Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 11:3 - ព្រះគម្ពីរខ្មែរសាកល

3 យើង​នឹង​ឲ្យ​អំណាច​ដល់​សាក្សី​ពីរ​នាក់​របស់យើង ហើយ​ពួកគេ​នឹង​ថ្លែងព្រះបន្ទូល​អស់​មួយពាន់ពីររយហុកសិប​ថ្ងៃ ដោយ​ពាក់​ក្រណាត់ធ្មៃ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 យើង​នឹង​ឲ្យ​អំណាច​ដល់​សាក្សី​ពីរ​នាក់​របស់​យើង​ ហើយ​ពួកគេ​នឹង​ថ្លែង​ព្រះបន្ទូល​អស់​រយៈ​ពេល​មួយពាន់​ពីររយ​ហុកសិប​ថ្ងៃ​ ទាំង​ស្លៀក​សំពត់​ធ្មៃ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 យើង​នឹង​ឲ្យ​អំណាច​ដល់​ស្មរ​បន្ទាល់​របស់​យើង​ពីរ​នាក់ ដើម្បី​ថ្លែង​ទំនាយ​ក្នុង​រយៈ​ពេល​មួយ‌ពាន់​ពីរ‌រយ​ហុក‌សិប​ថ្ងៃ ទាំង​ស្លៀក​ពាក់​សំពត់​ធ្មៃ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 យើង​នឹង​ឲ្យ​បន្ទាល់​របស់​យើង​ទាំង​ពីរ​រូប​ស្លៀក​បាវ​ ទៅ​ថ្លែង​ព្រះ‌បន្ទូល ក្នុង​រយៈ​ពេល​មួយ​ពាន់​ពីរ​រយ​ហុក‌សិប​ថ្ងៃ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 អញ​នឹង​ឲ្យ​អំណាច​ដល់​ស្មរ​បន្ទាល់​អញ​ទាំង​២​នាក់ គេ​នឹង​ទាយ​ក្នុង​រវាង​១២៦០​ថ្ងៃ ទាំង​ស្លៀក‌ពាក់​សំពត់​ធ្មៃ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

3 យើង​នឹង​ឲ្យ​បន្ទាល់​របស់​យើង​ទាំង​ពីរ​នាក់​ស្លៀក​បាវ ទៅ​ថ្លែង​បន្ទូល ក្នុង​រយៈ​ពេល​មួយ​ពាន់​ពីរ​រយ​ហុក‌សិប​ថ្ងៃ​នោះ។

សូមមើលជំពូក ចម្លង




វិវរណៈ 11:3
43 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​យ៉ាកុប​ក៏​ហែក​សម្លៀកបំពាក់​របស់ខ្លួន ហើយ​ពាក់​ក្រណាត់ធ្មៃ​នៅនឹង​ចង្កេះ​គាត់ ហើយ​កាន់ទុក្ខ​ចំពោះ​កូនប្រុស​របស់គាត់​ជាយូរ​ថ្ងៃ​។


កាល​ទូលបង្គំ​យក​ក្រណាត់ធ្មៃ​ធ្វើជា​សម្លៀកបំពាក់​របស់ខ្លួន នោះ​ទូលបង្គំ​ក៏​ក្លាយ​ទៅជា​ពាក្យប្រដូចបង្អាប់​ដល់​ពួកគេ​។


នៅ​ថ្ងៃ​នោះ ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ បាន​ហៅ​អ្នករាល់គ្នា​មក ឲ្យ​យំសោក ឲ្យ​ទួញសោក ឲ្យ​កោរសក់ និង​ឲ្យ​ក្រវាត់​ក្រណាត់ធ្មៃ​។


នោះ​ខ្ញុំ​ឮ​មនុស្ស​ស្លៀកពាក់​ក្រណាត់ផាឌិប ដែល​នៅ​លើ​ទឹក​ទន្លេ​នោះ​។ គាត់​លើក​ដៃស្ដាំ និង​ដៃឆ្វេង​ទៅ​លើមេឃ ហើយ​ស្បថ​ដោយ​អាង​ព្រះអង្គដែល​មានព្រះជន្មរស់​អស់កល្បជានិច្ច​ថា​៖ “ក្នុង​មួយ​គ្រា ពីរ​គ្រា និង​កន្លះ​គ្រា គឺ​កាលណា​ការ​កម្ទេច​អំណាច​នៃ​ប្រជារាស្ត្រ​ដ៏វិសុទ្ធ​ត្រូវបាន​បញ្ចប់​ហើយ ការទាំងអស់​នេះ​នឹង​ត្រូវបាន​បញ្ចប់​ដែរ”។


ទ្រង់​នឹង​ពោល​ពាក្យ​ទាស់នឹង​ព្រះ​ដ៏ខ្ពស់បំផុត ហើយ​ធ្វើទុក្ខ​ពួក​វិសុទ្ធជន​របស់​ព្រះ​ដ៏ខ្ពស់បំផុត ព្រមទាំង​ប៉ុនប៉ង​ផ្លាស់ប្ដូរ​ពេលកំណត់ និង​ក្រឹត្យវិន័យ​ផង​។ ពួកវិសុទ្ធជន​នឹង​ត្រូវបាន​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់ទ្រង់ ក្នុងរយៈពេល​មួយ​គ្រា ពីរ​គ្រា និង​កន្លះ​គ្រា​។


គាត់​ក៏​ឆ្លើយ​នឹង​ខ្ញុំ​ថា​៖ “រហូតដល់​ពីរពាន់បីរយ​ល្ងាច​ព្រឹក នោះ​ទីវិសុទ្ធ​នឹង​ត្រូវបាន​ស្ដារឡើងវិញ”។


“វេទនា​ដល់​អ្នក​ហើយ ខូរ៉ាស៊ីន​អើយ! វេទនា​ដល់​អ្នក​ហើយ បេតសៃដា​អើយ! ពីព្រោះ​ប្រសិនបើ​ការអស្ចារ្យ​ដែល​បាន​ធ្វើ​ក្នុងចំណោម​អ្នករាល់គ្នា បាន​ធ្វើ​នៅ​ទីរ៉ុស និង​ស៊ីដូន​វិញ ម្ល៉េះសម​ពួកគេ​បាន​កែប្រែចិត្ត​តាំងពីយូរមកហើយ ដោយ​ពាក់​ក្រណាត់ធ្មៃ និង​អង្គុយ​ក្នុង​ផេះ​ផង​។


ប៉ុន្តែ​ប្រសិនបើ​គាត់​មិន​ស្ដាប់​ទេ ចូរ​យក​ម្នាក់ ឬ​ពីរ​នាក់​ទៀត​ទៅ​ជាមួយ​អ្នក ដើម្បីឲ្យ‘ការ​ទាំងអស់​បាន​បញ្ជាក់​ដោយ​មាត់​របស់​សាក្សី​ពីរ ឬ​បី​នាក់’។


“វេទនា​ដល់​អ្នក​ហើយ ខូរ៉ាស៊ីន​អើយ​! វេទនា​ដល់​អ្នក​ហើយ បេតសៃដា​អើយ​! ពីព្រោះ​ប្រសិនបើ​ការអស្ចារ្យ​ដែល​បាន​ធ្វើ​ក្នុងចំណោម​អ្នករាល់គ្នា បាន​ធ្វើ​នៅ​ទីរ៉ុស និង​ស៊ីដូន​វិញ ម្ល៉េះសម​ពួកគេ​បាន​កែប្រែចិត្ត​តាំងពីយូរមកហើយ ដោយ​ពាក់​ក្រណាត់ធ្មៃ និង​អង្គុយ​ក្នុង​ផេះ​ផង​។


អ្នករាល់គ្នា​ជា​សាក្សី​អំពី​ការទាំងនេះ


ហើយ​អ្នករាល់គ្នា​ក៏​ធ្វើបន្ទាល់​ដែរ ពីព្រោះ​អ្នករាល់គ្នា​នៅ​ជាមួយ​ខ្ញុំ​តាំងពី​ដំបូង​មក​។


យ៉ូហាន​និយាយ​តប​ថា​៖ “មនុស្ស​មិនអាច​ទទួល​អ្វី​មួយ​បានឡើយ លុះត្រាតែ​បាន​ប្រទានឲ្យ​អ្នកនោះ​ពី​ស្ថានសួគ៌​ប៉ុណ្ណោះ​។


យ៉ាងណាមិញ កាលណា​ព្រះវិញ្ញាណដ៏វិសុទ្ធ​សណ្ឋិត​លើ​អ្នករាល់គ្នា អ្នករាល់គ្នា​នឹង​ទទួល​ព្រះចេស្ដា ហើយ​បានជា​សាក្សី​របស់ខ្ញុំ ទាំង​នៅ​យេរូសាឡិម យូឌា​និង​សាម៉ារី​ទាំងមូល ព្រមទាំង​រហូតដល់​ចុងបំផុត​នៃ​ផែនដី”។


ព្រះយេស៊ូវ​បាន​លេចមក​អស់រយៈពេល​ជាច្រើន​ថ្ងៃ ដល់​ពួក​អ្នក​ដែល​ឡើង​ពី​កាលីឡេ​មក​យេរូសាឡិម​ជាមួយ​ព្រះអង្គ​; ឥឡូវនេះ អ្នកទាំងនោះ​បានជា​សាក្សី​របស់​ព្រះអង្គ​ដល់​ប្រជាជន


“ព្រះយេស៊ូវ​នេះ​ហើយ ដែល​ព្រះ​បាន​លើកឲ្យរស់ឡើងវិញ​។ យើង​ទាំងអស់គ្នា​ជា​សាក្សី​អំពី​ការនេះ​។


អ្នករាល់គ្នា​បាន​ធ្វើគុត​ស្ថាបនិក​នៃ​ជីវិត ប៉ុន្តែ​ព្រះ​បាន​លើក​ព្រះអង្គនេះ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់​! ពួកយើង​ជា​សាក្សី​អំពី​ការនេះ​។


ក្នុង​ក្រុមជំនុំ ព្រះ​បាន​តែងតាំង​អ្នកខ្លះ ជាដំបូង​គឺ​សាវ័ក ទីពីរ​គឺ​អ្នកថ្លែងព្រះបន្ទូល ទីបី​គឺ​គ្រូបង្រៀន បន្ទាប់មក​គឺ​ការអស្ចារ្យ បន្ទាប់មកទៀត​គឺ​អំណោយទាន​នៃ​ការប្រោសឲ្យជា កិច្ចការជំនួយ ការគ្រប់គ្រង និង​ភាសាដទៃ​ផ្សេងៗ​។


នេះ​ជា​លើក​ទីបី​ហើយ ដែល​ខ្ញុំ​មករក​អ្នករាល់គ្នា​។“ហេតុការណ៍​ទាំងអស់​យកជាការបាន តាមរយៈ​មាត់​របស់​សាក្សី​ពីរ ឬ​បី​នាក់”។


ព្រះអង្គ​បាន​ប្រទានឲ្យ​អ្នកខ្លះ​ធ្វើជា​សាវ័ក អ្នកខ្លះ​ធ្វើជា​អ្នកថ្លែងព្រះបន្ទូល អ្នកខ្លះ​ធ្វើជា​អ្នកផ្សាយដំណឹងល្អ អ្នកខ្លះ​ធ្វើជា​អ្នកគង្វាល និង​គ្រូបង្រៀន


ព្រមទាំង​ពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែលជា​សាក្សី​ស្មោះត្រង់ ជា​អ្នកដែលរស់ឡើងវិញមុនគេបង្អស់​ពីចំណោម​មនុស្សស្លាប់ និង​ជា​មេគ្រប់គ្រង​លើ​បណ្ដា​ស្ដេច​នៃ​ផែនដី! ចំពោះ​ព្រះអង្គ​ដែល​ស្រឡាញ់​យើង ហើយ​រំដោះ​យើង​ពី​បាប​របស់យើង​ដោយ​ព្រះលោហិត​របស់​ព្រះអង្គ


ប៉ុន្តែ​កុំ​វាស់​ទីធ្លា​ខាងក្រៅ​ព្រះវិហារ​ឡើយ​។ ចូរ​ទុក​វា​ដោយឡែក ដ្បិត​ទីនោះ​ត្រូវបាន​ប្រគល់​ឲ្យ​សាសន៍ដទៃ ហើយ​ពួកគេ​នឹង​ជាន់ឈ្លី​ក្រុង​ដ៏វិសុទ្ធ​អស់រយៈពេល​សែសិបពីរ​ខែ​។


អ្នកទាំងពីរនោះ​មាន​អំណាច​បិទ​មេឃ ដើម្បីកុំឲ្យ​បង្អុរភ្លៀង​ក្នុង​គ្រា​ដែល​ពួកគេ​ថ្លែងព្រះបន្ទូល​។ ពួកគេ​មាន​អំណាច​លើ​ទឹក ដើម្បី​ធ្វើឲ្យ​វា​ក្លាយទៅជា​ឈាម ព្រមទាំង​មាន​អំណាច​បំផ្លាញ​ផែនដី​ដោយ​គ្រោះកាច​គ្រប់យ៉ាង ពេលណាក៏បាន​តាមដែល​ពួកគេ​ចង់​។


ស្ត្រី​នោះ​បាន​រត់គេច​ទៅ​ទីរហោស្ថាន​។ នៅ​ទីនោះ​មាន​កន្លែង​ដែល​ព្រះ​បាន​រៀបចំ​សម្រាប់​នាង ដើម្បីឲ្យ​គេ​បាន​ចិញ្ចឹម​នាង​ក្នុងរយៈពេល​មួយពាន់ពីររយហុកសិប​ថ្ងៃ​។


មាន​មាត់​មួយ​ដែល​ពោល​ពាក្យ​ព្រហើន‍ និង​ពាក្យប្រមាថព្រះ ប្រទាន​ដល់​សត្វតិរច្ឆាននោះ ហើយ​មាន​សិទ្ធិអំណាច​ធ្វើសកម្មភាព​សែសិបពីរ​ខែ ប្រទាន​ដល់​វា​ដែរ​។


ខ្ញុំ​ក៏​ក្រាបចុះ​នៅទៀប​ជើង​របស់​ទូតនោះ ដើម្បី​ថ្វាយបង្គំ ប៉ុន្តែ​ទូតនោះ​និយាយ​នឹង​ខ្ញុំ​ថា​៖ “កុំធ្វើដូច្នេះឡើយ​! ខ្ញុំ​ជា​អ្នកបម្រើរួមការងារ​ជាមួយ​អ្នក និង​ជាមួយ​បងប្អូន​របស់អ្នក ដែល​រក្សា​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ​។ ចូរ​ថ្វាយបង្គំ​ព្រះ​ចុះ​! ដ្បិត​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ គឺ​វិញ្ញាណ​នៃ​ការព្យាករ”។


ក្រោយមក ខ្ញុំ​ឃើញ​បល្ល័ង្ក​ជាច្រើន ហើយ​អ្នកដែល​អង្គុយ​លើ​បល្ល័ង្កទាំងនោះ ត្រូវបាន​ប្រទានឲ្យ​ជំនុំជម្រះ​។ ខ្ញុំ​ក៏​ឃើញ​ព្រលឹង​របស់​ពួក​អ្នក​ដែល​ត្រូវគេ​កាត់ក្បាល​ដោយព្រោះ​ទីបន្ទាល់​ស្ដីអំពី​ព្រះយេស៊ូវ និង​ដោយព្រោះ​ព្រះបន្ទូល​របស់​ព្រះ គឺ​ពួកអ្នកដែល​មិន​បាន​ថ្វាយបង្គំ​សត្វតិរច្ឆាន ឬ​រូបសំណាក​របស់​វា ហើយក៏​មិន​បាន​ទទួល​សញ្ញាសម្គាល់​នៅលើ​ថ្ងាស ‍ឬ​នៅលើ​ដៃ​របស់​ពួកគេ‍។ ពួកគេ​បាន​រស់ឡើងវិញ ហើយ​គ្រងរាជ្យ​ជាមួយ​ព្រះ​គ្រីស្ទ​រយៈពេល​មួយពាន់​ឆ្នាំ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម