Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 58:14 - ព្រះគម្ពីរខ្មែរសាកល

14 នោះ​អ្នក​នឹង​រីករាយ​ក្នុង​ព្រះយេហូវ៉ា ហើយ​យើង​នឹង​ឲ្យ​អ្នក​ជិះ​លើ​កន្លែងខ្ពស់​នៃ​ផែនដី ព្រមទាំង​ចិញ្ចឹម​អ្នក​ដោយ​មរតក​របស់​យ៉ាកុប​ដូនតា​អ្នក”។ ដ្បិត​ព្រះឱស្ឋ​របស់​ព្រះយេហូវ៉ា​បាន​មានបន្ទូល​ហើយ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 គ្រា​នោះ អ្នក​នឹង​បាន​ចិត្ត​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា ហើយ​យើង​នឹង​បញ្ជិះ​អ្នក​នៅ​លើ​ទី​ខ្ពស់​នៃ​ផែនដី ហើយ​នឹង​ចិញ្ចឹម​អ្នក​ដោយ​មត៌ក​របស់​យ៉ាកុប ជា​បុព្វ‌បុរស​អ្នក ដ្បិត​ព្រះ‌ឧស្ឋ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចេញ​វាចា​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​អ្នក​សប្បាយ​រីក‌រាយ យើង​នឹង​នាំ​អ្នក​ឡើង​ទៅ​ទី​ខ្ពស់​នៃ​ផែនដី យើង​នឹង​ឲ្យ​អ្នក​រស់​នៅ​យ៉ាង​សប្បាយ ក្នុង​ទឹក​ដី​ដែល​យើង​បាន​ចែក​ឲ្យ​យ៉ាកុប ជា​បុព្វបុរស​របស់​អ្នក»។ នេះ​ជា​ព្រះ‌បន្ទូល​ដែល​ចេញ​មក​ពី ព្រះ‌ឱស្ឋ​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 គ្រា​នោះឯង​នឹង​បាន​ចិត្ត​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា ហើយ​អញ​នឹង​បញ្ជិះ​ឯង​នៅ​លើ​ទី​ខ្ពស់​នៃ​ផែនដី ហើយ​នឹង​ចិញ្ចឹម​ឯង​ដោយ​មរដក​របស់​យ៉ាកុប ជា​ឰយុកោ​ឯង ដ្បិត​ព្រះ‌ឱស្ឋ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចេញ​វាចា​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​អ្នក​សប្បាយ​រីក‌រាយ យើង​នឹង​នាំ​អ្នក​ឡើង​ទៅ​ទី​ខ្ពស់​នៃ​ផែនដី យើង​នឹង​ឲ្យ​អ្នក​រស់​នៅ​យ៉ាង​សប្បាយ ក្នុង​ទឹក​ដី​ដែល​យើង​បាន​ចែក​ឲ្យ​យ៉ាកកូប ជា​បុព្វបុរស​របស់​អ្នក»។ នេះ​ជា​បន្ទូល​ដែល​ចេញ​មក​ពី អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




អេសាយ 58:14
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ប្រទាន​ទឹកដី​របស់ពួកគេ​ទុកជា​មរតក គឺជា​មរតក​ដល់​អ៊ីស្រាអែល​ប្រជារាស្ត្រ​របស់ព្រះអង្គ​។


ហើយ​បាន​ប្រទាន​ទឹកដី​របស់ពួកគេ​ជា​មរតក ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!


ពួកគេ​បាន​ស្កប់ស្កល់​ដោយ​ភាពបរិបូរ​នៃ​ដំណាក់​របស់ព្រះអង្គ ព្រះអង្គ​ឲ្យ​ពួកគេ​ផឹក​ពី​ទឹកជ្រោះ​នៃ​សេចក្ដីរីករាយ​របស់ព្រះអង្គ​។


រីឯ​មនុស្ស​រាបទាប​នឹង​ទទួល​ផែនដី​ជាមរតក ហើយ​រីករាយ​នឹង​សេចក្ដីសុខសាន្ត​ដ៏បរិបូរ​។


ចូរ​រីករាយ​ក្នុង​ព្រះយេហូវ៉ា​ចុះ នោះ​ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​អ្នក​តាម​សំណូម​នៃ​ចិត្ត​អ្នក​។


គឺ​អ្នកនោះ​ហើយ បាន​ស្នាក់នៅ​កន្លែងខ្ពស់​។ ទីពឹងជ្រក​របស់អ្នកនោះ​ជា​បន្ទាយ​នៃ​ថ្មដា អាហារ​របស់អ្នកនោះ​នឹង​ត្រូវបាន​ប្រទានមក ទឹក​របស់អ្នកនោះ​នឹង​មាននៅជានិច្ច​។


ចូរ​ស្វែងរក​ក្នុង​សៀវភៅ​របស់​ព្រះយេហូវ៉ា ហើយ​អាន​មើល៍​ចុះ​! គ្មាន​សត្វ​ណាមួយ​ក្នុង​សត្វ​ទាំងនោះ​ខានមក គ្មាន​សត្វ​ណាមួយ​ខ្វះ​គូ​ឡើយ ដ្បិត​ព្រះឱស្ឋ​របស់ព្រះអង្គ​បាន​បង្គាប់​ការនេះ គឺ​ព្រះវិញ្ញាណ​របស់ព្រះអង្គ​ហើយ ដែល​ប្រមូល​ពួកវា​មក​។


នោះ​សិរីរុងរឿង​របស់​ព្រះយេហូវ៉ា​នឹង​ត្រូវបាន​បើកសម្ដែង ហើយ​មនុស្ស​ទាំងអស់​នឹង​ឃើញ​ជាមួយគ្នា​។ ដ្បិត​ព្រះឱស្ឋ​របស់​ព្រះយេហូវ៉ា​បាន​មានបន្ទូល​ហើយ”។


ខ្ញុំ​នឹង​រីករាយយ៉ាងខ្លាំង​នឹង​ព្រះយេហូវ៉ា ព្រលឹង​របស់ខ្ញុំ​នឹង​ត្រេកអរ​នឹង​ព្រះ​របស់ខ្ញុំ ពីព្រោះ​ព្រះអង្គ​បាន​ស្លៀកពាក់ឲ្យ​ខ្ញុំ​ដោយ​សម្លៀកបំពាក់​នៃ​សេចក្ដីសង្គ្រោះ ព្រះអង្គ​បាន​ឃ្លុំ​ខ្ញុំ​ដោយ​អាវវែង​នៃ​សេចក្ដីសុចរិត ដូចជា​កូនកំលោះ​ដែល​ពាក់​ឈ្នួតស្អាត​បែបបូជាចារ្យ ដូចជា​កូនក្រមុំ​ដែល​តែងខ្លួន​ដោយ​គ្រឿងអលង្ការ​របស់ខ្លួន​។


ផ្ទៃមេឃ និងផែនដី​នឹង​ផុតទៅ ប៉ុន្តែ​ពាក្យ​របស់ខ្ញុំ​នឹង​មិន​ផុតទៅ​សោះឡើយ​។


ចូរ​អរសប្បាយ​ក្នុង​ព្រះអម្ចាស់​ជានិច្ច​។ ខ្ញុំ​ប្រាប់​ម្ដងទៀត​ថា ចូរ​អរសប្បាយ​ឡើង​!


ទោះបីជា​អ្នករាល់គ្នា​មិន​បាន​ឃើញ​ព្រះអង្គ​ក៏ដោយ ក៏​អ្នករាល់គ្នា​ស្រឡាញ់​ព្រះអង្គ​; ទោះបីជា​អ្នករាល់គ្នា​មើលមិនឃើញ​ព្រះអង្គ​នៅ​ឥឡូវនេះ​ក៏ដោយ ក៏​អ្នករាល់គ្នា​នៅតែ​ជឿលើ​ព្រះអង្គ ហើយ​ត្រេកអរយ៉ាងខ្លាំង​ដោយ​អំណរ​ដ៏រុងរឿង​ដែល​រកពាក្យថ្លែងពុំបាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម