ព្រះបន្ទូលរបស់ព្រះអង្គ ផ្អែមដល់ក្រអូមមាត់របស់ទូលបង្គំយ៉ាងណាហ្ន៎! វាផ្អែមជាងទឹកឃ្មុំទៅទៀត ដល់មាត់របស់ទូលបង្គំ។
រ៉ូម 12:2 - ព្រះគម្ពីរខ្មែរសាកល កុំត្រាប់តាមលោកីយ៍នេះឡើយ ផ្ទុយទៅវិញ ចូរឲ្យបានផ្លាស់ប្រែដោយការកែគំនិតជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចសម្គាល់បានថា អ្វីជាបំណងព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ ជាទីគាប់ព្រះហឫទ័យ និងគ្រប់លក្ខណ៍។ Khmer Christian Bible កុំត្រាប់តាមលោកិយនេះឡើយ ផ្ទុយទៅវិញ ត្រូវឲ្យព្រះជាម្ចាស់កែប្រែអ្នករាល់គ្នាដោយគំនិតផ្លាស់ប្រែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីទៅជាបំណងរបស់ព្រះជាម្ចាស់ គឺអ្វីដែលល្អ អ្វីដែលគាប់ព្រះហឫទ័យព្រះអង្គ និងអ្វីដែលគ្រប់លក្ខណ៍ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវយកតម្រាប់តាមនិស្ស័យលោកីយ៍នេះឡើយ ត្រូវទុកឲ្យព្រះជាម្ចាស់កែប្រែចិត្តគំនិតបងប្អូន ឲ្យទៅជាថ្មីទាំងស្រុងវិញ ដើម្បីឲ្យបងប្អូនចេះពិចារណាមើលថា ព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងអ្វីខ្លះ គឺអ្វីដែលល្អ ដែលគាប់ព្រះហឫទ័យព្រះអង្គ និងគ្រប់លក្ខណៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង ដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះហឫទ័យនៃព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង អាល់គីតាប មិនត្រូវយកតម្រាប់តាមនិស្ស័យលោកីយ៍នេះឡើយ ត្រូវទុកឲ្យអុលឡោះកែប្រែចិត្ដគំនិតបងប្អូន ឲ្យទៅជាថ្មីទាំងស្រុងវិញ ដើម្បីឲ្យបងប្អូនចេះពិចារណាមើលថា អុលឡោះគាប់ចិត្តនឹងអ្វីខ្លះ គឺអ្វីដែលល្អ ដែលគាប់បំណងទ្រង់ និងគ្រប់លក្ខណៈ។ |
ព្រះបន្ទូលរបស់ព្រះអង្គ ផ្អែមដល់ក្រអូមមាត់របស់ទូលបង្គំយ៉ាងណាហ្ន៎! វាផ្អែមជាងទឹកឃ្មុំទៅទៀត ដល់មាត់របស់ទូលបង្គំ។
ដោយហេតុនេះ ទូលបង្គំរាប់អស់ទាំងច្បាប់តម្រាថាត្រឹមត្រូវគ្រប់ជំពូក; ទូលបង្គំស្អប់អស់ទាំងគន្លងនៃសេចក្ដីកុហក។
ព្រះយេហូវ៉ាអើយ ទូលបង្គំមានក្ដីប្រាថ្នាយ៉ាងខ្លាំងចំពោះសេចក្ដីសង្គ្រោះរបស់ព្រះអង្គ ហើយក្រឹត្យវិន័យរបស់ព្រះអង្គជាអំណររបស់ទូលបង្គំ!
ចំពោះទូលបង្គំ ក្រឹត្យវិន័យពីព្រះឱស្ឋរបស់ព្រះអង្គ ប្រសើរជាងមាស និងប្រាក់រាប់ពាន់ទៅទៀត។
ទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គណាស់ហ្ន៎! វាជាទីសញ្ជឹងគិតរបស់ទូលបង្គំវាល់ព្រឹកវាល់ល្ងាច។
ចូរភ្លក់មើលឲ្យដឹងថាព្រះយេហូវ៉ាទ្រង់ល្អ! មានពរហើយ មនុស្សដែលជ្រកកោនក្នុងព្រះអង្គ!
ឱព្រះអើយ សូមនិម្មិតបង្កើតចិត្តបរិសុទ្ធឲ្យទូលបង្គំ សូមស្ដារវិញ្ញាណទៀងត្រង់ឡើងវិញ នៅក្នុងទូលបង្គំផង!
គ្រាប់ពូជដែលត្រូវបានសាបព្រោះក្នុងគុម្ពបន្លា គឺអ្នកដែលឮព្រះបន្ទូល ប៉ុន្តែកង្វល់ខាងលោកីយ៍ និងការទាក់ទាញរបស់ទ្រព្យសម្បត្តិរួបរឹតព្រះបន្ទូល ធ្វើឲ្យមិនបង្កើតផលឡើយ។
ប៉ុន្តែកង្វល់ខាងលោកីយ៍ និងការទាក់ទាញរបស់ទ្រព្យសម្បត្តិ ព្រមទាំងចំណង់ផ្សេងៗចូលមករួបរឹតព្រះបន្ទូល ធ្វើឲ្យមិនបង្កើតផលឡើយ។
ខ្ញុំនឹងមិននិយាយសេចក្ដីជាច្រើនជាមួយអ្នករាល់គ្នាទៀតទេ ពីព្រោះមេគ្រប់គ្រងរបស់ពិភពលោកនឹងមក។ វាគ្មានអំណាចលើខ្ញុំឡើយ។
ប្រសិនបើអ្នករាល់គ្នាជារបស់ពិភពលោក ម្ល៉េះសមពិភពលោកបានស្រឡាញ់របស់ខ្លួនវា។ ប៉ុន្តែដោយសារអ្នករាល់គ្នាមិនមែនជារបស់ពិភពលោក គឺខ្ញុំបានជ្រើសរើសអ្នករាល់គ្នាចេញពីពិភពលោក ហេតុនេះហើយបានជាពិភពលោកស្អប់អ្នករាល់គ្នា។
ទូលបង្គំបានផ្ដល់ព្រះបន្ទូលរបស់ព្រះអង្គដល់ពួកគេហើយ។ ពិភពលោកស្អប់ពួកគេ ពីព្រោះពួកគេមិនមែនជារបស់ពិភពលោកទេ ដូចដែលទូលបង្គំមិនមែនជារបស់ពិភពលោកដែរ។
ពិភពលោកមិនអាចស្អប់អ្នករាល់គ្នាបានឡើយ ប៉ុន្តែគេស្អប់ខ្ញុំ ពីព្រោះខ្ញុំធ្វើបន្ទាល់អំពីពិភពលោកថា ការប្រព្រឹត្តរបស់គេគឺអាក្រក់។
ដូច្នេះ បងប្អូនអើយ ខ្ញុំសូមជំរុញទឹកចិត្តអ្នករាល់គ្នាដោយសេចក្ដីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយរបស់អ្នករាល់គ្នាជាយញ្ញបូជាដ៏រស់ ទាំងវិសុទ្ធ និងជាទីគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយ ជាការបម្រើដ៏សមគួរសម្រាប់អ្នករាល់គ្នា។
ផ្ទុយទៅវិញ ចូរបំពាក់ខ្លួនដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយកុំធ្វើគម្រោងតាមតណ្ហាសាច់ឈាមឡើយ៕
ដោយហេតុនេះ ក្រឹត្យវិន័យគឺវិសុទ្ធ ហើយបទបញ្ជាក៏វិសុទ្ធដែរ ទាំងសុចរិតយុត្តិធម៌ និងល្អផង។
ដ្បិតយើងដឹងហើយថា ក្រឹត្យវិន័យគឺខាងវិញ្ញាណ រីឯខ្ញុំគឺខាងសាច់ឈាម ដែលត្រូវបានលក់ឲ្យនៅក្រោមបាប។
ដ្បិតប្រាជ្ញារបស់ពិភពលោកនេះជាសេចក្ដីល្ងង់ខ្លៅនៅចំពោះព្រះ។ ជាការពិត មានសរសេរទុកមកថា:“ព្រះអង្គចាប់មនុស្សមានប្រាជ្ញាដោយល្បិចកលរបស់ខ្លួនពួកគេ”
ដ្បិតសម្រាប់ពួកគេ ព្រះខាងលោកីយ៍នេះបានធ្វើឲ្យចិត្តគំនិតរបស់ពួកគេដែលមិនជឿទៅជាខ្វាក់ ដើម្បីកុំឲ្យឃើញពន្លឺនៃដំណឹងល្អប្រកបដោយសិរីរុងរឿងរបស់ព្រះគ្រីស្ទដែលជារូបតំណាងរបស់ព្រះនោះឡើយ។
ដោយហេតុនេះ ប្រសិនបើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះជាអ្វីដែលត្រូវបាននិម្មិតបង្កើតជាថ្មី; អ្វីៗដែលចាស់បានផុតទៅហើយ មើល៍! អ្វីៗដែលថ្មីបានមកដល់។
ព្រះគ្រីស្ទបានថ្វាយអង្គទ្រង់ជំនួសបាបរបស់យើង ដើម្បីរំដោះយើងពីលោកីយ៍ដ៏អាក្រក់នាបច្ចុប្បន្ននេះ ស្របតាមបំណងព្រះហឫទ័យរបស់ព្រះដែលជាព្រះបិតារបស់យើង។
ទាំងឲ្យភ្នែកនៃចិត្តរបស់អ្នករាល់គ្នាត្រូវបានបំភ្លឺ ដើម្បីឲ្យអ្នករាល់គ្នាដឹងថាសេចក្ដីសង្ឃឹមនៃការត្រាស់ហៅរបស់ព្រះអង្គជាអ្វី ភាពបរិបូរនៃមរតករបស់ព្រះអង្គ ដែលប្រកបដោយសិរីរុងរឿងក្នុងចំណោមវិសុទ្ធជនជាអ្វី
ពីមុនអ្នករាល់គ្នាដើរក្នុងការទាំងនោះ តាមដំណើររបស់ពិភពលោកនេះ តាមមេគ្រប់គ្រងនៃអំណាចលើអាកាស គឺវិញ្ញាណដែលធ្វើសកម្មភាពក្នុងកូននៃសេចក្ដីមិនស្ដាប់បង្គាប់ នៅសព្វថ្ងៃនេះ។
ដោយហេតុនេះ កុំធ្វើជាមនុស្សល្ងីល្ងើឡើយ ផ្ទុយទៅវិញ ចូរយល់ថាបំណងព្រះហឫទ័យរបស់ព្រះអម្ចាស់ជាអ្វី។
ដោយហេតុនេះ តាំងពីថ្ងៃដែលយើងបានឮអំពីការនេះ យើងក៏អធិស្ឋានសម្រាប់អ្នករាល់គ្នាឥតឈប់ឈរ ទាំងទូលសុំឲ្យអ្នករាល់គ្នាត្រូវបានបំពេញដោយការយល់ដឹងត្រឹមត្រូវអំពីបំណងព្រះហឫទ័យរបស់ព្រះ ក្នុងគ្រប់ទាំងប្រាជ្ញា និងការយល់ដឹងខាងវិញ្ញាណ
ហើយបានបំពាក់ខ្លួនដោយបុគ្គលថ្មី ដែលកំពុងត្រូវបានធ្វើឲ្យថ្មីឡើងវិញ ឲ្យទៅដល់ការយល់ដឹងត្រឹមត្រូវ ស្របតាមរូបតំណាងរបស់ព្រះអង្គដែលបាននិម្មិតបង្កើតបុគ្គលថ្មីនោះ។
អេប៉ាប្រាសបាវបម្រើរបស់ព្រះគ្រីស្ទយេស៊ូវ ដែលជាម្នាក់ពីចំណោមអ្នករាល់គ្នា ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។ គាត់តែងតែតស៊ូដើម្បីអ្នករាល់គ្នាដោយការអធិស្ឋាន ដើម្បីឲ្យអ្នករាល់គ្នាបានឈរមាំដោយគ្រប់លក្ខណ៍ ហើយជឿអស់ពីចិត្តលើបំណងព្រះហឫទ័យរបស់ព្រះគ្រប់ជំពូក។
ដ្បិតនេះជាបំណងព្រះហឫទ័យរបស់ព្រះ គឺញែកអ្នករាល់គ្នាជាវិសុទ្ធ ដើម្បីឲ្យអ្នករាល់គ្នាចៀសវាងពីអំពើអសីលធម៌ខាងផ្លូវភេទ
ព្រះអង្គបានសង្គ្រោះយើង មិនមែនដោយសារតែការប្រព្រឹត្តតាមរយៈសេចក្ដីសុចរិតដែលយើងបានប្រព្រឹត្តទេ គឺដោយសារតែសេចក្ដីមេត្តារបស់ព្រះអង្គវិញ តាមរយៈការលាងសម្អាតនៃការកើតជាថ្មី និងការកែប្រែជាថ្មីដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។
សាសនាបរិសុទ្ធ ហើយឥតសៅហ្មងនៅចំពោះព្រះដែលជាព្រះបិតាគឺបែបនេះ: មើលថែកូនកំព្រា និងស្ត្រីមេម៉ាយដែលស្ថិតនៅក្នុងទុក្ខវេទនា ហើយរក្សាខ្លួនឲ្យឥតសៅហ្មងពីលោកីយ៍៕
ពួកផិតក្បត់អើយ! តើអ្នករាល់គ្នាមិនដឹងទេឬថា ភាពជាមិត្តនឹងពិភពលោក គឺភាពជាសត្រូវនឹងព្រះ? ដូច្នេះ អ្នកណាក៏ដោយដែលចង់ធ្វើជាមិត្តនឹងពិភពលោក អ្នកនោះតាំងខ្លួនជាសត្រូវនឹងព្រះហើយ!
ក្នុងនាមជាកូននៃការស្ដាប់បង្គាប់ កុំត្រាប់តាមតណ្ហានៃភាពអវិជ្ជាពីមុនរបស់អ្នករាល់គ្នាឡើយ
ដ្បិតអ្នករាល់គ្នាដឹងហើយថា អ្នករាល់គ្នាត្រូវបានប្រោសលោះពីរបៀបរស់នៅឥតប្រយោជន៍របស់អ្នករាល់គ្នាដែលបន្តពីដូនតាមក មិនមែនដោយអ្វីដែលរមែងតែងតែសាបសូន្យដូចប្រាក់ ឬមាសនោះទេ
ដើម្បីបានរស់នៅ មិនមែនតាមតណ្ហារបស់មនុស្សទៀតទេ គឺតាមបំណងព្រះហឫទ័យរបស់ព្រះវិញ ក្នុងពេលដែលនៅសល់ក្នុងលោកនេះ។
តាមរយៈសិរីរុងរឿង និងគុណធម៌ទាំងនេះ ព្រះអង្គបានប្រទានសេចក្ដីសន្យាដ៏មានតម្លៃ និងធំឧត្ដមដល់យើង ដើម្បីឲ្យអ្នករាល់គ្នាទៅជាអ្នកមានចំណែកក្នុងសភាវគតិខាងព្រះតាមរយៈសេចក្ដីសន្យាទាំងនេះ ដោយបានរួចផុតពីការវិនាសដែលនៅក្នុងពិភពលោកដោយសារតែតណ្ហា។
ប្រសិនបើក្រោយពីពួកគេរួចផុតពីសេចក្ដីសៅហ្មងរបស់ពិភពលោកនេះតាមរយៈចំណេះដឹងអំពីព្រះអម្ចាស់ និងព្រះសង្គ្រោះនៃយើង គឺព្រះយេស៊ូវគ្រីស្ទទៅហើយ ប៉ុន្តែជាប់ជំពាក់នឹងសេចក្ដីទាំងនេះម្ដងទៀត ហើយត្រូវវាបង្ក្រាប នោះសភាពចុងក្រោយនឹងត្រឡប់ជាអាក្រក់ជាងសភាពដើមទៅទៀត សម្រាប់ពួកគេ។
ដូច្នេះ នាគដ៏ធំនោះក៏ត្រូវបានទម្លាក់ចុះ។ វាជាពស់ពីបុរាណដែលហៅថាមារផង សាតាំងផង ជាអ្នកដែលបោកបញ្ឆោតពិភពលោកទាំងមូល។ វាត្រូវបានទម្លាក់ចុះមកផែនដី ហើយពួកបរិវាររបស់វាក៏ត្រូវបានទម្លាក់ចុះជាមួយវាដែរ។
រីឯអស់អ្នកដែលរស់នៅលើផែនដីនឹងថ្វាយបង្គំវា គឺអស់អ្នកដែលតាំងពីកំណើតនៃពិភពលោកមក គ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតរបស់កូនចៀមដែលត្រូវគេសម្លាប់។