Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 57:14 - ព្រះគម្ពីរខ្មែរសាកល

14 ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “សង់ឡើង​! សង់ឡើង​! ចូរ​រៀបចំ​ផ្លូវ​! ចូរ​យក​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​ចេញ​ពី​ផ្លូវ​របស់​ប្រជារាស្ត្រ​យើង​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 នោះ​នឹង​មាន​គេ​បង្គាប់​ថា ចូរ​លើក​ដី​ឡើង ចូរ​លើក​ដី​ឡើង ចូរ​រៀបចំ​ថ្នល់ ហើយ​យក​ថ្ម​ចំពប់​ចេញ​ពី​ផ្លូវ របស់​ប្រជា‌រាស្ត្រ​របស់​យើង​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ចូរ​ត្រួស‌ត្រាយ​រៀបចំ​ផ្លូវ ចូរ​យក​ឧបសគ្គ​ផ្សេងៗ​ចេញ​ពី​ផ្លូវ របស់​ប្រជា‌ជន​យើង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 នោះ​នឹង​មាន​គេ​បង្គាប់​ថា ចូរ​លើក​ដី​ឡើង ចូរ​លើក​ដី​ឡើង ចូរ​រៀបចំ​ថ្នល់ ហើយ​យក​ថ្ម​ចំពប់​ចេញ​ពី​ផ្លូវ​របស់​រាស្ត្រ​អញ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: ចូរ​ត្រួស‌ត្រាយ​រៀបចំ​ផ្លូវ ចូរ​យក​ឧបសគ្គ​ផ្សេងៗ​ចេញ​ពី​ផ្លូវ របស់​ប្រជា‌ជន​យើង!

សូមមើលជំពូក ចម្លង




អេសាយ 57:14
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ច្រៀង​ទៅកាន់​ព្រះ ចូរ​ច្រៀងសរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ ចូរ​លើកតម្កើង​ព្រះអង្គដែល​ជិះ​លើ​ពពក​; ព្រះនាម​របស់ព្រះអង្គ​គឺ​យេហូវ៉ា​; ចូរ​លោតកញ្ឆេង​នៅចំពោះ​ព្រះអង្គ​ចុះ​!


នៅ​ទីនោះ​នឹង​មាន​ផ្លូវធំ​មួយ ជា​ផ្លូវ​ដែល​គេ​ហៅថា “ផ្លូវ​ដ៏វិសុទ្ធ”។ ពួកមនុស្ស​សៅហ្មង​នឹង​មិន​ឆ្លងតាម​ផ្លូវនោះ​ឡើយ គឺ​ផ្លូវនោះ​សម្រាប់តែ​អ្នកដែល​ដើរតាម​ផ្លូវ​នោះ​ប៉ុណ្ណោះ​; ទោះបើ​ពួកគេ​ជា​មនុស្សល្ងីល្ងើ​ក៏ដោយ ក៏​ពួកគេ​មិន​វង្វេង​ដែរ​។


មាន​សំឡេង​មួយ​ស្រែក​នៅ​ទីរហោស្ថាន​ថា​៖ “ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះយេហូវ៉ា ចូរ​តម្រង់​មហាវិថី​នៅ​វាលរហោស្ថាន​ថ្វាយ​ព្រះ​របស់យើង​!


យើង​នឹង​ធ្វើឲ្យ​អស់ទាំង​ភ្នំ​របស់យើង​ទៅជា​ផ្លូវ ហើយ​មហាវិថី​របស់យើង​នឹង​ត្រូវបាន​លើកឡើង​។


ចូរ​ឆ្លងកាត់​! ចូរ​ឆ្លងកាត់​តាម​ខ្លោងទ្វារក្រុង​ទៅ​! ចូរ​រៀបចំ​ផ្លូវ​សម្រាប់​ប្រជាជន​! ចូរ​សាងសង់ឡើង​! ចូរ​សាងសង់​មហាវិថី​ឡើង​! ចូរ​យក​ថ្ម​ចេញ ហើយ​លើក​ទង់សញ្ញា​ឡើង​សម្រាប់​ប្រជាជាតិ​នានា​!


ដូច្នេះ កុំឲ្យ​យើង​វិនិច្ឆ័យ​គ្នាទៅវិញទៅមក​ទៀតឡើយ ផ្ទុយទៅវិញ ចូរឲ្យ​សម្រេចចិត្ត​ថា នឹង​មិន​ដាក់​ឧបសគ្គ ឬ​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​ឲ្យ​បងប្អូន​ឡើយ។


រីឯ​យើង​វិញ យើង​ប្រកាស​ព្រះ​គ្រីស្ទ​ដែល​ត្រូវគេ​ឆ្កាង​——​ជា​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​ដល់​ជនជាតិយូដា ហើយ​ជា​សេចក្ដីល្ងង់ខ្លៅ​ដល់​សាសន៍ដទៃ​;


ដូច្នេះ ប្រសិនបើ​អាហារ​ធ្វើឲ្យ​បងប្អូន​របស់ខ្ញុំ​ជំពប់ដួល នោះ​ខ្ញុំ​នឹង​មិន​ហូប​សាច់​ជាដាច់ខាត គឺ​ជារៀងរហូត ដើម្បីកុំឲ្យ​ខ្ញុំ​ធ្វើឲ្យ​បងប្អូន​របស់ខ្ញុំ​ជំពប់ដួល​ឡើយ​៕


ប៉ុន្តែ​ត្រូវ​ប្រុងប្រយ័ត្ន កុំឲ្យ​សិទ្ធិ​នេះ​របស់អ្នករាល់គ្នា បែរជា​ការជំពប់ដួល​ដល់​អ្នក​ខ្សោយ​ដោយប្រការណាមួយ​ឡើយ​។


យើង​មិន​ផ្ដល់​ឱកាសឲ្យ​អ្នកណា​ជំពប់ដួល​ក្នុង​រឿងអ្វីមួយ​ឡើយ ដើម្បីកុំឲ្យ​ការងារបម្រើ​នេះ​ត្រូវគេ​ចាប់កំហុស


ចូរ​តម្រង់​ផ្លូវ​សម្រាប់​ជើង​អ្នករាល់គ្នា​ដែរ ដើម្បីកុំឲ្យ​មនុស្ស​ខ្វិន​គ្រេច​ជើង​ឡើយ គឺ​ឲ្យ​ត្រូវបាន​ប្រោសឲ្យជា​វិញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម