Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 5:18 - ព្រះគម្ពីរខ្មែរសាកល

18 ប៉ុន្តែ​ប្រសិនបើ​អ្នករាល់គ្នា​ត្រូវ​ព្រះវិញ្ញាណ​ដឹកនាំ នោះ​អ្នករាល់គ្នា​មិន​នៅ​ក្រោម​ក្រឹត្យវិន័យ​ទេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 ប៉ុន្ដែ​បើ​ព្រះវិញ្ញាណ​ដឹកនាំ​អ្នក​រាល់គ្នា​ នោះ​អ្នក​រាល់គ្នា​មិន​នៅ​ក្រោម​គម្ពីរ​វិន័យ​ទេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ប៉ុន្ដែ ប្រសិន‌បើ​ព្រះ‌វិញ្ញាណដឹក​នាំ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​បន្ទុក​ក្រឹត្យ‌វិន័យ​ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ប្រសិន​បើ​ព្រះ‌វិញ្ញាណ​ណែ‌នាំ​បងប្អូន បងប្អូន​លែង​នៅ​ក្រោម​អំណាច​របស់​ក្រឹត្យ‌វិន័យ​ទៀត​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 បើ​ព្រះ‌វិញ្ញាណ​ទ្រង់​នាំ​អ្នក​រាល់​គ្នា​វិញ នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​បន្ទុក​ក្រិត្យ‌វិន័យ​ទៀត​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ប្រសិន​បើ​រស‌អុលឡោះ​ណែ‌នាំ​បង​ប្អូន បង​ប្អូន​លែង​នៅ​ក្រោម​អំណាច​របស់​ហ៊ូកុំ​ទៀត​ហើយ។

សូមមើលជំពូក ចម្លង




កាឡាទី 5:18
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ជាការពិត អស់អ្នកណាដែល​ត្រូវ​ព្រះវិញ្ញាណ​របស់​ព្រះ​ដឹកនាំ អ្នកទាំងនោះ​ជា​កូនរបស់ព្រះ​។


ប្រសិនបើ​យើង​រស់​ដោយ​ព្រះវិញ្ញាណ យើង​ក៏​ត្រូវ​ដើរ​ដោយ​ព្រះវិញ្ញាណ​ដែរ​។


ខ្ញុំ​ដើរ​ក្នុង​ផ្លូវ​នៃ​សេចក្ដីសុចរិត គឺ​នៅក្នុងចំណោម​គន្លង​ទាំងឡាយ​នៃ​សេចក្ដីយុត្តិធម៌


ដូច្នេះ ខ្ញុំ​សូម​និយាយថា ចូរ​ដើរ​ដោយ​ព្រះវិញ្ញាណ នោះ​អ្នក​នឹង​មិន​បំពេញ​តណ្ហា​សាច់ឈាម​ឡើយ​។


បងប្អូន​របស់ខ្ញុំ​អើយ ដោយហេតុនេះ អ្នករាល់គ្នា​ត្រូវបាន​ប្រហារជីវិត​ចំពោះ​ក្រឹត្យវិន័យ​ហើយ តាមរយៈ​ព្រះកាយ​របស់​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​អ្នករាល់គ្នា​ទៅយក​ម្នាក់ផ្សេងទៀត​ដែល​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ហើយ​ឲ្យ​យើង​បាន​បង្កើតផល​សម្រាប់​ព្រះ​។


នៅពេល​ព្រះអង្គ​ដែល​ជា​ព្រះវិញ្ញាណ​នៃ​សេចក្ដីពិត​យាង​មក​ដល់ ព្រះអង្គ​នឹង​នាំផ្លូវ​អ្នករាល់គ្នា​ទៅ​ក្នុងគ្រប់ទាំង​សេចក្ដីពិត ពីព្រោះ​ព្រះអង្គ​នឹង​មិន​មានបន្ទូល​ចេញពី​អង្គទ្រង់​ទេ គឺ​ព្រះអង្គ​នឹង​មានបន្ទូល​នូវ​អ្វីៗដែល​ព្រះអង្គ​ទ្រង់​ឮ​វិញ ហើយ​ថ្លែង​នូវ​អ្វីៗ​ដែល​នឹង​មក ដល់​អ្នករាល់គ្នា​។


ជាការពិត ព្រះ​មិន​បាន​ប្រទាន​វិញ្ញាណ​នៃ​ភាពកំសាក​ដល់​យើង​ទេ គឺ​បាន​ប្រទាន​វិញ្ញាណ​នៃ​ព្រះចេស្ដា សេចក្ដីស្រឡាញ់ និង​ការគ្រប់គ្រងចិត្ត​វិញ​។


ហើយ​យើង​ដឹង​ការនេះ​ដែរ​ថា ក្រឹត្យវិន័យ​មិនមែន​តាំងឡើង​សម្រាប់​មនុស្ស​សុចរិត​ទេ គឺ​តាំងឡើង​សម្រាប់​មនុស្សឥតច្បាប់ និង​មនុស្ស​មិនស្ដាប់បង្គាប់ មនុស្ស​មិនគោរពព្រះ និង​មនុស្សបាប មនុស្ស​មិនវិសុទ្ធ និង​មនុស្ស​ប្រមាថព្រះ មនុស្សសម្លាប់ឪពុកម្ដាយ ឃាតករ


បងប្អូន​អើយ ដោយហេតុនេះ យើង​ជា​កូនបំណុល ប៉ុន្តែ​មិនមែន​ជា​កូនបំណុល​របស់​សាច់ឈាម ដើម្បី​រស់​តាមសាច់ឈាម​នោះ​ទេ


សេចក្ដីសុភាពរាបសា និង​ការគ្រប់គ្រងចិត្ត​។ គ្មាន​ក្រឹត្យវិន័យ​ណា​ទាស់នឹង​សេចក្ដី​ទាំងនេះ​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម