បន្ទាប់មក បាវបម្រើនោះក៏យកគ្រឿងអលង្ការប្រាក់ គ្រឿងអលង្ការមាស និងសម្លៀកបំពាក់មកឲ្យរេបិកា ហើយគាត់ក៏ឲ្យរបស់មានតម្លៃដល់បងប្រុសរបស់នាង និងម្ដាយរបស់នាងដែរ។
អេសាយ 61:10 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំនឹងរីករាយយ៉ាងខ្លាំងនឹងព្រះយេហូវ៉ា ព្រលឹងរបស់ខ្ញុំនឹងត្រេកអរនឹងព្រះរបស់ខ្ញុំ ពីព្រោះព្រះអង្គបានស្លៀកពាក់ឲ្យខ្ញុំដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ ព្រះអង្គបានឃ្លុំខ្ញុំដោយអាវវែងនៃសេចក្ដីសុចរិត ដូចជាកូនកំលោះដែលពាក់ឈ្នួតស្អាតបែបបូជាចារ្យ ដូចជាកូនក្រមុំដែលតែងខ្លួនដោយគ្រឿងអលង្ការរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំនឹងអរសប្បាយចំពោះព្រះយេហូវ៉ា ព្រលឹងខ្ញុំនឹងរីករាយចំពោះព្រះនៃខ្ញុំ ដ្បិតព្រះអង្គបានប្រដាប់ខ្លួនខ្ញុំ ដោយសម្លៀកបំពាក់នៃសេចក្ដីសង្គ្រោះ ព្រះអង្គបានឃ្លុំខ្ញុំដោយអាវជាសេចក្ដីសុចរិត ដូចជាប្តីថ្មោងថ្មីតែងខ្លួនដោយគ្រឿងលម្អ ហើយដូចជាប្រពន្ធថ្មោងថ្មី ប្រដាប់ដោយត្បូងរបស់ខ្លួនដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំមានអំណរយ៉ាងខ្លាំង ព្រោះតែព្រះអម្ចាស់ ខ្ញុំរីករាយយ៉ាងអស់ពីចិត្ត ព្រោះតែព្រះរបស់ខ្ញុំ ដ្បិតព្រះអង្គបានសង្គ្រោះខ្ញុំ។ ព្រះអង្គបានយកសេចក្ដីសុចរិត មកពាក់ឲ្យខ្ញុំ ដូចកូនកម្លោះ និងកូនក្រមុំ តែងខ្លួននៅថ្ងៃរៀបមង្គលការ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំនឹងអរសប្បាយចំពោះព្រះយេហូវ៉ា ព្រលឹងខ្ញុំនឹងរីករាយចំពោះព្រះនៃខ្ញុំ ពីព្រោះទ្រង់បានប្រដាប់ខ្លួនខ្ញុំដោយសំលៀកបំពាក់នៃសេចក្ដីសង្គ្រោះ ទ្រង់បានគ្រលុំខ្ញុំដោយអាវជាសេចក្ដីសុចរិត ដូចជាប្ដីថ្មោងថ្មីតែងខ្លួនដោយគ្រឿងលំអ ហើយដូចជាប្រពន្ធថ្មោងថ្មី ក៏ប្រដាប់ដោយត្បូងរបស់ខ្លួនដែរ អាល់គីតាប ខ្ញុំមានអំណរយ៉ាងខ្លាំង ព្រោះតែអុលឡោះតាអាឡា ខ្ញុំរីករាយយ៉ាងអស់ពីចិត្ត ព្រោះតែម្ចាស់របស់ខ្ញុំ ដ្បិតទ្រង់បានសង្គ្រោះខ្ញុំ។ ទ្រង់បានយកសេចក្ដីសុចរិត មកពាក់ឲ្យខ្ញុំ ដូចកូនកម្លោះ និងកូនក្រមុំ តែងខ្លួននៅថ្ងៃរៀបមង្គលការ។ |
បន្ទាប់មក បាវបម្រើនោះក៏យកគ្រឿងអលង្ការប្រាក់ គ្រឿងអលង្ការមាស និងសម្លៀកបំពាក់មកឲ្យរេបិកា ហើយគាត់ក៏ឲ្យរបស់មានតម្លៃដល់បងប្រុសរបស់នាង និងម្ដាយរបស់នាងដែរ។
យើងនឹងស្លៀកពាក់ឲ្យពួកបូជាចារ្យរបស់នាងដោយសេចក្ដីសង្គ្រោះ ហើយវិសុទ្ធជនរបស់នាងនឹងស្រែកហ៊ោសប្បាយយ៉ាងខ្លាំង។
សូមឲ្យពួកបូជាចារ្យរបស់ព្រះអង្គ ត្រូវបានស្លៀកពាក់ឲ្យដោយនូវសេចក្ដីសុចរិត; សូមឲ្យវិសុទ្ធជនរបស់ព្រះអង្គស្រែកហ៊ោសប្បាយ។
ព្រះយេហូវ៉ាជាកម្លាំងរបស់ខ្ញុំ និងជាខែលរបស់ខ្ញុំ; ចិត្តរបស់ខ្ញុំជឿទុកចិត្តលើព្រះអង្គ ក៏បានទទួលជំនួយ ដោយហេតុនេះ ចិត្តរបស់ខ្ញុំលោតកញ្ឆេង ខ្ញុំនឹងអរព្រះគុណព្រះអង្គដោយចម្រៀងរបស់ខ្ញុំ។
នោះព្រលឹងរបស់ទូលបង្គំនឹងត្រេកអរក្នុងព្រះយេហូវ៉ា ហើយរីករាយក្នុងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។
នៅថ្ងៃនោះ អ្នកនឹងនិយាយថា៖ “ព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គ! ទោះបីជាព្រះអង្គបានក្រេវក្រោធនឹងទូលបង្គំក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គបានបែរចេញទៅ ហើយព្រះអង្គបានសម្រាលទុក្ខទូលបង្គំវិញ។
មើល៍! ព្រះជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តលើព្រះអង្គ ហើយមិនភ័យខ្លាចឡើយ ដ្បិតព្រះអម្ចាស់ គឺព្រះយេហូវ៉ា ជាកម្លាំង និងជាចម្រៀងរបស់ខ្ញុំ ហើយព្រះអង្គបានជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ”។
ដ្បិតអ្នកបានភ្លេចព្រះនៃសេចក្ដីសង្គ្រោះរបស់អ្នក ហើយមិនបាននឹកចាំថ្មដានៃជម្រករបស់អ្នក។ ដោយហេតុនេះ ទោះបីជាអ្នកដាំដំណាំដែលគាប់ចិត្ត ហើយព្រោះមែកទំពាំងបាយជូរពូជផ្សេងក៏ដោយ
ព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះនៃទូលបង្គំ! ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ទូលបង្គំនឹងអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គ ដ្បិតព្រះអង្គបានធ្វើកិច្ចការដ៏អស្ចារ្យ ជាផែនការតាំងពីយូរមកហើយ ដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីពិតត្រង់។
នៅថ្ងៃនោះ គេនឹងពោលថា៖ “មើល៍! នេះហើយជាព្រះរបស់យើង យើងបានទន្ទឹងរង់ចាំព្រះអង្គ ហើយព្រះអង្គបានសង្គ្រោះយើង! នេះហើយជាព្រះយេហូវ៉ា យើងបានទន្ទឹងរង់ចាំព្រះអង្គ ចូរឲ្យយើងត្រេកអរ ហើយអរសប្បាយក្នុងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ!”។
រីឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះ នឹងត្រឡប់មកវិញ ហើយចូលមកស៊ីយ៉ូនដោយសម្រែកហ៊ោសប្បាយ ទាំងមានអំណរដ៏អស់កល្បពាក់នៅលើក្បាលរបស់ពួកគេ។ សេចក្ដីរីករាយ និងអំណរនឹងតាមពួកគេទាន់ ហើយទុក្ខព្រួយ និងការថ្ងូរនឹងរត់បាត់ទៅ៕
អ្នកនឹងអុំពួកវាចេញ ហើយខ្យល់នឹងផាត់ពួកវាទៅ ខ្យល់ព្យុះក៏នឹងកម្ចាត់កម្ចាយពួកវាទៅដែរ រីឯអ្នកវិញ អ្នកនឹងត្រេកអរក្នុងព្រះយេហូវ៉ា អ្នកនឹងអួតក្នុងអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល។
ឱបើអ្នកយកចិត្តទុកដាក់នឹងសេចក្ដីបង្គាប់របស់យើងទៅអេះ! នោះសេចក្ដីសុខសាន្តរបស់អ្នកនឹងបានដូចជាទន្លេ សេចក្ដីសុចរិតរបស់អ្នកនឹងបានដូចជារលកសមុទ្រ
ចូរងើបភ្នែកឡើងមើលជុំវិញចុះ! ពួកគេទាំងអស់ប្រមូលគ្នាមករកអ្នក”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖ “ដោយនូវជីវិតយើង អ្នកនឹងបានប្រដាប់ដោយពួកគេទាំងអស់គ្នាជាប្រាកដ ដូចជាគ្រឿងអលង្ការ ហើយតុបតែងខ្លួនដោយអ្នកទាំងនោះ ដូចជាកូនក្រមុំ។
ប៉ុន្តែខ្ញុំបានពោលថា៖ “ខ្ញុំបាននឿយហត់ជាឥតប្រយោជន៍ ខ្ញុំបានបង់កម្លាំងរបស់ខ្ញុំជាឥតបានការ និងឥតប្រយោជន៍; យ៉ាងណាក៏ដោយ សេចក្ដីយុត្តិធម៌របស់ខ្ញុំនៅជាមួយព្រះយេហូវ៉ា ហើយរង្វាន់របស់ខ្ញុំក៏នៅជាមួយព្រះរបស់ខ្ញុំដែរ”។
រីឯពួកអ្នកដែលព្រះយេហូវ៉ាបានប្រោសលោះ នឹងត្រឡប់មកវិញ ហើយចូលមកស៊ីយ៉ូនដោយសម្រែកហ៊ោសប្បាយ ទាំងមានអំណរដ៏អស់កល្បពាក់នៅលើក្បាលរបស់ពួកគេ។ សេចក្ដីរីករាយ និងអំណរនឹងតាមពួកគេទាន់ ហើយទុក្ខព្រួយ និងការថ្ងូរនឹងរត់បាត់ទៅ។
ដ្បិតព្រះយេហូវ៉ាទ្រង់កម្សាន្តចិត្តស៊ីយ៉ូន ព្រះអង្គទ្រង់កម្សាន្តចិត្តអស់ទាំងទីបាក់បែករបស់នាង ព្រះអង្គទ្រង់ធ្វើឲ្យទីរហោស្ថានរបស់នាងបានដូចជាអេដែន ក៏ធ្វើឲ្យវាលខ្សាច់របស់នាងបានដូចជាសួនច្បាររបស់ព្រះយេហូវ៉ាដែរ។ សេចក្ដីរីករាយ និងអំណរនឹងត្រូវបានរកឃើញនៅក្នុងនាង ព្រមទាំងការអរព្រះគុណ និងសូរទំនុកភ្លេងផង។
ភ្ញាក់ឡើង! ភ្ញាក់ឡើង! ស៊ីយ៉ូនអើយ ចូរបំពាក់ឫទ្ធានុភាពរបស់អ្នក! យេរូសាឡិមជាក្រុងដ៏វិសុទ្ធអើយ ចូរស្លៀកសម្លៀកបំពាក់ដ៏រុងរឿងរបស់អ្នក! ដ្បិតលែងមានពួកដែលគ្មានការកាត់ស្បែក និងពួកសៅហ្មង ចូលមកក្នុងអ្នកទៀតឡើយ។
យើងនឹងនាំពួកគេមកឯភ្នំដ៏វិសុទ្ធរបស់យើង ហើយឲ្យពួកគេអរសប្បាយនៅក្នុងដំណាក់នៃការអធិស្ឋានរបស់យើង។ តង្វាយដុត និងយញ្ញបូជារបស់ពួកគេនឹងត្រូវបានទទួលយកនៅលើអាសនារបស់យើង ដ្បិតដំណាក់របស់យើងនឹងត្រូវបានហៅថា ដំណាក់នៃការអធិស្ឋានសម្រាប់ប្រជាជាតិទាំងអស់”។
នោះអ្នកនឹងរីករាយក្នុងព្រះយេហូវ៉ា ហើយយើងនឹងឲ្យអ្នកជិះលើកន្លែងខ្ពស់នៃផែនដី ព្រមទាំងចិញ្ចឹមអ្នកដោយមរតករបស់យ៉ាកុបដូនតាអ្នក”។ ដ្បិតព្រះឱស្ឋរបស់ព្រះយេហូវ៉ាបានមានបន្ទូលហើយ៕
ដើម្បីចែកដល់ពួកអ្នកដែលកាន់ទុក្ខនៃស៊ីយ៉ូន គឺឲ្យគ្រឿងតែងសក់ដល់ពួកគេជំនួសផេះ ប្រេងនៃអំណរជំនួសការកាន់ទុក្ខ ព្រមទាំងសម្លៀកបំពាក់នៃការសរសើរតម្កើងជំនួសវិញ្ញាណខ្សោយល្វើយ ដើម្បីឲ្យពួកគេត្រូវបានហៅថា “ដើមអូកនៃសេចក្ដីសុចរិត” ដែលចេញពីការដាំដុះរបស់ព្រះយេហូវ៉ា ដើម្បីឲ្យព្រះអង្គទទួលការលើកតម្កើងសិរីរុងរឿង។
ផ្ទុយទៅវិញ ចូររីករាយ ហើយត្រេកអរជារៀងរហូតចំពោះអ្វីដែលយើងបាននិម្មិតបង្កើតនោះ ដ្បិតមើល៍! យើងនឹងនិម្មិតបង្កើតយេរូសាឡិមសម្រាប់ជាអំណរ ក៏នឹងនិម្មិតបង្កើតប្រជាជនរបស់នាងសម្រាប់ជាសេចក្ដីរីករាយ។
ពេលនោះ អេប្រាអិមនឹងបានដូចជាមនុស្សខ្លាំងពូកែ ហើយចិត្តរបស់ពួកគេនឹងអរសប្បាយឡើង ដូចជាដោយសារស្រាទំពាំងបាយជូរ។ កូនចៅរបស់ពួកគេនឹងឃើញ ហើយអរសប្បាយដែរ ចិត្តរបស់ពួកគេនឹងត្រេកអរក្នុងព្រះយេហូវ៉ា។
ពេលនោះ ខ្ញុំនិយាយថា៖ “សូមបំពាក់ឈ្នួតដ៏ស្អាតនៅលើក្បាលគាត់ផង”។ ដូច្នេះ គេក៏បំពាក់ឈ្នួតដ៏ស្អាតនៅលើក្បាលគាត់ ព្រមទាំងស្លៀកពាក់ឲ្យគាត់ដោយសម្លៀកបំពាក់ ខណៈដែលទូតសួគ៌របស់ព្រះយេហូវ៉ាឈរនៅទីនោះ។
“ប៉ុន្តែឪពុកប្រាប់ពួកបាវបម្រើរបស់គាត់ថា: ‘ចូរប្រញាប់ យកអាវវែងដ៏ល្អបំផុតមកពាក់ឲ្យគាត់ ហើយយកចិញ្ចៀនមកបំពាក់ដៃគាត់ ព្រមទាំងយកស្បែកជើងមកបំពាក់ជើងគាត់ផង
ផ្ទុយទៅវិញ ចូរបំពាក់ខ្លួនដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយកុំធ្វើគម្រោងតាមតណ្ហាសាច់ឈាមឡើយ៕
ដ្បិតអាណាចក្ររបស់ព្រះមិនផ្អែកលើការស៊ីផឹកទេ គឺផ្អែកលើសេចក្ដីសុចរិតយុត្តិធម៌ សេចក្ដីសុខសាន្ត និងអំណរក្នុងព្រះវិញ្ញាណដ៏វិសុទ្ធវិញ។
គឺសេចក្ដីសុចរិតរបស់ព្រះតាមរយៈជំនឿលើព្រះយេស៊ូវគ្រីស្ទ សម្រាប់អស់អ្នកដែលជឿ។ ជាការពិត គ្មានភាពខុសគ្នាទេ
មិនគ្រាន់តែប៉ុណ្ណោះទេ យើងថែមទាំងអួតនៅក្នុងព្រះទៀតផង តាមរយៈព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ដែលឥឡូវនេះ យើងបានទទួលការផ្សះផ្សាតាមរយៈព្រះអង្គ។
ជាការពិត អស់អ្នកដែលទទួលពិធីជ្រមុជទឹកទៅក្នុងព្រះគ្រីស្ទ បានបំពាក់ខ្លួនដោយព្រះគ្រីស្ទហើយ។
និងឲ្យគេបានឃើញខ្ញុំក្នុងព្រះអង្គ មិនមែនដោយសេចក្ដីសុចរិតរបស់ខ្លួនខ្ញុំដែលមកពីក្រឹត្យវិន័យទេ គឺដោយសេចក្ដីសុចរិតតាមរយៈជំនឿលើព្រះគ្រីស្ទវិញ ជាសេចក្ដីសុចរិតដែលមកពីព្រះដោយសារតែជំនឿ។
ទោះបីជាអ្នករាល់គ្នាមិនបានឃើញព្រះអង្គក៏ដោយ ក៏អ្នករាល់គ្នាស្រឡាញ់ព្រះអង្គ; ទោះបីជាអ្នករាល់គ្នាមើលមិនឃើញព្រះអង្គនៅឥឡូវនេះក៏ដោយ ក៏អ្នករាល់គ្នានៅតែជឿលើព្រះអង្គ ហើយត្រេកអរយ៉ាងខ្លាំងដោយអំណរដ៏រុងរឿងដែលរកពាក្យថ្លែងពុំបាន
ពេលនោះ ខ្ញុំឃើញក្រុងដ៏វិសុទ្ធ គឺយេរូសាឡិមថ្មី ចុះមកពីលើមេឃមកពីព្រះ ទាំងរៀបចំជាស្រេច ដូចកូនក្រមុំតុបតែងខ្លួនទទួលស្វាមី។
បន្ទាប់មក ទូតសួគ៌មួយរូបក្នុងចំណោមទូតសួគ៌ទាំងប្រាំពីររូបដែលកាន់ពែងប្រាំពីរដែលពេញដោយគ្រោះកាចចុងក្រោយទាំងប្រាំពីរ បានចូលមកនិយាយនឹងខ្ញុំថា៖ “មក៍! ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញកូនក្រមុំ ជាភរិយារបស់កូនចៀម”។
នៅជុំវិញបល្ល័ង្កនោះ មានបល្ល័ង្កម្ភៃបួន ហើយមានចាស់ទុំម្ភៃបួននាក់អង្គុយលើបល្ល័ង្កទាំងនោះដោយស្លៀកសម្លៀកបំពាក់ស ហើយមានមកុដមាសនៅលើក្បាលរបស់ពួកគេផង។