១ យ៉ូហាន 2:20 - ព្រះគម្ពីរខ្មែរសាកល20 រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាទទួលការចាក់ប្រេងអភិសេកពីអង្គដ៏វិសុទ្ធ ដូច្នេះអ្នកទាំងអស់គ្នាស្គាល់ហើយ។ សូមមើលជំពូកKhmer Christian Bible20 រីឯអ្នករាល់គ្នាវិញ បានទទួលការចាក់ប្រេងតាំងពីព្រះដ៏បរិសុទ្ធ ហើយអ្នករាល់គ្នាក៏ស្គាល់ហើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 ប៉ុន្ដែ អ្នករាល់គ្នាបានទទួលប្រេងតាំង ពីព្រះដ៏បរិសុទ្ធ ហើយអ្នកក៏បានចេះដឹងទាំងអស់គ្នា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 រីឯអ្នករាល់គ្នាវិញ ព្រះដ៏វិសុទ្ធ*បានចាក់ប្រេង មកលើអ្នករាល់គ្នា ហើយអ្នកក៏បានចេះដឹងទាំងអស់គ្នា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 រីឯអ្នករាល់គ្នា បានព្រះដ៏បរិសុទ្ធចាក់លាបឲ្យហើយ ក៏ចេះគ្រប់ទាំងអស់ផង សូមមើលជំពូកអាល់គីតាប20 រីឯអ្នករាល់គ្នាវិញ អុលឡោះដ៏វិសុទ្ធបានប្រទានរសរបស់ទ្រង់មកលើអ្នករាល់គ្នា ហើយអ្នកក៏បានចេះដឹងទាំងអស់គ្នា។ សូមមើលជំពូក |
ព្រះវិញ្ញាណរបស់ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ា ស្ថិតនៅលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាបានចាក់ប្រេងអភិសេកលើខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សតូចទាប។ ព្រះអង្គបានចាត់ខ្ញុំឲ្យទៅ ដើម្បីរុំរបួសឲ្យមនុស្សដែលបែកខ្ទេចក្នុងចិត្ត ដើម្បីប្រកាសសេរីភាពដល់ពួកឈ្លើយសឹក និងការដោះលែងដល់ពួកអ្នកដែលជាប់គុក
“ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ស្ថិតនៅលើខ្ញុំ ពីព្រោះព្រះអង្គបានចាក់ប្រេងអភិសេកលើខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សក្រីក្រ។ ព្រះអង្គបានចាត់ខ្ញុំឲ្យទៅ ដើម្បីប្រកាសសេរីភាព ដល់ពួកឈ្លើយសឹក និងការមើលឃើញឡើងវិញដល់មនុស្សខ្វាក់ភ្នែក ដើម្បីរំដោះមនុស្សដែលត្រូវសង្កត់សង្កិនឲ្យមានសេរីភាព
រីឯអ្នករាល់គ្នាវិញ ការចាក់ប្រេងអភិសេកដែលអ្នករាល់គ្នាបានទទួលពីព្រះអង្គ ស្ថិតនៅក្នុងអ្នករាល់គ្នា ដូច្នេះអ្នករាល់គ្នាមិនចាំបាច់ឲ្យអ្នកណាបង្រៀនអ្នករាល់គ្នាទេ។ ផ្ទុយទៅវិញ ដូចដែលការចាក់ប្រេងអភិសេកពីព្រះអង្គ បង្រៀនអ្នករាល់គ្នាអំពីអ្វីៗទាំងអស់យ៉ាងណា——ហើយជាសេចក្ដីពិត គឺមិនមែនជាសេចក្ដីកុហកទេ——ចូរស្ថិតនៅក្នុងព្រះអង្គ តាមដែលព្រះអង្គបានបង្រៀនអ្នករាល់គ្នាយ៉ាងនោះដែរ។