Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 33:8 - ព្រះគម្ពីរខ្មែរសាកល

8 មហាវិថី​បាន​ស្ងាត់ជ្រងំ អ្នកដំណើរ​ក៏​លែងមាន​ទៀត​; សម្ពន្ធមេត្រី​ត្រូវបាន​ផ្ដាច់ ទីក្រុង​នានា​ត្រូវបាន​មើលងាយ ហើយ​មនុស្ស​ក៏​មិន​ត្រូវបាន​ឲ្យតម្លៃ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ផ្លូវ​ទាំង​ឡាយ​នៅ​ស្ងាត់‌ច្រៀប ឥត​ឃើញ​មាន​មនុស្ស​ធ្វើ​ដំណើរ​ទៀត​ឡើយ ខ្មាំង​សត្រូវ​បាន​ផ្តាច់​សេចក្ដី​សញ្ញា គេ​បាន​មើល‌ងាយ​អស់​ទាំង​ទី​ក្រុង ហើយ​មិន​យោគ‌យល់​អ្នក​ណា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ផ្លូវ​នានា​ស្ងាត់​ជ្រងំ ឥត​មាន​នរណា​ដើរ​កាត់​តាម​នោះ​ទៀត​ទេ គូ​ភាគី​លែង​គោរព​សន្ធិ‌សញ្ញា គេ​ប្រមាថ​មាក់‌ងាយ​សាក្សី​នៃ​សន្ធិ‌សញ្ញា​នេះ គឺ​គេ​មិន​គោរព​នរណា​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ថ្នល់​ទាំង​ប៉ុន្មាន​នៅ​ស្ងាត់‌ច្រៀប ឥត​ឃើញ​មាន​មនុស្ស​ដើរ​ដំណើរ​ទៀត​ឡើយ ពួក​ខ្មាំង​សត្រូវ​គេ​បាន​ផ្តាច់​សេចក្ដី​សញ្ញា​ហើយ គេ​បាន​មើល‌ងាយ​ដល់​អស់​ទាំង​ទី​ក្រុង ហើយ​មិន​យោគ‌យល់​ដល់​អ្នក​ណា​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ផ្លូវ​នានា​ស្ងាត់​ជ្រងំ ឥត​មាន​នរណា​ដើរ​កាត់​តាម​នោះ​ទៀត​ទេ គូ​ភាគី​លែង​គោរព​សន្ធិ‌សញ្ញា គេ​ប្រមាថ​មាក់‌ងាយ​សាក្សី​នៃ​សន្ធិ‌សញ្ញា​នេះ គឺ​គេ​មិន​គោរព​នរណា​ទាំង​អស់។

សូមមើលជំពូក ចម្លង




អេសាយ 33:8
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្លូវ​របស់គេ​តែងតែ​ចម្រើនឡើង​ជានិច្ច ហើយ​ការជំនុំជម្រះ​របស់ព្រះអង្គ​នៅ​ស្ថានដ៏ខ្ពស់ ហួសឆ្ងាយពី​គេ​; គេ​ចំអកមើលងាយ​អស់ទាំង​សត្រូវ​របស់ខ្លួន​។


ផែនដី​បាន​សៅហ្មង​នៅក្រោម​អ្នកដែល​រស់នៅ​លើ​វា ពីព្រោះ​ពួកគេ​បាន​រំលង​ក្រឹត្យវិន័យ បំពាន​បទបញ្ញត្តិ ហើយ​ផ្ដាច់​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច​។


នៅ​ទីនោះ​នឹង​មាន​ផ្លូវធំ​មួយ ជា​ផ្លូវ​ដែល​គេ​ហៅថា “ផ្លូវ​ដ៏វិសុទ្ធ”។ ពួកមនុស្ស​សៅហ្មង​នឹង​មិន​ឆ្លងតាម​ផ្លូវនោះ​ឡើយ គឺ​ផ្លូវនោះ​សម្រាប់តែ​អ្នកដែល​ដើរតាម​ផ្លូវ​នោះ​ប៉ុណ្ណោះ​; ទោះបើ​ពួកគេ​ជា​មនុស្សល្ងីល្ងើ​ក៏ដោយ ក៏​ពួកគេ​មិន​វង្វេង​ដែរ​។


នៅ​ឆ្នាំ​ទីដប់បួន​នៃ​រជ្ជកាលរបស់​ព្រះបាទ​ហេសេគា សានហេរីប​ស្ដេច​នៃ​អាស្ស៊ីរី​បាន​ឡើងមក​ទាស់នឹង​អស់ទាំង​ទីក្រុង​ដ៏រឹងមាំ​នៃ​យូដា ហើយ​ចាប់យក​ទីក្រុងទាំងនោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម