Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 1:11 - ព្រះគម្ពីរខ្មែរសាកល

11 ហើយ​និយាយថា​៖ “អ្នក​កាលីឡេ​អើយ ហេតុអ្វីបានជា​អ្នករាល់គ្នា​ឈរ​សម្លឹងមើល​ទៅ​មេឃ​? ព្រះយេស៊ូវ​នេះឯង​ដែល​ត្រូវបាន​ទទួលឡើង​ទៅ​លើមេឃ​ពី​អ្នករាល់គ្នា នឹង​យាង​មកវិញ​តាមរបៀបដែល​អ្នករាល់គ្នា​បាន​ឃើញ​ព្រះអង្គ​យាង​ឡើងទៅ​លើមេឃ​យ៉ាងនោះដែរ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ហើយ​និយាយ​ថា៖​ «ពួក​អ្នក​ស្រុក​កាលីឡេ​អើយ!​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​ឈរ​សម្លឹង​មើល​មេឃ​ដូច្នេះ?​ ព្រះយេស៊ូ​ដែល​ព្រះជាម្ចាស់​បាន​លើក​ឡើង​ពី​ចំណោម​អ្នក​រាល់គ្នា​ទៅ‍​ឯ​ស្ថានសួគ៌​នេះ​ ព្រះអង្គ​នឹង​យាង​ត្រលប់​មក​វិញ​តាម​របៀប​ដដែល​ ដូច​ដែល​អ្នក​រាល់គ្នា​បាន​ឃើញ​ព្រះអង្គ​យាង​ឡើង​ទៅ​ស្ថានសួគ៌»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ហើយ​ពោល​ថា៖ «ពួក​អ្នក​ស្រុក​កាលី‌ឡេ​អើយ ហេតុ​អ្វី​បាន​ជា​ឈរ​ងើយ​មើល​ទៅ​លើ​មេឃ​ដូច្នេះ? ព្រះ‌យេស៊ូវ​នេះ​ឯង ដែល​ព្រះ​បាន​លើក​ពី​អ្នក​រាល់​គ្នា​ឡើង​ទៅ​លើ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​នឹង​យាង​មក​វិញ តាម​បែប​ដដែល ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​ព្រះ‌អង្គ​យាង​ទៅ​ស្ថានសួគ៌​នោះ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ពោល​ថា៖ «អ្នក​ស្រុក​កាលី‌ឡេ​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​នៅ​តែ​ឈរ​សម្លឹង​មើល​ទៅ​លើ​មេឃ​ដូច្នេះ? ព្រះ‌យេស៊ូ​នោះ ព្រះ‌ជាម្ចាស់​បាន​លើក​ពី​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ឡើង​ទៅ​ស្ថាន​បរម‌សុខ​ហើយ ព្រះអង្គ​នឹង​យាង​ត្រឡប់​មក​វិញ តាម​របៀប​ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​ព្រះអង្គ​យាង​ឡើង​ទៅ​ស្ថាន​បរម‌សុខ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ពួក​អ្នក​ស្រុក​កាលី‌ឡេ​អើយ ហេតុ​អ្វី​បាន​ជា​ឈរ​ងើយ​មើល​ទៅ​លើ​មេឃ​ដូច្នេះ ព្រះ‌យេស៊ូវ​នេះ​ឯង ដែល​ព្រះ​បាន​លើក​ពី​អ្នក​រាល់​គ្នា​ឡើង​ទៅ​លើ​ស្ថាន‌សួគ៌ ទ្រង់​នឹង​យាង​មក​វិញ តាម​បែប​ដដែល ដូច​ជា​អ្នក​រាល់​គ្នា​បាន​ឃើញ​ទ្រង់​ទៅ​នោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ពោល​ថា៖ «អ្នក​ស្រុក​កាលី‌ឡេ​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​នៅ​តែ​ឈរ​សម្លឹង​មើល​ទៅ​លើ​មេឃ​ដូច្នេះ?។ អ៊ីសា​នោះ អុលឡោះ​បាន​លើក​ពី​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា ឡើង​ទៅ​សូរ៉កា​ហើយ គាត់​នឹង​ត្រឡប់​មក​វិញ តាម​របៀប​ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​គាត់​ឡើង​ទៅ​សូរ៉កា​ដែរ»។

សូមមើលជំពូក ចម្លង




កិច្ចការ 1:11
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​កូនមនុស្ស​រៀបនឹង​មក​ជាមួយ​បណ្ដា​ទូតសួគ៌​របស់​លោក ទាំង​ប្រកបដោយ​សិរីរុងរឿង​របស់​ព្រះ​បិតា ហើយ​ពេលនោះ​លោក​នឹង​ឲ្យរង្វាន់​ដល់​ម្នាក់ៗ​តាម​អំពើ​របស់​ខ្លួន​។


ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មាន​អ្នកខ្លះ​ដែល​កំពុង​ឈរ​នៅ​ទីនេះ នឹង​មិន​ភ្លក់​សេចក្ដីស្លាប់​សោះឡើយ រហូតដល់​បាន​ឃើញ​កូនមនុស្ស​មក​ជាមួយ​អាណាចក្រ​របស់​លោក”៕


ពេលនោះ ទីសម្គាល់​របស់​កូនមនុស្ស​នឹង​លេចមក​នៅ​លើមេឃ ហើយ​ពូជសាសន៍​ទាំងអស់​នៅលើ​ផែនដី​នឹង​យំគក់ទ្រូង​។ ពួកគេ​នឹង​ឃើញ​កូនមនុស្ស​មក​ក្នុង​ពពក​លើមេឃ ប្រកបដោយ​ព្រះចេស្ដា និង​សិរីរុងរឿង​ដ៏មហិមា​។


“នៅពេល​កូនមនុស្ស​មក​ប្រកបដោយ​សិរីរុងរឿង​របស់​លោក ហើយ​បណ្ដា​ទូតសួគ៌ ទាំងអស់​ក៏​មក​ជាមួយ​លោក​ដែរ ពេលនោះ​លោក​នឹង​អង្គុយ​លើ​បល្ល័ង្ក​នៃ​សិរីរុងរឿង​របស់​លោក​។


ពេលនោះ គេ​នឹង​ឃើញ​កូនមនុស្ស​មក​ក្នុង​ពពក ប្រកបដោយ​ព្រះចេស្ដា​ដ៏​មហិមា និង​សិរីរុងរឿង​។


ពេត្រុស​បដិសេធ​ម្ដងទៀត​។ បន្តិច​ក្រោយមក ពួក​អ្នក​ដែល​ឈរនៅក្បែរ​ក៏​និយាយ​នឹង​ពេត្រុស​ទៀត​ថា៖ “អ្នកឯង​ពិតជា​គ្នា​ពួកនោះ ពីព្រោះ​អ្នកឯង​ជា​អ្នកកាលីឡេ​ដែរ”។


បន្ទាប់ពី​ព្រះអម្ចាស់​យេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​រួចហើយ ព្រះអង្គ​ត្រូវបាន​ទទួលឡើង​ទៅ​លើមេឃ ហើយ​គង់ចុះ​នៅ​ខាងស្ដាំ​ព្រះ​។


ពេលនោះ គេ​នឹង​ឃើញ​កូនមនុស្ស​មក​ក្នុង​ពពក ប្រកបដោយ​ព្រះចេស្ដា និង​សិរីរុងរឿង​ដ៏មហិមា​។


ពួកនាង​ក៏​ភ័យខ្លាច ហើយ​ឱន​មុខ​ដល់​ដី​។ បុរសពីរនាក់នោះ​និយាយ​នឹង​ពួកនាង​ថា​៖ “ហេតុអ្វីបានជា​អ្នករាល់គ្នា​កំពុង​រក​មនុស្ស​រស់ នៅក្នុងចំណោម​មនុស្សស្លាប់​ដូច្នេះ​?


ដូច្នេះ កាលណា​ខ្ញុំ​ទៅ​រៀបចំ​កន្លែង​សម្រាប់​អ្នករាល់គ្នា ខ្ញុំ​នឹង​មក​ម្ដងទៀត ហើយ​ទទួល​អ្នករាល់គ្នា​ទៅឯ​ខ្ញុំ ដើម្បីឲ្យ​អ្នករាល់គ្នា​នៅ​កន្លែងដែល​ខ្ញុំ​នៅ​ដែរ​។


រហូតដល់​ថ្ងៃ​ដែល​ព្រះអង្គ​ត្រូវបាន​ទទួលឡើង​ទៅ ក្រោយពី​ព្រះអង្គ​បាន​បង្គាប់​តាមរយៈ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដល់​ពួក​សាវ័ក​ដែល​ព្រះអង្គ​បាន​ជ្រើសរើស​។


ចាប់តាំងពី​ពិធីជ្រមុជទឹក​របស់​យ៉ូហាន រហូតដល់​ថ្ងៃ​ដែល​ព្រះយេស៊ូវ​ត្រូវបាន​ទទួលឡើង​ពី​ពួកយើង​ទៅ គឺ​ឲ្យ​ម្នាក់​ក្នុង​អ្នកទាំងនេះ​ធ្វើជា​សាក្សី​ជាមួយ​យើង​អំពី​ការរស់ឡើងវិញ​របស់​ព្រះយេស៊ូវ”។


បន្ទាប់ពី​ព្រះយេស៊ូវ​មានបន្ទូល​សេចក្ដីទាំងនេះ​ហើយ ព្រះអង្គ​ក៏​ត្រូវបាន​លើកឡើង​ទៅ​នៅពេល​ពួកគេ​កំពុង​សម្លឹងមើល ហើយ​មាន​ពពក​មួយ​ទទួលយក​ព្រះអង្គ​បាត់​ពី​ភ្នែក​ពួកគេ​។


ព្រះយេស៊ូវ​បាន​លេចមក​អស់រយៈពេល​ជាច្រើន​ថ្ងៃ ដល់​ពួក​អ្នក​ដែល​ឡើង​ពី​កាលីឡេ​មក​យេរូសាឡិម​ជាមួយ​ព្រះអង្គ​; ឥឡូវនេះ អ្នកទាំងនោះ​បានជា​សាក្សី​របស់​ព្រះអង្គ​ដល់​ប្រជាជន


ពួកគេ​ក៏​ភ្ញាក់ផ្អើល​ផង ងឿងឆ្ងល់​ផង ទាំង​ពោលថា​៖ “មើល៍! អ្នក​ទាំងអស់​នេះ​ដែល​កំពុង​និយាយ មិនមែន​ជា​អ្នកកាលីឡេ​ទេ​ឬ​?


កាល​ឃើញ​ដូច្នេះ ពេត្រុស​ក៏​តប​នឹង​ប្រជាជន​ថា​៖ “អស់លោក​ដែលជា​ជនជាតិអ៊ីស្រាអែល​អើយ​! ហេតុអ្វីបានជា​អ្នករាល់គ្នា​ភ្ញាក់ផ្អើល​នឹង​ការនេះ​? ហេតុអ្វីបានជា​អ្នករាល់គ្នា​សម្លឹងមើល​មក​ពួកយើង ហាក់ដូចជា​ពួកយើង​ធ្វើឲ្យ​បុរសនេះ​ដើរ​បាន​ដោយ​មហិទ្ធិឫទ្ធិ ឬ​គុណានុភាព​របស់ពួកយើង​ទៅវិញ​?


យ៉ាងណាមិញ មេឃ​ត្រូវតែ​ទទួល​ព្រះអង្គ​រហូតដល់​គ្រា​នៃ​ការស្ដារ​អ្វីៗ​ទាំងអស់​ឡើងវិញ ដែល​ព្រះ​បាន​មានបន្ទូល​តាមរយៈ​មាត់​របស់​បណ្ដា​ព្យាការី​ដ៏វិសុទ្ធ​របស់​ព្រះអង្គ តាំងពីបុរាណមក​។


និង​ដើម្បី​រង់ចាំ​ព្រះបុត្រា​របស់​ព្រះអង្គ​យាងមក​ពី​ស្ថានសួគ៌ ដែល​ព្រះអង្គ​បាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ គឺ​ព្រះយេស៊ូវ​ដែល​ស្រោចស្រង់​យើង​ពី​ព្រះពិរោធ​ដែល​រៀបនឹង​មក​៕


ដ្បិត​ព្រះអម្ចាស់​ផ្ទាល់​នឹង​យាង​ចុះមក​ពី​លើមេឃ ដោយ​សម្រែកបញ្ជា ដោយ​សំឡេង​របស់​មហាទូតសួគ៌ និង​ដោយ​សំឡេង​ត្រែ​របស់​ព្រះ នោះ​មនុស្សស្លាប់​ក្នុង​ព្រះ​គ្រីស្ទ​នឹង​រស់ឡើងវិញ​ជាមុន


ព្រះ​គ្រីស្ទ​ក៏​ថ្វាយ​អង្គទ្រង់​តែម្ដងគត់ ដើម្បី​ផ្ទុក​បាប​របស់​មនុស្ស​ជាច្រើន​យ៉ាងនោះដែរ ហើយ​ព្រះអង្គ​នឹង​លេចមក​ជាលើកទីពីរ មិនមែន​ដើម្បី​ផ្ទុក​បាប​ទេ គឺ​ដើម្បី​សង្គ្រោះ​អ្នក​ដែល​ទន្ទឹងរង់ចាំ​ព្រះអង្គ​វិញ​៕


“មើល៍! ព្រះអង្គ​យាង​មក​ក្នុង​ពពក គ្រប់ទាំង​ភ្នែក​នឹង​ឃើញ​ព្រះអង្គ គឺ​សូម្បីតែ​ពួកអ្នកដែល​ចាក់ទម្លុះ​ព្រះអង្គ ហើយ​ពូជសាសន៍​ទាំងអស់​នៅលើ​ផែនដី​នឹង​យំគក់ទ្រូង​ដោយព្រោះ​ព្រះអង្គ”។ មែនហើយ អាម៉ែន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម