Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទីតុស 1:16 - ព្រះគម្ពីរខ្មែរសាកល

16 ពួកគេ​អះអាងថា​ស្គាល់​ព្រះ ប៉ុន្តែ​ពួកគេ​បដិសេធ​ព្រះអង្គ​តាមរយៈ​ការប្រព្រឹត្ត​។ ពួកគេ​ជា​មនុស្ស​គួរឲ្យស្អប់ខ្ពើម ជា​មនុស្ស​មិនស្ដាប់បង្គាប់ ហើយ​ធ្លាក់ចេញពីការពិសោធ​សម្រាប់​ការល្អ​គ្រប់យ៉ាង​៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 ពួកគេ​ប្រកាស​ថា​ស្គាល់​ព្រះជាម្ចាស់​ ប៉ុន្ដែ​តាមរយៈ​ការ​ប្រព្រឹត្តិ​ ពួកគេ​មិន​ទទួល​ស្គាល់​ព្រះអង្គ​ទេ​ ពួកគេ​ជា​មនុស្ស​គួរ​ខ្ពើម​ ជា​មនុស្ស​មិន​ស្ដាប់​បង្គាប់​ ហើយ​គ្មាន​ប្រយោជន៍​សម្រាប់​ការ​ល្អ​ទាំងឡាយ​ទាល់​តែ​សោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 គេ​ប្រកាស​ថា​ខ្លួន​ស្គាល់​ព្រះ តែ​កិរិយា​ប្រព្រឹត្ត​របស់​គេ​មិន​ព្រម​ស្គាល់​ព្រះ​ទេ ដ្បិត​គេ​ជា​មនុស្ស​គួរ​ឲ្យ​ស្អប់​ខ្ពើម ហើយ​រឹង​ចចេស ជា​មនុស្ស​មិន​សម​នឹងអំពើ​ល្អ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 គេ​ប្រកាស​ថា​ខ្លួន​ស្គាល់​ព្រះ‌ជាម្ចាស់​ហើយ ប៉ុន្តែ តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត គេ​បែរ​ជា​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះអង្គ​ទៅ​វិញ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​គួរ​ឲ្យ​ស្អប់​ខ្ពើម ជា​មនុស្ស​រឹង​ទទឹង ហើយ​ពុំ​អាច​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 គេ​ប្រកាន់​ថា គេ​ស្គាល់​ព្រះ តែ​កិរិយា​ប្រព្រឹត្ត​របស់​គេ​មិន​ព្រម​ស្គាល់​ព្រះ​ទេ ដ្បិត​គេ​ជា​មនុស្ស​គួរ​ខ្ពើម ហើយ​រឹង‌ចចេស គឺ​ជា​មនុស្ស​ឥត​មាន​ប្រយោជន៍​អ្វី​ដល់​ការ​ល្អ​ទាំង​អស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 គេ​ប្រកាស​ថា ខ្លួន​ស្គាល់​អុលឡោះ​ហើយ ប៉ុន្ដែ តាម​អំពើ​ដែល​គេ​ប្រព្រឹត្ដ គេ​បែរ​ជា​បដិសេធ​មិន​ទទួល​ស្គាល់​ទ្រង់​ទៅ​វិញ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​គួរ​ឲ្យ​ស្អប់​ខ្ពើម ជា​មនុស្ស​រឹង​ទទឹង ហើយ​ពុំ​អាច​ប្រព្រឹត្ដ​អំពើ​ល្អ​បាន​ឡើយ។

សូមមើលជំពូក ចម្លង




ទីតុស 1:16
27 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ជំនាន់​មួយ​ដែល​បរិសុទ្ធ​ក្នុង​ភ្នែក​ខ្លួនឯង ប៉ុន្តែ​មិនដែល​លាង​ភាពស្មោកគ្រោក​របស់ខ្លួន​ចេញ​។


ដូច្នេះ ព្រះអម្ចាស់​របស់ខ្ញុំ​មានបន្ទូលថា​៖ “ដោយព្រោះ​ប្រជាជន​នេះ​បាន​ចូលមកជិត​យើង​ដោយ​មាត់ ហើយ​គោរព​យើង​ដោយ​បបូរមាត់ ប៉ុន្តែ​ចិត្ត​របស់ពួកគេ​នៅឆ្ងាយ​ពី​យើង ហើយ​ការ​កោតខ្លាច​របស់ពួកគេ​ចំពោះ​យើង ជា​បទបញ្ញត្តិ​ដែល​មនុស្ស​បង្រៀន


អ្នកដែល​ត្រូវបាន​ហៅ​តាម​ឈ្មោះ​អ៊ីស្រាអែល ហើយ​ចេញមក​ពី​ប្រភពទឹក​របស់​យូដា ជា​អ្នកដែល​ស្បថ​ដោយ​អាង​ព្រះនាម​របស់​ព្រះយេហូវ៉ា ហើយ​លើកឡើង​នូវ​ព្រះ​នៃ​អ៊ីស្រាអែល ប៉ុន្តែ​មិនមែន​ដោយ​សេចក្ដីពិតត្រង់ ក៏​មិនមែន​ដោយ​សេចក្ដីសុចរិត គឺ​វង្សត្រកូល​យ៉ាកុប​អើយ ចូរ​ស្ដាប់​សេចក្ដីនេះ​!


យ៉ាងណាមិញ ពួកគេ​ស្វែងរក​យើង​ជា​រៀងរាល់ថ្ងៃ ហើយ​ពេញចិត្ត​នឹង​ចំណេះដឹង​នៃ​មាគ៌ា​របស់យើង ហាក់ដូចជា​ប្រជាជាតិ​មួយ​ដែល​ប្រព្រឹត្តតាម​សេចក្ដីសុចរិត ឥត​បោះបង់ចោល​សេចក្ដីវិនិច្ឆ័យ​នៃ​ព្រះ​របស់ខ្លួន​; ពួកគេ​សុំ​សេចក្ដីវិនិច្ឆ័យ​ដ៏សុចរិតយុត្តិធម៌​ពី​យើង ក៏​ពេញចិត្ត​នឹង​ការដែលចូលទៅជិត​ព្រះ​ផង​។


គឺយើងខ្ញុំបាន​ប្រព្រឹត្តការល្មើស ហើយ​បដិសេធ​ព្រះយេហូវ៉ា ក៏​បែរចេញ​ពី​ការ​ទៅតាម​ព្រះ​នៃយើងខ្ញុំ ហើយ​និយាយ​អំពី​ការសង្កត់សង្កិន និង​ការបះបោរ ព្រមទាំង​មានផ្ទៃពោះ​ជា​ពាក្យ​ភូតភរ ក៏​បញ្ចេញ​វា​ពី​ចិត្ត​ផង​។


ដោយព្រោះ​មនុស្ស​យល់ថា​មិន​ចាំបាច់​ស្គាល់​ព្រះ ព្រះ​ក៏​ប្រគល់​ពួកគេ​ទៅក្នុង​គំនិត​ដែលខូចសីលធម៌ ឲ្យ​ប្រព្រឹត្ត​អំពើ​ដែល​មិន​គប្បី​។


កុំឲ្យអ្នកណា​បោកបញ្ឆោត​អ្នករាល់គ្នា​ដោយ​ពាក្យសម្ដី​ឥតប្រយោជន៍​ឡើយ ដ្បិត​ព្រោះតែ​សេចក្ដីទាំងនេះ ព្រះពិរោធ​របស់​ព្រះ​ធ្លាក់មក​លើ​កូន‍នៃ​សេចក្ដីមិនស្ដាប់បង្គាប់​។


ហើយ​យើង​ដឹង​ការនេះ​ដែរ​ថា ក្រឹត្យវិន័យ​មិនមែន​តាំងឡើង​សម្រាប់​មនុស្ស​សុចរិត​ទេ គឺ​តាំងឡើង​សម្រាប់​មនុស្សឥតច្បាប់ និង​មនុស្ស​មិនស្ដាប់បង្គាប់ មនុស្ស​មិនគោរពព្រះ និង​មនុស្សបាប មនុស្ស​មិនវិសុទ្ធ និង​មនុស្ស​ប្រមាថព្រះ មនុស្សសម្លាប់ឪពុកម្ដាយ ឃាតករ


ប្រសិនបើ​អ្នកណា​មិន​គិតគូរ​ដល់​សាច់ញាតិ​របស់ខ្លួន ជាពិសេស​ក្រុមគ្រួសារ​របស់ខ្លួន អ្នកនោះ​បាន​បដិសេធ​ជំនឿ ហើយ​អាក្រក់ជាង​អ្នក​មិនជឿ​ទៅទៀត​។


ដើម្បីឲ្យ​មនុស្ស​របស់​ព្រះ​បាន​គ្រប់លក្ខណ៍ ទាំង​ត្រៀមបានពេញលេញ​សម្រាប់​ការល្អ​គ្រប់យ៉ាង​៕


ចូរ​រំលឹក​ពួកគេ​ឲ្យ​ចុះចូល​នឹង​មេគ្រប់គ្រង នឹង​សិទ្ធិអំណាច ហើយ​ឲ្យ​ស្ដាប់បង្គាប់ ព្រមទាំង​ឲ្យ​ត្រៀមខ្លួនជាស្រេច​ដើម្បី​ធ្វើ​ការល្អ​គ្រប់យ៉ាង


តាមពិត ពីមុន យើង​ក៏​ល្ងង់ខ្លៅ មិនស្ដាប់បង្គាប់ ត្រូវបាន​នាំឲ្យវង្វេង ធ្វើជាទាសករ​របស់​តណ្ហា និង​ការសប្បាយ​ផ្សេងៗ រស់នៅ​ក្នុង​គំនិតព្យាបាទ និង​ចិត្តឈ្នានីស ជាទីស្អប់ខ្ពើម ព្រមទាំង​ស្អប់​គ្នាទៅវិញទៅមក​ផង​។


អ្នក​ដែល​និយាយ​ថា​៖ “ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ” ប៉ុន្តែ​មិន​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះអង្គ អ្នកនោះ​ជា​អ្នកភូតភរ ហើយ​សេចក្ដីពិត​មិន​ស្ថិតនៅ​ក្នុង​អ្នកនោះ​ទេ;


ដ្បិត​មាន​អ្នកខ្លះ​លបចូលមក ជា​អ្នក​ដែល​មាន​កត់ទុក​តាំងពីយូរមកហើយ​អំពីពួកគេ សម្រាប់​ការជំនុំជម្រះ​។ ពួកគេ​ជា​មនុស្ស​មិនគោរពព្រះ ដែល​ផ្លាស់ប្ដូរ​ព្រះគុណ​របស់​ព្រះ​នៃយើង​ទៅជា​លេស​នៃ​ការល្មោភកាម​វិញ ព្រមទាំង​បដិសេធ​ចៅហ្វាយ​តែមួយអង្គ​គត់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។


គ្រប់ទាំង​អ្វី​ដែល​មិនបរិសុទ្ធ និង​អ្នក​ដែល​ប្រព្រឹត្ត​សេចក្ដីគួរឲ្យស្អប់ខ្ពើម ឬ​សេចក្ដីកុហក នឹង​ចូលទៅ​ក្នុង​ទីក្រុងនោះ​មិនបានសោះឡើយ គឺ​មានតែ​អ្នក​ដែល​ត្រូវបាន​កត់ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ប៉ុណ្ណោះ ទើប​ចូលទៅ​បាន​៕


ប៉ុន្តែ​សម្រាប់​ពួក​កំសាក ពួក​ឥតជំនឿ ពួក​គួរឲ្យស្អប់ខ្ពើម ពួក​ឃាតករ ពួកអសីលធម៌ខាងផ្លូវភេទ ពួកធ្វើមន្តអាគម ពួកថ្វាយបង្គំរូបបដិមាករ និង​អស់ទាំង​អ្នក​ភូតភរ ចំណែក​របស់​ពួកគេ​នៅក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង និង​ស្ពាន់ធ័រ​។ នេះ​ហើយ ជា​សេចក្ដីស្លាប់​ទីពីរ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម