Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 17:14 - ព្រះគម្ពីរខ្មែរសាកល

14 ទូលបង្គំ​បាន​ផ្ដល់​ព្រះបន្ទូល​របស់ព្រះអង្គ​ដល់​ពួកគេ​ហើយ​។ ពិភពលោក​ស្អប់​ពួកគេ ពីព្រោះ​ពួកគេ​មិនមែន​ជា​របស់​ពិភពលោក​ទេ ដូចដែល​ទូលបង្គំ​មិនមែន​ជា​របស់​ពិភពលោក​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

14 ខ្ញុំ​បាន​ឲ្យ​ព្រះបន្ទូល​របស់​ព្រះអង្គ​ដល់​ពួកគេ​ ហើយ​លោកិយ​នេះ​បាន​ស្អប់​ពួកគេ​ ព្រោះ​ពួកគេ​មិន​មែន​ជា​របស់​លោកិយ​នេះ​ ដូច​ដែល​ខ្ញុំ​មិន​មែន​ជា​របស់​លោកិយ​នេះ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ទូល​បង្គំ​បាន​ឲ្យ​ព្រះ‌បន្ទូល​ព្រះ‌អង្គ​ដល់​គេ​ហើយ លោកីយ៍​បាន​ស្អប់​គេ ព្រោះ​គេ​មិន​មែន​ជា​របស់​លោកីយ៍ ដូច​ជា​ទូល​បង្គំ​មិន​មែន​ជា​របស់​លោកីយ៍​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ទូលបង្គំ​បាន​ប្រទាន​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ឲ្យ​គេ តែ​មនុស្ស​លោក​ស្អប់​គេ ពី‌ព្រោះ​គេ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​ទេ ដូច​ជា​ទូលបង្គំ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​នេះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ទូលបង្គំ​បាន​ឲ្យ​ព្រះ‌បន្ទូល​ទ្រង់​ដល់​គេ ហើយ​លោកីយ​បាន​ស្អប់​គេ ពី​ព្រោះ​គេ​មិន​មែន​ជា​របស់​លោកីយ​ទេ ដូច​ជា​ទូលបង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ខ្ញុំ​បាន​ប្រទាន​បន្ទូល​របស់​អុលឡោះ​ឲ្យ​គេ តែ​មនុស្ស​លោក​ស្អប់​គេ ពី‌ព្រោះ​គេ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​ទេ ដូច​ជា​ខ្ញុំ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​នេះ​ដែរ។

សូមមើលជំពូក ចម្លង




យ៉ូហាន 17:14
15 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ដាក់​ភាពជាសត្រូវ​រវាង​ឯង និង​ស្ត្រី ព្រមទាំង​រវាង​ពូជ​របស់ឯង និង​ពូជ​របស់នាង​ផង ពូជរបស់នាង​មុខជា​កម្ទេច​ក្បាល​ឯង ហើយ​ឯង​មុខជា​កម្ទេច​កែងជើង​គេ​មិនខាន”។


មនុស្ស​ទុច្ចរិត​ជា​ទីស្អប់ខ្ពើម​ដល់​មនុស្ស​សុចរិត ហើយ​មនុស្ស​ដែល​ទៀងត្រង់​ក្នុង​ផ្លូវ​របស់ខ្លួន ក៏​ជា​ទីស្អប់ខ្ពើម​ដល់​មនុស្ស​អាក្រក់​ដែរ​៕


ខ្ញុំ​បាន​បំបាត់​អ្នកគង្វាល​បី​នាក់​ក្នុង​មួយ​ខែ​។ ប៉ុន្តែ​ចិត្ត​របស់ខ្ញុំ​បាន​អន្ទះអន្ទែង​នឹង​ហ្វូងចៀមនោះ ហើយ​ចិត្ត​របស់ពួកវា​ក៏​ស្អប់ខ្ពើម​ខ្ញុំ​ដែរ​។


ពួកគេ​ទូល​ឆ្លើយថា​៖ “យើងខ្ញុំ​អាច​ទទួល​បាន”។ ព្រះយេស៊ូវ​ក៏​មានបន្ទូលថា​៖“អ្នករាល់គ្នា​នឹង​ផឹក​ពី​ពែង​ដែល​ខ្ញុំ​ផឹក ហើយ​ទទួលពិធីជ្រមុជ​ដែល​ខ្ញុំ​ទទួល​មែន


ពួកគេ​មិនមែន​ជា​របស់​ពិភពលោក​ទេ ដូចដែល​ទូលបង្គំ​មិនមែន​ជា​របស់​ពិភពលោក​ដែរ​។


ដ្បិត​ព្រះបន្ទូល​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ទូលបង្គំ​បាន​ផ្ដល់​ឲ្យ​ពួកគេ​ហើយ ពួកគេ​ក៏​ទទួលយក ហើយ​ដឹង​ពិតប្រាកដ​ថា ទូលបង្គំ​មក​ពី​ព្រះអង្គ ព្រមទាំង​ជឿ​ថា ព្រះអង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យមក​។


ពិភពលោក​មិនអាច​ស្អប់​អ្នករាល់គ្នា​បានឡើយ ប៉ុន្តែ​គេ​ស្អប់​ខ្ញុំ ពីព្រោះ​ខ្ញុំ​ធ្វើបន្ទាល់​អំពី​ពិភពលោក​ថា ការប្រព្រឹត្ត​របស់​គេ​គឺ​អាក្រក់​។


ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“អ្នករាល់គ្នា​មក​ពី​ខាងក្រោម រីឯ​ខ្ញុំ​វិញ ខ្ញុំ​មក​ពី​ខាងលើ​។ អ្នករាល់គ្នា​ជា​របស់​ពិភពលោកនេះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិនមែន​ជា​របស់​ពិភពលោកនេះ​ទេ​។


កុំ​ធ្វើ​ដូច​កាអ៊ីន​ដែល​ជារបស់​មេអាក្រក់ ហើយ​បាន​សម្លាប់​ប្អូនប្រុស​របស់​ខ្លួន​ឡើយ​។ ហេតុអ្វីបានជា​គាត់​សម្លាប់​ប្អូន​ដូច្នេះ​? ពីព្រោះ​អំពើ​របស់​គាត់​អាក្រក់ រីឯ​អំពើ​របស់​ប្អូនប្រុស​គាត់​សុចរិត​។


បងប្អូន​អើយ ប្រសិនបើ​ពិភពលោក​ស្អប់​អ្នករាល់គ្នា នោះ​កុំ​ងឿងឆ្ងល់​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម