Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពេត្រុស 1:4 - ព្រះគម្ពីរខ្មែរសាកល

4 តាមរយៈ​សិរីរុងរឿង និងគុណធម៌ទាំងនេះ ព្រះអង្គ​បាន​ប្រទាន​សេចក្ដីសន្យា​ដ៏មានតម្លៃ និង​ធំឧត្ដម​ដល់​យើង ដើម្បីឲ្យ​អ្នករាល់គ្នា​ទៅជា​អ្នកមានចំណែក​ក្នុង​សភាវគតិ​ខាងព្រះ​តាមរយៈ​សេចក្ដីសន្យាទាំងនេះ ដោយ​បាន​រួចផុត​ពី​ការវិនាស​ដែល​នៅក្នុង​ពិភពលោក​ដោយសារតែ​តណ្ហា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 ហើយ​ដោយ​សារ​សេចក្ដី​ទាំង​នោះ​ ព្រះអង្គ​បាន​ប្រទាន​សេចក្ដី​សន្យា​ដ៏​វិសេស​អស្ចារ្យ​ដល់​យើង​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​អ្នក​មាន​ចំណែក​នៅ​ក្នុង​លក្ខណៈ​របស់​ព្រះជាម្ចាស់​តាមរយៈ​សេចក្ដី​សន្យា​ទាំង​នោះ​ ព្រមទាំង​រួច​ផុត​ពី​សេចក្ដី​ពុករលួយ​នៅ​ក្នុង​លោកិយ​នេះ​ ដែល​កើត​ពី​សេចក្ដី​ប៉ងប្រាថ្នា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដោយ‌សារ​សេចក្ដី​ទាំង​នេះ ព្រះ‌អង្គ​បាន​ប្រទាន​សេចក្ដី​សន្យា​ដ៏​វិសេស និង​ធំ​បំផុត​ដល់​យើង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ ដោយ​សារ​សេចក្ដី​នោះ​ឯង ទាំង​បាន​រួច​ផុត​ពី​សេចក្ដី​ពុក​រលួយដែល​នៅ​ក្នុង​លោកីយ៍​នេះ ដោយ​សារ​សេចក្តី​ប៉ង​ប្រាថ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ដោយ‌សារ​សិរី‌រុងរឿង និង​ព្រះ‌បារមី​នេះ ព្រះអង្គ​បាន​ប្រទាន​ព្រះ‌អំណោយ​ទាន​ដ៏​មាន​តម្លៃ​វិសេស​បំផុត​មក​យើង តាម​ព្រះ‌បន្ទូល​សន្យា ដើម្បី​ឲ្យ​បងប្អូន​មាន​លក្ខណៈ​ជា​ព្រះ‌ជា‌ម្ចាស់ រួម​ជា​មួយ​ព្រះអង្គ ដោយ​បោះ​បង់​ចោល​សេចក្ដី​រលួយ​ដែល​មក​ពី​ការ​លោភ‌លន់​ក្នុង​លោកីយ៍។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដែល​ដោយ‌សារ​សេចក្ដី​ទាំង​នោះ ទ្រង់​បាន​ប្រទាន​សេចក្ដី​សន្យា​ដ៏​ធំ​បំផុត ហើយ​វិសេស​ផង មក​យើង​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចំណែក​ជា​និស្ស័យ​នៃ​ព្រះ ដោយ‌សារ​សេចក្ដី​សន្យា​នោះ​ឯង ដោយ​បាន​រួច​ពី​សេចក្ដី​ពុក‌រលួយ​នៅ​ក្នុង​លោកីយ​នេះ​ដែល​កើត​អំពី​សេចក្ដី​ប៉ង‌ប្រាថ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ដោយ‌សារ​សិរី‌រុង‌រឿង និង​បារមី​នេះ ទ្រង់​បាន​ប្រទាន​អំណោយ​ទាន​ដ៏​មាន​តម្លៃ​វិសេស​បំផុត​មក​យើង តាម​បន្ទូល​សន្យា​នៃ​អុលឡោះ ដើម្បី​ឲ្យ​បង​ប្អូន​បាន​រួម​ចំណែក​ជា​និស្ស័យ​នឹង​អុលឡោះ ដោយ​បោះ​បង់​ចោល​សេចក្ដី​រលួយ​ដែល​មក​ពី​ការ​លោភ‌លន់​ក្នុង​លោកីយ៍។

សូមមើលជំពូក ចម្លង




២ ពេត្រុស 1:4
25 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ជនជាតិអ៊ីស្រាអែល​។ ឋានៈជាកូន សិរីរុងរឿង សម្ពន្ធមេត្រី ការប្រទានក្រឹត្យវិន័យ របៀបថ្វាយបង្គំ និង​សេចក្ដីសន្យា សុទ្ធតែជា​របស់​ពួកគេ​;


ដ្បិត​សេចក្ដីសន្យា​ទាំងអស់​របស់​ព្រះ គឺជា “មែន” នៅក្នុង​ព្រះគ្រីស្ទ ហេតុនេះហើយបានជា​យើង​ពោលថា “អាម៉ែន” ដល់​ព្រះ តាមរយៈ​ព្រះគ្រីស្ទ ដើម្បីជា​សិរីរុងរឿង​ដល់ព្រះអង្គ​។


ដោយ​ត្រូវបាន​ដោះ​ស្បៃ​ចេញ​ពី​មុខ​ស្រាប់ហើយ យើង​ទាំងអស់គ្នា​កំពុង​បំប្លាត​រស្មីរុងរឿង​របស់​ព្រះអម្ចាស់ ហើយ​កំពុង​ត្រូវបាន​ផ្លាស់ប្រែ​ទៅជា​រូបរាង​ដូច​ព្រះអង្គ ពី​សិរីរុងរឿង​ទៅ​សិរីរុងរឿង​។ ការនេះ​បាន​ចេញពី​ព្រះអម្ចាស់​ដែលជា​វិញ្ញាណ​៕


“ដូច្នេះ ព្រះអម្ចាស់​មានបន្ទូលថា​: ចូរ​ចេញ​ពី​ចំណោម​ពួកគេ ហើយ​ញែកខ្លួនចេញ​; កុំ​ពាល់​របស់​សៅហ្មង​ឡើយ នោះយើង​នឹង​ទទួល​អ្នករាល់គ្នា”។


រីឯ​សេចក្ដីសន្យា​របស់ព្រះ ត្រូវបាន​សន្យា​ដល់​អ័ប្រាហាំ និង​ពូជពង្ស​ម្នាក់​របស់​លោក​។ ព្រះអង្គ​មិន​បាន​មានបន្ទូលថា​៖ “ដល់​ពូជពង្ស​ទាំងឡាយ” ហាក់ដូចជា​សំដៅលើ​មនុស្ស​ជាច្រើន​នោះ​ទេ គឺ​មានបន្ទូលថា​៖“ដល់​ពូជពង្ស​ម្នាក់​របស់អ្នក” ហាក់ដូចជា​សំដៅលើ​ម្នាក់​ប៉ុណ្ណោះ ពោលគឺ​ព្រះ​គ្រីស្ទ​។


ដ្បិត​អ្នក​ដែល​សាបព្រោះ​តាម​សាច់ឈាម​របស់​ខ្លួន នឹង​ច្រូត​បាន​ការសាបសូន្យ​ពី​សាច់ឈាម រីឯ​អ្នក​ដែល​សាបព្រោះ​តាម​ព្រះវិញ្ញាណ នឹង​ច្រូត​បាន​ជីវិតអស់កល្បជានិច្ច​ពី​ព្រះវិញ្ញាណ​។


រហូតដល់​យើង​ទាំងអស់គ្នា​បានដល់​ភាពរួមគ្នាតែមួយ​នៃ​ជំនឿ និង​ការយល់ដឹងត្រឹមត្រូវ​អំពី​ព្រះបុត្រារបស់ព្រះ បានដល់​ភាពពេញវ័យ និង​បានដល់​ខ្នាត​កម្ពស់​នៃ​ភាពពេញលេញ​របស់‍ព្រះ​គ្រីស្ទ​។


ហើយ​បាន​បំពាក់ខ្លួន​ដោយ​បុគ្គល​ថ្មី ដែល​កំពុង​ត្រូវបាន​ធ្វើឲ្យថ្មីឡើងវិញ ឲ្យទៅដល់​ការយល់ដឹងត្រឹមត្រូវ ស្របតាម​រូបតំណាង​របស់​ព្រះអង្គ​ដែល​បាន​និម្មិតបង្កើត​បុគ្គលថ្មីនោះ​។


ឪពុកខាងសាច់ឈាម​ប្រៀនប្រដៅ​យើង​តែ​មួយរយៈ​ប៉ុណ្ណោះ តាមដែល​គាត់​យល់ឃើញថា​ល្អ រីឯ​ព្រះបិតាខាងវិញ្ញាណ​វិញ ព្រះអង្គ​ប្រៀនប្រដៅ​យើង​ដើម្បី​ជាប្រយោជន៍ គឺ​ដើម្បីឲ្យ​យើង​បាន​ទទួលចំណែក​ក្នុង​សេចក្ដីវិសុទ្ធ​របស់​ព្រះអង្គ​។


ហើយ​ដោយហេតុនេះ ព្រះគ្រីស្ទ​គឺជា​អ្នកកណ្ដាល​នៃ​សម្ពន្ធមេត្រី​ថ្មី ដើម្បីឲ្យ​អ្នក​ដែល​ត្រូវបាន​ត្រាស់ហៅ បាន​ទទួល​សេចក្ដីសន្យា​អំពី​មរតក​ដ៏អស់កល្បជានិច្ច ដោយព្រោះ​ការសុគត​ដើម្បី​ប្រោសលោះ​ពួកគេ​ពី​ការល្មើស​នៅក្រោម​សម្ពន្ធមេត្រី​ទីមួយ បាន​កើតឡើង​ហើយ​។


សាសនា​បរិសុទ្ធ ហើយ​ឥតសៅហ្មង​នៅចំពោះ​ព្រះដែលជាព្រះបិតា​គឺ​បែបនេះ​: មើលថែ​កូនកំព្រា និង​ស្ត្រីមេម៉ាយ​ដែលស្ថិតនៅ​ក្នុង​ទុក្ខវេទនា ហើយ​រក្សា​ខ្លួន​ឲ្យ​ឥតសៅហ្មង​ពី​លោកីយ៍​៕


ពី​ខ្ញុំ ស៊ីម៉ូន​ពេត្រុស ដែល​ជា​បាវបម្រើ និង​ជា​សាវ័ក​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជូនចំពោះ​ពួក​អ្នក​ដែល​ទទួល​ជំនឿ​ដ៏មានតម្លៃស្មើនឹង​ជំនឿ​របស់​យើង តាមរយៈ​សេចក្ដីសុចរិត​របស់​ព្រះ​នៃយើង និង​របស់​ព្រះសង្គ្រោះ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​។


ក៏ប៉ុន្តែ​ស្របតាម​សេចក្ដីសន្យា​របស់​ព្រះអង្គ យើង​រង់ចាំ​ផ្ទៃមេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​មាន​សេចក្ដីសុចរិតយុត្តិធម៌​ស្ថិតនៅ​ទីនោះ​។


ព្រះអម្ចាស់​មិនមែន​យឺត​នឹងបំពេញ​សេចក្ដីសន្យា​របស់ព្រះអង្គ ដូចដែល​អ្នកខ្លះ​គិតថា​យឺត​នោះ​ទេ ផ្ទុយទៅវិញ ព្រះអង្គ​អត់ធ្មត់​នឹង​អ្នករាល់គ្នា ដោយ​មិន​សព្វព្រះហឫទ័យ​ឲ្យ​អ្នកណា​ម្នាក់​ត្រូវ​វិនាស​ឡើយ គឺ​សព្វព្រះហឫទ័យ​ឲ្យ​មនុស្ស​ទាំងអស់​មក​ដល់​ការកែប្រែចិត្ត​វិញ​។


នេះ​ហើយ ជា​សេចក្ដីសន្យា​ដែល​ព្រះអង្គ​បាន​សន្យា​ដល់​យើង គឺ​ជីវិតអស់កល្បជានិច្ច​។


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ឥឡូវនេះ​យើង​ជា​កូន​របស់​ព្រះ ហើយ​យើង​នឹង​ទៅជា​យ៉ាងណា​នោះ មិនទាន់​បាន​សម្ដែង​មក​នៅឡើយទេ​។ ប៉ុន្តែ​យើង​ដឹង​ហើយ​ថា កាលណា​ព្រះអង្គ​បាន​សម្ដែង​អង្គទ្រង់ នោះ​យើង​នឹង​បាន​ដូច​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​យ៉ាងណា យើង​នឹង​ឃើញ​ព្រះអង្គ​ជា​យ៉ាងនោះ​ឯង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម