Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 49:18 - ព្រះគម្ពីរខ្មែរសាកល

18 ចូរ​ងើបភ្នែកឡើង​មើល​ជុំវិញ​ចុះ​! ពួកគេ​ទាំងអស់​ប្រមូលគ្នា​មករក​អ្នក”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៖ “ដោយនូវ​ជីវិត​យើង អ្នក​នឹង​បាន​ប្រដាប់​ដោយ​ពួកគេ​ទាំងអស់គ្នា​ជាប្រាកដ ដូចជា​គ្រឿងអលង្ការ ហើយ​តុបតែង​ខ្លួន​ដោយ​អ្នកទាំងនោះ ដូចជា​កូនក្រមុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ចូរ​ងើប​ភ្នែក​ឡើង​មើល​ជុំ‌វិញ​ចុះ ពួក​ទាំង​នេះ​មូល​គ្នា​ចូល​មក​រក​អ្នក ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​ស្បថ​នឹង​ជីវិត​យើង​ថា ប្រាកដ​ជា​អ្នក​នឹង​បាន​ប្រដាប់​កាយ​ដោយ​អ្នក​ទាំង​នោះ ដូច​ជា​ប្រពន្ធ​ថ្មោង‌ថ្មី​ដែល​តែង​ខ្លួន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ចូរ​ងើប​មុខ​ឡើង សម្លឹង​មើល​ជុំ‌វិញ​ខ្លួន​ទៅ កូន​ចៅ​របស់​អ្នក​មក​ជួប‌ជុំ​គ្នា​អស់​ហើយ គេ​នាំ​គ្នា​មក​រក​អ្នក។ យើង​សន្យា​ថា​ពិត​ជា​កើត​មាន​ដូច្នោះ​មែន! - នេះ​ជា​ព្រះ‌បន្ទូល​របស់ព្រះ‌អម្ចាស់- អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​គ្រឿង​អលង្ការ សម្រាប់​លំអ​អ្នក ដូច​កូន​ក្រមុំ​តាក់​តែង​ខ្លួន នៅ​ពេល​រៀប​មង្គលការ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ចូរ​ងើប​ភ្នែក​ឡើង​មើល​ជុំវិញ​ចុះ ពួក​ទាំង​នេះ​គេ​មូល​គ្នា​ចូល​មក​ឯ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ អញ​ស្បថ​នឹង​ជីវិត​អញ​ថា ប្រាកដ​ជា​ឯង​នឹង​បាន​ប្រដាប់​កាយ​ដោយ​អ្នក​ទាំង​នោះ ដូច​ជា​ពាក់​គ្រឿង​លំអ ហើយ​ក្រវាត់​ខ្លួន ដោយ​អ្នក​ទាំង​នោះ ដូច​ជា​ប្រពន្ធ​ថ្មោង‌ថ្មី​ដែល​តែង​ខ្លួន​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ចូរ​ងើប​មុខ​ឡើង សម្លឹង​មើល​ជុំ‌វិញ​ខ្លួន​ទៅ កូន​ចៅ​របស់​អ្នក​មក​ជួប‌ជុំ​គ្នា​អស់​ហើយ គេ​នាំ​គ្នា​មក​រក​អ្នក។ យើង​សន្យា​ថា​ពិត​ជា​កើត​មាន​ដូច្នោះ​មែន! - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា- អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​គ្រឿង​អលង្ការ សម្រាប់​លំអ​អ្នក ដូច​កូន​ក្រមុំ​តាក់​តែង​ខ្លួន នៅ​ពេល​រៀប​មង្គលការ។

សូមមើលជំពូក ចម្លង




អេសាយ 49:18
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយពី​ឡុត​បែកចេញ​ទៅ ព្រះយេហូវ៉ា​មានបន្ទូល​នឹង​អាប់រ៉ាម​ថា​៖ “ចូរ​ងើបភ្នែកឡើង​មើល​ពី​កន្លែង​ដែល​អ្នក​នៅ ទៅ​ខាងជើង ខាងត្បូង ខាងកើត និង​ខាងលិច​ចុះ​។


ថា​៖ “នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​: យើង​បាន​ស្បថ​ដោយ​អាង​ខ្លួនយើង​ថា ដោយព្រោះ​អ្នក​បាន​ធ្វើ​ការ​នេះ គឺ​អ្នក​មិន​បាន​សំចៃទុក​កូនប្រុស​របស់អ្នក គឺ​កូនតែមួយ​របស់អ្នក


មកុដ​របស់​ចាស់ៗ គឺជា​ចៅ ហើយ​ភាពរុងរឿង​របស់​កូន​ៗ គឺជា​ឪពុក​របស់ខ្លួន​។


យើង​បាន​ស្បថ​ដោយ​អាង​ខ្លួនយើង​; ពាក្យ​នេះ​បាន​ចេញ​ពី​មាត់​របស់យើង​ក្នុង​សេចក្ដីសុចរិត ដែល​មិន​ត្រឡប់មកវិញ​ឡើយ គឺថា​: ‘គ្រប់ទាំង​ជង្គង់​នឹង​លុតចុះ​នៅមុខ​យើង ហើយ​គ្រប់ទាំង​អណ្ដាត​នឹង​ស្បថ’។


មើល៍! អ្នកទាំងនេះ​នឹង​មក​ពី​ទីឆ្ងាយ​; មើល៍! អ្នកទាំងនេះ​នឹង​មក​ពី​ទិសខាងជើង និង​ពី​ទិសខាងលិច ហើយ​អ្នកទាំងនេះ​ក៏​នឹង​មក​ពី​ដែនដី​ស៊ីនីម​ដែរ”។


ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “មើល៍! យើង​នឹង​លើក​ដៃ​ទៅ​ប្រជាជាតិ​នានា ក៏​នឹង​លើក​ទង់សញ្ញា​របស់យើង​ឡើង​ដល់​ជាតិសាសន៍​ទាំងឡាយ នោះ​ពួកគេ​នឹង​នាំ​ពួក​កូនប្រុស​របស់អ្នក​មក​ដោយ​នៅនឹង​ដើមទ្រូង ហើយ​លី​ពួក​កូនស្រី​របស់អ្នក​នៅលើ​ស្មា​។


ភ្ញាក់ឡើង​! ភ្ញាក់ឡើង​! ស៊ីយ៉ូន​អើយ ចូរ​បំពាក់​ឫទ្ធានុភាព​របស់អ្នក​! យេរូសាឡិម​ជា​ក្រុង​ដ៏វិសុទ្ធ​អើយ ចូរ​ស្លៀក​សម្លៀកបំពាក់​ដ៏រុងរឿង​របស់អ្នក​! ដ្បិត​លែងមាន​ពួក​ដែល​គ្មានការកាត់ស្បែក និង​ពួក​សៅហ្មង ចូលមក​ក្នុង​អ្នក​ទៀត​ឡើយ​។


“យើង​បាន​បោះបង់​អ្នក​ចោល​មួយរយៈ​ខ្លី ប៉ុន្តែ​យើង​នឹង​ប្រមូល​អ្នក​មក​វិញ ដោយ​សេចក្ដីមេត្តា​ដ៏ធំធេង​។


“ដ្បិត​ការនេះ​ដូចជា​ទឹកជំនន់​នៅ​គ្រា​ណូអេ​ដល់​យើង គឺ​ដូចដែល​យើង​បាន​ស្បថ​ថា ទឹកជំនន់​នៅ​គ្រា​ណូអេ​នឹង​មិន​គ្រប​លើ​ផែនដី​ទៀត​យ៉ាងណា យើង​ក៏​បាន​ស្បថ​ថា យើង​នឹង​មិន​ខឹង​នឹង​អ្នក ឬ​ស្ដីបន្ទោស​អ្នក​យ៉ាងនោះដែរ​។


ខ្ញុំ​នឹង​រីករាយយ៉ាងខ្លាំង​នឹង​ព្រះយេហូវ៉ា ព្រលឹង​របស់ខ្ញុំ​នឹង​ត្រេកអរ​នឹង​ព្រះ​របស់ខ្ញុំ ពីព្រោះ​ព្រះអង្គ​បាន​ស្លៀកពាក់ឲ្យ​ខ្ញុំ​ដោយ​សម្លៀកបំពាក់​នៃ​សេចក្ដីសង្គ្រោះ ព្រះអង្គ​បាន​ឃ្លុំ​ខ្ញុំ​ដោយ​អាវវែង​នៃ​សេចក្ដីសុចរិត ដូចជា​កូនកំលោះ​ដែល​ពាក់​ឈ្នួតស្អាត​បែបបូជាចារ្យ ដូចជា​កូនក្រមុំ​ដែល​តែងខ្លួន​ដោយ​គ្រឿងអលង្ការ​របស់ខ្លួន​។


ពួកគេ​នឹង​នាំ​បងប្អូន​ទាំងអស់​របស់អ្នករាល់គ្នា​ចេញមក​ពី​អស់ទាំង​ប្រជាជាតិ ទុកជា​តង្វាយ​ដល់​ព្រះយេហូវ៉ា ដោយឲ្យ​ជិះ​សេះ រទេះចម្បាំង គ្រែស្នែង លាកាត់ និង​អូដ្ឋ​មក​យេរូសាឡិម​ភ្នំ​ដ៏វិសុទ្ធ​របស់យើង ដូចដែល​កូនចៅ​អ៊ីស្រាអែល​នាំ​តង្វាយ​មក​ដំណាក់​របស់​ព្រះយេហូវ៉ា ក្នុង​ភាជនៈ​បរិសុទ្ធ​។


តើ​អ្នករាល់គ្នា​មិន​និយាយ​ថា​: ‘នៅ​បួនខែ​ទៀត បាន​ដល់​រដូវច្រូតកាត់’ ទេ​ឬ​? មើល៍! ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ចូរ​ងើបភ្នែកឡើង​មើល​ទៅ​វាលស្រែ ដែល​ក្រហមល្មមសម្រាប់​ការច្រូតកាត់​ហើយ​។


ពេលនោះ ខ្ញុំ​ឃើញ​ក្រុង​ដ៏វិសុទ្ធ គឺ​យេរូសាឡិម​ថ្មី ចុះមក​ពី​លើមេឃ​មកពី​ព្រះ ទាំង​រៀបចំ​ជាស្រេច ដូច​កូនក្រមុំ​តុបតែងខ្លួន​ទទួល​ស្វាមី​។


រីឯ​ពួក​ឆ្កែ ពួកធ្វើមន្តអាគម ពួកអសីលធម៌ខាងផ្លូវភេទ ពួក​ឃាតករ ពួកថ្វាយបង្គំរូបបដិមាករ ព្រមទាំង​អស់អ្នក​ដែល​ស្រឡាញ់ និង​ប្រព្រឹត្ត​សេចក្ដីកុហក ពួកទាំងនោះនឹងនៅ​ខាងក្រៅ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម