Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 17:10 - ព្រះគម្ពីរខ្មែរសាកល

10 ដ្បិត​អ្នក​បាន​ភ្លេច​ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់អ្នក ហើយ​មិន​បាន​នឹកចាំ​ថ្មដា​នៃ​ជម្រក​របស់អ្នក​។ ដោយហេតុនេះ ទោះបីជា​អ្នក​ដាំ​ដំណាំ​ដែល​គាប់ចិត្ត ហើយ​ព្រោះ​មែកទំពាំងបាយជូរ​ពូជផ្សេង​ក៏ដោយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ពី​ព្រោះ​អ្នក​បាន​ភ្លេច​ព្រះ​ដែល​ជួយ​សង្គ្រោះ​អ្នក ហើយ​មិន​បាន​នឹក​ចាំ​ពី​ព្រះ​ដ៏​ជា​ថ្មដា​នៃ​កម្លាំង​អ្នក ហេតុ​នោះ​បាន​ជា​អ្នក​ដាំ​ដំណាំ​ដែល​គាប់​ចិត្ត​អ្នក ព្រម​ទាំង​ផ្សាំ​មែក​ប្លែកៗ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 អ៊ីស្រា‌អែល​អើយ អ្នក​បាន​បំភ្លេច​ព្រះ‌ជាម្ចាស់ ដែល​ជា​ព្រះ‌សង្គ្រោះ​របស់​អ្នក អ្នក​ពុំ​បាន​នឹក​ឃើញ​ព្រះ ដែល​ជា​កំពែង​ការពារ​អ្នក​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ដាំ​ដំណាំ សម្រាប់​ថ្វាយ​ជា​សក្ការៈ​ដល់​ព្រះ​ដទៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ពី​ព្រោះ​ឯង​បាន​ភ្លេច​ព្រះ​ដែល​ជួយ​សង្គ្រោះ​ឯង ហើយ​មិន​បាន​នឹក​ចាំ​ពី​ព្រះ​ដ៏​ជា​ថ្មដា​នៃ​កំឡាំង​ឯង ហេតុ​នោះ​បាន​ជា​ឯង​ដាំ​ដំណាំ​ដែល​គាប់​ចិត្ត​ឯង ព្រម​ទាំង​ផ្សាំ​មែក​ប្លែកៗ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

10 អ៊ីស្រ‌អែល​អើយ អ្នក​បាន​បំភ្លេច​អុលឡោះ ដែល​ជា​អ្នក‌សង្គ្រោះ អ្នក​ពុំ​បាន​នឹក​ឃើញ​ម្ចាស់ ដែល​ជា​កំពែង​ការពារ​អ្នក​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ដាំ​ដំណាំ សម្រាប់​ជូន​ជា​សក្ការៈ​ដល់​ព្រះ​ដទៃ។

សូមមើលជំពូក ចម្លង




អេសាយ 17:10
48 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ពួកគាត់​ឆាប់​ភ្លេច​កិច្ចការ​របស់ព្រះអង្គ ហើយ​មិន​បាន​រង់ចាំ​ដំបូន្មាន​របស់ព្រះអង្គ​ឡើយ​។


ពួកគាត់​បាន​ភ្លេច​ព្រះ​ដែលជា​ព្រះសង្គ្រោះ​របស់ពួកគាត់ ដែល​ធ្វើ​កិច្ចការ​ដ៏ធំឧត្ដម​នៅ​អេហ្ស៊ីប


ព្រះយេហូវ៉ា​ជា​ថ្មដា​របស់ខ្ញុំ ជា​បន្ទាយ​របស់ខ្ញុំ និង​ជា​ព្រះរំដោះ​របស់ខ្ញុំ​។ ព្រះ​របស់ខ្ញុំ​ជា​ថ្មដា​របស់ខ្ញុំ ខ្ញុំ​ជ្រកកោន​ក្នុង​ព្រះអង្គ​! ព្រះអង្គជា​ខែល​របស់ខ្ញុំ ជា​ស្នែង​នៃ​សេចក្ដីសង្គ្រោះ​របស់ខ្ញុំ និង​ជា​ទីពឹងជ្រក​របស់ខ្ញុំ​។


សូម​ផ្ទៀងព្រះកាណ៌​របស់ព្រះអង្គ​នឹង​ទូលបង្គំ សូម​រំដោះ​ទូលបង្គំ​ជាប្រញាប់​ផង​! សូម​ធ្វើជា​ថ្មដា​នៃ​ជម្រក​ដល់​ទូលបង្គំ និង​ធ្វើជា​បន្ទាយដ៏រឹងមាំ​ដើម្បី​សង្គ្រោះ​ទូលបង្គំ​ផង​!


ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់យើងខ្ញុំ​អើយ ព្រះអង្គ​ទ្រង់​ឆ្លើយ​នឹង​យើងខ្ញុំ​ដោយ​ការដ៏​គួរឲ្យស្ញែងខ្លាច ក្នុង​សេចក្ដីសុចរិតយុត្តិធម៌ ព្រះអង្គជា​សេចក្ដីសង្ឃឹម​ដល់​អស់ទាំង​ចុងបំផុត​នៃ​ផែនដី និង​សមុទ្រដ៏ឆ្ងាយបំផុត​!


ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់យើងខ្ញុំ​អើយ សូម​ជួយ​យើងខ្ញុំ ដោយយល់ដល់​សិរីរុងរឿង​នៃ​ព្រះនាម​របស់ព្រះអង្គ​ផង​! សូម​រំដោះ​យើងខ្ញុំ ហើយ​លុបលាង​បាប​របស់យើងខ្ញុំ​ផង ដោយយល់ដល់​ព្រះនាម​របស់ព្រះអង្គ​!


ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់យើងខ្ញុំ​អើយ សូម​បង្វែរ​យើងខ្ញុំ​មកវិញ សូម​ទុកវិញ​នូវ​សេចក្ដីទើសចិត្ត​របស់ព្រះអង្គ​ចំពោះ​យើងខ្ញុំ​ផង​!


មនុស្ស​អាក្រក់​នឹង​ត្រឡប់ទៅ​ឯ​ស្ថានមនុស្សស្លាប់​វិញ អស់ទាំង​ប្រជាជាតិ​ដែល​ភ្លេច​ព្រះ​ក៏ដូច្នោះដែរ​។


មើល៍! ព្រះ​ជា​សេចក្ដីសង្គ្រោះ​របស់ខ្ញុំ ខ្ញុំ​នឹង​ទុកចិត្ត​លើព្រះអង្គ ហើយ​មិន​ភ័យខ្លាច​ឡើយ ដ្បិត​ព្រះអម្ចាស់ គឺ​ព្រះយេហូវ៉ា ជា​កម្លាំង និង​ជា​ចម្រៀង​របស់ខ្ញុំ ហើយ​ព្រះអង្គ​បានជា​សេចក្ដីសង្គ្រោះ​របស់​ខ្ញុំ”។


នៅ​ថ្ងៃ​នោះ ទីក្រុង​មាំមួន​របស់គេ​នឹង​បាន​ដូចជា​កន្លែង​ដែល​ត្រូវគេ​បោះបង់ចោល នៅ​ព្រៃ និង​កំពូលភ្នំ ជា​កន្លែងដែល​គេ​បោះបង់ចោល​ដោយព្រោះ​កូនចៅ​អ៊ីស្រាអែល ហើយ​កន្លែងនោះ​នឹង​ទៅជា​ទីស្ងាត់ជ្រងំ​។


មុន​រដូវច្រូតកាត់ កាល​ផ្ការីក​រុះរោយ ហើយ​ផ្កា​ក្លាយទៅជា​ផ្លែទំពាំងបាយជូរ​ទុំ ព្រះអង្គ​នឹង​កាប់​មែក​ដោយ​កណ្ដៀវ ក៏​នឹង​លះ​ខ្នែង​ចេញ​។


ជាការពិត ព្រះអង្គ​បានជា​បន្ទាយ​ដល់​អ្នកក្រខ្សត់ ជា​បន្ទាយ​ដល់​មនុស្ស​ខ្វះខាត​ក្នុង​ទុក្ខវេទនា​របស់​គេ ជា​ជម្រក​ពី​ព្យុះ ជា​ម្លប់​ពី​កម្ដៅ ដ្បិត​ដង្ហើម​របស់​មនុស្ស​កាចសាហាវ ដូចជា​ព្យុះ​បក់បោក​ជញ្ជាំង​។


ចូរ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​ជារៀងរហូត ដ្បិត​ព្រះអម្ចាស់​យេហូវ៉ា​ជា​ថ្មដា​ដ៏អស់កល្ប​!


អ្នករាល់គ្នា​នឹង​មាន​ចម្រៀង ដូច​នៅ​យប់​ដែល​តម្កើង​ពិធីបុណ្យ​ជាវិសុទ្ធ ក៏​មាន​អំណរ​នៃ​ចិត្ត ដូច​ពេល​ចេញដំណើរ​ដោយមាន​ខ្លុយ ដើម្បី​ទៅ​ឯ​ភ្នំ​របស់​ព្រះយេហូវ៉ា គឺ​ទៅ​ឯ​ថ្មដា​នៃ​អ៊ីស្រាអែល​។


ព្រះយេហូវ៉ា​អើយ សូម​មេត្តា​ដល់​យើងខ្ញុំ​ផង យើងខ្ញុំ​ទន្ទឹងរង់ចាំ​ព្រះអង្គ​។ សូម​ធ្វើជា​ដើមដៃ​ដល់​យើងខ្ញុំ​រៀងរាល់ព្រឹក សូម​ធ្វើជា​សេចក្ដីសង្គ្រោះ​ដល់​យើងខ្ញុំ​នៅក្នុង​គ្រា​នៃ​ទុក្ខវេទនា​ផង​!


កុំ​ភ័យខ្លាច​ឡើយ ក៏​កុំ​តក់ស្លុត​ដែរ​! តើ​យើង​មិន​បាន​ប្រកាស ហើយ​ប្រាប់​ដល់​អ្នក​តាំងពីដើម​ទេ​ឬ​? ឥឡូវនេះ អ្នករាល់គ្នា​ជា​សាក្សី​របស់យើង​ហើយ​! តើ​មាន​ព្រះ​ណា​ក្រៅពី​យើង​ឬ​? គ្មាន​ថ្មដា​ណាឡើយ យើង​ក៏​មិន​ស្គាល់​ដែរ​!”។


ក៏​ភ្លេច​ព្រះយេហូវ៉ា ព្រះសូនបង្កើត​របស់អ្នក ជា​អ្នកដែល​លាត​ផ្ទៃមេឃ ព្រមទាំង​ចាក់គ្រឹះ​ផែនដី​ផង ហើយ​ចេះតែ​ភ័យខ្លាច​ជានិច្ច​វាល់ព្រឹកវាល់ល្ងាច ដោយព្រោះ​សេចក្ដីក្ដៅក្រហាយ​របស់​អ្នកដែល​ធ្វើទុក្ខ នៅពេល​គេ​រៀប​នឹង​បំផ្លាញ​អ្នក​ដូច្នេះ​? ចុះ​សេចក្ដីក្ដៅក្រហាយ​របស់​អ្នកដែល​ធ្វើទុក្ខ​នោះ តើ​នៅ​ឯណា​?


ខ្ញុំ​នឹង​រីករាយយ៉ាងខ្លាំង​នឹង​ព្រះយេហូវ៉ា ព្រលឹង​របស់ខ្ញុំ​នឹង​ត្រេកអរ​នឹង​ព្រះ​របស់ខ្ញុំ ពីព្រោះ​ព្រះអង្គ​បាន​ស្លៀកពាក់ឲ្យ​ខ្ញុំ​ដោយ​សម្លៀកបំពាក់​នៃ​សេចក្ដីសង្គ្រោះ ព្រះអង្គ​បាន​ឃ្លុំ​ខ្ញុំ​ដោយ​អាវវែង​នៃ​សេចក្ដីសុចរិត ដូចជា​កូនកំលោះ​ដែល​ពាក់​ឈ្នួតស្អាត​បែបបូជាចារ្យ ដូចជា​កូនក្រមុំ​ដែល​តែងខ្លួន​ដោយ​គ្រឿងអលង្ការ​របស់ខ្លួន​។


មើល៍! ព្រះយេហូវ៉ា​បាន​ប្រកាស​ដល់​ចុងបំផុត​នៃ​ផែនដី​ថា​៖ “ចូរ​ប្រាប់​កូនស្រី​ស៊ីយ៉ូន​ថា​: ‘មើល៍! សេចក្ដីសង្គ្រោះ​របស់អ្នក​កំពុងតែ​មក​ហើយ​! មើល៍! រង្វាន់​របស់ព្រះអង្គ​នៅជាមួយ​ព្រះអង្គ ហើយ​សំណង​របស់ព្រះអង្គ​ក៏​នៅចំពោះ​ព្រះអង្គ​ដែរ​!’។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម