Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 7:7 - ព្រះគម្ពីរខ្មែរសាកល

7 ពិភពលោក​មិនអាច​ស្អប់​អ្នករាល់គ្នា​បានឡើយ ប៉ុន្តែ​គេ​ស្អប់​ខ្ញុំ ពីព្រោះ​ខ្ញុំ​ធ្វើបន្ទាល់​អំពី​ពិភពលោក​ថា ការប្រព្រឹត្ត​របស់​គេ​គឺ​អាក្រក់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 មនុស្ស​លោក​មិន​អាច​ស្អប់​ប្អូន​រាល់គ្នា​បាន​ទេ​ ប៉ុន្ដែ​គេ​ស្អប់​បង​ ព្រោះ​បង​ធ្វើ​បន្ទាល់​ពី​គេ​ថា​ ការ​ប្រព្រឹត្ដិ​របស់​គេ​ជា​សេចក្ដី​អាក្រក់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 មនុស្ស​លោក​មិន​អាច​ស្អប់​ប្អូនៗ​បាន​ទេ តែ​គេ​ស្អប់​បង​វិញ ព្រោះ​បង​ធ្វើ​បន្ទាល់​ថា អំពើ​ដែល​គេ​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 មនុស្ស​លោក​មិន​អាច​ស្អប់​ប្អូនៗ​ឡើយ ប៉ុន្តែ គេ​ស្អប់​បង ព្រោះ​បង​បាន​បញ្ជាក់​ប្រាប់​ថា អំពើ​ដែល​គេ​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 លោកីយ​ពុំ​អាច​នឹង​ស្អប់​ឯង​រាល់​គ្នា​បាន​ទេ តែ​គេ​ស្អប់​អញ​វិញ ពី​ព្រោះ​អញ​ធ្វើ​បន្ទាល់​ពី​គេ​ថា ការ​គេ​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់

សូមមើលជំពូក ចម្លង

អាល់គីតាប

7 មនុស្ស​លោក​មិន​អាច​ស្អប់​ប្អូនៗ​បាន​ឡើយ ប៉ុន្ដែ គេ​ស្អប់​បង ព្រោះ​បង​បាន​បញ្ជាក់​ប្រាប់​ថា អំពើ​ដែល​គេ​ប្រព្រឹត្ដ សុទ្ធ​តែ​អាក្រក់។

សូមមើលជំពូក ចម្លង




យ៉ូហាន 7:7
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​តបសង​ការអាក្រក់​ដល់​ទូលបង្គំ ស្នងនឹង​ការល្អ ហើយ​តបសង​សម្អប់ ស្នងនឹង​សេចក្ដីស្រឡាញ់​របស់ទូលបង្គំ​។


មនុស្សចំអកឡកឡឺយ​មិន​ចូលចិត្ត​អ្នកដែល​ស្ដីបន្ទោស​ខ្លួន​ឡើយ ក៏មិន​ទៅ​រក​មនុស្ស​មានប្រាជ្ញា​ដែរ​។


ប៉ុន្តែ​អ្នកដែល​ឃ្វាង​ពី​ខ្ញុំ អ្នកនោះ​កំពុងតែ​ធ្វើទុក្ខ​ព្រលឹង​របស់ខ្លួន​; អស់អ្នក​ដែល​ស្អប់​ខ្ញុំ គឺ​ស្រឡាញ់​សេចក្ដីស្លាប់”៕


ពួកគេ​ចាប់កំហុស​មនុស្ស​ដោយ​ពាក្យសម្ដី ហើយ​ដាក់អន្ទាក់​ចាប់​បណ្ដា​អ្នកកាត់ក្ដី​នៅ​ខ្លោងទ្វារ ព្រមទាំង​បង្វែរ​មនុស្ស​សុចរិត​ចេញ​ដោយ​ហេតុផលឥតបានការ​។


ព្រះយេហូវ៉ា ជា​ព្រះប្រោសលោះ​នៃ​អ៊ីស្រាអែល ជា​អង្គ​ដ៏វិសុទ្ធ​របស់ពួកគេ បាន​មានបន្ទូល​ដូច្នេះ​នឹង​អ្នក​ដែល​ត្រូវបាន​មើលងាយ ដែល​ត្រូវ​ប្រជាជន​ស្អប់ខ្ពើម ដែលជា​បាវបម្រើ​របស់​ពួក​មេគ្រប់គ្រង​ថា​៖ “បណ្ដា​ស្ដេច​នឹង​ឃើញ ហើយ​ក្រោកឡើង ពួក​មេដឹកនាំ​នឹង​ក្រាបចុះ​ដោយព្រោះ​ព្រះយេហូវ៉ា​ដែល​ជា​ព្រះ​ដ៏ស្មោះត្រង់ ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល ហើយ​ព្រះអង្គ​បាន​ជ្រើសរើស​អ្នក”។


ខ្ញុំ​បាន​បំបាត់​អ្នកគង្វាល​បី​នាក់​ក្នុង​មួយ​ខែ​។ ប៉ុន្តែ​ចិត្ត​របស់ខ្ញុំ​បាន​អន្ទះអន្ទែង​នឹង​ហ្វូងចៀមនោះ ហើយ​ចិត្ត​របស់ពួកវា​ក៏​ស្អប់ខ្ពើម​ខ្ញុំ​ដែរ​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ដូច្នេះ យើង​នឹង​ចូលមកជិត​អ្នករាល់គ្នា​ដើម្បី​ជំនុំជម្រះ​។ យើង​នឹង​ធ្វើជា​សាក្សី​ដ៏រហ័សរហួន ទាស់នឹង​ពួក​គ្រូធ្មប់ ទាស់នឹង​មនុស្ស​ផិតក្បត់ ទាស់នឹង​ពួកអ្នក​ស្បថ​ដោយ​កុហក ទាស់នឹង​ពួកអ្នកដែល​សង្កត់សង្កិន​លើ​ថ្លៃឈ្នួល​របស់​កូនឈ្នួល ស្ត្រីមេម៉ាយ និង​កូនកំព្រា ព្រមទាំង​ទាស់នឹង​ពួកអ្នកដែល​បង្វែរ​ជនអន្តោប្រវេសន៍​ចេញ​ដោយ​មិន​កោតខ្លាច​យើង​ផង​។


វេទនា​ហើយ កាលណា​មនុស្ស​ទាំងអស់​និយាយ​ល្អ​អំពី​អ្នករាល់គ្នា ដ្បិត​ដូនតា​របស់​គេ​ក៏​បាន​ប្រព្រឹត្ត​ដល់​ពួក​ព្យាការីក្លែងក្លាយ​យ៉ាងដូច្នោះដែរ​។


ទូលបង្គំ​បាន​ផ្ដល់​ព្រះបន្ទូល​របស់ព្រះអង្គ​ដល់​ពួកគេ​ហើយ​។ ពិភពលោក​ស្អប់​ពួកគេ ពីព្រោះ​ពួកគេ​មិនមែន​ជា​របស់​ពិភពលោក​ទេ ដូចដែល​ទូលបង្គំ​មិនមែន​ជា​របស់​ពិភពលោក​ដែរ​។


“នេះ​ជា​ការកាត់ទោស គឺថា​ពន្លឺ​បាន​មក​ក្នុង​ពិភពលោក​ហើយ ប៉ុន្តែ​មនុស្ស​បាន​ស្រឡាញ់​សេចក្ដីងងឹត​ជាង​ពន្លឺ ពីព្រោះ​ការប្រព្រឹត្ត​របស់​ពួកគេ​គឺ​អាក្រក់​។


ដ្បិត​គំនិត​ខាងសាច់ឈាម​ជា​ខ្មាំងសត្រូវ​នឹង​ព្រះ ពីព្រោះ​វា​មិន​ចុះចូល​នឹង​ក្រឹត្យវិន័យ​របស់​ព្រះ​ទេ ហើយ​តាមពិត​វា​ក៏មិន​អាច​ចុះចូល​បាន​ផង​។


ដោយសារ​ខ្ញុំ​ប្រាប់សេចក្ដីពិត​ដល់​អ្នករាល់គ្នា ធ្វើឲ្យ​ខ្ញុំ​ក្លាយជា​សត្រូវ​របស់អ្នករាល់គ្នា​ឬ?


ពួក​ផិតក្បត់​អើយ​! តើ​អ្នករាល់គ្នា​មិន​ដឹង​ទេ‍ឬ​ថា ភាពជាមិត្ត​នឹង​ពិភពលោក គឺ​ភាពជាសត្រូវ​នឹង​ព្រះ? ដូច្នេះ អ្នកណាក៏ដោយដែល​ចង់​ធ្វើជា​មិត្ត​នឹង​ពិភពលោក អ្នកនោះ​តាំងខ្លួន​ជា​សត្រូវ​នឹង​ព្រះ​ហើយ​!


ពួកគេ​ជារបស់​ពិភពលោក ដូច្នេះ​ពួកគេ​និយាយ​ខាង​ពិភពលោក ហើយ​ពិភពលោក​ក៏​ស្ដាប់តាម​ពួកគេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម