Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 62:12 - ព្រះគម្ពីរខ្មែរសាកល

12 គេ​នឹង​ហៅ​ពួកគេ​ថា ‘ប្រជារាស្ត្រ​ដ៏វិសុទ្ធ​ដែល​ត្រូវ​ព្រះយេហូវ៉ា​ប្រោសលោះ’ រីឯ​អ្នក​ក៏​ត្រូវគេ​ហៅថា ‘ទីក្រុង​ដែល​ត្រូវគេ​ស្វែងរក ដែល​មិន​ត្រូវបាន​បោះបង់ចោល’”៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 គេ​នឹង​ហៅ​ពួក​នោះ​ថា ជា​ជន​ជាតិ​បរិសុទ្ធ គឺ​ជា​ពួក​ដែល​ព្រះ‌យេហូវ៉ា​ប្រោស​លោះ នោះ​អ្នក​នឹង​បាន​ហៅ​ថា ទី​ក្រុង​ដែល​គេ​ស្វែង​រក ជា​ទី​ក្រុង​ដែល​មិន​ត្រូវ​ចោល​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 គេ​នឹង​ហៅ​អ្នក​ទាំង​នោះ​ថា ប្រជា‌រាស្ត្រ​ដ៏វិសុទ្ធ ប្រជា‌រាស្ត្រ​ដែល​ព្រះ‌អម្ចាស់​បាន​លោះ។ រីឯ​អ្នក​វិញ មនុស្ស‌ម្នា​នឹង​ហៅ​អ្នក​ថា ទីក្រុង​បណ្ដូល​ចិត្ត ក្រុង​ដែល​គេ​មិន​បោះ​បង់​ចោល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 គេ​នឹង​ហៅ​ពួក​នោះ​ថា ជា​ជន‌ជាតិ​បរិសុទ្ធ គឺ​ជា​ពួក​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​លោះ នោះ​ឯង​នឹង​បាន​ហៅ​ថា ទី​ក្រុង​ដែល​គេ​ស្វែង​រក ជា​ទី​ក្រុង​ដែល​មិន​ត្រូវ​បង់​ចោល​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 គេ​នឹង​ហៅ​អ្នក​ទាំង​នោះ​ថា ប្រជា‌រាស្ត្រ​ដ៏‌វិសុទ្ធ ប្រជា‌រាស្ត្រ​ដែលអុលឡោះ‌តាអាឡា​បាន​លោះ។ រីឯ​អ្នក​វិញ​មនុស្ស‌ម្នា​នឹង​ហៅ​អ្នក​ថា ទីក្រុង​បណ្ដូល​ចិត្ត ក្រុង​ដែល​គេ​មិន​បោះ​បង់​ចោល។

សូមមើលជំពូក ចម្លង




អេសាយ 62:12
30 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​អ្នកដែល​ព្រះយេហូវ៉ា​បាន​ប្រោសលោះ​និយាយ​ដូច្នេះ គឺ​អ្នកដែល​ព្រះអង្គ​បាន​ប្រោសលោះ​ពី​កណ្ដាប់ដៃ​របស់​បច្ចាមិត្ត


ស៊ីយ៉ូន​នឹង​ត្រូវបាន​ប្រោសលោះ​ដោយ​សេចក្ដីយុត្តិធម៌ ពួកអ្នកដែល​កែប្រែចិត្ត​នៃ​ទីក្រុងនោះ​នឹង​ត្រូវបាន​ប្រោសលោះ​ដោយ​សេចក្ដីសុចរិត​។


នៅ​ទីនោះ​នឹង​មាន​ផ្លូវធំ​មួយ ជា​ផ្លូវ​ដែល​គេ​ហៅថា “ផ្លូវ​ដ៏វិសុទ្ធ”។ ពួកមនុស្ស​សៅហ្មង​នឹង​មិន​ឆ្លងតាម​ផ្លូវនោះ​ឡើយ គឺ​ផ្លូវនោះ​សម្រាប់តែ​អ្នកដែល​ដើរតាម​ផ្លូវ​នោះ​ប៉ុណ្ណោះ​; ទោះបើ​ពួកគេ​ជា​មនុស្សល្ងីល្ងើ​ក៏ដោយ ក៏​ពួកគេ​មិន​វង្វេង​ដែរ​។


គ្មាន​សត្វតោ​នៅ​ទីនោះ ក៏​គ្មាន​សត្វសាហាវ​ណា​ឡើងមក​តាម​ផ្លូវនោះ​ដែរ គឺ​គេ​នឹង​មិន​ប្រទះឃើញ​វា​នៅ​ទីនោះ​ឡើយ​។ មានតែ​អ្នកដែល​ត្រូវបាន​ប្រោសលោះ​ប៉ុណ្ណោះ ដែល​ដើរតាម​ផ្លូវនោះ​។


ពេលនោះ អ្នកដែល​នៅសល់​ក្នុង​ស៊ីយ៉ូន និង​អ្នកដែល​សេសសល់​ក្នុង​យេរូសាឡិម គឺ​អស់អ្នក​ដែល​ត្រូវបាន​កត់ត្រា​ឲ្យ​មាន​ជីវិត​ក្នុង​យេរូសាឡិម នឹង​ត្រូវបាន​ហៅថា​វិសុទ្ធ


មនុស្ស​ទ័លក្រ និង​មនុស្ស​ខ្វះខាត​នឹង​ស្វែងរក​ទឹក ប៉ុន្តែ​គ្មានសោះ អណ្ដាត​របស់ពួកគេ​ស្ងួត​ទៅ​ដោយព្រោះ​ការស្រេកទឹក​។ យើង​ជា​យេហូវ៉ា យើង​នឹង​ឆ្លើយតប​នឹង​ពួកគេ យើងជា​ព្រះ​នៃ​អ៊ីស្រាអែល យើង​នឹង​មិន​បោះបង់ចោល​ពួកគេ​ឡើយ​។


យើង​នឹង​នាំ​មនុស្ស​ខ្វាក់ភ្នែក​តាម​ផ្លូវ​មួយ​ដែល​ពួកគេ​មិន​ស្គាល់ យើង​នឹង​ដឹកនាំ​ពួកគេ​តាម​គន្លង​ដែល​ពួកគេ​មិន​ស្គាល់​។ យើង​នឹង​ធ្វើឲ្យ​សេចក្ដីងងឹត​ទៅជា​ពន្លឺ​នៅចំពោះ​ពួកគេ ហើយ​ធ្វើឲ្យ​ទីរដិបរដុប​ទៅជា​រាបស្មើ​វិញ​។ គឺ​ការ​ទាំងនេះ​ហើយ ដែល​យើង​នឹង​ធ្វើ យើង​នឹង​មិន​បោះបង់ចោល​ពួកគេ​ឡើយ​។


តើ​មិនមែន​ព្រះអង្គ​ទេ​ឬ ដែល​ធ្វើឲ្យ​សមុទ្រ​រីងស្ងួត គឺ​ទឹក​នៃ​ទីជម្រៅ​ជ្រៅបំផុត ដែល​ធ្វើឲ្យ​ជម្រៅ​សមុទ្រ​ទៅជា​ផ្លូវ សម្រាប់​ពួកអ្នកដែល​ត្រូវបាន​ប្រោសលោះ​បាន​ដើរឆ្លងកាត់​?


ដ្បិត​ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “អ្នករាល់គ្នា​ត្រូវបាន​លក់​ដោយ​ឥតគិតថ្លៃ ក៏​ត្រូវបាន​ប្រោសលោះ​មិនមែន​ដោយ​ប្រាក់”។


ពេលនោះ អស់ទាំង​ប្រជាជន​របស់អ្នក​នឹងបាន​សុចរិត ពួកគេ​នឹង​ទទួល​ទឹកដី​នេះ​ជាមរតក​រហូតតទៅ​; ពួកគេ​ជា​មែក​ចេញពី​ការដាំដុះ​របស់យើង ជា​កិច្ចការ​នៃ​ដៃ​របស់យើង ដើម្បីឲ្យ​យើង​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​។


ប្រជាជាតិ​នានា​នឹង​ឃើញ​សេចក្ដីសុចរិត​របស់អ្នក ស្ដេច​ទាំងអស់​នឹង​ឃើញ​សិរីរុងរឿង​របស់អ្នក​; អ្នក​នឹង​ត្រូវបាន​ហៅ​តាម​ឈ្មោះ​ថ្មី​ដែល​ព្រះឱស្ឋ​របស់​ព្រះយេហូវ៉ា​នឹង​កំណត់​ឲ្យ​។


អ្នក​នឹង​មិន​ត្រូវគេ​និយាយ​ទៀត​ថា “ត្រូវបាន​បោះបង់ចោល” ហើយ​ទឹកដី​របស់អ្នក​ក៏​នឹង​មិន​ត្រូវគេ​និយាយ​ទៀត​ថា “ស្ងាត់ជ្រងំ” ដែរ គឺ​អ្នក​នឹង​ត្រូវគេ​ហៅថា “អំណររបស់ខ្ញុំនៅក្នុងនាង” ហើយ​ទឹកដី​របស់អ្នក​នឹង​ត្រូវគេ​ហៅថា “មានប្ដី” វិញ ពីព្រោះ​ព្រះយេហូវ៉ា​សព្វព្រះហឫទ័យ​នឹង​អ្នក ហើយ​ទឹកដី​របស់អ្នក​នឹង​មានប្ដី​។


ប្រជារាស្ត្រ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​បាន​កាន់កាប់​ទឹកដីនេះ​តែមួយរយៈ​ទេ នោះ​ពួក​សត្រូវ​របស់យើងខ្ញុំ​បាន​ជាន់ឈ្លី​ទីវិសុទ្ធ​របស់ព្រះអង្គ​វិញ​។


ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “យើង​ត្រូវបាន​ស្វែងរក​ដោយ​ពួកអ្នកដែល​មិន​បាន​សួររក​យើង​; យើង​ត្រូវបាន​រកឃើញ​ដោយ​ពួកអ្នកដែល​មិន​បាន​ប្រឹងរក​យើង​។ ចំពោះ​ប្រជាជាតិ​មួយ​ដែល​មិន​ត្រូវបាន​ហៅ​តាម​នាម​របស់យើង យើង​បាន​និយាយថា​: ‘មើល៍! យើង​នៅទីនេះ​! មើល៍! យើង​នៅទីនេះ​!’។


ខ្ញុំ​ប្រាប់​អ្នក​ទៀត​ថា អ្នក​គឺ​ពេត្រុស ខ្ញុំ​នឹង​សាងសង់​ក្រុមជំនុំ​របស់ខ្ញុំ​នៅលើ​ថ្មដា​នេះ ហើយ​ទ្វារនៃ​ស្ថានមនុស្សស្លាប់​នឹង​មិន​ឈ្នះ​ក្រុមជំនុំនេះ​ឡើយ​។


ហើយ​បង្រៀន​ពួកគេ​ឲ្យ​កាន់តាម​សេចក្ដី​ទាំងអស់​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នករាល់គ្នា​។ មើល៍! ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​គ្រប់ពេល​រហូតដល់​ចុងបញ្ចប់​នៃពិភពលោក”៕​៚


ជាការពិត កូនមនុស្ស​បាន​មក ដើម្បី​ស្វែងរក និង​សង្គ្រោះ​អ្នក​ដែល​វង្វេង”។


ខ្ញុំ​មាន​ចៀម​ដទៃទៀត​ដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​។ ខ្ញុំ​ត្រូវតែ​នាំ​ចៀមទាំងនោះ​មក​ដែរ ពួកវា​នឹង​ស្ដាប់​សំឡេង​របស់ខ្ញុំ ហើយ​ពួកវា​នឹង​បានជា​ហ្វូង​មួយ មាន​អ្នកគង្វាល​ម្នាក់​។


ប៉ុន្តែ​ពេលវេលា​នឹង​មក គឺ​ឥឡូវនេះ​ហើយ ដែល​ពួក​អ្នកថ្វាយបង្គំ​ដ៏ពិត​នឹង​ថ្វាយបង្គំ​ព្រះ​បិតា​ក្នុង​វិញ្ញាណ និងសេចក្ដីពិត ពីព្រោះ​ព្រះ​បិតា​ត្រូវការ​អ្នក​ដែល​ថ្វាយបង្គំ​ព្រះអង្គ​បែបនេះ​។


ចូរ​មាន​របៀបរស់នៅ​ដែល​ប្រាសចាកពីការស្រឡាញ់លុយ ទាំង​ស្កប់ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន ដ្បិត​ព្រះ​មានបន្ទូលថា​‍:“យើង​នឹង​មិន​ចាកចោល​អ្នក​សោះឡើយ យើង​នឹង​មិន​បោះបង់​អ្នក​ចោល​ជាដាច់ខាត”។


រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នាជា​ពូជសាសន៍​ដែល​ត្រូវបានជ្រើសរើស​ជា​បូជាចារ្យ​ខាងស្ដេច ជា​ប្រជាជាតិ​ដ៏វិសុទ្ធ ​ជា​ប្រជារាស្ត្រ​ដែលជាកម្មសិទ្ធិ​របស់ព្រះ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ប្រកាស​គុណធម៌ ​របស់​ព្រះអង្គ ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​ចេញពី​ភាពងងឹត មកក្នុង​ពន្លឺ​ដ៏អស្ចារ្យ​របស់​ព្រះអង្គ​។


អ្នកទាំងនោះ​ច្រៀង​ចម្រៀង​ថ្មី​មួយ​ថា​៖ “ព្រះអង្គ​ស័ក្ដិសម​នឹង​យក​ក្រាំង ហើយ​បក​ត្រា​ទាំងនោះ​ចេញ ដ្បិត​ព្រះអង្គ​ត្រូវគេ​ធ្វើគុត ហើយ​បាន​ប្រោសលោះ​មនុស្ស​សម្រាប់​ព្រះ ពី​គ្រប់ទាំង​ពូជសាសន៍ ភាសា ជនជាតិ និង​ប្រជាជាតិ ដោយ​ព្រះលោហិត​របស់ព្រះអង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម