Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 17:14 - ព្រះគម្ពីរខ្មែរសាកល

14 ស្ដេចទាំងនោះ​នឹង​ច្បាំង​នឹង​កូនចៀម ប៉ុន្តែ​កូនចៀម​នឹង​មានជ័យជម្នះ​លើ​ពួកគេ ដ្បិត​កូនចៀម​ជា​ព្រះអម្ចាស់​លើ​អស់ទាំង​ព្រះអម្ចាស់ ជា​ស្ដេច​លើ​អស់ទាំង​ស្ដេច​។ អ្នក​ដែល​នៅ​ជាមួយ​ព្រះអង្គ ជា​អ្នក​ដែល​ត្រូវបានត្រាស់ហៅ ជា​អ្នក​ដែល​ត្រូវបានជ្រើសរើស និង​ជា​មនុស្ស​ស្មោះត្រង់”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ស្ដេច​ទាំង​នោះ​នឹង​ច្បាំង​ជាមួយ​កូនចៀម​ ប៉ុន្ដែ​កូនចៀម​នឹង​ឈ្នះ​ពួកគេ​ ពី​ព្រោះ​កូនចៀម​ជា​ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់​ និង​ជា​ស្ដេច​លើ​អស់​ទាំង​ស្ដេច​ ហើយ​អស់​អ្នក​ដែល​នៅ​ជាមួយ​ព្រះអង្គ​ គឺ​ជា​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ​ បាន​ជ្រើសរើស​ និង​ជា​អ្នក​ស្មោះត្រង់»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ស្ដេច​ទាំង​នោះ នឹង​ច្បាំង​ជា​មួយ​កូន​ចៀម តែ​កូន​ចៀម​នឹង​ឈ្នះ​គេ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ ហើយ​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ឯ​អស់​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌អង្គ ជា​អ្នក​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ បាន​ជ្រើស​រើស និង​ជា​អ្នក​ស្មោះ​ត្រង់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ស្ដេច​ទាំង​ដប់​នឹង​នាំ​គ្នា​ធ្វើ​សឹក​ជា​មួយ​កូន​ចៀម តែ​កូន​ចៀម​នឹង​ឈ្នះ​ស្ដេច​ទាំង​ដប់ ដ្បិត​ព្រះអង្គ​ជា​ព្រះ‌អម្ចាស់​លើ​អម្ចាស់​នានា និង​ជា​ព្រះ‌មហា‌ក្សត្រ​លើ​មហា‌ក្សត្រ​នានា។ រីឯ​អស់​អ្នក​ដែល​នៅ​ជា​មួយ​កូន​ចៀម គឺ​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ត្រាស់​ហៅ និង​បាន​ជ្រើស​រើស ហើយ​ដែល​មាន​ជំនឿ​ដ៏​ស្មោះ ក៏​នឹង​មាន​ជ័យ‌ជម្នះ​រួម​ជា​មួយ​កូន​ចៀម​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 គេ​នឹង​ច្បាំង​ទាស់​នឹង​កូន​ចៀម តែ​កូន​ចៀម​នឹង​ឈ្នះ​គេ ពី​ព្រោះ​ទ្រង់​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ ហើយ​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច ឯ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ នោះ​ជា​អ្នក​ដែល​ទ្រង់​បាន​ហៅ បាន​រើស ហើយ​ជា​អ្នក​ស្មោះ‌ត្រង់​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ស្ដេច​ទាំង​ដប់​នឹង​នាំ​គ្នា​ធ្វើ​សឹក​ជា​មួយ​កូន​ចៀម តែ​កូន​ចៀម​នឹង​ឈ្នះ​ស្ដេច​ទាំង​ដប់ ដ្បិត​គាត់​ជា​អម្ចាស់​លើ​អម្ចាស់​នានា និង​ជា​ស្តេច លើ​ស្តេច​នានា។ រីឯ​អស់​អ្នក​ដែល​នៅ​ជា​មួយ​កូន​ចៀម គឺ​អ្នក​ដែល​អុលឡោះ​បាន​ត្រាស់​ហៅ និង​បាន​ជ្រើស​រើស ហើយ​ដែល​មាន​ជំនឿ​ដ៏​ស្មោះ ក៏​នឹង​មាន​ជ័យ‌ជំនះ រួម​ជា​មួយ​កូន​ចៀម​ដែរ»។

សូមមើលជំពូក ចម្លង




វិវរណៈ 17:14
41 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​គង់​នៅ​ខាងស្ដាំ​ព្រះអម្ចាស់​; ព្រះអង្គ​នឹង​វាយកម្ទេច​បណ្ដា​ស្ដេច​នៅ​ថ្ងៃ​នៃ​ព្រះពិរោធ​របស់ព្រះអង្គ​។


“រីឯ​នៅ​គ្រា​នៃ​ស្ដេច​ទាំងនោះ ព្រះ​នៃ​ស្ថានសួគ៌​នឹង​តាំង​អាណាចក្រ​មួយ​ឡើង ដែល​មិន​ត្រូវបាន​បំផ្លាញ​ជារៀងរហូត ហើយ​អាណាចក្រ​នោះ​ក៏​មិន​ត្រូវបាន​ទុក​ឲ្យ​ជាតិសាសន៍​ដទៃ​ណា​ដែរ​។ វា​នឹង​បំបាក់បំបែក និង​បំបាត់​អស់ទាំង​អាណាចក្រ​ទាំងនោះ ហើយ​នៅឈរ​ជារៀងរហូត


ស្ដេច​មានរាជឱង្ការ​នឹង​ដានីយ៉ែល​ថា​៖ “ប្រាកដមែន ព្រះ​របស់ពួកអ្នក​ជា​ព្រះ​លើ​អស់ទាំង​ព្រះ ជា​ព្រះអម្ចាស់​លើ​អស់ទាំង​ស្ដេច និង​ជា​អ្នកដែល​បើកសម្ដែង​អាថ៌កំបាំង ដ្បិត​អ្នក​អាច​បើកសម្ដែង​អាថ៌កំបាំង​នេះ​បាន​!”។


ខ្ញុំ​បាន​បន្ត​សង្កេតមើល ហើយ​ស្នែង​នោះ​បាន​ធ្វើ​សង្គ្រាម​ជាមួយ​ពួក​វិសុទ្ធជន ក៏​ឈ្នះ​ពួកគេ


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​មានបន្ទូល​ដូច្នេះ ក្រោយពី​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យទៅ​សម្រាប់​សិរីរុងរឿង​របស់ព្រះអង្គ គឺឲ្យទៅ​ឯ​បណ្ដា​ប្រជាជាតិ​ដែល​ប្លន់​អ្នករាល់គ្នា ដ្បិត​អ្នកណាដែល​ប៉ះពាល់​អ្នករាល់គ្នា គឺ​បាន​ប៉ះពាល់​ប្រស្រី​ព្រះនេត្រ​របស់ព្រះអង្គ​ហើយ​។


“ជាការពិត មនុស្ស​ដែល​ត្រូវបានអញ្ជើញ​មាន​ច្រើន ប៉ុន្តែ​មនុស្ស​ដែល​ត្រូវបានជ្រើសរើស​មាន​តិច​ទេ”។


“ព្រះមហាក្សត្រ​នឹង​មានបន្ទូល​តប​នឹង​ពួកគេ​ថា​: ‘ប្រាកដមែន យើង​ប្រាប់​អ្នករាល់គ្នា​ថា អ្វីដែល​អ្នករាល់គ្នា​បាន​ធ្វើ​ដល់​អ្នក​តូចបំផុត​ម្នាក់​ក្នុងចំណោម​បងប្អូន​ទាំងនេះ​របស់យើង គឺ​បាន​ធ្វើ​ដល់​យើង​ហើយ’។


ព្រះយេស៊ូវ​យាង​ចូលមកជិត ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“គ្រប់ទាំង​សិទ្ធិអំណាច​នៅ​ស្ថានសួគ៌ និង​នៅលើ​ផែនដី​បាន​ប្រទាន​មក​ខ្ញុំ​ហើយ​។


អ្នករាល់គ្នា​មិន​បាន​ជ្រើសរើស​ខ្ញុំ​ទេ គឺ​ខ្ញុំ​បាន​ជ្រើសរើស​អ្នករាល់គ្នា​វិញ ព្រមទាំង​តែងតាំង​អ្នករាល់គ្នា​ដើម្បីឲ្យ​អ្នករាល់គ្នា​ទៅ​បង្កើត​ផល ហើយ​ឲ្យ​ផល​របស់អ្នករាល់គ្នា​នៅគង់វង្ស​។ ដូច្នេះ អ្វីក៏ដោយដែល​អ្នករាល់គ្នា​ទូល​សុំ​ព្រះ​បិតា​ក្នុង​នាម​របស់ខ្ញុំ ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​អ្នករាល់គ្នា​។


ក្នុងចំណោម​ប្រជាជាតិទាំងនោះ ក៏​មាន​អ្នករាល់គ្នា​ដែរ ជា​អ្នក​ដែល​ត្រូវបានត្រាស់ហៅ​ឲ្យទៅជា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​។


ហើយ​ចំពោះ​ពួក​អ្នកដែល​ព្រះអង្គ​កំណត់ទុកមុន ព្រះអង្គ​ក៏​បាន​ត្រាស់ហៅ​អ្នកទាំងនោះ​; ចំពោះ​ពួក​អ្នកដែល​ព្រះអង្គ​ត្រាស់ហៅ ព្រះអង្គ​ក៏​បាន​រាប់​អ្នកទាំងនោះ​ជាសុចរិត​; ចំពោះ​ពួក​អ្នកដែល​ព្រះអង្គ​រាប់ជាសុចរិត ព្រះអង្គ​ក៏​បាន​ប្រទានសិរីរុងរឿង​ដល់​អ្នកទាំងនោះ​ដែរ​។


ប៉ុន្តែ​ក្នុង​ការ​ទាំងអស់​នេះ យើង​លើសជាងអ្នកមានជ័យជម្នះ​ទៅទៀត ដោយនូវ​ព្រះអង្គ​ដែល​ស្រឡាញ់​យើង​។


បន្ទាប់មកទៀត ជា​ទីបញ្ចប់​។ ពេលនោះ ព្រះអង្គ​ប្រគល់​អាណាចក្រ​ដល់​ព្រះដែលជាព្រះបិតា ក្រោយពី​បំផ្លាញ​អស់ទាំង​អំណាចគ្រប់គ្រង សិទ្ធិអំណាច និង​ឫទ្ធិអំណាច


ដែល​ព្រះ​នឹង​បង្ហាញឲ្យឃើញ ក្នុង​ពេលកំណត់​។ ព្រះអង្គ​ជា​ព្រះអង្គ​ដ៏មានពរ ជា​ព្រះអង្គ​តែមួយអង្គ​គត់​ដ៏មានព្រះចេស្ដា ជា​ស្ដេច​លើអស់ទាំងស្ដេច ជា​ព្រះអម្ចាស់​លើអស់ទាំងព្រះអម្ចាស់


គ្មាន​ទាហាន​ណា​ដែល​ជាប់ជំពាក់​ក្នុង​រឿង​ជីវភាពរស់នៅ​ឡើយ ពីព្រោះ​គេ​ចង់​បំពេញចិត្ត​អ្នក​ដែល​កេណ្ឌ​ខ្លួន​។


រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នាជា​ពូជសាសន៍​ដែល​ត្រូវបានជ្រើសរើស​ជា​បូជាចារ្យ​ខាងស្ដេច ជា​ប្រជាជាតិ​ដ៏វិសុទ្ធ ​ជា​ប្រជារាស្ត្រ​ដែលជាកម្មសិទ្ធិ​របស់ព្រះ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ប្រកាស​គុណធម៌ ​របស់​ព្រះអង្គ ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​ចេញពី​ភាពងងឹត មកក្នុង​ពន្លឺ​ដ៏អស្ចារ្យ​របស់​ព្រះអង្គ​។


ព្រមទាំង​ពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែលជា​សាក្សី​ស្មោះត្រង់ ជា​អ្នកដែលរស់ឡើងវិញមុនគេបង្អស់​ពីចំណោម​មនុស្សស្លាប់ និង​ជា​មេគ្រប់គ្រង​លើ​បណ្ដា​ស្ដេច​នៃ​ផែនដី! ចំពោះ​ព្រះអង្គ​ដែល​ស្រឡាញ់​យើង ហើយ​រំដោះ​យើង​ពី​បាប​របស់យើង​ដោយ​ព្រះលោហិត​របស់​ព្រះអង្គ


កាលណា​ពួកគេ​បញ្ចប់​ការធ្វើបន្ទាល់​របស់​ខ្លួន​ហើយ សត្វតិរច្ឆាន​ដែល​ឡើងមក​ពី​រណ្ដៅគ្មានបាត នឹង​ធ្វើ​សង្គ្រាម​ជាមួយ​ពួកគេ ហើយ​វាយឈ្នះ​ពួកគេ រួច​សម្លាប់​ពួកគេ​។


តាមពិត ពួកវា​ជា​វិញ្ញាណ​របស់​ពួក​អារក្ស​ដែល​ធ្វើ​ទីសម្គាល់​។ ពួកវា​ចេញទៅ​រក​ស្ដេច​នានា​នៃ​ពិភពលោក​ទាំងមូល ដើម្បី​ប្រមូល​ពួកគេ​មក​ក្នុង​សង្គ្រាម​នៃ​ថ្ងៃ​ដ៏ធំ​របស់​ព្រះ​ដ៏មានព្រះចេស្ដា​។


កុំ​ខ្លាច​អ្វីដែល​អ្នក​រៀបនឹង​រងទុក្ខ​នោះ​ឡើយ​។ មើល៍! មារ​រៀបនឹង​បោះ​អ្នកខ្លះ​ពីចំណោម​អ្នករាល់គ្នា​ទៅក្នុង​គុក ដើម្បីឲ្យ​អ្នករាល់គ្នា​ត្រូវបាន​ល្បងល ហើយ​អ្នករាល់គ្នា​នឹង​រង​ទុក្ខវេទនា​អស់​ដប់​ថ្ងៃ។ ចូរ​ស្មោះត្រង់​រហូតដល់​មរណភាព​ចុះ នោះ​យើង​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​អ្នក។


យើង​ស្គាល់​កន្លែងដែល​អ្នក​រស់នៅ ជា​កន្លែង​មាន​បល្ល័ង្ក​របស់​សាតាំង​។ ប៉ុន្តែ​អ្នក​កាន់ខ្ជាប់​នូវ​នាម​របស់យើង ហើយ​មិន​បាន​បដិសេធ​ជំនឿ​លើ​យើង​ឡើយ សូម្បីតែ​នៅ​គ្រា​របស់​អាន់ទីប៉ាស​សាក្សី​ស្មោះត្រង់​របស់យើង ដែល​ត្រូវគេ​សម្លាប់​ក្នុងចំណោម​អ្នករាល់គ្នា ជា​កន្លែងដែល​សាតាំង​រស់នៅ​។


អ្នក​ដែល​មានជ័យជម្នះ យើង​នឹង​ឲ្យ​អ្នកនោះ​អង្គុយ​ជាមួយ​យើង នៅលើ​បល្ល័ង្ក​របស់យើង ដូចដែល​យើង​មានជ័យជម្នះ ហើយ​បាន​អង្គុយ​ជាមួយ​ព្រះ​បិតា​របស់យើង នៅលើ​បល្ល័ង្ក​របស់​ព្រះអង្គ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម