អេសាយ 35:8 - ព្រះគម្ពីរខ្មែរសាកល នៅទីនោះនឹងមានផ្លូវធំមួយ ជាផ្លូវដែលគេហៅថា “ផ្លូវដ៏វិសុទ្ធ”។ ពួកមនុស្សសៅហ្មងនឹងមិនឆ្លងតាមផ្លូវនោះឡើយ គឺផ្លូវនោះសម្រាប់តែអ្នកដែលដើរតាមផ្លូវនោះប៉ុណ្ណោះ; ទោះបើពួកគេជាមនុស្សល្ងីល្ងើក៏ដោយ ក៏ពួកគេមិនវង្វេងដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយនៅទីនោះនឹងមានថ្នល់មួយ ជាផ្លូវដែលគេហៅថា «ផ្លូវបរិសុទ្ធ» ពួកមនុស្សស្មោកគ្រោកនឹងមិនដែលដើរតាមផ្លូវនោះឡើយ គឺផ្លូវនោះ ទុកសម្រាប់តែពួកអ្នក ដែលបានប្រោសលោះប៉ុណ្ណោះ ឯអ្នកដំណើរ ទោះបើជាមនុស្សល្ងីល្ងើ ក៏មិនវង្វេងដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅទីនោះ នឹងមានផ្លូវមួយឈ្មោះហៅថា «ផ្លូវដ៏វិសុទ្ធ»។ មនុស្សមិនបរិសុទ្ធមិនអាចដើរតាមផ្លូវនោះទេ ហើយអ្នកគោរពព្រះក្លែងក្លាយ ក៏ដើរតាមផ្លូវនោះមិនបានដែរ ព្រោះព្រះអម្ចាស់ផ្ទាល់ទ្រង់យាងនាំមុខគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនៅទីនោះនឹងមានថ្នល់១ ជាផ្លូវដែលគេនឹងហៅថា «ផ្លូវបរិសុទ្ធ» ពួកមនុស្សស្មោកគ្រោកនឹងមិនដែលដើរតាមផ្លូវនោះឡើយ គឺផ្លូវនោះ នឹងទុកសំរាប់តែពួកអ្នក ដែលបានប្រោសលោះប៉ុណ្ណោះ ឯមនុស្សដែលដើរដំណើរ ទោះបើជាមនុស្សល្ងីល្ងើក៏ដោយ គង់តែមិនវង្វេងដែរ អាល់គីតាប នៅទីនោះ នឹងមានផ្លូវមួយឈ្មោះហៅថា «ផ្លូវដ៏វិសុទ្ធ»។ មនុស្សមិនបរិសុទ្ធមិនអាចដើរតាមផ្លូវនោះទេ ហើយអ្នកគោរពព្រះក្លែងក្លាយ ក៏ដើរតាមផ្លូវនោះមិនបានដែរ ព្រោះអុលឡោះផ្ទាល់នាំមុខគេ។ |
ការរបើកឡើងនៃព្រះបន្ទូលរបស់ព្រះអង្គផ្ដល់ពន្លឺ ព្រមទាំងធ្វើឲ្យមនុស្សខ្វះចំណេះដឹងមានការយល់ច្បាស់។
ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាគ្រប់លក្ខណ៍ ធ្វើឲ្យព្រលឹងស្រស់ស្រាយឡើងវិញ សេចក្ដីបន្ទាល់របស់ព្រះយេហូវ៉ាពិតប្រាកដ ធ្វើឲ្យមនុស្សខ្វះចំណេះដឹងមានប្រាជ្ញា
ទោះបីជាទូលបង្គំដើរក្នុងជ្រលងភ្នំស្រមោលនៃសេចក្ដីស្លាប់ក៏ដោយ ក៏ទូលបង្គំមិនខ្លាចមហន្តរាយឡើយ ដ្បិតព្រះអង្គគង់នៅជាមួយទូលបង្គំ; ដំបង និងឈើច្រត់របស់ព្រះអង្គកម្សាន្តចិត្តទូលបង្គំ។
វិថីរបស់មនុស្សទៀងត្រង់ គឺការដែលបែរចេញពីសេចក្ដីអាក្រក់; អ្នកដែលការពារផ្លូវរបស់ខ្លួន គឺរក្សាព្រលឹងរបស់ខ្លួន។
ខ្ញុំដើរក្នុងផ្លូវនៃសេចក្ដីសុចរិត គឺនៅក្នុងចំណោមគន្លងទាំងឡាយនៃសេចក្ដីយុត្តិធម៌
“អ្នកណាជាមនុស្សខ្វះចំណេះដឹង ចូរឲ្យអ្នកនោះបែរចូលមកទីនេះ!”។ នាងនិយាយទៅអ្នកដែលខ្វះវិចារណញ្ញាណថា៖
នោះនឹងមានផ្លូវធំមួយពីអាស្ស៊ីរី សម្រាប់សំណល់នៃប្រជារាស្ត្ររបស់ព្រះអង្គដែលនៅសល់ ដូចដែលធ្លាប់មានសម្រាប់អ៊ីស្រាអែល នៅគ្រាដែលពួកគេបានឡើងមកពីដែនដីអេហ្ស៊ីបដែរ៕
នៅថ្ងៃនោះ នឹងមានផ្លូវធំមួយពីអេហ្ស៊ីបទៅអាស្ស៊ីរី ហើយជនជាតិអាស្ស៊ីរីនឹងមកអេហ្ស៊ីប រីឯជនជាតិអេហ្ស៊ីបនឹងទៅអាស្ស៊ីរីដែរ; ជនជាតិអេហ្ស៊ីបនឹងថ្វាយបង្គំជាមួយជនជាតិអាស្ស៊ីរី។
កាលណាអ្នករាល់គ្នាបែរទៅខាងស្ដាំ ឬបែរទៅខាងឆ្វេង ត្រចៀករបស់អ្នកនឹងឮពាក្យពីក្រោយអ្នកថា៖ “គឺផ្លូវនេះហើយ ចូរដើរតាមផ្លូវនេះចុះ!”។
មហាវិថីបានស្ងាត់ជ្រងំ អ្នកដំណើរក៏លែងមានទៀត; សម្ពន្ធមេត្រីត្រូវបានផ្ដាច់ ទីក្រុងនានាត្រូវបានមើលងាយ ហើយមនុស្សក៏មិនត្រូវបានឲ្យតម្លៃដែរ។
ពេលនោះ អ្នកដែលនៅសល់ក្នុងស៊ីយ៉ូន និងអ្នកដែលសេសសល់ក្នុងយេរូសាឡិម គឺអស់អ្នកដែលត្រូវបានកត់ត្រាឲ្យមានជីវិតក្នុងយេរូសាឡិម នឹងត្រូវបានហៅថាវិសុទ្ធ
យើងនឹងនាំមនុស្សខ្វាក់ភ្នែកតាមផ្លូវមួយដែលពួកគេមិនស្គាល់ យើងនឹងដឹកនាំពួកគេតាមគន្លងដែលពួកគេមិនស្គាល់។ យើងនឹងធ្វើឲ្យសេចក្ដីងងឹតទៅជាពន្លឺនៅចំពោះពួកគេ ហើយធ្វើឲ្យទីរដិបរដុបទៅជារាបស្មើវិញ។ គឺការទាំងនេះហើយ ដែលយើងនឹងធ្វើ យើងនឹងមិនបោះបង់ចោលពួកគេឡើយ។
មើល៍! យើងនឹងធ្វើការថ្មីមួយ; ឥឡូវនេះ វានឹងលេចឡើង! តើអ្នករាល់គ្នាមិនស្គាល់វាទេឬ? យើងនឹងធ្វើឲ្យមានផ្លូវមួយនៅទីរហោស្ថាន យើងនឹងធ្វើឲ្យមានទន្លេនៅវាលខ្សាច់។
តើមិនមែនព្រះអង្គទេឬ ដែលធ្វើឲ្យសមុទ្ររីងស្ងួត គឺទឹកនៃទីជម្រៅជ្រៅបំផុត ដែលធ្វើឲ្យជម្រៅសមុទ្រទៅជាផ្លូវ សម្រាប់ពួកអ្នកដែលត្រូវបានប្រោសលោះបានដើរឆ្លងកាត់?
ភ្ញាក់ឡើង! ភ្ញាក់ឡើង! ស៊ីយ៉ូនអើយ ចូរបំពាក់ឫទ្ធានុភាពរបស់អ្នក! យេរូសាឡិមជាក្រុងដ៏វិសុទ្ធអើយ ចូរស្លៀកសម្លៀកបំពាក់ដ៏រុងរឿងរបស់អ្នក! ដ្បិតលែងមានពួកដែលគ្មានការកាត់ស្បែក និងពួកសៅហ្មង ចូលមកក្នុងអ្នកទៀតឡើយ។
ចាកចេញទៅ! ចាកចេញទៅ! ចូរចេញពីទីនោះទៅ កុំពាល់របស់សៅហ្មងឡើយ! អ្នកដែលលើកសែងភាជនៈរបស់ព្រះយេហូវ៉ាអើយ ចូរចេញពីកណ្ដាលបាប៊ីឡូនទៅ ចូរជម្រះខ្លួនចុះ!
ព្រះយេហូវ៉ាមានបន្ទូលថា៖ “សង់ឡើង! សង់ឡើង! ចូររៀបចំផ្លូវ! ចូរយកសេចក្ដីបណ្ដាលឲ្យជំពប់ដួលចេញពីផ្លូវរបស់ប្រជារាស្ត្រយើង!”។
ពេលនោះ អស់ទាំងប្រជាជនរបស់អ្នកនឹងបានសុចរិត ពួកគេនឹងទទួលទឹកដីនេះជាមរតករហូតតទៅ; ពួកគេជាមែកចេញពីការដាំដុះរបស់យើង ជាកិច្ចការនៃដៃរបស់យើង ដើម្បីឲ្យយើងទទួលការលើកតម្កើងសិរីរុងរឿង។
ចូរឆ្លងកាត់! ចូរឆ្លងកាត់តាមខ្លោងទ្វារក្រុងទៅ! ចូររៀបចំផ្លូវសម្រាប់ប្រជាជន! ចូរសាងសង់ឡើង! ចូរសាងសង់មហាវិថីឡើង! ចូរយកថ្មចេញ ហើយលើកទង់សញ្ញាឡើងសម្រាប់ប្រជាជាតិនានា!
គេនឹងហៅពួកគេថា ‘ប្រជារាស្ត្រដ៏វិសុទ្ធដែលត្រូវព្រះយេហូវ៉ាប្រោសលោះ’ រីឯអ្នកក៏ត្រូវគេហៅថា ‘ទីក្រុងដែលត្រូវគេស្វែងរក ដែលមិនត្រូវបានបោះបង់ចោល’”៕
“មើល៍! ស្ត្រីព្រហ្មចារីម្នាក់នឹងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសម្នាក់ គេនឹងហៅនាមរបស់កូននោះថា អេម៉ាញូអែល”។ (អេម៉ាញូអែល មានអត្ថន័យប្រែថា ព្រះគង់នៅជាមួយយើង)។
ព្រះយេស៊ូវមានបន្ទូលថា៖“គឺខ្ញុំជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មានអ្នកណាទៅឯព្រះបិតាបានឡើយ លើកលែងតែតាមរយៈខ្ញុំប៉ុណ្ណោះ។
ប្រសិនបើអ្នកណាចង់ប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ អ្នកនោះនឹងដឹងអំពីសេចក្ដីបង្រៀននេះថាតើមកពីព្រះ ឬក៏ខ្ញុំនិយាយចេញពីខ្លួនខ្ញុំ។
ពិតមែនហើយ យើងជាស្នាព្រះហស្តរបស់ព្រះ ដែលត្រូវបាននិម្មិតបង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អ។ ព្រះបានរៀបចំការល្អជាមុន ដើម្បីឲ្យយើងដើរតាមការទាំងនោះ។
ព្រះបានសង្គ្រោះយើង និងបានត្រាស់ហៅយើងដោយការត្រាស់ហៅដ៏វិសុទ្ធ មិនមែនដោយសារតែការប្រព្រឹត្តរបស់យើងទេ គឺដោយសារតែបំណងព្រះហឫទ័យ និងព្រះគុណរបស់ព្រះអង្គផ្ទាល់; ព្រះគុណនេះបានប្រទានមកយើងក្នុងព្រះគ្រីស្ទយេស៊ូវ តាំងពីមុនកាលសម័យមកម្ល៉េះ
ចូរស្វែងរកសេចក្ដីសុខសាន្ត និងភាពវិសុទ្ធជាមួយមនុស្សទាំងអស់ ដ្បិតបើអ្នកណាគ្មានភាពវិសុទ្ធ អ្នកនោះនឹងមិនឃើញព្រះអម្ចាស់ឡើយ។
ក៏ប៉ុន្តែស្របតាមសេចក្ដីសន្យារបស់ព្រះអង្គ យើងរង់ចាំផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមានសេចក្ដីសុចរិតយុត្តិធម៌ស្ថិតនៅទីនោះ។
រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាទទួលការចាក់ប្រេងអភិសេកពីអង្គដ៏វិសុទ្ធ ដូច្នេះអ្នកទាំងអស់គ្នាស្គាល់ហើយ។
រីឯអ្នករាល់គ្នាវិញ ការចាក់ប្រេងអភិសេកដែលអ្នករាល់គ្នាបានទទួលពីព្រះអង្គ ស្ថិតនៅក្នុងអ្នករាល់គ្នា ដូច្នេះអ្នករាល់គ្នាមិនចាំបាច់ឲ្យអ្នកណាបង្រៀនអ្នករាល់គ្នាទេ។ ផ្ទុយទៅវិញ ដូចដែលការចាក់ប្រេងអភិសេកពីព្រះអង្គ បង្រៀនអ្នករាល់គ្នាអំពីអ្វីៗទាំងអស់យ៉ាងណា——ហើយជាសេចក្ដីពិត គឺមិនមែនជាសេចក្ដីកុហកទេ——ចូរស្ថិតនៅក្នុងព្រះអង្គ តាមដែលព្រះអង្គបានបង្រៀនអ្នករាល់គ្នាយ៉ាងនោះដែរ។
គ្រប់ទាំងអ្វីដែលមិនបរិសុទ្ធ និងអ្នកដែលប្រព្រឹត្តសេចក្ដីគួរឲ្យស្អប់ខ្ពើម ឬសេចក្ដីកុហក នឹងចូលទៅក្នុងទីក្រុងនោះមិនបានសោះឡើយ គឺមានតែអ្នកដែលត្រូវបានកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះ ទើបចូលទៅបាន៕