Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 62:10 - ព្រះគម្ពីរខ្មែរសាកល

10 ចូរ​ឆ្លងកាត់​! ចូរ​ឆ្លងកាត់​តាម​ខ្លោងទ្វារក្រុង​ទៅ​! ចូរ​រៀបចំ​ផ្លូវ​សម្រាប់​ប្រជាជន​! ចូរ​សាងសង់ឡើង​! ចូរ​សាងសង់​មហាវិថី​ឡើង​! ចូរ​យក​ថ្ម​ចេញ ហើយ​លើក​ទង់សញ្ញា​ឡើង​សម្រាប់​ប្រជាជាតិ​នានា​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ចូរ​ចូល​ទៅ ចូរ​ចូល​ទៅ​តាម​ទ្វារ​ចុះ ចូរ​រៀប​ផ្លូវ​សម្រាប់​ប្រជាជន ចូរ​លើក ចូរ​លើក​ថ្នល់​ឡើង ចូរ​ប្រមូល​យក​ថ្ម​ចេញ ហើយ​បង្ហូត​ទង់‌ជ័យ​មួយ សម្រាប់​ជន​ជាតិ​ទាំង‌ឡាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ចូរ​នាំ​គ្នា​ចាក​ចេញ ចូរ​នាំ​គ្នា​ចេញ​តាម​ទ្វារ! ចូរ​រៀបចំ​ផ្លូវ​សម្រាប់​ប្រជា‌រាស្ត្រ​របស់​យើង! ចូរ​ត្រួស‌ត្រាយ ចូរ​ត្រួស‌ត្រាយ​ផ្លូវ ចូរ​យក​ដុំ​ថ្ម​ចេញ ហើយ​លើក​ទង់​សញ្ញា​មួយ​ឲ្យ ប្រជា‌ជន​ទាំង‌ឡាយ​ឃើញ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ចូរ​ចូល​ទៅ ចូរ​ចូល​ទៅ​តាម​ទ្វារ​ចុះ ចូរ​រៀប​ផ្លូវ​សំរាប់​ប្រជា‌ជន ចូរ​លើក ចូរ​លើក​ថ្នល់​ឡើង ចូរ​ប្រមូល​យក​ថ្ម​ចេញ ហើយ​បង្ហូត​ទង់‌ជ័យ​១​សំរាប់​ជន‌ជាតិ​ទាំង‌ឡាយ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ចូរ​នាំ​គ្នា​ចាក​ចេញ ចូរ​នាំ​គ្នា​ចេញ​តាម​ទ្វារ! ចូរ​រៀប‌ចំ​ផ្លូវ​សម្រាប់​ប្រជា‌រាស្ត្រ​របស់​យើង! ចូរ​ត្រួស‌ត្រាយ ចូរ​ត្រួស‌ត្រាយ​ផ្លូវ ចូរ​យក​ដុំ​ថ្ម​ចេញ ហើយ​លើក​ទង់​សញ្ញា​មួយ​ឲ្យ ប្រជា‌ជន​ទាំង‌ឡាយ​ឃើញ!

សូមមើលជំពូក ចម្លង




អេសាយ 62:10
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្លោងទ្វារ​ទាំងឡាយ​អើយ ចូរ​ងើប​ក្បាល​ឡើង​! ទ្វារ​ទាំងឡាយ​ដ៏អស់កល្បជានិច្ច​អើយ ចូរ​ងើបឡើង ដើម្បីឲ្យ​ព្រះមហាក្សត្រ​នៃ​សិរីរុងរឿង​យាង​ចូលមក​!


ចូរ​ច្រៀង​ទៅកាន់​ព្រះ ចូរ​ច្រៀងសរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ ចូរ​លើកតម្កើង​ព្រះអង្គដែល​ជិះ​លើ​ពពក​; ព្រះនាម​របស់ព្រះអង្គ​គឺ​យេហូវ៉ា​; ចូរ​លោតកញ្ឆេង​នៅចំពោះ​ព្រះអង្គ​ចុះ​!


នៅ​ថ្ងៃ​នោះ ឫស​របស់​អ៊ីសាយ​នឹង​ឈរឡើង​ជា​ទង់សញ្ញា​ដល់​ជាតិសាសន៍​ទាំងឡាយ​; ប្រជាជាតិ​នានា​នឹង​ស្វែងរក​អ្នកនោះ ហើយ​ទីសម្រាក​របស់លោក​នឹង​បាន​រុងរឿង​។


ព្រះអង្គ​នឹង​លើក​ទង់សញ្ញា​មួយ​ឡើង​សម្រាប់​ប្រជាជាតិ​នានា ហើយ​កោះហៅ​អ្នកដែល​ត្រូវបាន​បណ្ដេញចេញ​នៃ​អ៊ីស្រាអែល ក៏​នឹង​ប្រមូល​អ្នកដែល​ខ្ចាត់ខ្ចាយ​នៃ​យូដា ពី​ជ្រុង​ទាំង​បួន​នៃ​ផែនដី​។


នោះ​នឹង​មាន​ផ្លូវធំ​មួយ​ពី​អាស្ស៊ីរី សម្រាប់​សំណល់​នៃ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដែល​នៅសល់ ដូចដែល​ធ្លាប់​មាន​សម្រាប់​អ៊ីស្រាអែល នៅ​គ្រា​ដែល​ពួកគេ​បាន​ឡើងមក​ពី​ដែនដី​អេហ្ស៊ីប​ដែរ​៕


អស់អ្នក​ដែល​រស់នៅ​ពិភពលោក និង​ពួកអ្នកដែល​រស់នៅ​ផែនដី​អើយ កាលណា​មាន​លើក​ទង់សញ្ញា​ឡើង​នៅលើ​ភ្នំ នោះ​អ្នករាល់គ្នា​នឹង​ឃើញ​! កាលណា​មាន​ផ្លុំ​ស្នែង​ឡើង នោះ​អ្នករាល់គ្នា​នឹង​ឮ​!


នៅ​ថ្ងៃ​នោះ នឹង​មាន​ផ្លូវធំ​មួយ​ពី​អេហ្ស៊ីប​ទៅ​អាស្ស៊ីរី ហើយ​ជនជាតិអាស្ស៊ីរី​នឹង​មក​អេហ្ស៊ីប រីឯ​ជនជាតិអេហ្ស៊ីប​នឹង​ទៅ​អាស្ស៊ីរី​ដែរ​; ជនជាតិអេហ្ស៊ីប​នឹង​ថ្វាយបង្គំ​ជាមួយ​ជនជាតិអាស្ស៊ីរី​។


នៅ​ថ្ងៃ​នោះ គេ​នឹង​ច្រៀង​ចម្រៀង​នេះ​នៅក្នុង​ដែនដី​យូដា​ថា​៖ “យើង​មាន​ទីក្រុង​មួយ​ដ៏រឹងមាំ ព្រះអង្គ​ទ្រង់​តាំង​សេចក្ដីសង្គ្រោះ​ឡើង ទុកជា​កំពែង និង​ជា​ប៉ម​។


ចូរ​បើក​ទ្វារក្រុង ដើម្បីឲ្យ​ប្រជាជាតិ​សុចរិត​ដែល​រក្សា​សេចក្ដីស្មោះត្រង់ បាន​ចូលមក​!


នៅ​ទីនោះ​នឹង​មាន​ផ្លូវធំ​មួយ ជា​ផ្លូវ​ដែល​គេ​ហៅថា “ផ្លូវ​ដ៏វិសុទ្ធ”។ ពួកមនុស្ស​សៅហ្មង​នឹង​មិន​ឆ្លងតាម​ផ្លូវនោះ​ឡើយ គឺ​ផ្លូវនោះ​សម្រាប់តែ​អ្នកដែល​ដើរតាម​ផ្លូវ​នោះ​ប៉ុណ្ណោះ​; ទោះបើ​ពួកគេ​ជា​មនុស្សល្ងីល្ងើ​ក៏ដោយ ក៏​ពួកគេ​មិន​វង្វេង​ដែរ​។


គ្មាន​សត្វតោ​នៅ​ទីនោះ ក៏​គ្មាន​សត្វសាហាវ​ណា​ឡើងមក​តាម​ផ្លូវនោះ​ដែរ គឺ​គេ​នឹង​មិន​ប្រទះឃើញ​វា​នៅ​ទីនោះ​ឡើយ​។ មានតែ​អ្នកដែល​ត្រូវបាន​ប្រោសលោះ​ប៉ុណ្ណោះ ដែល​ដើរតាម​ផ្លូវនោះ​។


មាន​សំឡេង​មួយ​ស្រែក​នៅ​ទីរហោស្ថាន​ថា​៖ “ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះយេហូវ៉ា ចូរ​តម្រង់​មហាវិថី​នៅ​វាលរហោស្ថាន​ថ្វាយ​ព្រះ​របស់យើង​!


ជ្រលងភ្នំ​ទាំងអស់​នឹង​ត្រូវបាន​លើកឡើង ហើយ​អស់ទាំង​ភ្នំ និង​ទីទួល​នឹង​ត្រូវបាន​ពង្រាប រីឯ​ទីគ្រលិកគ្រលុក​នឹង​ទៅជា​ទីរាប ហើយ​ទីរដិបរដុប​នឹង​ទៅជា​ទីស្មើ


ចូរ​ចេញ​ពី​បាប៊ីឡូន​ទៅ ចូរ​រត់គេច​ពី​ជនជាតិខាល់ដេ​។ ចូរ​ប្រកាស​ដោយ​សំឡេង​នៃ​ការហ៊ោសប្បាយ ចូរ​តំណាល​សេចក្ដីនេះ​ឲ្យ​គេ​ស្ដាប់ ចូរ​នាំ​សេចក្ដីនេះ​ចេញទៅ​រហូតដល់​ចុងបំផុត​នៃ​ផែនដី ចូរ​ប្រាប់ថា​៖ “ព្រះយេហូវ៉ា​ទ្រង់​ប្រោសលោះ​យ៉ាកុប​អ្នកបម្រើ​របស់ព្រះអង្គ​ហើយ​!”។


យើង​នឹង​ធ្វើឲ្យ​អស់ទាំង​ភ្នំ​របស់យើង​ទៅជា​ផ្លូវ ហើយ​មហាវិថី​របស់យើង​នឹង​ត្រូវបាន​លើកឡើង​។


ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “មើល៍! យើង​នឹង​លើក​ដៃ​ទៅ​ប្រជាជាតិ​នានា ក៏​នឹង​លើក​ទង់សញ្ញា​របស់យើង​ឡើង​ដល់​ជាតិសាសន៍​ទាំងឡាយ នោះ​ពួកគេ​នឹង​នាំ​ពួក​កូនប្រុស​របស់អ្នក​មក​ដោយ​នៅនឹង​ដើមទ្រូង ហើយ​លី​ពួក​កូនស្រី​របស់អ្នក​នៅលើ​ស្មា​។


ចាកចេញ​ទៅ​! ចាកចេញ​ទៅ​! ចូរ​ចេញ​ពី​ទីនោះ​ទៅ កុំ​ពាល់​របស់​សៅហ្មង​ឡើយ​! អ្នកដែល​លើកសែង​ភាជនៈ​របស់​ព្រះយេហូវ៉ា​អើយ ចូរ​ចេញ​ពី​កណ្ដាល​បាប៊ីឡូន​ទៅ ចូរ​ជម្រះ​ខ្លួន​ចុះ​!


ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “សង់ឡើង​! សង់ឡើង​! ចូរ​រៀបចំ​ផ្លូវ​! ចូរ​យក​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​ចេញ​ពី​ផ្លូវ​របស់​ប្រជារាស្ត្រ​យើង​!”។


ខ្លោងទ្វារ​របស់អ្នក​នឹង​បើកចំហ​ជានិច្ច គឺ​មិន​បិទ​ទាំងយប់ទាំងថ្ងៃ ដើម្បី​នាំ​ទ្រព្យសម្បត្តិ​របស់​ប្រជាជាតិ​នានា​មក​ឯ​អ្នក ហើយ​បណ្ដា​ស្ដេច​របស់ពួកគេ​ក៏​ត្រូវបាន​នាំមក​ដែរ​។


នៅក្នុង​ទឹកដី​អ្នក នឹង​មិន​ឮ​អំពី​អំពើហិង្សា​ទៀត ក្នុង​ព្រំដែន​របស់អ្នក​នឹង​មិន​ឮ​អំពី​ការបំផ្លាញ ឬ​ការអន្តរាយ​ឡើយ ផ្ទុយទៅវិញ អ្នក​នឹង​ហៅ​កំពែង​របស់អ្នក​ថា “សេចក្ដីសង្គ្រោះ” ក៏​ហៅ​ខ្លោងទ្វារ​របស់អ្នក​ថា “សេចក្ដីសរសើរតម្កើង”។


យើង​នឹង​ដាក់​សញ្ញាសម្គាល់​មួយ​នៅក្នុងចំណោម​ពួកគេ ព្រមទាំង​ចាត់​អ្នករត់រួច​ក្នុងចំណោម​ពួកគេ​ឲ្យទៅ​រក​ប្រជាជាតិ​នានា គឺ​តើស៊ីស ពូល និង​លូឌ​ដែល​យឹត​ធ្នូ ទូបាល និង​យ៉ាវ៉ាន បណ្ដា​កោះ​នៅឆ្ងាយ ដែល​មិនទាន់​ឮ​ដំណឹង​របស់យើង និង​មិនទាន់​ឃើញ​សិរីរុងរឿង​របស់យើង​។ អ្នកទាំងនោះ​នឹង​ប្រកាស​សិរីរុងរឿង​របស់យើង​ក្នុងចំណោម​ប្រជាជាតិ​នានា​។


ដូច្នេះ ចូរ​ចេញទៅ​ឯ​ផ្លូវសំខាន់ៗ ហើយ​អញ្ជើញ​អ្នកណាក៏ដោយដែល​អ្នករាល់គ្នា​ឃើញ ឲ្យ​ចូលរួមក្នុងពិធីមង្គលការ​ចុះ’។


ចូរ​តម្រង់​ផ្លូវ​សម្រាប់​ជើង​អ្នករាល់គ្នា​ដែរ ដើម្បីកុំឲ្យ​មនុស្ស​ខ្វិន​គ្រេច​ជើង​ឡើយ គឺ​ឲ្យ​ត្រូវបាន​ប្រោសឲ្យជា​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម