Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 11:31 - ព្រះគម្ពីរខ្មែរសាកល

31 ដោយសារតែ​ជំនឿ រ៉ាហាប​ស្ត្រីពេស្យា​មិន​បាន​វិនាសជាមួយ​ពួក​អ្នក​ដែល​មិនព្រមជឿ ពីព្រោះ​នាង​បាន​ទទួល​ពួក​អ្នកស៊ើបការណ៍​ដោយ​មេត្រីភាព​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

31 ​ដោយសារ​ជំនឿ​ នាង​រ៉ាហាប​ជា​ស្ដ្រី​ពេស្យា​មិន​បាន​វិនាស​ជាមួយ​ពួកអ្នក​ដែល​មិន​ស្ដាប់បង្គាប់​ទេ​ ព្រោះ​នាង​បាន​ទទួល​ពួកអ្នក​ស៊ើបការណ៍​ដោយ​មេត្រី​ភាព។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ដោយ​សារ​ជំនឿ នាង​រ៉ាហាប​ជា​ស្ត្រី​ពេស្យា មិន​បាន​វិនាស​ជា​មួយ​ពួក​អ្នក​មិន​ស្ដាប់​បង្គាប់​ឡើយ ព្រោះ​នាង​បាន​ទទួល​ពួក​អ្នក​ស៊ើប​ការណ៍​ដោយ​មេត្រីភាព ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ដោយ‌សារ​ជំនឿ នាង​រ៉ាហាប ជា​ស្ត្រី​ពេស្យា ពុំ​បាន​វិនាស​អន្តរាយ​ជា​មួយ​ពួក​អ្នក​ដែល​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់​ឡើយ ព្រោះ​នាង​បាន​ទទួល​ពួក​អ្នក​ស៊ើប‌ការណ៍​ដោយ​មេត្រី‌ភាព។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​នាង​រ៉ាហាប ជា​ស្រី​សំផឹង មិន​បាន​វិនាស​ទៅ ជា​មួយ​នឹង​ពួក​អ្នក​រឹង‌ចចេស​ឡើយ ពី​ព្រោះ​នាង​បាន​ទទួល​ពួក​ឈ្លប​លប ដោយ​មេត្រី​ចិត្ត។

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ដោយ‌សារ​ជំនឿ នាង​រ៉ាហាប​ជា​ស្ដ្រី​ពេស្យា​ពុំ​បាន​វិនាស​អន្ដរាយ​ជា​មួយ​ពួក​អ្នក​ដែល​ប្រឆាំង​នឹង​អុលឡោះ​ឡើយ ព្រោះ​នាង​បាន​ទទួល​ពួក​អ្នក​ស៊ើប‌ការណ៍​ដោយ​មេត្រី‌ភាព។

សូមមើលជំពូក ចម្លង




ហេព្រើរ 11:31
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កំណត់ត្រា​វង្សត្រកូល​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែលជា​ពូជពង្ស​ដាវីឌ និងជា​ពូជពង្ស​អ័ប្រាហាំ​:


សាលម៉ូន​បង្កើត​បូអូស​ពី​នាង​រ៉ាហាប បូអូស​បង្កើត​អូបិឌ​ពី​នាង​រូស អូបិឌ​បង្កើត​អ៊ីសាយ


ក្រោយពី​អ្នកទាំងពីរ​ស្នាក់នៅ​មួយរយៈ ពួក​បងប្អូន​ក៏​ជូនដំណើរ​ពួកគេ​ឲ្យទៅ​ឯ​ពួក​អ្នក​ដែល​បាន​ចាត់​អ្នកទាំងពីរ​ឲ្យមក ដោយ​សុខសាន្ត​។


តើ​ព្រះអង្គ​បាន​ស្បថ​នឹង​នរណា​ថា មិន​ឲ្យ​ចូលទៅ​ក្នុង​សេចក្ដីសម្រាក​របស់​ព្រះអង្គ​? មិនមែន​ជា​អ្នក​ដែល​មិនព្រមជឿ​ទេ​ឬ​?


ដូចគ្នាដែរ រ៉ាហាប​ស្ត្រីពេស្យា​ក៏​ត្រូវបាន​រាប់ជាសុចរិត​នៅពេល​ទទួល​ពួក​អ្នកនាំសារ​ឲ្យស្នាក់នៅ ហើយ​ឲ្យ​គេ​ចេញទៅ​តាម​ផ្លូវ​ផ្សេងទៀត តើ​មិនមែន​ដោយសារតែ​ការប្រព្រឹត្ត​ទេ​ឬ​?


ហើយជា “ថ្ម​នៃ​ការជំពប់ និង​ថ្មដា​នៃ​សេចក្ដីបណ្ដាលឲ្យជំពប់ដួល”។ ពួកគេ​បាន​ជំពប់ ពីព្រោះ​ពួកគេ​មិនព្រមជឿ​ព្រះបន្ទូល តាម​ដែល​ត្រូវបាន​តម្រូវទុក​។


គឺ​បណ្ដាវិញ្ញាណ​ដែល​មិនព្រមជឿ​កាលពីមុន នៅ​សម័យ​ណូអេ ខណៈដែល​ទូកធំ​កំពុង​ត្រូវបាន​សាងសង់ ហើយ​ព្រះ​កំពុង​ទន្ទឹងរង់ចាំ​ដោយ​ការអត់ធ្មត់​។ នៅក្នុង​ទូកនោះ មាន​មនុស្ស​តែបន្តិច​ទេ​ដែល​រួចជីវិត​ដោយ​ឆ្លងកាត់​ទឹក គឺ​មាន​តែ​ប្រាំបី​នាក់​ប៉ុណ្ណោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម