ហើយចូលទៅក្នុងសេចក្ដីសុខសាន្ត; អ្នកដែលដើរក្នុងភាពទៀងត្រង់របស់ខ្លួន នឹងសម្រាកនៅលើគ្រែរបស់ខ្លួន។
២ ថែស្សាឡូនីច 1:7 - ព្រះគម្ពីរខ្មែរសាកល ហើយសងសេចក្ដីសម្រាកដល់អ្នករាល់គ្នាដែលរងទុក្ខ និងដល់យើងដែរ នៅពេលព្រះអម្ចាស់យេស៊ូវត្រូវបានសម្ដែងឲ្យឃើញពីលើមេឃ ជាមួយបណ្ដាទូតសួគ៌នៃព្រះចេស្ដារបស់ព្រះអង្គ Khmer Christian Bible ហើយឲ្យអ្នករាល់គ្នាដែលត្រូវគេធ្វើទុក្ខបានសម្រាកជាមួយយើង នៅពេលដែលព្រះអម្ចាស់យេស៊ូលេចមកពីស្ថានសួគ៌ជាមួយពួកទេវតាដ៏មានអំណាចរបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយប្រោសប្រទានឲ្យអ្នករាល់គ្នាដែលត្រូវគេធ្វើទុក្ខនោះ បានសម្រាកជាមួយយើងវិញ នៅពេលព្រះអម្ចាស់យេស៊ូវលេចមកពីស្ថានសួគ៌ ជាមួយពួកទេវតាដ៏មានឫទ្ធានុភាពរបស់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយព្រះអង្គនឹងប្រទានឲ្យបងប្អូនដែលរងទុក្ខវេទនា បានសម្រាកជាមួយយើង នៅពេលព្រះអម្ចាស់យេស៊ូលេចចេញពីស្ថានបរមសុខ*មក ជាមួយពួកទេវតា*ដ៏មានឫទ្ធានុភាព។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយឲ្យអ្នករាល់គ្នា ដែលត្រូវគេធ្វើទុក្ខនោះ បានសំរាកជាមួយនឹងយើងខ្ញុំវិញ ក្នុងកាលដែលព្រះអម្ចាស់យេស៊ូវ ទ្រង់លេចមកពីស្ថានសួគ៌ ជាមួយនឹងពួកទេវតានៃព្រះចេស្តាទ្រង់ អាល់គីតាប ហើយទ្រង់នឹងប្រទានឲ្យបងប្អូនដែលរងទុក្ខវេទនា បានសម្រាកជាមួយយើង នៅពេលអ៊ីសាជាអម្ចាស់លេចចេញពីសូរ៉កាមក ជាមួយពួកម៉ាឡាអ៊ីកាត់ដ៏មានអំណាច។ |
ហើយចូលទៅក្នុងសេចក្ដីសុខសាន្ត; អ្នកដែលដើរក្នុងភាពទៀងត្រង់របស់ខ្លួន នឹងសម្រាកនៅលើគ្រែរបស់ខ្លួន។
ដូច្នេះមើល៍! ព្រះយេហូវ៉ានឹងយាងមកក្នុងភ្លើង រទេះចម្បាំងរបស់ព្រះអង្គនឹងមកដូចជាខ្យល់កួច ដើម្បីសងព្រះពិរោធរបស់ព្រះអង្គក្នុងភាពក្ដៅក្រហាយ ព្រមទាំងសងការស្ដីបន្ទោសរបស់ព្រះអង្គដោយភ្លើងសន្ធោសន្ធៅ។
“ខណៈដែលខ្ញុំបន្តសង្កេតមើល មានបល្ល័ង្កទាំងឡាយត្រូវបានតាំងឡើង ហើយព្រះដែលគង់នៅតាំងពីគ្រាបុរាណ ក៏បានគង់ចុះ។ ព្រះពស្ត្ររបស់ព្រះអង្គសដូចហិមៈ ព្រះកេសានៃព្រះសិររបស់ព្រះអង្គបរិសុទ្ធដូចរោមចៀម បល្ល័ង្ករបស់ព្រះអង្គមានអណ្ដាតភ្លើង កង់នៃបល្ល័ង្កនោះជាភ្លើងដែលកំពុងឆេះ។
ដ្បិតកូនមនុស្សរៀបនឹងមកជាមួយបណ្ដាទូតសួគ៌របស់លោក ទាំងប្រកបដោយសិរីរុងរឿងរបស់ព្រះបិតា ហើយពេលនោះលោកនឹងឲ្យរង្វាន់ដល់ម្នាក់ៗតាមអំពើរបស់ខ្លួន។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា មានអ្នកខ្លះដែលកំពុងឈរនៅទីនេះ នឹងមិនភ្លក់សេចក្ដីស្លាប់សោះឡើយ រហូតដល់បានឃើញកូនមនុស្សមកជាមួយអាណាចក្ររបស់លោក”៕
“នៅពេលកូនមនុស្សមកប្រកបដោយសិរីរុងរឿងរបស់លោក ហើយបណ្ដាទូតសួគ៌ ទាំងអស់ក៏មកជាមួយលោកដែរ ពេលនោះលោកនឹងអង្គុយលើបល្ល័ង្កនៃសិរីរុងរឿងរបស់លោក។
បន្ទាប់មក ព្រះអង្គនឹងមានបន្ទូលនឹងពួកអ្នកដែលនៅខាងឆ្វេងដែរថា: ‘ពួកអ្នកដែលត្រូវបណ្ដាសាអើយ! ចេញឲ្យឆ្ងាយពីយើង ហើយទៅក្នុងភ្លើងអស់កល្បជានិច្ច ដែលបានរៀបចំជាស្រេចសម្រាប់មារ និងពួកបរិវាររបស់វាទៅ!
ព្រះយេស៊ូវមានបន្ទូលនឹងលោកថា៖“គឺលោកនិយាយទេ។ លើសពីនេះទៅទៀត ខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីឥឡូវនេះទៅ អ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយនៅខាងស្ដាំព្រះដ៏មានព្រះចេស្ដាព្រមទាំងមកក្នុងពពកលើមេឃ”។
ព្រះយេស៊ូវមានបន្ទូលថា៖“គឺខ្ញុំហ្នឹងហើយ។ អ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយនៅខាងស្ដាំព្រះដ៏មានព្រះចេស្ដាព្រមទាំងមកក្នុងពពកលើមេឃ”។
ដូច្នេះ អ្នកណាក៏ដោយដែលអៀនខ្មាសដោយព្រោះខ្ញុំ និងពាក្យរបស់ខ្ញុំ នៅជំនាន់នេះដែលផិតក្បត់ និងពេញដោយបាប កូនមនុស្សក៏នឹងអៀនខ្មាសដោយព្រោះអ្នកនោះដែរ នៅពេលកូនមនុស្សមកជាមួយបណ្ដាទូតសួគ៌ដ៏វិសុទ្ធ ទាំងប្រកបដោយសិរីរុងរឿងនៃព្រះបិតារបស់លោក”៕
“ប៉ុន្តែអ័ប្រាហាំនិយាយថា: ‘កូនអើយ ចូរនឹកចាំថា នៅក្នុងជីវិតរបស់កូន កូនទទួលបានសុភមង្គលយ៉ាងណា ហើយឡាសារបានរងទុក្ខយ៉ាងណា។ ប៉ុន្តែឥឡូវនេះ គាត់កំពុងទទួលការកម្សាន្តចិត្តនៅទីនេះ រីឯកូនវិញ កូនកំពុងរងទុក្ខវេទនា។
អ្វីៗទាំងអស់បានកើតមកតាមរយៈព្រះអង្គ ហើយក្នុងអ្វីៗដែលកើតមកនោះ គ្មានអ្វីមួយកើតមកដោយគ្មានព្រះអង្គឡើយ។
រួចព្រះអង្គមានបន្ទូលនឹងគាត់ថា៖“ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកនឹងឃើញផ្ទៃមេឃដែលបើកចំហ និងបណ្ដាទូតសួគ៌របស់ព្រះឡើងចុះៗពីខាងលើកូនមនុស្ស”៕
ហើយនិយាយថា៖ “អ្នកកាលីឡេអើយ ហេតុអ្វីបានជាអ្នករាល់គ្នាឈរសម្លឹងមើលទៅមេឃ? ព្រះយេស៊ូវនេះឯងដែលត្រូវបានទទួលឡើងទៅលើមេឃពីអ្នករាល់គ្នា នឹងយាងមកវិញតាមរបៀបដែលអ្នករាល់គ្នាបានឃើញព្រះអង្គយាងឡើងទៅលើមេឃយ៉ាងនោះដែរ”។
ប្រសិនបើយើងជាកូន នោះយើងជាអ្នកទទួលមរតកដែរ; ប្រសិនបើយើងពិតជារងទុក្ខជាមួយព្រះអង្គ ដើម្បីទទួលសិរីរុងរឿងជាមួយព្រះអង្គ នោះយើងជាអ្នកទទួលមរតកពីព្រះ និងជាអ្នករួមទទួលមរតកជាមួយព្រះគ្រីស្ទដែរ។
នោះកិច្ចការរបស់ម្នាក់ៗនឹងជាក់ច្បាស់ ដ្បិតថ្ងៃនោះនឹងធ្វើឲ្យច្បាស់ គឺសម្ដែងឲ្យឃើញដោយភ្លើង ហើយភ្លើងនោះនឹងពិសោធកិច្ចការរបស់ម្នាក់ៗថាជាយ៉ាងណា។
ដ្បិតទុក្ខវេទនាដ៏ស្រាលៗតែមួយភ្លែតរបស់យើងនេះ កំពុងនាំមកដល់យើងនូវសិរីរុងរឿងដ៏អស់កល្បជានិច្ច ដែលវិសេសហួសវិស័យ។
សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្ត ពីព្រះដែលជាព្រះបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ មានដល់អ្នករាល់គ្នា!
ដ្បិតរបស់សព្វសារពើត្រូវបាននិម្មិតបង្កើតដោយព្រះអង្គ គឺអ្វីៗដែលនៅលើមេឃ និងនៅលើផែនដី អ្វីៗដែលយើងមើលឃើញ និងមើលមិនឃើញ ទោះបីជារាជ្យបល្ល័ង្ក ឬរាជ្យអំណាច អំណាចគ្រប់គ្រង ឬសិទ្ធិអំណាចក៏ដោយ គឺអ្វីៗសព្វសារពើត្រូវបាននិម្មិតបង្កើតតាមរយៈព្រះអង្គ និងសម្រាប់ព្រះអង្គ។
ដើម្បីពង្រឹងចិត្តរបស់អ្នករាល់គ្នា ឲ្យឥតបន្ទោសបាននៅចំពោះព្រះដែលជាព្រះបិតារបស់យើង ដោយសេចក្ដីវិសុទ្ធ នៅពេលព្រះយេស៊ូវព្រះអម្ចាស់នៃយើងយាងមកវិញជាមួយវិសុទ្ធជនទាំងអស់របស់ព្រះអង្គ! អាម៉ែន៕
ប្រសិនបើយើងស៊ូទ្រាំ យើងក៏នឹងគ្រងរាជ្យជាមួយព្រះអង្គដែរ; ប្រសិនបើយើងបដិសេធព្រះអង្គ ព្រះអង្គក៏នឹងបដិសេធយើងដែរ។
ហើយទន្ទឹងរង់ចាំសេចក្ដីសង្ឃឹមដ៏មានពរ និងការលេចមកនៃសិរីរុងរឿងរបស់ព្រះដ៏ធំឧត្ដម និងព្រះយេស៊ូវគ្រីស្ទព្រះសង្គ្រោះនៃយើង។
គឺមានតែការរំពឹងដ៏គួរឲ្យភ័យខ្លាចអំពីការជំនុំជម្រះ និងភ្លើងនៃព្រះពិរោធដែលរៀបនឹងបំផ្លាញពួកអ្នកប្រឆាំងប៉ុណ្ណោះ ដែលនៅសល់។
ដូច្នេះ ដរាបណាដែលសេចក្ដីសន្យាអំពីការចូលទៅក្នុងសេចក្ដីសម្រាករបស់ព្រះនៅមាននៅឡើយ ចូរឲ្យយើងរាល់គ្នាភ័យខ្លាច ក្រែងលោមានអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាមើលទៅដូចជាឈោងទៅមិនដល់។
ដោយហេតុនេះ ចូរឲ្យយើងខំប្រឹងចូលទៅក្នុងសេចក្ដីសម្រាកនោះ ដើម្បីកុំឲ្យអ្នកណាដួលតាមគំរូនៃការមិនស្ដាប់បង្គាប់ដូចពួកគេឡើយ។
ព្រះគ្រីស្ទក៏ថ្វាយអង្គទ្រង់តែម្ដងគត់ ដើម្បីផ្ទុកបាបរបស់មនុស្សជាច្រើនយ៉ាងនោះដែរ ហើយព្រះអង្គនឹងលេចមកជាលើកទីពីរ មិនមែនដើម្បីផ្ទុកបាបទេ គឺដើម្បីសង្គ្រោះអ្នកដែលទន្ទឹងរង់ចាំព្រះអង្គវិញ៕
ព្រះយេស៊ូវគ្រីស្ទបានយាងឡើងទៅលើមេឃ ហើយគង់នៅខាងស្ដាំព្រះ ដែលបណ្ដាទូតសួគ៌ សិទ្ធិអំណាច និងឫទ្ធិអំណាចចុះចូលនឹងព្រះអង្គ៕
ប៉ុន្តែដោយព្រះបន្ទូលដដែលនេះ ផ្ទៃមេឃ និងផែនដីនាបច្ចុប្បន្ននេះ ត្រូវបានបម្រុងទុកសម្រាប់ភ្លើង គឺទុករហូតដល់ថ្ងៃនៃការជំនុំជម្រះ និងសេចក្ដីវិនាសរបស់មនុស្សមិនគោរពព្រះ។
ដូចគ្នាដែរ សូដុម និងកូម៉ូរ៉ា ព្រមទាំងទីក្រុងឯទៀតៗដែលនៅជុំវិញ បានបណ្ដោយខ្លួនតាមអំពើអសីលធម៌ខាងផ្លូវភេទ ហើយទៅតាមតណ្ហាសាច់ឈាមដែលខុសធម្មជាតិដូចរបៀបពពួកទូតសួគ៌ទាំងនោះ ក៏បានត្រឡប់ជាគំរូដោយទទួលទោសនៃភ្លើងអស់កល្បជានិច្ច។
“មើល៍! ព្រះអង្គយាងមកក្នុងពពក គ្រប់ទាំងភ្នែកនឹងឃើញព្រះអង្គ គឺសូម្បីតែពួកអ្នកដែលចាក់ទម្លុះព្រះអង្គ ហើយពូជសាសន៍ទាំងអស់នៅលើផែនដីនឹងយំគក់ទ្រូងដោយព្រោះព្រះអង្គ”។ មែនហើយ អាម៉ែន។
អ្នកនោះនឹងផឹកស្រានៃសេចក្ដីក្រេវក្រោធរបស់ព្រះ ដែលត្រូវបានចាក់ដោយឥតលាយ ទៅក្នុងពែងនៃព្រះពិរោធរបស់ព្រះអង្គ ហើយអ្នកនោះនឹងរងការឈឺចាប់ក្នុងភ្លើង និងស្ពាន់ធ័រ នៅមុខបណ្ដាទូតសួគ៌ដ៏វិសុទ្ធ និងនៅមុខកូនចៀម។
ពេលនោះ ខ្ញុំឮសំឡេងមួយពីលើមេឃ និយាយថា៖ “ចូរសរសេរដូច្នេះថា: មានពរហើយ មនុស្សស្លាប់ដែលស្លាប់ក្នុងព្រះអម្ចាស់ចាប់ពីឥឡូវនេះទៅ!”។ ព្រះវិញ្ញាណមានបន្ទូលថា៖ “មែនហើយ! ពួកគេនឹងបានសម្រាកពីការនឿយហត់របស់ពួកគេ ដ្បិតការប្រព្រឹត្តរបស់ពួកគេ នឹងជាប់តាមពួកគេ”។
បន្ទាប់មក ខ្ញុំឃើញបល្ល័ង្កសដ៏ធំមួយ ព្រមទាំងឃើញព្រះអង្គដែលគង់លើបល្ល័ង្កនោះ។ ផែនដី និងផ្ទៃមេឃក៏រត់គេចពីព្រះភក្ត្ររបស់ព្រះអង្គ ហើយលែងមានកន្លែងសម្រាប់ផែនដី និងផ្ទៃមេឃទៀតឡើយ។
ព្រះអង្គនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ។ សេចក្ដីស្លាប់នឹងលែងមានទៀតឡើយ ហើយក៏លែងមានទុក្ខព្រួយ ការយំសោក ឬការឈឺចាប់ទៀតដែរ ដ្បិតអ្វីៗពីមុនបានកន្លងផុតទៅហើយ”។
“យើង យេស៊ូវ បានចាត់ទូត របស់យើងឲ្យមកធ្វើបន្ទាល់អំពីសេចក្ដីទាំងនេះដល់អ្នករាល់គ្នា សម្រាប់ក្រុមជំនុំទាំងឡាយ។ យើងជាឫស និងជាពូជពង្សរបស់ដាវីឌ ជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចាច”។
រួចទូតសួគ៌នោះនិយាយនឹងខ្ញុំថា៖ “ពាក្យទាំងនេះគួរឲ្យទុកចិត្ត ហើយពិតប្រាកដ។ ព្រះអម្ចាស់ជាព្រះនៃវិញ្ញាណរបស់បណ្ដាព្យាការី បានចាត់ទូតសួគ៌របស់ព្រះអង្គឲ្យមក ដើម្បីបង្ហាញឲ្យពួកបាវបម្រើរបស់ព្រះអង្គឃើញអ្វីដែលត្រូវតែកើតឡើងក្នុងពេលឆាប់ៗ”។
ប៉ុន្តែទូតនោះនិយាយនឹងខ្ញុំថា៖ “កុំធ្វើដូច្នេះឡើយ! ខ្ញុំជាអ្នកបម្រើរួមការងារជាមួយអ្នក ជាមួយបងប្អូនរបស់អ្នក ដែលជាព្យាការី និងជាមួយអ្នកដែលរក្សាព្រះបន្ទូលរបស់សៀវភៅនេះដែរ។ ចូរថ្វាយបង្គំព្រះចុះ!”។
នោះមានអាវវែងពណ៌សប្រទានដល់ពួកគេម្នាក់ៗ ហើយមានប្រាប់ដល់ពួកគេឲ្យសម្រាកបន្តិចទៀតសិន ទម្រាំតែចំនួនអ្នកបម្រើជាគ្នារបស់ពួកគេ និងបងប្អូនរបស់ពួកគេដែលរៀបនឹងត្រូវគេសម្លាប់ដូចពួកគេ ត្រូវបានបំពេញ។