ទីតុស 3:5 - ព្រះគម្ពីរខ្មែរសាកល5 ព្រះអង្គបានសង្គ្រោះយើង មិនមែនដោយសារតែការប្រព្រឹត្តតាមរយៈសេចក្ដីសុចរិតដែលយើងបានប្រព្រឹត្តទេ គឺដោយសារតែសេចក្ដីមេត្តារបស់ព្រះអង្គវិញ តាមរយៈការលាងសម្អាតនៃការកើតជាថ្មី និងការកែប្រែជាថ្មីដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។ សូមមើលជំពូកKhmer Christian Bible5 នោះព្រះអង្គបានសង្គ្រោះយើង មិនមែនដោយព្រោះកិច្ចការដ៏សុចរិតដែលយើងប្រព្រឹត្តទេ គឺដោយព្រោះសេចក្ដីមេត្តាករុណារបស់ព្រះអង្គវិញ តាមរយៈការលាងសម្អាតដែលឲ្យយើងកើតជាថ្មី និងការផ្លាស់ប្រែជាថ្មីដោយសារព្រះវិញ្ញាណបរិសុទ្ធ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ព្រះអង្គក៏បានសង្គ្រោះយើង មិនមែនដោយអំពើដែលយើងបានប្រព្រឹត្តសុចរិតនោះទេ គឺដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គវិញ ដោយសារការលាងសម្អាតឲ្យបានកើតជាថ្មី និងការធ្វើឲ្យមានជីវិតជាថ្មីដោយសារព្រះវិញ្ញាណបរិសុទ្ធ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ព្រះអង្គក៏បានសង្គ្រោះយើង តាមព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ គឺមិនមែនមកពីយើងបានប្រព្រឹត្តអំពើសុចរិតនោះទេ។ ព្រះអង្គសង្គ្រោះយើង ដោយលាងជម្រះយើងឲ្យបានកើតជាថ្មី និងប្រទានឲ្យយើងមានជីវិតថ្មី ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 នោះទ្រង់បានជួយសង្គ្រោះយើង មិនមែនដោយការដែលយើងបានប្រព្រឹត្តដោយសុចរិតនោះទេ គឺដោយសេចក្ដីមេត្តាករុណារបស់ទ្រង់វិញ ដោយសារការសំអាតនៃសេចក្ដីកើតជាថ្មី ហើយការប្រោសជាថ្មីឡើងវិញនៃព្រះវិញ្ញាណបរិសុទ្ធ សូមមើលជំពូកអាល់គីតាប5 អុលឡោះក៏បានសង្គ្រោះយើង តាមចិត្តមេត្ដាករុណារបស់ទ្រង់ គឺមិនមែនមកពីយើងបានប្រព្រឹត្ដអំពើសុចរិតនោះទេ។ ទ្រង់សង្គ្រោះយើង ដោយលាងជម្រះយើងឲ្យបានកើតជាថ្មី និងប្រទានឲ្យយើងមានជីវិតថ្មី ដោយសាររសអុលឡោះដ៏វិសុទ្ធ។ សូមមើលជំពូក |
ប៉ុន្តែយើងដឹងថា មនុស្សមិនត្រូវបានរាប់ជាសុចរិតដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ គឺតាមរយៈជំនឿក្នុងព្រះយេស៊ូវគ្រីស្ទវិញ។ ហេតុនេះហើយបានជាយើងជឿលើព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យយើងត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿក្នុងព្រះគ្រីស្ទ គឺមិនមែនដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យទេ ដ្បិតគ្មានអ្នកណាម្នាក់នឹងត្រូវបានរាប់ជាសុចរិតដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ។