ចំពោះអ្នកដែលជេរប្រមាថឪពុក ឬម្ដាយរបស់ខ្លួន ចង្កៀងរបស់អ្នកនោះនឹងត្រូវបានពន្លត់នៅក្នុងសេចក្ដីងងឹតសូន្យសុង។
១ ធីម៉ូថេ 1:9 - ព្រះគម្ពីរខ្មែរសាកល ហើយយើងដឹងការនេះដែរថា ក្រឹត្យវិន័យមិនមែនតាំងឡើងសម្រាប់មនុស្សសុចរិតទេ គឺតាំងឡើងសម្រាប់មនុស្សឥតច្បាប់ និងមនុស្សមិនស្ដាប់បង្គាប់ មនុស្សមិនគោរពព្រះ និងមនុស្សបាប មនុស្សមិនវិសុទ្ធ និងមនុស្សប្រមាថព្រះ មនុស្សសម្លាប់ឪពុកម្ដាយ ឃាតករ Khmer Christian Bible យើងក៏ដឹងការនេះដែរថា ក្រឹត្យវិន័យមិនមែនបង្កើតមកសម្រាប់មនុស្សសុចរិតទេ គឺសម្រាប់មនុស្សល្មើសច្បាប់ មនុស្សមិនស្ដាប់បង្គាប់ មនុស្សមិនគោរពកោតខ្លាចព្រះជាម្ចាស់ មនុស្សបាប មនុស្សមិនបរិសុទ្ធ មនុស្សប្រមាថព្រះជាម្ចាស់ មនុស្សសម្លាប់ឪពុកម្ដាយ មនុស្សសម្លាប់គេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយដឹងដូច្នេះថា ក្រឹត្យវិន័យមិនមែនតាំងសម្រាប់មនុស្សសុចរិតទេ គឺសម្រាប់មនុស្សទទឹងច្បាប់ និងមនុស្សរឹងចចេស សម្រាប់មនុស្សទមិឡល្មើស និងមនុស្សបាប សម្រាប់មនុស្សមិនបរិសុទ្ធ និងមនុស្សមិនគោរពព្រះ សម្រាប់ពួកអ្នកសម្លាប់ឪពុកម្តាយ មនុស្សសម្លាប់គេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងតោងដឹងទៀតថា ក្រឹត្យវិន័យមិនមែនចែងទុក សម្រាប់មនុស្សសុចរិត*ទេ គឺសម្រាប់មនុស្សដែលគ្មានក្រឹត្យវិន័យ មនុស្សមិនស្ដាប់បង្គាប់ មនុស្សមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ មនុស្សបាប ពួកអ្នកបំផ្លាញ និងប្រមាថទីសក្ការៈ ពួកអ្នកសម្លាប់ឪពុកម្ដាយ សម្លាប់គេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយដឹងថា ក្រិត្យវិន័យមិនមែនតាំងសំរាប់មនុស្សសុចរិតទេ គឺសំរាប់មនុស្សទទឹងច្បាប់ នឹងមនុស្សរឹងចចេស មនុស្សទមិលល្មើស នឹងមនុស្សដែលមានបាប គឺជាមនុស្សមិនបរិសុទ្ធ នឹងមនុស្សមិនរាប់ព្រះ មនុស្សដែលវាយឪពុកម្តាយ នឹងមនុស្សដែលសំឡាប់គេ អាល់គីតាប យើងត្រូវដឹងទៀតថា ហ៊ូកុំមិនមែនចែងទុក សម្រាប់មនុស្សសុចរិតទេ គឺសម្រាប់មនុស្សដែលគ្មានហ៊ូកុំ មនុស្សមិនស្ដាប់បង្គាប់ មនុស្សមិនគោរពប្រណិប័តន៍អុលឡោះ មនុស្សបាប ពួកអ្នកបំផ្លាញ និងប្រមាថទីសក្ការៈ ពួកអ្នកសម្លាប់ឪពុកម្ដាយ សម្លាប់គេ |
ចំពោះអ្នកដែលជេរប្រមាថឪពុក ឬម្ដាយរបស់ខ្លួន ចង្កៀងរបស់អ្នកនោះនឹងត្រូវបានពន្លត់នៅក្នុងសេចក្ដីងងឹតសូន្យសុង។
មនុស្សដែលរងសម្ពាធដោយសារបង្ហូរឈាមគេ នឹងរត់គេចរហូតដល់រណ្ដៅមរណៈ។ កុំឲ្យអ្នកណាជួយឃាត់អ្នកនោះឡើយ!
អ្នកដែលប្លន់ឪពុក ឬម្ដាយរបស់ខ្លួន ហើយនិយាយថា៖ “មិនមែនជាបាបទេ” អ្នកនោះជាគូកននឹងអ្នកបំផ្លាញ។
ភ្នែកដែលចំអកឡកឡឺយដាក់ឪពុក ព្រមទាំងមើលងាយដល់ការស្ដាប់បង្គាប់ម្ដាយ ក្អែកតាមជ្រលងភ្នំនឹងខ្វេះវាចេញ ហើយកូនឥន្ទ្រីនឹងស៊ីវាដែរ។
“បងប្អូននឹងប្រគល់បងប្អូនឲ្យទៅស្លាប់ ឪពុកនឹងប្រគល់កូនឲ្យទៅស្លាប់ រីឯកូនៗនឹងក្រោកឡើងប្រឆាំងនឹងឪពុកម្ដាយ ហើយធ្វើឲ្យពួកគាត់ត្រូវគេសម្លាប់។
មនុស្សមួលបង្កាច់ មនុស្សស្អប់ព្រះ មនុស្សព្រហើន មនុស្សក្រអឺតក្រទម មនុស្សអួតបំប៉ោង មនុស្សបង្កើតអំពើអាក្រក់ មនុស្សមិនស្ដាប់បង្គាប់ឪពុកម្ដាយ
ជាការពិត សេចក្ដីសន្យាដល់អ័ប្រាហាំ ឬដល់ពូជពង្សរបស់លោក ដែលថាលោកនឹងទទួលពិភពលោកជាមរតកនោះ មិនបានប្រទានមកតាមរយៈក្រឹត្យវិន័យទេ គឺតាមរយៈសេចក្ដីសុចរិតដែលមកពីជំនឿវិញ។
ក្រឹត្យវិន័យបានចូលមក ដើម្បីឲ្យការបំពានកើនឡើង ប៉ុន្តែកន្លែងណាដែលបាបកើនឡើង ព្រះគុណក៏កើនឡើងរឹតតែច្រើនទៅទៀត
ដ្បិតបាបនឹងលែងគ្រប់គ្រងលើអ្នករាល់គ្នាទៀតហើយ ពីព្រោះអ្នករាល់គ្នាមិននៅក្រោមក្រឹត្យវិន័យទេ គឺនៅក្រោមព្រះគុណវិញ។
បើដូច្នេះ ហេតុអ្វីបានជាមានក្រឹត្យវិន័យ? ក្រឹត្យវិន័យត្រូវបានបន្ថែមមកដោយព្រោះការល្មើស រហូតដល់ពូជពង្សម្នាក់ដែលត្រូវបានសន្យានោះបានមកដល់។ ក្រឹត្យវិន័យនេះ ត្រូវបានដាក់ឲ្យអនុវត្តដោយដៃរបស់អ្នកកណ្ដាលម្នាក់ តាមរយៈបណ្ដាទូតសួគ៌។
ប៉ុន្តែប្រសិនបើអ្នករាល់គ្នាត្រូវព្រះវិញ្ញាណដឹកនាំ នោះអ្នករាល់គ្នាមិននៅក្រោមក្រឹត្យវិន័យទេ។
ការឈ្នានីស ការកាប់សម្លាប់ ការប្រមឹក ការស៊ីផឹកអាវាសែ និងអ្វីៗដែលស្រដៀងនឹងការទាំងនេះ។ ចំពោះការទាំងនេះ ខ្ញុំសូមដាស់តឿនទុកមុនដល់អ្នករាល់គ្នា ដូចដែលខ្ញុំបានដាស់តឿនពីមុនហើយថា អ្នកដែលប្រព្រឹត្តការទាំងនេះនឹងមិនទទួលអាណាចក្ររបស់ព្រះជាមរតកឡើយ។
សេចក្ដីសុភាពរាបសា និងការគ្រប់គ្រងចិត្ត។ គ្មានក្រឹត្យវិន័យណាទាស់នឹងសេចក្ដីទាំងនេះឡើយ។
បន្ទាប់មក មនុស្សនៃការឥតច្បាប់នឹងលេចមក ហើយព្រះអម្ចាស់យេស៊ូវនឹងសម្លាប់វាដោយខ្យល់ដង្ហើមពីព្រះឱស្ឋរបស់ព្រះអង្គ ទាំងបំផ្លាញវាដោយរស្មីនៃការយាងមកវិញរបស់ព្រះអង្គ។
កុំឲ្យពាក់ព័ន្ធនឹងទេវកថាដែលប្រមាថព្រះ របស់យាយចាស់ៗឡើយ ផ្ទុយទៅវិញ ចូរបង្វឹកខ្លួនដើម្បីការគោរពព្រះ
ឱ ធីម៉ូថេអើយ! ចូររក្សាអ្វីដែលត្រូវបានផ្ទុកផ្ដាក់នឹងអ្នក ទាំងចៀសវាងពាក្យប៉ប៉ាច់ប៉ប៉ោចដែលប្រមាថព្រះ និងពាក្យទទឹងទទែងដែលគេហៅខុសថា “ចំណេះដឹង”។
ចូរចៀសវាងពាក្យប៉ប៉ាច់ប៉ប៉ោចដែលប្រមាថព្រះ ដ្បិតអ្នកដែលនិយាយដូច្នេះ នឹងចម្រើនឡើងក្នុងការមិនគោរពព្រះ កាន់តែច្រើនឡើង
ដ្បិតមនុស្សនឹងទៅជាអ្នកស្រឡាញ់ខ្លួនឯង អ្នកស្រឡាញ់លុយ មនុស្សអួតបំប៉ោង មនុស្សក្រអឺតក្រទម មនុស្សប្រមាថព្រះ មនុស្សមិនស្ដាប់បង្គាប់ឪពុកម្ដាយ មនុស្សអកតញ្ញូ មនុស្សមិនវិសុទ្ធ
ដ្បិតពិតជាមានមនុស្សមិនស្ដាប់បង្គាប់ជាច្រើន គឺអ្នកនិយាយឥតខ្លឹមសារ និងអ្នកបោកបញ្ឆោត ជាពិសេសពីចំណោមពួកកាត់ស្បែក;
ពួកគេអះអាងថាស្គាល់ព្រះ ប៉ុន្តែពួកគេបដិសេធព្រះអង្គតាមរយៈការប្រព្រឹត្ត។ ពួកគេជាមនុស្សគួរឲ្យស្អប់ខ្ពើម ជាមនុស្សមិនស្ដាប់បង្គាប់ ហើយធ្លាក់ចេញពីការពិសោធសម្រាប់ការល្អគ្រប់យ៉ាង៕
ប្រសិនបើមានអ្នកណាឥតមានកន្លែងបន្ទោសបាន ជាប្ដីរបស់ប្រពន្ធតែម្នាក់ មានកូនជាអ្នកជឿដែលគ្មានការចោទប្រកាន់អំពីអបាយមុខ ឬការមិនស្ដាប់បង្គាប់ នោះចូរតែងតាំងអ្នកនោះចុះ។
តាមពិត ពីមុន យើងក៏ល្ងង់ខ្លៅ មិនស្ដាប់បង្គាប់ ត្រូវបាននាំឲ្យវង្វេង ធ្វើជាទាសកររបស់តណ្ហា និងការសប្បាយផ្សេងៗ រស់នៅក្នុងគំនិតព្យាបាទ និងចិត្តឈ្នានីស ជាទីស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកផង។
ដោយសារតែជំនឿ រ៉ាហាបស្ត្រីពេស្យាមិនបានវិនាសជាមួយពួកអ្នកដែលមិនព្រមជឿ ពីព្រោះនាងបានទទួលពួកអ្នកស៊ើបការណ៍ដោយមេត្រីភាព។
ហើយកុំឲ្យអ្នកណាទៅជាមនុស្សអសីលធម៌ខាងផ្លូវភេទ ឬទៅជាមនុស្សប្រមាថព្រះ ដូចអេសាវដែលលក់សិទ្ធិកូនច្បងរបស់ខ្លួនសម្រាប់អាហារតែមួយពេលនោះឡើយ។
ដូច្នេះ ចំពោះអ្នករាល់គ្នាដែលជឿ ថ្មនេះមានតម្លៃ រីឯចំពោះអ្នកមិនជឿ ថ្មនេះជា “ថ្មដែលពួកជាងសង់ផ្ទះបដិសេធ បានត្រឡប់ជាថ្មគ្រឹះវិញ”។
គឺបណ្ដាវិញ្ញាណដែលមិនព្រមជឿកាលពីមុន នៅសម័យណូអេ ខណៈដែលទូកធំកំពុងត្រូវបានសាងសង់ ហើយព្រះកំពុងទន្ទឹងរង់ចាំដោយការអត់ធ្មត់។ នៅក្នុងទូកនោះ មានមនុស្សតែបន្តិចទេដែលរួចជីវិតដោយឆ្លងកាត់ទឹក គឺមានតែប្រាំបីនាក់ប៉ុណ្ណោះ។
“ប្រសិនបើមនុស្សសុចរិតទទួលការសង្គ្រោះសឹងតែមិនបានទៅហើយ ចុះទម្រាំមនុស្សមិនគោរពព្រះ និងមនុស្សបាប តើនឹងទៅជាយ៉ាងណា? ”។
ដើម្បីអនុវត្តការជំនុំជម្រះចំពោះមនុស្សទាំងអស់ និងដើម្បីថ្កោលទោសមនុស្សគ្រប់គ្នា អំពីគ្រប់ទាំងអំពើមិនគោរពព្រះដែលពួកគេបានប្រព្រឹត្តដោយមិនគោរពព្រះ និងអំពីគ្រប់ទាំងពាក្យអាក្រក់ដែលមនុស្សបាបមិនគោរពព្រះ បាននិយាយទាស់នឹងព្រះ”។
ប៉ុន្តែសម្រាប់ពួកកំសាក ពួកឥតជំនឿ ពួកគួរឲ្យស្អប់ខ្ពើម ពួកឃាតករ ពួកអសីលធម៌ខាងផ្លូវភេទ ពួកធ្វើមន្តអាគម ពួកថ្វាយបង្គំរូបបដិមាករ និងអស់ទាំងអ្នកភូតភរ ចំណែករបស់ពួកគេនៅក្នុងបឹងដែលឆេះដោយភ្លើង និងស្ពាន់ធ័រ។ នេះហើយ ជាសេចក្ដីស្លាប់ទីពីរ”។
រីឯពួកឆ្កែ ពួកធ្វើមន្តអាគម ពួកអសីលធម៌ខាងផ្លូវភេទ ពួកឃាតករ ពួកថ្វាយបង្គំរូបបដិមាករ ព្រមទាំងអស់អ្នកដែលស្រឡាញ់ និងប្រព្រឹត្តសេចក្ដីកុហក ពួកទាំងនោះនឹងនៅខាងក្រៅ។