាយនឹងលោកថា៖ “លោកម្ចាស់នៃខ្ញុំអើយ លោកជ្រាបហើយ”។ លោកក៏ប្រាប់ខ្ញុំថា៖ “អ្នកទាំងនេះជាអ្នកដែលចេញមកពីទុក្ខវេទនាដ៏ធំ ហើយបានលាងសម្អាតអាវវែងរបស់ខ្លួន ឲ្យសដោយព្រះលោហិតរបស់កូនចៀម។