Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 51:2 - ព្រះគម្ពីរខ្មែរសាកល

2 សូម​លាងសម្អាត​ទូលបង្គំ​យ៉ាងហ្មត់ចត់ ពី​អំពើទុច្ចរិត​របស់ទូលបង្គំ ហើយ​ជម្រះ​ទូលបង្គំ​ពី​បាប​របស់ទូលបង្គំ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 សូម​លាង​ទូល‌បង្គំ​ឲ្យបាន​ស្អាត ពី​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ ហើយសូម​សម្អាត​ទូល‌បង្គំ​ពី​អំពើ​បាប​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 សូម​លុប​លាង​កំហុស​ទូលបង្គំ ឲ្យ​បាន​ស្អាត​ទាំង​ស្រុង សូម​ជម្រះ​ទូលបង្គំ​ឲ្យ​បាន​បរិសុទ្ធ រួច​ពី​បាប!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 សូម​លាង​ទូលបង្គំ​ឲ្យ​យ៉ាង​ស្អាត ពី​អំពើ​ទុច្ចរិត​របស់​ទូលបង្គំ សូម​សំអាត​អំពើ​បាប​របស់​ទូលបង្គំ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

2 សូម​លុប​លាង​កំហុស​ខ្ញុំ ឲ្យ​បាន​ស្អាត​ទាំង​ស្រុង សូម​ជម្រះ​ខ្ញុំ​ឲ្យ​បាន​បរិសុទ្ធ រួច​ពី​បាប!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 51:2
17 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​នរណា​អាច​យល់ច្បាស់​នូវ​កំហុស​របស់ខ្លួន​បាន​? សូម​លើកលែងទោស​ទូលបង្គំ​ពី​កំហុស​លាក់កំបាំង​ផង​។


សូម​ជម្រះ​ទូលបង្គំ​ដោយ​មែកហ៊ីសុប នោះ​ទូលបង្គំ​នឹង​បាន​ជ្រះស្អាត សូម​លាងសម្អាត​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​បាន​ស​ជាង​ហិមៈ​។


ចូរ​លាងសម្អាត ចូរ​ជម្រះ​ខ្លួន​ឲ្យបរិសុទ្ធ ចូរ​យក​ទង្វើ​អាក្រក់​របស់អ្នករាល់គ្នា​ចេញ​ពីមុខ​ភ្នែក​របស់យើង​! ចូរ​ឈប់​ធ្វើអាក្រក់


នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​៖ “នៅ​ថ្ងៃ​នោះ នឹង​មាន​ប្រភពទឹក​មួយ​បើកឡើង​សម្រាប់​វង្សត្រកូល​ដាវីឌ និង​ពួកអ្នកដែល​រស់នៅ​យេរូសាឡិម ដើម្បី​លាងសម្អាត​បាប និង​ភាពស្មោកគ្រោក​។


ស៊ីម៉ូន​ពេត្រុស​ទូលថា​៖ “ព្រះអម្ចាស់​អើយ សូម​កុំ​លាង​ត្រឹមតែ​ជើង​ទូលបង្គំ​ប៉ុណ្ណោះ​ឡើយ គឺ​សូម​លាង​ទាំង​ដៃ ទាំង​ក្បាល​ផង”។


ឥឡូវនេះ តើ​អ្នក​បង្អែបង្អង់​អី​ទៀត​? ចូរ​ក្រោកឡើង ទទួលពិធីជ្រមុជទឹក ហើយ​លាងសម្អាត​បាប​របស់អ្នក ដោយ​ហៅរក​ព្រះនាម​របស់​ព្រះអង្គ​ទៅ​!’។


អ្នកខ្លះ​ក្នុងចំណោម​អ្នករាល់គ្នា​ក៏​ធ្លាប់​ជា​មនុស្ស​បែបនោះ​ដែរ ប៉ុន្តែ​អ្នករាល់គ្នា​ត្រូវបាន​លាងសម្អាត និង​ញែកជាវិសុទ្ធ ព្រមទាំង​ត្រូវបាន​រាប់ជាសុចរិត​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ និង​ក្នុង​ព្រះវិញ្ញាណ​របស់​ព្រះ​នៃយើង​។


ព្រមទាំង​ពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែលជា​សាក្សី​ស្មោះត្រង់ ជា​អ្នកដែលរស់ឡើងវិញមុនគេបង្អស់​ពីចំណោម​មនុស្សស្លាប់ និង​ជា​មេគ្រប់គ្រង​លើ​បណ្ដា​ស្ដេច​នៃ​ផែនដី! ចំពោះ​ព្រះអង្គ​ដែល​ស្រឡាញ់​យើង ហើយ​រំដោះ​យើង​ពី​បាប​របស់យើង​ដោយ​ព្រះលោហិត​របស់​ព្រះអង្គ


ខ្ញុំ​និយាយ​នឹង​លោក​ថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ លោក​ជ្រាប​ហើយ”។ លោក​ក៏​ប្រាប់​ខ្ញុំ​ថា​៖ “អ្នកទាំងនេះ​ជា​អ្នក​ដែល​ចេញមក​ពី​ទុក្ខវេទនា​ដ៏ធំ ហើយ​បាន​លាងសម្អាត​អាវវែង​របស់​ខ្លួន ឲ្យស​ដោយ​ព្រះលោហិត​របស់​កូនចៀម​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម