Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 61:11 - ព្រះគម្ពីរខ្មែរសាកល

11 ដ្បិត​ដូចដែល​ផែនដី​ធ្វើឲ្យ​ចេញ​ពន្លក ហើយ​សួនច្បារ​ធ្វើឲ្យ​អ្វីដែលព្រោះ​នៅ​ទីនោះ​ដុះឡើង​យ៉ាងណា ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​ក៏​នឹង​ធ្វើឲ្យ​សេចក្ដីសុចរិត និង​សេចក្ដីសរសើរតម្កើង​ដុះឡើង នៅចំពោះ​ប្រជាជាតិ​ទាំងអស់​យ៉ាងនោះដែរ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ដ្បិត​ដែល​ដី​ធ្វើ​ឲ្យ​ចេញ​ពន្លក ហើយ​សួន‌ច្បារ​បណ្ដាល​ឲ្យ​ពូជ​ផ្សេងៗ ដែល​គេ​ដាំ​នៅ​ទី​នោះ បាន​ដុះ​ឡើង​ជា​យ៉ាង​ណា នោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត និង​សេចក្ដី​សរសើរបាន​លេច​ឡើង នៅ​ចំពោះ​អស់​ទាំង​សាសន៍​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ដី​ធ្វើ​ឲ្យ​ពន្លក និង​គ្រាប់​ពូជ​ផ្សេងៗ ដុះ​ឡើង​នៅ​ក្នុង​សួន​ច្បារ​យ៉ាង​ណា ព្រះ‌ជា‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត និង​ការ​សរសើរ​តម្កើង​ផុស​ចេញ​ពី​ទឹក​ដី​នេះ នៅ​ចំពោះ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ដ្បិត​ដែល​ដី​ធ្វើ​ឲ្យ​ចេញ​ពន្លក ហើយ​សួន‌ច្បារ​បណ្តាល​ឲ្យ​ពូជ​ផ្សេងៗ ដែល​គេ​ដាំ​នៅ​ទី​នោះ បាន​ដុះ​ឡើង​ជា​យ៉ាង​ណា នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត នឹង​សេចក្ដី​សរសើរ បាន​លេច​ឡើង នៅ​ចំពោះ​អស់​ទាំង​សាសន៍​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ដី​ធ្វើ​ឲ្យ​ពន្លក និង​គ្រាប់​ពូជ​ផ្សេងៗ ដុះ​ឡើង​នៅ​ក្នុង​សួន​ច្បារ​យ៉ាង​ណា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត និង​ការ​សរសើរ​តម្កើង​ផុស​ចេញ​ពី​ទឹក​ដី​នេះ នៅ​ចំពោះ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​យ៉ាង​នោះ​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 61:11
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​នឹង​នាំផ្លូវ​អ្នក​ជានិច្ច ហើយ​ចម្អែត​ព្រលឹង​របស់អ្នក​នៅក្នុង​ទីហួតហែង ក៏​នឹង​ធ្វើឲ្យ​ឆ្អឹង​អ្នក​មាំមួន​; អ្នក​នឹង​បាន​ដូចជា​សួនច្បារ​ដែលត្រូវបាន​ស្រោចស្រព ក៏​បាន​ដូចជា​ប្រភពទឹក​ដែល​មាន​ទឹក​មិនដែល​ខាន​។


រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នាជា​ពូជសាសន៍​ដែល​ត្រូវបានជ្រើសរើស​ជា​បូជាចារ្យ​ខាងស្ដេច ជា​ប្រជាជាតិ​ដ៏វិសុទ្ធ ​ជា​ប្រជារាស្ត្រ​ដែលជាកម្មសិទ្ធិ​របស់ព្រះ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ប្រកាស​គុណធម៌ ​របស់​ព្រះអង្គ ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​ចេញពី​ភាពងងឹត មកក្នុង​ពន្លឺ​ដ៏អស្ចារ្យ​របស់​ព្រះអង្គ​។


ក៏​កុំ​ឲ្យ​ព្រះអង្គ​នៅស្ងាត់​ដែរ រហូតទាល់តែ​ព្រះអង្គ​បាន​តាំង​យេរូសាឡិម​ឡើង ហើយ​ធ្វើឲ្យទៅជា​ទីសរសើរ​នៅលើ​ផែនដី​។


ដោយយល់ដល់​ស៊ីយ៉ូន យើង​មិន​នៅស្ងៀម​ទេ ដោយយល់ដល់​យេរូសាឡិម យើង​មិន​ស្ងៀមស្ងាត់​ឡើយ រហូតទាល់តែ​សេចក្ដីសុចរិត​របស់នាង​បាន​ចេញមក​ដូចជា​រស្មីពន្លឺ ហើយ​សេចក្ដីសង្គ្រោះ​របស់នាង​បាន​ដូចជា​ចន្លុះ​ដែល​កំពុង​ឆេះ​។


ផ្ទៃមេឃ​អើយ ចូរ​ស្រក់​ទឹក​ពីលើ​មក​! ចូរឲ្យ​ពពក​បង្អុរ​សេចក្ដីសុចរិត ចូរឲ្យ​ផែនដី​បើកឡើង ដើម្បីឲ្យ​សេចក្ដីសង្គ្រោះ​បង្កើតផល ដើម្បីឲ្យ​សេចក្ដីសុចរិត​ចេញពន្លក​ជាមួយគ្នា​! គឺ​យើង​ជា​យេហូវ៉ា បាន​និម្មិតបង្កើត​ទាំងអស់នេះ”។


សេចក្ដីពិតត្រង់​នឹង​ដុះឡើង​ពី​ផែនដី ហើយ​សេចក្ដីសុចរិតយុត្តិធម៌​អើតមើល​ពី​លើមេឃ​។


រីឯ​គ្រាប់ពូជ​ដែល​ត្រូវបាន​សាបព្រោះ​លើ​ដី​ល្អ គឺ​អ្នក​ដែល​ឮ​ព្រះបន្ទូល ហើយ​យល់​។ អ្នកនោះ​ពិតជា​បង្កើតផល គឺ​ខ្លះ​បង្កើត​មួយ​ជា​មួយរយ ខ្លះ​មួយ​ជា​ហុកសិប និង​ខ្លះ​មួយ​ជា​សាមសិប”។


ព្រះអង្គ​មានបន្ទូល​អំពី​សេចក្ដី​ជាច្រើន​នឹង​ពួកគេ ដោយ​ពាក្យឧបមា​ថា​៖“មើល៍! មាន​អ្នកសាបព្រោះ​ម្នាក់​ចេញទៅ​សាបព្រោះ​។


នៅក្នុង​ទឹកដី​អ្នក នឹង​មិន​ឮ​អំពី​អំពើហិង្សា​ទៀត ក្នុង​ព្រំដែន​របស់អ្នក​នឹង​មិន​ឮ​អំពី​ការបំផ្លាញ ឬ​ការអន្តរាយ​ឡើយ ផ្ទុយទៅវិញ អ្នក​នឹង​ហៅ​កំពែង​របស់អ្នក​ថា “សេចក្ដីសង្គ្រោះ” ក៏​ហៅ​ខ្លោងទ្វារ​របស់អ្នក​ថា “សេចក្ដីសរសើរតម្កើង”។


សូមឲ្យ​មាន​ស្រូវ​ជាបរិបូរ​នៅ​ផែនដី សូមឲ្យ​វា​យោលយោក​នៅលើ​កំពូល​ភ្នំ​នានា​; សូមឲ្យ​ផលផ្លែ​របស់វា​បាន​ដូច​លីបង់ ហើយ​សូមឲ្យ​មនុស្ស​ចម្រើនឡើង​ក្នុង​ទីក្រុង​ដូច​ស្មៅ​នៅ​ផែនដី​។


សូមឲ្យ​ភ្នំ​នានា និង​ទីទួល​ទាំងឡាយ នាំមកនូវ​សេចក្ដីសុខសាន្ត​ដល់​ប្រជារាស្ត្រ ដោយ​សេចក្ដីសុចរិត​;


រីឯ​គ្រាប់ពូជ​ខ្លះទៀត​ធ្លាក់​លើ​ដី​ល្អ ហើយ​វា​បង្កើត​ផល គឺ​ខ្លះ​មួយ​ជា​មួយរយ ខ្លះ​មួយ​ជា​ហុកសិប និង​ខ្លះ​មួយ​ជា​សាមសិប​។


នៅ​ថ្ងៃ​នោះ លំពង់​របស់​ព្រះយេហូវ៉ា​នឹង​មាន​ភាពឧត្ដុង្គឧត្ដម និង​សិរីរុងរឿង ហើយ​ផលផ្លែ​របស់​ទឹកដី​នោះ​នឹង​បានជា​មោទនភាព និង​ជា​លម្អ​ដល់​អ្នកដែលរួចជីវិត​នៃ​អ៊ីស្រាអែល​។


យើង​បាន​ស្បថ​ដោយ​អាង​ខ្លួនយើង​; ពាក្យ​នេះ​បាន​ចេញ​ពី​មាត់​របស់យើង​ក្នុង​សេចក្ដីសុចរិត ដែល​មិន​ត្រឡប់មកវិញ​ឡើយ គឺថា​: ‘គ្រប់ទាំង​ជង្គង់​នឹង​លុតចុះ​នៅមុខ​យើង ហើយ​គ្រប់ទាំង​អណ្ដាត​នឹង​ស្បថ’។


គេ​នឹង​និយាយ​អំពី​យើង​ថា​: ‘សេចក្ដីសុចរិតយុត្តិធម៌ និង​ព្រះចេស្ដា មានតែ​នៅក្នុង​ព្រះយេហូវ៉ា​ប៉ុណ្ណោះ​!’”។ គេ​នឹង​មក​ឯ​ព្រះអង្គ ហើយ​អស់អ្នក​ដែល​បាន​ក្ដៅក្រហាយ​នឹង​ព្រះអង្គ នឹង​អាម៉ាស់មុខ​។


យើង​នាំ​សេចក្ដីសុចរិត​របស់យើង​មកជិត​ហើយ សេចក្ដីនោះ​មិន​នៅឆ្ងាយ​ឡើយ ហើយ​សេចក្ដីសង្គ្រោះ​របស់យើង ក៏​មិន​បង្អង់​ដែរ​។ យើង​នឹង​ផ្ដល់​សេចក្ដីសង្គ្រោះ​នៅ​ស៊ីយ៉ូន ក៏​នឹង​ផ្ដល់​សិរីរុងរឿង​របស់យើង​ដល់​អ៊ីស្រាអែល​ផង”៕


ឱបើ​អ្នក​យកចិត្តទុកដាក់​នឹង​សេចក្ដីបង្គាប់​របស់យើង​ទៅអេះ! នោះ​សេចក្ដីសុខសាន្ត​របស់អ្នក​នឹង​បាន​ដូចជា​ទន្លេ សេចក្ដីសុចរិត​របស់អ្នក​នឹង​បាន​ដូចជា​រលក​សមុទ្រ


ពេលនោះ អស់ទាំង​ប្រជាជន​របស់អ្នក​នឹងបាន​សុចរិត ពួកគេ​នឹង​ទទួល​ទឹកដី​នេះ​ជាមរតក​រហូតតទៅ​; ពួកគេ​ជា​មែក​ចេញពី​ការដាំដុះ​របស់យើង ជា​កិច្ចការ​នៃ​ដៃ​របស់យើង ដើម្បីឲ្យ​យើង​ទទួល​ការ​លើកតម្កើងសិរីរុងរឿង​។


ព្រះ​មានបន្ទូលថា​៖ “ចូរឲ្យ​ដី​ធ្វើឲ្យ​មាន​រុក្ខជាតិ​ដុះឡើង​នៅលើ​ដី គឺ​តិណជាតិ​ដែល​មាន​គ្រាប់ និង​ដើមឈើហូបផ្លែ​ដែល​មាន​ផ្លែ​តាម​ពូជ​របស់វា ហើយ​មាន​គ្រាប់​នៅក្នុង​ផ្លែនោះ” នោះក៏​កើតមាន​ដូច្នោះ​។


ប្រជាជាតិ​នានា​នឹង​ឃើញ​សេចក្ដីសុចរិត​របស់អ្នក ស្ដេច​ទាំងអស់​នឹង​ឃើញ​សិរីរុងរឿង​របស់អ្នក​; អ្នក​នឹង​ត្រូវបាន​ហៅ​តាម​ឈ្មោះ​ថ្មី​ដែល​ព្រះឱស្ឋ​របស់​ព្រះយេហូវ៉ា​នឹង​កំណត់​ឲ្យ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម