Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 4:11 - ព្រះគម្ពីរខ្មែរសាកល

11 ដោយហេតុនេះ ចូរឲ្យ​យើង​ខំប្រឹង​ចូលទៅ​ក្នុង​សេចក្ដីសម្រាក​នោះ ដើម្បីកុំឲ្យ​អ្នកណា​ដួល​តាម​គំរូ​នៃ​ការមិនស្ដាប់បង្គាប់​ដូច​ពួកគេ​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ដូច្នេះ​ ចូរ​យើង​ខិតខំ​ព្យាយាម​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ការ​សម្រាក​នោះ​ ដើម្បី​កុំ​ឲ្យ​មាន​អ្នកណា​ម្នាក់​ដួល​ចុះ​ តាម​គំរូ​មិន​ស្ដាប់​បង្គាប់​ដដែល​នោះ​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ដូច្នេះ យើង​ត្រូវ​សង្វាត​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នោះ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់ ដួល​ទៅ​តាម​ពួក​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ហេតុ​នេះ យើង​ត្រូវ​តែ​ខ្នះ‌ខ្នែង​ចូល​ទៅ​រក​សម្រាក​ជា​មួយ​ព្រះអង្គ​នោះ​វិញ កុំ​ឲ្យ​មាន​នរណា​ម្នាក់​ធ្លាក់​ខ្លួន​ទៅ​យក​តម្រាប់​តាម​ពួក​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​នោះ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ដូច្នេះ ត្រូវ​ឲ្យ​យើង​រាល់​គ្នា​សង្វាត​នឹង​ចូល ទៅ​ក្នុង​សេចក្ដី​សំរាក​នោះ ក្រែង​លោ​អ្នក​ណា​ដួល​ទៅ តាម​ក្បួន​មិន​ជឿ ដូច​ជា​គេ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ហេតុ​នេះ យើង​ត្រូវ​តែ​ខ្នះ‌ខ្នែង ចូល​ទៅ​រក​សម្រាក​ជា​មួយ​ទ្រង់​នោះ​វិញ កុំ​ឲ្យ​មាន​នរណា​ម្នាក់​ធ្លាក់​ខ្លួន​ទៅ​យក​តម្រាប់​តាម​ពួក​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​នោះ​ឡើយ

សូមមើលជំពូក ចម្លង




ហេព្រើរ 4:11
22 ការដាក់ឲ្យឆ្លើយតបគ្នា  

តាំងពី​គ្រា​របស់​យ៉ូហាន​អ្នកធ្វើពិធីជ្រមុជទឹក រហូតមកដល់​ពេលនេះ អាណាចក្រស្ថានសួគ៌​ត្រូវគេខំប្រឹងដណ្ដើមយក ហើយ​មនុស្សដែលខំប្រឹង កំពុង​ដណ្ដើមយក​អាណាចក្រនោះ​។


“ចូរ​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ទ្វារ​ធំ និង​ផ្លូវ​ទូលាយ នាំទៅ​រក​សេចក្ដីវិនាស ហើយ​មាន​មនុស្ស​ជាច្រើន​ចូល​តាម​នោះ​។


“ចូរ​តស៊ូ​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មាន​មនុស្ស​ជាច្រើន​ព្យាយាម​ចូល ប៉ុន្តែ​នឹង​មិនអាច​ចូល​បានទេ​។


“ក្រឹត្យវិន័យ និង​គម្ពីរ​ព្យាការី​មាន​ត្រឹម​យ៉ូហាន​។ តាំងពី​ពេលនោះ​មក អាណាចក្រ​របស់​ព្រះ​ត្រូវបាន​ផ្សព្វផ្សាយ ហើយ​មនុស្ស​ទាំងអស់​កំពុង​ខំប្រឹងប្រជ្រៀតចូល​ទៅ​ទីនោះ​។


កុំ​ធ្វើការ​សម្រាប់​អាហារ​ដែល​តែងតែ​ខូចរលួយ​ឡើយ ផ្ទុយទៅវិញ ចូរ​ធ្វើការ​សម្រាប់​អាហារ​ដែល​នៅគង់វង្ស​រហូតដល់​ជីវិតអស់កល្បជានិច្ច ដែល​កូនមនុស្ស​នឹង​ឲ្យ​ដល់​អ្នករាល់គ្នា​។ ដ្បិត​ព្រះ​បិតា​ដ៏ជា​ព្រះ បាន​បោះត្រា​លើ​កូនមនុស្សនេះ​ហើយ”។


“ដូច្នេះ ព្រះបាទ​អ័គ្រីប៉ា​អើយ ខ្ញុំព្រះបាទ​មិន​បាន​ជំទាស់​នឹង​និមិត្ត​នៃស្ថានសួគ៌​នេះ​ទេ​។


ពីមុន​អ្នករាល់គ្នា​ដើរ​ក្នុងការទាំងនោះ តាម​ដំណើរ​របស់​ពិភពលោកនេះ តាម​មេគ្រប់គ្រង​នៃ​អំណាច​លើ​អាកាស គឺ​វិញ្ញាណ​ដែល​ធ្វើសកម្មភាព​ក្នុង​កូន​នៃ​សេចក្ដីមិនស្ដាប់បង្គាប់ នៅសព្វថ្ងៃនេះ​។


កុំឲ្យអ្នកណា​បោកបញ្ឆោត​អ្នករាល់គ្នា​ដោយ​ពាក្យសម្ដី​ឥតប្រយោជន៍​ឡើយ ដ្បិត​ព្រោះតែ​សេចក្ដីទាំងនេះ ព្រះពិរោធ​របស់​ព្រះ​ធ្លាក់មក​លើ​កូន‍នៃ​សេចក្ដីមិនស្ដាប់បង្គាប់​។


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ដោយហេតុនេះ ចូរ​បន្ត​អនុវត្ត​សេចក្ដីសង្គ្រោះ​របស់​អ្នករាល់គ្នា​ដោយ​ការកោតខ្លាច និង​ការញ័ររន្ធត់ ដូចដែល​អ្នករាល់គ្នា​បាន​ស្ដាប់បង្គាប់​រហូតមក មិនគ្រាន់តែ​នៅពេល​ដែល​ខ្ញុំ​នៅជាមួយ​ប៉ុណ្ណោះទេ គឺ​នៅពេល​ឥឡូវនេះ​ដែល​ខ្ញុំ​មិននៅជាមួយ ក៏​ចូរ​ខំប្រឹង​ស្ដាប់បង្គាប់​កាន់តែខ្លាំងឡើង​ចុះ


ដោយសារតែ​សេចក្ដីទាំងនេះឯង ដែល​ព្រះពិរោធ​របស់​ព្រះ​ធ្លាក់មក​លើ​កូន​នៃ​សេចក្ដីមិនស្ដាប់បង្គាប់​។


ពួកគេ​អះអាងថា​ស្គាល់​ព្រះ ប៉ុន្តែ​ពួកគេ​បដិសេធ​ព្រះអង្គ​តាមរយៈ​ការប្រព្រឹត្ត​។ ពួកគេ​ជា​មនុស្ស​គួរឲ្យស្អប់ខ្ពើម ជា​មនុស្ស​មិនស្ដាប់បង្គាប់ ហើយ​ធ្លាក់ចេញពីការពិសោធ​សម្រាប់​ការល្អ​គ្រប់យ៉ាង​៕


តាមពិត ពីមុន យើង​ក៏​ល្ងង់ខ្លៅ មិនស្ដាប់បង្គាប់ ត្រូវបាន​នាំឲ្យវង្វេង ធ្វើជាទាសករ​របស់​តណ្ហា និង​ការសប្បាយ​ផ្សេងៗ រស់នៅ​ក្នុង​គំនិតព្យាបាទ និង​ចិត្តឈ្នានីស ជាទីស្អប់ខ្ពើម ព្រមទាំង​ស្អប់​គ្នាទៅវិញទៅមក​ផង​។


បងប្អូន​អើយ ចូរ​ប្រុងប្រយ័ត្ន ក្រែងលោ​មាន​អ្នកណា​ម្នាក់​ក្នុងចំណោម​អ្នករាល់គ្នា​មាន​ចិត្ត​អាក្រក់​ដោយ​ភាពឥតជំនឿ រហូតដល់​ដកខ្លួនចេញ​ពី​ព្រះ​ដ៏​មានព្រះជន្មរស់​។


តើ​ព្រះអង្គ​បាន​ស្បថ​នឹង​នរណា​ថា មិន​ឲ្យ​ចូលទៅ​ក្នុង​សេចក្ដីសម្រាក​របស់​ព្រះអង្គ​? មិនមែន​ជា​អ្នក​ដែល​មិនព្រមជឿ​ទេ​ឬ​?


ដូច្នេះ ដោយព្រោះ​ការ​ចូលទៅ​ក្នុង​សេចក្ដីសម្រាក​នៅតែ​មានទុក​សម្រាប់​អ្នកខ្លះ​នៅឡើយ​——​ប៉ុន្តែ​ពួក​អ្នក​ដែល‍ឮដំណឹងល្អ​ពីមុន មិន​បាន​ចូលទៅ​ទេ ដោយសារតែ​ការមិនស្ដាប់បង្គាប់​——


យើង​ប្រាថ្នាចង់​ឲ្យ​អ្នករាល់គ្នា​ម្នាក់ៗ​បង្ហាញ​ចិត្តខ្នះខ្នែង​ដូចគ្នា ដោយ​ការជឿអស់ពីចិត្ត​ចំពោះ​សេចក្ដីសង្ឃឹម រហូតដល់​ទីបញ្ចប់


ហើយ​ប្រសិនបើ​ព្រះអង្គ​បាន​ដាក់ទោស​ទីក្រុង​នៃ​សូដុម និង​កូម៉ូរ៉ា​ដោយ​សេចក្ដីវិនាសសាបសូន្យ គឺ​បាន​ដុតឲ្យទៅជាផេះ ហើយ​ធ្វើឲ្យ​ពួកគេ​ទៅជា​គំរូ​ដល់​អ្នក​ជំនាន់ក្រោយ​ដែលមិនគោរពព្រះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម