Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 119:103 - ព្រះគម្ពីរខ្មែរសាកល

103 ព្រះបន្ទូល​របស់ព្រះអង្គ ផ្អែម​ដល់​ក្រអូមមាត់​របស់ទូលបង្គំ​យ៉ាងណាហ្ន៎​! វា​ផ្អែម​ជាង​ទឹកឃ្មុំ​ទៅទៀត ដល់​មាត់​របស់ទូលបង្គំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

103 ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ផ្អែម​ដល់​អណ្ដាត​ទូល‌បង្គំ​ណាស់​ហ្ន៎ គឺ​ផ្អែម​ដល់​មាត់​ទូល‌បង្គំ​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀត!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

103 ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ប្រៀប​បាន​នឹង​អាហារ ដ៏​ឆ្ងាញ់​ពិសេស សម្រាប់​ទូលបង្គំ ហើយ​ក៏​មាន​រស‌ជាតិ​ផ្អែម​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

103 ព្រះ‌បន្ទូល​នៃ​ទ្រង់​ផ្អែម​នៅ​អណ្តាត​ទូលបង្គំ​ណាស់​ហ្ន៎ អើ ក៏​ផ្អែម​ជាង​ទឹក​ឃ្មុំ​ដល់​មាត់​ទូលបង្គំ​ទៅ​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

103 បន្ទូល​របស់​ទ្រង់​ប្រៀប​បាន​នឹង​អាហារ ដ៏​ឆ្ងាញ់​ពិសេស សម្រាប់​ខ្ញុំ ហើយ​ក៏​មាន​រស‌ជាតិ​ផ្អែម​ជាង​ទឹក​ឃ្មុំ​ទៅ​ទៀត។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 119:103
12 ការដាក់ឲ្យឆ្លើយតបគ្នា  

សេចក្ដីទាំងនោះ​គួរឲ្យប្រាថ្នា​ជាង​មាស គឺ​លើសជាង​មាសសុទ្ធ​ជាច្រើន ហើយ​ផ្អែម​ជាង​ទឹកឃ្មុំ និង​តំណក់ទឹកឃ្មុំ​ពី​ផ្លិតឃ្មុំ​ទៅទៀត​។


លើសពីនេះទៅទៀត បាវបម្រើ​របស់ព្រះអង្គ ត្រូវបាន​ដាស់តឿន​តាមរយៈ​សេចក្ដីទាំងនេះ ហើយ​ដែល​កាន់តាម​សេចក្ដីទាំងនេះ​មាន​រង្វាន់​យ៉ាងធំ​។


ព្រលឹង​របស់ទូលបង្គំ​នឹង​បាន​ឆ្អែត ដូច​បាន​ឆ្អែត​ដោយ​ខួរឆ្អឹង និង​ខ្លាញ់ ហើយ​មាត់​របស់ទូលបង្គំ​នឹង​សរសើរតម្កើង​ដោយ​បបូរមាត់​នៃ​សេចក្ដីរីករាយ​។


ដ្បិត​ប្រាជ្ញា​នឹង​ចូល​ក្នុង​ចិត្ត​អ្នក ហើយ​ចំណេះដឹង​នឹង​ធ្វើឲ្យ​ព្រលឹង​អ្នក​បាន​រីករាយ​;


ផ្លូវ​របស់នាង​ជា​ផ្លូវ​នៃ​សេចក្ដីសោមនស្ស ហើយ​អស់ទាំង​គន្លង​របស់នាង​គឺ​សេចក្ដីសុខសាន្ត​។


ដ្បិត​ប្រាជ្ញា​ប្រសើរ​ជាង​ត្បូងទទឹម ហើយ​អស់ទាំង​សេចក្ដីប្រាថ្នា​ក៏​មិន​អាច​ប្រៀបផ្ទឹម​នឹង​នាង​បាន​ឡើយ​។


ខ្ញុំ​ក៏​យក​ក្រាំងតូច​នោះ​ពី​ដៃ​របស់​ទូតសួគ៌ ហើយ​ហូប​វា​ទៅ នោះ​វា​ផ្អែម​ដូច​ទឹកឃ្មុំ​ក្នុង​មាត់​របស់ខ្ញុំ ប៉ុន្តែ​ក្រោយពី​ហូប​អស់ វា​ត្រឡប់ជាល្វីង​ក្នុង​ពោះ​របស់ខ្ញុំ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម