Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពេត្រុស 4:2 - ព្រះគម្ពីរខ្មែរសាកល

2 ដើម្បី​បាន​រស់នៅ មិនមែន​តាម​តណ្ហា​របស់​មនុស្ស​ទៀតទេ គឺ​តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ​វិញ ក្នុង​ពេល​ដែល​នៅសល់​ក្នុង​លោក​នេះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 ដើម្បី​ឲ្យ​អំឡុង​ពេល​រស់នៅ​ខាង​សាច់ឈាម​ដែល​នៅ​សល់​នេះ​ លែង​រស់នៅ​តាម​សេចក្ដី​ប៉ងប្រាថ្នា​របស់​មនុស្ស​ទៀត​ ប៉ុន្ដែ​រស់នៅ​តាម​បំណង​របស់​ព្រះជាម្ចាស់​វិញ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ដើម្បី​កុំ​ឲ្យ​បង់​ពេល​ដែល​នៅ​សល់ ហើយ​រស់​នៅ​ខាង​សាច់​ឈាម តាម​តែ​សេចក្តី​ប៉ង​ប្រាថ្នា​របស់​មនុស្ស​ទៀត គឺ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ដើម្បី​ឲ្យ​បាន​រស់​ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជា‌ម្ចាស់ ក្នុង​អំឡុង​ពេល​នៃ​អាយុ​ជីវិត​ដែល​នៅ​សល់​ក្នុង​លោក​នេះ គឺ​មិន​រស់​នៅ​តាម​ចំណង់​តណ្ហា​របស់​មនុស្ស​ទៀត​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដើម្បី​កុំ​ឲ្យ​បង់​ពេល​ដែល​សល់ នឹង​រស់​នៅ​ខាង​សាច់​ឈាម តាម​តែ​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​មនុស្ស​ទៀត​ឡើយ គឺ​តាម​បំណង​ព្រះ‌ហឫទ័យ​នៃ​ព្រះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ដើម្បី​ឲ្យ​បាន​រស់ ស្រប​តាម​បំណង​របស់​អុលឡោះ ក្នុង​កំឡុង​ពេល​នៃ​អាយុ​ជីវិត​ដែល​នៅ​សល់​ក្នុង​លោក​នេះ គឺ​មិន​រស់​នៅ​តាម​ចំណង់​តណ្ហា​របស់​មនុស្ស​ទៀត​ទេ។

សូមមើលជំពូក ចម្លង




១ ពេត្រុស 4:2
35 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​បង្រៀន​ទូលបង្គំ​ឲ្យ​ធ្វើតាម​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​ផង ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ​; សូមឲ្យ​ព្រះវិញ្ញាណ​ដ៏ល្អ​របស់ព្រះអង្គ នាំផ្លូវ​ទូលបង្គំ​ទៅ​ទឹកដី​រាបស្មើ​ផង​។


ដ្បិត​អ្នកណាក៏ដោយដែល​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ​បិតា​ខ្ញុំ​ដែល​គង់នៅ​ស្ថានសួគ៌ អ្នកនោះ​ហើយ ជា​បងប្អូនប្រុសស្រី និង​ជា​ម្ដាយ​របស់ខ្ញុំ”៕


ក៏​និយាយ​នឹង​អ្នកទាំងនោះ​ថា​: ‘ចូរ​ពួកអ្នក​ទៅ​ចម្ការទំពាំងបាយជូរ​ដែរ​ចុះ ហើយ​ខ្ញុំ​នឹង​ឲ្យ​អ្វីក៏ដោយដែល​សមរម្យ ដល់​ពួកអ្នក’


“ក្នុងចំណោម​កូន​ទាំង​ពីរ​នាក់​នេះ តើ​កូន​ណា​បាន​ធ្វើតាម​បំណង​របស់​ឪពុក​?”។ ពួកគេ​ឆ្លើយថា​៖ “កូន​ច្បង”។ ព្រះយេស៊ូវ​មានបន្ទូលថា​៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ពួក​អ្នកទារពន្ធ និង​ពួក​ស្ត្រីពេស្យា​នឹង​ចូល​ទៅ​ក្នុង​អាណាចក្រ​របស់​ព្រះ​មុន​អ្នករាល់គ្នា


“មិនមែន​អស់អ្នកដែល​ហៅ​ខ្ញុំ​ថា ‘ព្រះអម្ចាស់ ព្រះអម្ចាស់’ នឹង​ចូលទៅ​ក្នុង​អាណាចក្រស្ថានសួគ៌​នោះ​ទេ គឺ​អ្នក​ដែល​ប្រព្រឹត្ត​តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ​បិតា​ខ្ញុំ ដែល​គង់នៅ​ស្ថានសួគ៌​វិញ​ទេតើ​។


ដ្បិត​អ្នកណាក៏ដោយដែល​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ អ្នកនោះ​ហើយ ជា​បងប្អូនប្រុសស្រី និង​ជា​ម្ដាយ​របស់ខ្ញុំ”៕


ដ្បិត​គំនិត​អាក្រក់​ចេញមក​ពី​ខាងក្នុង គឺ​ពី​ចិត្ត​របស់​មនុស្ស ដូចជា​អំពើអសីលធម៌ខាងផ្លូវភេទ ការលួច ការកាប់សម្លាប់


អ្នកទាំងនោះ​មិនមែន​កើតមក​ពី​ឈាម ឬ​ពី​បំណង​សាច់ឈាម ឬ​ពី​បំណង​មនុស្ស​ឡើយ គឺ​កើតមក​ពី​ព្រះ​វិញ​។


ប្រសិនបើ​អ្នកណា​ចង់​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ អ្នកនោះ​នឹង​ដឹង​អំពី​សេចក្ដីបង្រៀន​នេះ​ថា​តើ​មក​ពី​ព្រះ ឬក៏​ខ្ញុំ​និយាយ​ចេញពី​ខ្លួនខ្ញុំ​។


កុំ​ត្រាប់តាម​លោកីយ៍​នេះ​ឡើយ ផ្ទុយទៅវិញ ចូរឲ្យ​បាន​ផ្លាស់ប្រែ​ដោយ​ការកែ​គំនិត​ជាថ្មី ដើម្បីឲ្យ​អ្នករាល់គ្នា​អាច​សម្គាល់​បាន​ថា អ្វី​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ គឺ​អ្វី​ដែល​ល្អ ជាទីគាប់ព្រះហឫទ័យ និង​គ្រប់លក្ខណ៍​។


ក្នុងចំណោម​យើង គ្មានអ្នកណា​រស់​ដើម្បី​ខ្លួនឯង​ទេ ហើយក៏​គ្មានអ្នកណា​ស្លាប់​ដើម្បី​ខ្លួនឯង​ដែរ​។


ដូចគ្នាដែរ អ្នករាល់គ្នា​ក៏​ត្រូវ​ចាត់ទុក​ខ្លួនឯង​ថា អ្នករាល់គ្នា​ជា​មនុស្សស្លាប់​ចំពោះ​បាប ហើយ​មានជីវិតរស់​ចំពោះ​ព្រះ នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។


មិនមែនដូច្នោះជាដាច់ខាត​! យើង​ដែល​ស្លាប់​ចំពោះ​បាប​ហើយ តើ​យើង​នៅតែ​រស់នៅ​ក្នុង​បាប​ទៀត​ដូចម្ដេចកើត​?


បងប្អូន​របស់ខ្ញុំ​អើយ ដោយហេតុនេះ អ្នករាល់គ្នា​ត្រូវបាន​ប្រហារជីវិត​ចំពោះ​ក្រឹត្យវិន័យ​ហើយ តាមរយៈ​ព្រះកាយ​របស់​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​អ្នករាល់គ្នា​ទៅយក​ម្នាក់ផ្សេងទៀត​ដែល​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ហើយ​ឲ្យ​យើង​បាន​បង្កើតផល​សម្រាប់​ព្រះ​។


ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​មនុស្ស​ទាំងអស់ ដើម្បីកុំឲ្យ​អ្នក​ដែល​នៅរស់ បាន​រស់​សម្រាប់​ខ្លួនឯង​ទៀតឡើយ គឺ​ឲ្យ​រស់​សម្រាប់​ព្រះអង្គ​ដែល​សុគត និង​ត្រូវបាន​លើកឲ្យរស់ឡើង​វិញ​សម្រាប់​ពួកគេ​។


ពីមុន​យើង​ទាំងអស់គ្នា​ក៏​រស់នៅ​ក្នុង​តណ្ហា​សាច់ឈាម​របស់យើង ក្នុងចំណោម​អ្នកទាំងនោះ​ដែរ គឺ​យើង​ប្រព្រឹត្តតាម​បំណង​នៃ​សាច់ឈាម និង​ចិត្តគំនិត ហើយ​ជា​កូន​នៃ​ព្រះពិរោធ​ពីកំណើត​ដូច​អ្នក​ឯទៀត​ដែរ​។


ដូច្នេះ ខ្ញុំ​សូម​និយាយ​សេចក្ដីនេះ ហើយ​ធ្វើបន្ទាល់​ក្នុង​ព្រះអម្ចាស់​ថា កុំឲ្យ​អ្នករាល់គ្នា​ដើរ​ដូច​ពួក​សាសន៍ដទៃ​ដែល​ដើរ​ក្នុង​ភាពឥតខ្លឹមសារ​នៃ​គំនិត​របស់​ខ្លួនគេ​ទៀតឡើយ​។


ដោយហេតុនេះ កុំ​ធ្វើជា​មនុស្ស​ល្ងីល្ងើ​ឡើយ ផ្ទុយទៅវិញ ចូរ​យល់​ថា​បំណង​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់​ជា​អ្វី​។


កុំ​បម្រើតែពេលគេមើលឃើញ ដូចជា​ចង់ផ្គាប់ចិត្តមនុស្ស​ឡើយ ផ្ទុយទៅវិញ ចូរបម្រើ​ឲ្យសមជា​បាវបម្រើ​របស់​ព្រះ​គ្រីស្ទ ដោយ​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ​យ៉ាង​អស់ពី​ចិត្ត​ចុះ​។


ដោយហេតុនេះ តាំងពី​ថ្ងៃ​ដែល​យើង​បាន​ឮ​អំពីការនេះ យើង​ក៏​អធិស្ឋាន​សម្រាប់​អ្នករាល់គ្នា​ឥតឈប់ឈរ ទាំង​ទូល​សុំ​ឲ្យ​អ្នករាល់គ្នា​ត្រូវបាន​បំពេញ​ដោយ​ការយល់ដឹងត្រឹមត្រូវ​អំពី​បំណង​ព្រះហឫទ័យ​របស់​ព្រះ ក្នុង​គ្រប់ទាំង​ប្រាជ្ញា និង​ការយល់ដឹង​ខាងវិញ្ញាណ


ដ្បិត​អ្នករាល់គ្នា​បាន​ស្លាប់ ហើយ​ជីវិត​របស់អ្នករាល់គ្នា​ត្រូវបាន​លាក់ទុក​ជាមួយ​ព្រះ​គ្រីស្ទ​ក្នុង​ព្រះ​។


អេប៉ាប្រាស​បាវបម្រើ​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ ដែលជាម្នាក់​ពីចំណោម​អ្នករាល់គ្នា ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។ គាត់​តែងតែ​តស៊ូ​ដើម្បី​អ្នករាល់គ្នា​ដោយ​ការអធិស្ឋាន ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ឈរមាំ​ដោយ​គ្រប់លក្ខណ៍ ហើយ​ជឿអស់ពីចិត្ត​លើ​បំណង​ព្រះហឫទ័យ​របស់​ព្រះ​គ្រប់ជំពូក​។


ចូរ​អរព្រះគុណ​ក្នុង​គ្រប់ការទាំងអស់ ដ្បិត​នេះ​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ​សម្រាប់​អ្នករាល់គ្នា ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។


បាន​ប្រោស​អ្នករាល់គ្នា​ឲ្យគ្រប់លក្ខណ៍​ក្នុង​ការល្អ​គ្រប់យ៉ាង ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​។ សូមឲ្យ​ព្រះ​ធ្វើការ​ក្នុង​យើង​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ឲ្យ​ជាទីគាប់ព្រះហឫទ័យ​នៅចំពោះ​ព្រះអង្គ​។ សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះអង្គ រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន​។


ព្រះអង្គ​បាន​បង្កើត​យើងរាល់គ្នា​តាម​បំណង​ព្រះហឫទ័យ ដោយ​ព្រះបន្ទូល​នៃ​សេចក្ដីពិត ដើម្បីឲ្យ​យើង​បាន​ទៅជា​ផលដំបូង​មួយ​ក្នុងចំណោម​អ្វីៗ​ដែល​ព្រះអង្គ​បាន​និម្មិតបង្កើត​។


ក្នុងនាមជា​កូន​នៃ​ការស្ដាប់បង្គាប់ កុំ​ត្រាប់តាម​តណ្ហា​នៃ​ភាពអវិជ្ជា​ពីមុន​របស់អ្នករាល់គ្នា​ឡើយ


ដូច្នេះ ចូរ​ដោះចោល​គ្រប់ទាំង​គំនិតព្យាបាទ គ្រប់ទាំង​ឧបាយកល ពុតត្បុត ការឈ្នានីស និង​ការមួលបង្កាច់​ទាំងអស់


ពិភពលោក និង​តណ្ហា​របស់​វា​កំពុង​ផុតទៅ ប៉ុន្តែ​អ្នក​ដែល​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ នឹង​នៅស្ថិតស្ថេរ​ជារៀងរហូត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម