Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 14:5 - ព្រះគម្ពីរខ្មែរសាកល

5 សាក្សី​ស្មោះត្រង់​មិន​កុហក​ឡើយ រីឯ​សាក្សី​ភូតភរ​បញ្ចេញ​ពាក្យភូតភរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 សាក្សី​ស្មោះ​ត្រង់​នឹង​មិន​កុហក​ឡើយ តែ​សាក្សី​ក្លែង‌ក្លាយ តែង​តែ​ពោល​ពាក្យ​ភូត​ភរ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 សាក្សី​គួរ​ឲ្យ​ទុក​ចិត្ត មិន​ដែល​និយាយ​កុហក​ទេ រីឯ​សាក្សី​ក្លែង‌ក្លាយ​តែងតែ​ស្រដី​ចេញ​នូវ​ពាក្យ​កុហក​គ្រប់​យ៉ាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 សាក្សី​ស្មោះ‌ត្រង់​នឹង​មិន​កុហក​ឡើយ តែ​សាក្សី​ក្លែង‌ក្លាយ​តែង‌តែ​ពោល​ពាក្យ​ភូត‌ភរ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 សាក្សី​គួរ​ឲ្យ​ទុក​ចិត្ត មិន​ដែល​និយាយ​កុហក​ទេ រីឯ​សាក្សី​ក្លែង‌ក្លាយ​តែងតែ​ស្រដី​ចេញ​នូវ​ពាក្យ​កុហក​គ្រប់​យ៉ាង។

សូមមើលជំពូក ចម្លង




សុភា‌សិត 14:5
15 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកដែល​និយាយ​សេចក្ដីពិត បញ្ចេញ​សេចក្ដីសុចរិតយុត្តិធម៌ រីឯ​សាក្សី​ភូតភរ បញ្ចេញ​សេចក្ដីបោកបញ្ឆោត​។


មនុស្ស​សុចរិត​ស្អប់​ពាក្យ​ភូតភរ រីឯ​មនុស្ស​អាក្រក់​វិញ បញ្ចេញសេចក្ដីសម្អុយ ទាំង​ប្រព្រឹត្តគួរឲ្យខ្មាស​ផង​។


សាក្សី​ដ៏ពិតត្រង់ រំដោះ​ព្រលឹង​គេ រីឯ​មនុស្សបោកបញ្ឆោត បញ្ចេញ​ពាក្យភូតភរ​។


ពេលដែល​គ្មាន​គោ ស្នូកសត្វ​ក៏​ទទេ ប៉ុន្តែ​ផល​ដ៏ច្រើន ចេញពី​កម្លាំង​របស់​គោ​។


មនុស្សចំអកឡកឡឺយ​ស្វែងរក​ប្រាជ្ញា ក៏​រក​មិន​ឃើញ​ឡើយ ប៉ុន្តែ​ចំណេះដឹង​មក​ដល់​អ្នកដែល​យល់ច្បាស់​យ៉ាងងាយ​។


សាក្សី​ភូតភរ​នឹង​មិន​រួចទោស​ទេ ហើយ​អ្នកដែល​បញ្ចេញ​ពាក្យភូតភរ​ក៏​គេច​មិន​រួច​ដែរ​។


សាក្សី​ភូតភរ​នឹង​មិន​រួចទោស​ទេ ហើយ​អ្នកដែល​បញ្ចេញ​ពាក្យភូតភរ​នឹង​វិនាស​។


សាក្សី​ភូតភរ​ដែល​បញ្ចេញ​ពាក្យភូតភរ និង​អ្នកដែល​សាបព្រោះ​ជម្លោះ​នៅក្នុងចំណោម​បងប្អូន​។


ព្រមទាំង​ពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែលជា​សាក្សី​ស្មោះត្រង់ ជា​អ្នកដែលរស់ឡើងវិញមុនគេបង្អស់​ពីចំណោម​មនុស្សស្លាប់ និង​ជា​មេគ្រប់គ្រង​លើ​បណ្ដា​ស្ដេច​នៃ​ផែនដី! ចំពោះ​ព្រះអង្គ​ដែល​ស្រឡាញ់​យើង ហើយ​រំដោះ​យើង​ពី​បាប​របស់យើង​ដោយ​ព្រះលោហិត​របស់​ព្រះអង្គ


“ចូរ​សរសេរ​ទៅ​ទូត ​របស់​ក្រុមជំនុំ​នៅ​ឡៅឌីសេ​ថា​: ‘ព្រះអង្គ​ដែល​ជា​អាម៉ែន ជា​សាក្សី​ស្មោះត្រង់ និង​ពិតត្រង់ ជា​ដើមកំណើត​នៃ​អ្វីដែល​ព្រះ​បាន​និម្មិតបង្កើត មានបន្ទូល​ដូច្នេះ​:


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម