Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 13:8 - ព្រះគម្ពីរខ្មែរសាកល

8 រីឯ​អស់អ្នក​ដែល​រស់នៅ​លើ​ផែនដី​នឹង​ថ្វាយបង្គំ​វា គឺ​អស់អ្នក​ដែល​តាំងពី​កំណើត​នៃ​ពិភពលោក​មក គ្មាន​ឈ្មោះ​កត់ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ដែល​ត្រូវគេ​សម្លាប់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 រីឯ​អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​នឹង​ថ្វាយបង្គំ​វា​ គឺ​ជា​អស់​អ្នក​ដែល​តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក​គ្មាន​ឈ្មោះ​កត់​ទុក​នៅ​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ដែល​ត្រូវ​បាន​គេ​សម្លាប់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ផែនដី ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម​ដែល​គេ​បាន​សម្លាប់ តាំង​ពី​កំណើត​ពិភព‌លោក​មក នឹង​ក្រាប​ថ្វាយ​បង្គំ​សត្វ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ហើយ​មនុស្ស‌ម្នា​នៅ​លើ​ផែនដី​នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​វា។ អ្នក​ទាំង​នោះ​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម ដែល​គេ​បាន​សម្លាប់ ជា​បញ្ជី​ដែល​មាន​តាំង​ពី​ដើម​កំណើត​ពិភព​លោក​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឯ​អស់​មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ផែនដី ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម​ដែល​ត្រូវ​គេ​សំឡាប់ តាំង​ពី​កំណើត​លោកីយ​មក នោះ​នឹង​ក្រាប​ថ្វាយ‌បង្គំ​ចំពោះ​សត្វ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ហើយ​មនុស្ស‌ម្នា​នៅ​លើ​ផែនដី​នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​វា។ អ្នក​ទាំង​នោះ​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម ដែល​គេ​បាន​សម្លាប់ ជា​បញ្ជី​ដែល​មាន​តាំង​ពី​ដើម​កំណើត​ពិភព​លោក​នោះ​ឡើយ។

សូមមើលជំពូក ចម្លង




វិវរណៈ 13:8
25 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសាក​និយាយ​នឹង​អ័ប្រាហាំ​ឪពុក​របស់ខ្លួន​ថា​៖ “លោកឪពុក​អើយ​!”។ អ័ប្រាហាំ​តបថា​៖ “កូន​អើយ មើល៍! ឪពុក​នៅទីនេះ​!”។ អ៊ីសាក​ក៏​និយាយថា​៖ “មើល៍! យើង​មាន​ភ្លើង និង​អុស ប៉ុន្តែ​កូនចៀម​សម្រាប់​តង្វាយដុត​នៅ​ឯណា​?”។


សូម​លុប​ពួកគេ​ចេញ​ពី​បញ្ជី​ជីវិត គឺ​កុំ​កត់​ចូល​ជាមួយ​មនុស្ស​សុចរិត​ឡើយ​។


ពេលនោះ អ្នកដែល​នៅសល់​ក្នុង​ស៊ីយ៉ូន និង​អ្នកដែល​សេសសល់​ក្នុង​យេរូសាឡិម គឺ​អស់អ្នក​ដែល​ត្រូវបាន​កត់ត្រា​ឲ្យ​មាន​ជីវិត​ក្នុង​យេរូសាឡិម នឹង​ត្រូវបាន​ហៅថា​វិសុទ្ធ


“នៅ​គ្រា​នោះ មីកែល​ទេវតាគ្រប់គ្រង​ដ៏ធំឧត្ដម​ដែល​ថែរក្សា​កូនចៅ​នៃ​ប្រជាជន​របស់អ្នក នឹង​ក្រោកឡើង រួច​នឹង​មាន​គ្រា​នៃ​ទុក្ខវេទនា​ដែល​មិនដែល​កើតមាន តាំងពី​មាន​ប្រជាជាតិ រហូតដល់​ពេល​នោះ​។ ប៉ុន្តែ​នៅ​គ្រា​នោះ ប្រជាជន​របស់អ្នក​នឹង​ត្រូវបាន​រំដោះ គឺ​អស់អ្នក​ដែល​ឃើញមាន​កត់ទុក​ក្នុង​បញ្ជី​។


ពេលនោះ ព្រះមហាក្សត្រ​នឹង​មានបន្ទូល​នឹង​ពួក​អ្នក​ដែល​នៅ​ខាងស្ដាំ​ព្រះអង្គ​ថា​: ‘មក៍! ពួក​អ្នក​ដែល​មានព្រះពរ​ពី​ព្រះ​បិតា​របស់យើង​អើយ ចូរ​មក​ទទួល​អាណាចក្រ​ដែល​បាន​រៀបចំ​សម្រាប់​អ្នករាល់គ្នា​តាំងពី​កំណើត​នៃ​ពិភពលោក​ជាមរតក​ចុះ​!


យ៉ាងណាមិញ កុំ​អរសប្បាយ​ដោយសារ​ពួក​វិញ្ញាណ​អាក្រក់​ចុះចូល​នឹង​អ្នករាល់គ្នា​ឡើយ ផ្ទុយទៅវិញ ចូរ​អរសប្បាយ​ដោយសារ​ឈ្មោះ​របស់អ្នករាល់គ្នា​ត្រូវ​បាន​កត់ទុក​នៅ​ស្ថានសួគ៌​រួច​ហើយ”។


នៅ​ថ្ងៃបន្ទាប់ យ៉ូហាន​ឃើញ​ព្រះយេស៊ូវ​យាង​មករក​គាត់ គាត់​ក៏​និយាយថា​៖ “មើល៍! កូនចៀម​នៃ​ព្រះ​ដែល​យក​បាប​របស់​ពិភពលោក​ចេញ​!


ដូចដែល​ព្រះអង្គ​បាន​ជ្រើសរើស​យើង​ក្នុង​ព្រះគ្រីស្ទ​តាំងពីមុន​កំណើត​នៃ​ពិភពលោក​មកម្ល៉េះ ដើម្បីឲ្យ​យើង​បាន​វិសុទ្ធ និង​ឥតសៅហ្មង​នៅចំពោះ​ព្រះអង្គ​។ ដោយ​សេចក្ដីស្រឡាញ់


មែនហើយ គូកន​ដ៏ពិតត្រង់​អើយ​! ខ្ញុំ​សូម​អង្វរ​អ្នក​រាល់គ្នា​ដែរ ឲ្យ​ជួយ​នាងទាំងពីរ​។ ពួកនាង​បាន​រួមតស៊ូ​ជាមួយ​ខ្ញុំ​ក្នុង​ដំណឹងល្អ ព្រមទាំង​ក្លេមេន និង​អ្នករួមការងារ​ជាមួយខ្ញុំ​ឯទៀត​ៗ ដែលអ្នកទាំងនេះ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជីវិត​ដែរ​។


ដែល​ផ្អែកលើ​សេចក្ដីសង្ឃឹម​នៃ​ជីវិតអស់កល្បជានិច្ច​។ ព្រះ​ដែល​មិនចេះភូតភរ បាន​សន្យា​អំពី​ជីវិតអស់កល្បជានិច្ច តាំងពីមុន​កាលសម័យ​មកម្ល៉េះ​។


ពស់​នោះ​បាន​ព្រួស​ទឹក​ចេញពី​មាត់​របស់​វា ដូចជា​ទន្លេ​តាមពីក្រោយ​ស្ត្រី​នោះ ដើម្បី​បន្សាត់​នាង​ទៅតាមទឹកជំនន់​។


វា​ប្រើ​អំណាច​ទាំងអស់​របស់​សត្វតិរច្ឆាន​ទីមួយ​នៅមុខ​សត្វតិរច្ឆានទីមួយ ហើយ​វា​ធ្វើឲ្យ​ផែនដី និង​អ្នក​ដែល​រស់នៅ​លើ​ផែនដី​ថ្វាយបង្គំ​សត្វតិរច្ឆាន​ទីមួយ​ដែល​ជាសះស្បើយ​ពី​របួស​មរណៈ​របស់​វា​។


សត្វតិរច្ឆាន​ដែល​អ្នក​ឃើញ​នោះ មាននៅ​កាលពីមុន ប៉ុន្តែ​ឥឡូវនេះ​គ្មានទេ ក៏​រៀបនឹង​ឡើងមក​ពី​រណ្ដៅគ្មានបាត រួច​វា​នឹង​ទៅ​ឯ​សេចក្ដីវិនាស​។ អ្នក​ដែល​រស់នៅ​លើ​ផែនដី គឺ​ពួក​អ្នកដែល​គ្មាន​ឈ្មោះ​កត់ទុក​ក្នុង​បញ្ជី​ជីវិត​តាំងពី​កំណើត​នៃ​ពិភពលោក នឹង​ភ្ញាក់ផ្អើល ពេល​ឃើញ​សត្វតិរច្ឆាន​នោះ ដោយព្រោះ​វា​មាននៅ​កាលពីមុន ប៉ុន្តែ​ឥឡូវនេះ​គ្មាន ហើយ​រៀបនឹង​មកដល់​។


គ្រប់ទាំង​អ្វី​ដែល​មិនបរិសុទ្ធ និង​អ្នក​ដែល​ប្រព្រឹត្ត​សេចក្ដីគួរឲ្យស្អប់ខ្ពើម ឬ​សេចក្ដីកុហក នឹង​ចូលទៅ​ក្នុង​ទីក្រុងនោះ​មិនបានសោះឡើយ គឺ​មានតែ​អ្នក​ដែល​ត្រូវបាន​កត់ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ប៉ុណ្ណោះ ទើប​ចូលទៅ​បាន​៕


ដោយព្រោះ​អ្នក​បាន​រក្សា​ពាក្យ​របស់យើង​អំពី​ការស៊ូទ្រាំ យើងក៏​នឹង​រក្សា​អ្នក​ពី​គ្រា​នៃ​ការសាកល្បង​ដែល​រៀបនឹង​មក​លើ​ពិភពលោក​ទាំងមូល​ដែរ ជា​គ្រា​ដែល​នឹង​មកដល់​ដើម្បី​សាក​មនុស្ស​ដែល​រស់នៅ​លើ​ផែនដី។


មើល៍! យើង​ឈរ​នៅ​មាត់ទ្វារ​ទាំង​គោះ​។ ប្រសិនបើ​អ្នកណា​ឮ​សំឡេង​របស់យើង ហើយ​បើក​ទ្វារ នោះ​យើង​នឹង​ចូលទៅ​ឯ​អ្នកនោះ ហើយ​ហូប​ជាមួយ​អ្នកនោះ ហើយ​អ្នកនោះ​ក៏​ហូប​ជាមួយ​យើង​ដែរ។


អ្នក​ដែល​មានជ័យជម្នះ​នឹង​បាន​ស្លៀក​សម្លៀកបំពាក់​ស​ដូច្នេះ ហើយ​យើង​នឹង​មិន​លុប​ឈ្មោះ​របស់​អ្នកនោះ​ចេញ​ពី​បញ្ជី​ជីវិត​ជាដាច់ខាត​។ យើង​នឹង​ទទួលស្គាល់​ឈ្មោះ​របស់​អ្នកនោះ​នៅចំពោះ​ព្រះ​បិតា​របស់យើង និង​នៅចំពោះ​បណ្ដា​ទូតសួគ៌​របស់​ព្រះអង្គ​ទៀតផង​។


ពួកគេ​បន្លឺ​សំឡេង​យ៉ាងខ្លាំង​ថា​៖ “កូនចៀម​ដែល​ត្រូវគេ​ធ្វើគុត ស័ក្ដិសម​នឹង​ទទួល ព្រះចេស្ដា រាជសម្បត្តិ ព្រះប្រាជ្ញាញាណ ឫទ្ធានុភាព កិត្តិយស សិរីរុងរឿង និង​ពាក្យសរសើរតម្កើង​!”។


ពេលនោះ ខ្ញុំ​ឮ​របស់សព្វសារពើដែលត្រូវបានបង្កើត ដែល​នៅ​លើមេឃ នៅលើ​ផែនដី នៅក្រោម​ផែនដី និង​នៅក្នុង​សមុទ្រ ព្រមទាំង​របស់​សព្វសារពើ​ដែល​នៅ​ទីនោះ ពោលថា​៖ “សូមឲ្យ​ព្រះពរ កិត្តិយស សិរីរុងរឿង និង​ព្រះចេស្ដា មាន​ដល់​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក និង​ដល់​កូនចៀម រហូត​អស់កល្បជាអង្វែងតរៀងទៅ​!”។


ខ្ញុំ​សង្កេតមើល​ទៀត ពេល​កូនចៀម​បក​ត្រា​ទីមួយ​ក្នុងចំណោម​ត្រា​ទាំង​ប្រាំពីរ​នោះ​ចេញ នោះ​ខ្ញុំ​បាន​ឮ​សត្វមានជីវិត​មួយ​ក្នុង​សត្វមានជីវិត​ទាំង​បួន បន្លឺ​សំឡេង​ដូច​ផ្គរលាន់​ថា​៖ “មក៍!”


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម