Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 52:1 - ព្រះគម្ពីរខ្មែរសាកល

1 ភ្ញាក់ឡើង​! ភ្ញាក់ឡើង​! ស៊ីយ៉ូន​អើយ ចូរ​បំពាក់​ឫទ្ធានុភាព​របស់អ្នក​! យេរូសាឡិម​ជា​ក្រុង​ដ៏វិសុទ្ធ​អើយ ចូរ​ស្លៀក​សម្លៀកបំពាក់​ដ៏រុងរឿង​របស់អ្នក​! ដ្បិត​លែងមាន​ពួក​ដែល​គ្មានការកាត់ស្បែក និង​ពួក​សៅហ្មង ចូលមក​ក្នុង​អ្នក​ទៀត​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ឱ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ពាក់​កម្លាំង​របស់​អ្នក ឱ​យេរូ‌សាឡិម​ជា​ទី​ក្រុង​បរិសុទ្ធ​អើយ ចូរ​ប្រដាប់​ដោយ​សម្លៀក‌បំពាក់​ដ៏​រុងរឿង​របស់​អ្នក​ចុះ ដ្បិត​ពី​នេះ​ទៅ​មុខ​នឹង​គ្មាន​ពួក​មិន​កាត់​ស្បែក ឬ​ពួក​ស្មោក‌គ្រោក​ចូល​មក​ក្នុង​អ្នក​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ក្រោក​ឡើង សម្តែង​ឫទ្ធិ។ យេរូ‌សាឡឹម​ជា​ក្រុង​ដ៏វិសុទ្ធ​អើយ ចូរ​តាក់​តែង​ខ្លួន​ដោយ​សម្លៀក‌បំពាក់ ដ៏​ល្អ​ប្រណីត ដ្បិត​សាសន៍​ដទៃ ដែល​មិន​បរិសុទ្ធ នឹង​លែង​ចូល​មក​លុក‌លុយ​អ្នក​ទៀត​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ឱ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ពាក់​កំឡាំង​របស់​ឯង ឱ​យេរូ‌សាឡិម​ជា​ទី​ក្រុង​បរិសុទ្ធ​អើយ ចូរ​ប្រដាប់​ដោយ​សំលៀក‌បំពាក់​ដ៏​រុងរឿង​របស់​ឯង​ចុះ ដ្បិត​ពី​នេះ​ទៅ​មុខ​នឹង​គ្មាន​ពួក​មិន​កាត់​ស្បែក ឬ​ពួក​ស្មោក‌គ្រោក​ចូល​មក​ក្នុង​ឯង​ទៀត​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ក្រោក​ឡើង​សំដែង​ឫទ្ធិ។ យេរូ‌សាឡឹម​ជា​ក្រុង​ដ៏‌វិសុទ្ធ​អើយ ចូរ​តាក់​តែង​ខ្លួន​ដោយ​សម្លៀក‌បំពាក់ ដ៏​ល្អ​ប្រណីត ដ្បិត​សាសន៍​ដទៃ ដែល​មិន​បរិសុទ្ធ នឹង​លែង​ចូល​មក​លុក‌លុយ​អ្នក​ទៀត​ហើយ។

សូមមើលជំពូក ចម្លង




អេសាយ 52:1
40 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រជារាស្ត្រ​របស់ព្រះអម្ចាស់​នឹង​ស្ម័គ្រចិត្តថ្វាយខ្លួន​នៅ​ថ្ងៃ​ព្រះអង្គ​កាន់អំណាច​; ពួក​យុវជន​របស់ព្រះអម្ចាស់​នឹង​មកឯ​ព្រះអង្គ ដូច​ទឹកសន្សើម​ដែល​ចេញពី​ផ្ទៃ​នៃ​ព្រឹកព្រលឹម ទាំង​ដណ្ដប់ដោយ​អានុភាព​ដ៏វិសុទ្ធ​។


ទីក្រុង​ស្មោះត្រង់​បាន​ត្រឡប់​ដូចជា​ស្រីសំផឹង​យ៉ាងដូចម្ដេចហ្ន៎​! ពីមុននាងបាន​ពេញ​ដោយ​សេចក្ដីយុត្តិធម៌ ហើយ​សេចក្ដីសុចរិត​បាន​ស្នាក់នៅ​ក្នុង​នាង ប៉ុន្តែ​ឥឡូវនេះ មានសុទ្ធតែ​ឃាតករ​វិញ​។


រួច​យើង​នឹង​ស្ដារ​ពួក​ចៅក្រម​របស់អ្នក​ឡើងវិញ​ដូច​ពីដើម ក៏​នឹង​ស្ដារ​ពួក​ទីប្រឹក្សា​របស់អ្នក​ឡើងវិញ​ដូច​គ្រាដំបូង​។ ក្រោយមក អ្នក​នឹង​ត្រូវគេ​ហៅថា ‘ទីក្រុង​នៃ​សេចក្ដីសុចរិត’ និង ‘ទីក្រុង​ស្មោះត្រង់’”។


ចូរ​បើក​ទ្វារក្រុង ដើម្បីឲ្យ​ប្រជាជាតិ​សុចរិត​ដែល​រក្សា​សេចក្ដីស្មោះត្រង់ បាន​ចូលមក​!


នៅ​ទីនោះ​នឹង​មាន​ផ្លូវធំ​មួយ ជា​ផ្លូវ​ដែល​គេ​ហៅថា “ផ្លូវ​ដ៏វិសុទ្ធ”។ ពួកមនុស្ស​សៅហ្មង​នឹង​មិន​ឆ្លងតាម​ផ្លូវនោះ​ឡើយ គឺ​ផ្លូវនោះ​សម្រាប់តែ​អ្នកដែល​ដើរតាម​ផ្លូវ​នោះ​ប៉ុណ្ណោះ​; ទោះបើ​ពួកគេ​ជា​មនុស្សល្ងីល្ងើ​ក៏ដោយ ក៏​ពួកគេ​មិន​វង្វេង​ដែរ​។


ពេលនោះ អ្នកដែល​នៅសល់​ក្នុង​ស៊ីយ៉ូន និង​អ្នកដែល​សេសសល់​ក្នុង​យេរូសាឡិម គឺ​អស់អ្នក​ដែល​ត្រូវបាន​កត់ត្រា​ឲ្យ​មាន​ជីវិត​ក្នុង​យេរូសាឡិម នឹង​ត្រូវបាន​ហៅថា​វិសុទ្ធ


(​ដ្បិត​ពួកគេ​ហៅ​ខ្លួនពួកគេ​តាម​ក្រុង​ដ៏វិសុទ្ធ ហើយ​ពឹងផ្អែក​លើ​ព្រះ​នៃ​អ៊ីស្រាអែល ដែល​ព្រះនាម​របស់ព្រះអង្គ​គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​)


ចូរ​ងើបភ្នែកឡើង​មើល​ជុំវិញ​ចុះ​! ពួកគេ​ទាំងអស់​ប្រមូលគ្នា​មករក​អ្នក”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៖ “ដោយនូវ​ជីវិត​យើង អ្នក​នឹង​បាន​ប្រដាប់​ដោយ​ពួកគេ​ទាំងអស់គ្នា​ជាប្រាកដ ដូចជា​គ្រឿងអលង្ការ ហើយ​តុបតែង​ខ្លួន​ដោយ​អ្នកទាំងនោះ ដូចជា​កូនក្រមុំ​។


ភ្ញាក់ឡើង​! ភ្ញាក់ឡើង​! យេរូសាឡិម ជា​អ្នកដែល​ផឹក​ពី​ព្រះហស្ត​របស់​ព្រះយេហូវ៉ា គឺ​ពី​ពែង​នៃ​សេចក្ដីក្រេវក្រោធ​របស់ព្រះអង្គ​អើយ ចូរ​ក្រោកឡើង​! អ្នក​បាន​ផឹក​ស្រូប​ដល់​កាក​ក្នុង​ពែង​នៃ​សេចក្ដីងេកងោក​ហើយ​។


តើនឡើង​! តើនឡើង​! ព្រះពាហុ​របស់​ព្រះយេហូវ៉ា​អើយ សូម​បំពាក់​ឫទ្ធានុភាព​! សូម​តើនឡើង​ដូច​ក្នុង​គ្រា​ពីបុរាណ ក្នុង​ជំនាន់​ដើម​។ តើ​មិនមែន​ព្រះអង្គ​ទេ​ឬ ដែល​កាប់កម្ទេច​រ៉ាហាប់ ដែល​ចាក់ទម្លុះ​សត្វសមុទ្រធំសម្បើម​នោះ​?


ចូរ​ក្រោកឡើង​! ចូរ​ភ្លឺឡើង​! ដ្បិត​ពន្លឺ​របស់អ្នក​បាន​មក​ដល់​ហើយ សិរីរុងរឿង​របស់​ព្រះយេហូវ៉ា​បាន​រះឡើង​មកលើ​អ្នក​ហើយ​។


ពេលនោះ អស់ទាំង​ប្រជាជន​របស់អ្នក​នឹងបាន​សុចរិត ពួកគេ​នឹង​ទទួល​ទឹកដី​នេះ​ជាមរតក​រហូតតទៅ​; ពួកគេ​ជា​មែក​ចេញពី​ការដាំដុះ​របស់យើង ជា​កិច្ចការ​នៃ​ដៃ​របស់យើង ដើម្បីឲ្យ​យើង​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​។


ខ្ញុំ​នឹង​រីករាយយ៉ាងខ្លាំង​នឹង​ព្រះយេហូវ៉ា ព្រលឹង​របស់ខ្ញុំ​នឹង​ត្រេកអរ​នឹង​ព្រះ​របស់ខ្ញុំ ពីព្រោះ​ព្រះអង្គ​បាន​ស្លៀកពាក់ឲ្យ​ខ្ញុំ​ដោយ​សម្លៀកបំពាក់​នៃ​សេចក្ដីសង្គ្រោះ ព្រះអង្គ​បាន​ឃ្លុំ​ខ្ញុំ​ដោយ​អាវវែង​នៃ​សេចក្ដីសុចរិត ដូចជា​កូនកំលោះ​ដែល​ពាក់​ឈ្នួតស្អាត​បែបបូជាចារ្យ ដូចជា​កូនក្រមុំ​ដែល​តែងខ្លួន​ដោយ​គ្រឿងអលង្ការ​របស់ខ្លួន​។


ដើម្បី​ចែក​ដល់​ពួកអ្នកដែល​កាន់ទុក្ខ​នៃ​ស៊ីយ៉ូន គឺ​ឲ្យ​គ្រឿងតែងសក់​ដល់​ពួកគេ​ជំនួស​ផេះ ប្រេង​នៃ​អំណរ​ជំនួស​ការកាន់ទុក្ខ ព្រមទាំង​សម្លៀកបំពាក់​នៃ​ការសរសើរតម្កើង​ជំនួស​វិញ្ញាណ​ខ្សោយល្វើយ ដើម្បីឲ្យ​ពួកគេ​ត្រូវបាន​ហៅថា “ដើមអូក​នៃ​សេចក្ដីសុចរិត” ដែលចេញពី​ការដាំដុះ​របស់​ព្រះយេហូវ៉ា ដើម្បីឲ្យ​ព្រះអង្គ​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​។


បណ្ដា​ទីក្រុង​ដ៏វិសុទ្ធ​របស់ព្រះអង្គ​បាន​ក្លាយជា​ទីរហោស្ថាន​; ស៊ីយ៉ូន​បាន​ក្លាយជា​ទីរហោស្ថាន យេរូសាឡិម​បាន​ក្លាយជា​ទីស្ងាត់ជ្រងំ​។


ប៉ុន្តែ​ខ្ញុំ​ឮ​សូរ​សម្ដី​របស់គាត់ ហើយ​នៅពេល​ខ្ញុំ​បាន​ឮ​សូរ​សម្ដី​របស់គាត់ ខ្ញុំ​បាន​ផ្កាប់មុខ​លង់លក់​ទៅ ដោយ​មុខ​របស់ខ្ញុំ​ដល់​ដី​។


ទូតសួគ៌​ក៏​និយាយ​នឹង​ពួកអ្នកដែល​ឈរ​នៅមុខ​គាត់​ថា​៖ “ចូរ​ដោះ​សម្លៀកបំពាក់​កខ្វក់​ចេញ​ពី​គាត់” រួច​និយាយ​នឹង​គាត់​ថា​៖ “មើល៍! ខ្ញុំ​បាន​យក​សេចក្ដីទុច្ចរិត​របស់អ្នក​ចេញ​ពី​អ្នក ហើយ​បាន​ស្លៀកពាក់ឲ្យ​អ្នក​ដោយ​សម្លៀកបំពាក់មានតម្លៃ​វិញ”។


បន្ទាប់មក មារ​ក៏​យក​ព្រះអង្គ​ទៅ​ក្រុង​ដ៏វិសុទ្ធ ហើយ​ឲ្យ​ព្រះអង្គ​ឈរ​លើ​កំពូល​ព្រះវិហារ


“ប៉ុន្តែ​ឪពុក​ប្រាប់​ពួក​បាវបម្រើ​របស់​គាត់​ថា​: ‘ចូរ​ប្រញាប់ យក​អាវវែង​ដ៏ល្អបំផុត​មក​ពាក់​ឲ្យ​គាត់ ហើយ​យក​ចិញ្ចៀន​មក​បំពាក់​ដៃ​គាត់ ព្រមទាំង​យក​ស្បែកជើង​មក​បំពាក់​ជើង​គាត់​ផង


ផ្ទុយទៅវិញ ចូរ​បំពាក់ខ្លួន​ដោយ​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ហើយ​កុំ​ធ្វើ​គម្រោង​តាម​តណ្ហា​សាច់ឈាម​ឡើយ៕


គឺ​សេចក្ដីសុចរិត​របស់​ព្រះ​តាមរយៈ​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ សម្រាប់​អស់អ្នក​ដែល​ជឿ​។ ជាការពិត គ្មាន​ភាពខុសគ្នា​ទេ


ព្រមទាំង​បំពាក់ខ្លួន​ដោយ​បុគ្គល​ថ្មី ដែល​ត្រូវបាន​និម្មិតបង្កើត​ឲ្យមានលក្ខណៈ​ដូច​ព្រះ ក្នុង​សេចក្ដីសុចរិតយុត្តិធម៌ និង​សេចក្ដីវិសុទ្ធ​នៃ​សេចក្ដីពិត​។


ដ្បិត​គឺ​ពន្លឺ​ហើយ ដែល​ធ្វើឲ្យ​អ្វីៗ​ទាំងអស់​ត្រូវបាន​មើលឃើញ​។ ហេតុនេះហើយបានជា​មាន​ចែង​ទុកមក​ថា​: “អ្នក​ដែល​ដេកលក់​អើយ ចូរ​ភ្ញាក់ឡើង​! ចូរ​ក្រោកឡើង​ពីចំណោម​មនុស្សស្លាប់ នោះ​ព្រះ​គ្រីស្ទ​នឹង​ចាំង​មកលើ​អ្នក​!”។


ជាទីបញ្ចប់ ចូរ​មានកម្លាំងឡើង​ក្នុង​ព្រះអម្ចាស់ និង​ក្នុង​ព្រះចេស្ដា​នៃ​ឫទ្ធានុភាព​របស់​ព្រះអង្គ​។


ប៉ុន្តែ​កុំ​វាស់​ទីធ្លា​ខាងក្រៅ​ព្រះវិហារ​ឡើយ​។ ចូរ​ទុក​វា​ដោយឡែក ដ្បិត​ទីនោះ​ត្រូវបាន​ប្រគល់​ឲ្យ​សាសន៍ដទៃ ហើយ​ពួកគេ​នឹង​ជាន់ឈ្លី​ក្រុង​ដ៏វិសុទ្ធ​អស់រយៈពេល​សែសិបពីរ​ខែ​។


កងទ័ព​នៅ​លើមេឃ​តាម​ព្រះអង្គ​ដោយ​ជិះ​សេះ​ស ទាំង​ស្លៀកពាក់​ក្រណាត់ផាឌិបដ៏ប្រណិត​ពណ៌ស និង​បរិសុទ្ធ​។


នាង​ត្រូវបាន​ប្រទានឲ្យ​ស្លៀកពាក់​ក្រណាត់ផាឌិបដ៏ប្រណិត​បរិសុទ្ធ​ដែល​ភ្លឺចិញ្ចាច”។ ជាការពិត ក្រណាត់ផាឌិបដ៏ប្រណិត​នោះ គឺ​អំពើសុចរិត​របស់​វិសុទ្ធជន​។


ពេលនោះ ខ្ញុំ​ឃើញ​ក្រុង​ដ៏វិសុទ្ធ គឺ​យេរូសាឡិម​ថ្មី ចុះមក​ពី​លើមេឃ​មកពី​ព្រះ ទាំង​រៀបចំ​ជាស្រេច ដូច​កូនក្រមុំ​តុបតែងខ្លួន​ទទួល​ស្វាមី​។


គ្រប់ទាំង​អ្វី​ដែល​មិនបរិសុទ្ធ និង​អ្នក​ដែល​ប្រព្រឹត្ត​សេចក្ដីគួរឲ្យស្អប់ខ្ពើម ឬ​សេចក្ដីកុហក នឹង​ចូលទៅ​ក្នុង​ទីក្រុងនោះ​មិនបានសោះឡើយ គឺ​មានតែ​អ្នក​ដែល​ត្រូវបាន​កត់ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ប៉ុណ្ណោះ ទើប​ចូលទៅ​បាន​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម