Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 30:17 - ព្រះគម្ពីរខ្មែរសាកល

17 ភ្នែក​ដែល​ចំអកឡកឡឺយ​ដាក់​ឪពុក ព្រមទាំង​មើលងាយ​ដល់​ការស្ដាប់បង្គាប់​ម្ដាយ ក្អែក​តាម​ជ្រលងភ្នំ​នឹង​ខ្វេះ​វា​ចេញ ហើយ​កូន​ឥន្ទ្រី​នឹង​ស៊ី​វា​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ឯ​ភ្នែក​ដែល​ចំអក​ឲ្យ​ឪពុក ហើយ​ប្រមាថ​មើល​ងាយ​មិន​ស្តាប់​បង្គាប់​ម្តាយ នោះ​ក្អែក​នៅ​ច្រក​ភ្នំ​នឹង​ចឹក​ភ្នែក​នោះ​ចេញ ហើយ​ត្មាត​នឹង​ជញ្ជែង​ស៊ី​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 អ្នក​ណា​មើល‌ងាយ​ឪពុក ហើយ​មិន​ស្ដាប់​បង្គាប់​ម្ដាយ​ទេ អ្នក​នោះ​នឹង​ត្រូវ​ក្អែក​នៅ​ទឹក​ជ្រោះ​ចោះ​ភ្នែក ហើយ​ត្រូវ​ត្មាត​ស៊ី​សាច់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ឯ​ភ្នែក​ដែល​ចំអក​ឲ្យ​ឪពុក ហើយ​ប្រមាថ​មើល‌ងាយ​មិន​ស្តាប់​បង្គាប់​ម្តាយ នោះ​ក្អែក​នៅ​ច្រក​ភ្នំ​នឹង​ចឹក​ភ្នែក​នោះ​ចេញ ហើយ​ត្មាត​នឹង​ជញ្ជែង​ស៊ី​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 អ្នក​ណា​មើល‌ងាយ​ឪពុក ហើយ​មិន​ស្ដាប់​បង្គាប់​ម្ដាយ​ទេ អ្នក​នោះ​នឹង​ត្រូវ​ក្អែក​នៅ​ទឹក​ជ្រោះ​ចោះ​ភ្នែក ហើយ​ត្រូវ​ត្មាត​ស៊ី​សាច់។

សូមមើលជំពូក ចម្លង




សុភា‌សិត 30:17
14 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ដែល​មានប្រាជ្ញា​ធ្វើឲ្យ​ឪពុក​មានអំណរ រីឯ​មនុស្សល្ងង់​មើលងាយ​ម្ដាយ​របស់ខ្លួន​។


ចំពោះ​អ្នកដែល​ជេរប្រមាថ​ឪពុក ឬ​ម្ដាយ​របស់ខ្លួន ចង្កៀង​របស់អ្នកនោះ​នឹង​ត្រូវបាន​ពន្លត់​នៅក្នុង​សេចក្ដីងងឹត​សូន្យសុង​។


ចូរ​ស្ដាប់តាម​ឪពុក​របស់អ្នក ដែល​ជា​អ្នក​ផ្ដល់កំណើត​ដល់​អ្នក ហើយ​កុំ​មើលងាយ​ម្ដាយ​របស់អ្នក​នៅពេល​គាត់​ចាស់​ឡើយ​។


មាន​ជំនាន់​មួយ​ដែល​ជេរប្រមាថ​ឪពុក​របស់ខ្លួន ហើយ​មិន​ឲ្យពរ​ម្ដាយ​របស់ខ្លួន​។


មាន​បី​យ៉ាង​ដែល​អស្ចារ្យ​សម្រាប់​ខ្ញុំ ក៏​មាន​បួន​យ៉ាង​ដែល​ខ្ញុំ​មិន​យល់​ដែរ គឺ​:


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​នឹង​អ្នករាល់គ្នា​ថា​៖ “ពួក​បូជាចារ្យ​ដែល​មើលងាយ​នាម​របស់យើង​អើយ​! កូន​តែងតែ​គោរព​ឪពុក ហើយ​បាវបម្រើ​ក៏​គោរព​ចៅហ្វាយ​របស់ខ្លួន​ដែរ​។ ប្រសិនបើ​យើង​ជា​ឪពុក ចុះ​ការគោរព​ចំពោះ​យើង​នៅ​ឯណា​? ប្រសិនបើ​យើង​ជា​ចៅហ្វាយ ចុះ​ការខ្លាចក្រែង​ចំពោះ​យើង​នៅ​ឯណា​? ប៉ុន្តែ​អ្នករាល់គ្នា​សួរថា​: ‘តើ​យើងខ្ញុំ​បាន​មើលងាយ​ព្រះនាម​របស់ព្រះអង្គ​យ៉ាងដូចម្ដេច​?’។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម